Monday, May 03, 2021

TOP NEWS: ទីបំផុតរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការ Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយអនុញ្ញាតឱ្យចេញចូលបាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ប៉ុន្តែតំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់។ 

ការសម្រេចបិទបញ្ចប់ការបិទខ្ទប់ (Lockdown) នេះ បានអនុញ្ញាតឱ្យពលរដ្ឋទូទៅ អាចចេញចូល-ឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលអនុញ្ញាតបន្តឱ្យអនុវត្តវិធានការដដែលចំពោះតំបន់ទាំង៣ ជាពិសេស តំបន់លឿងទុំ និងតំបន់ក្រហម។








*************

👉Please Joint Group (https://t.me/khmerunity) Telegram Chanel (KHMER UNITY (https://t.me/khmerunity))

*************

- 🌎: Khmer Unity

 (http://www.khmerunity.org/)- 📚: KhmerUnityOfficial

 (https://www.facebook.com/KhmerUnityOfficial)- 📽: Khmer Unity (https://www.youtube.com/user/winwindc/videos)

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ "ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់"

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១នេះថា ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តម បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្មគ្រចិត្តមកចាក់វ៉ាក់សាំងគឺ

១-តម្រូវ ឲ្យបងប្អូនមកចាក់តាមលំដាប់លំដោយនៅទីកន្លែងដែលបានកំណត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ ចៀសវាងបាត់វិធានការការពារ

២-តម្រូវ ឲ្យបងប្អូនបំពេញទម្រង់ចាក់វ៉ាក់សាំងឲ្យបានច្បាស់លាស់ ហើយការបំពេញទម្រង់នេះ គឺដើម្បីបញ្ជាក់ពីការស្ម័គ្រចិត្ដចាក់ ឬមិនចាក់វ៉ាក់សាំង នឹងដើម្បីគ្រប់គ្រងទិន្នន័យ ចំនួនប្រជាពលរដ្ឋដែលបានចាក់ 

៣-ដើម្បីធ្វើបណ្ណចាក់វ៉ាក់សាំងសម្រាប់សម្គាល់ ថាបុគ្គលម្នាក់ៗបានចាក់វ៉ាក់សាំងចំនួន ២ដូសរួចហើយ

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្មគ្រចិត្តចាក់វ៉ាក់សាំង គឺត្រូវមាន អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់អស័យដ្ឋាន និងទីលំនៅច្បាស់លាស់។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចាប់អនុវត្តពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ក្នុងខណ្ឌចំនួន៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺខណ្ឌកំបូល,ពោធិសែនជ័យ, មានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។









សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ