Sunday, January 01, 2017

ទស្សនៈវិភាគ៖ សូមពួកសិទ្ធិមនុស្សបើកភ្នែកមើលទង្វើរបស់អាមេរិកផង!

លោក អូបាម៉ា បណ្តេញអ្នកការទូតរុស្ស៊ី 35 នាក់ចេញពីប្រទេសដោយចោទថា បានលូកដៃចូលក្នុងកិច្ចការនយោបាយរបស់អាមេរិក ដោយបានជួយលោកត្រាំឲ្យឈ្នះឆ្នោត។ បញ្ហានេះធ្វើឲ្យខ្ញុំនឹកឃើញដល់ជនបរទេសមួយចំនួនដែលលូកកកូកកាយចូលកិច្ចការផ្ទៃក្នុង កម្ពុជា រាប់ទាំងស្ថានទូតអាមេរិកនៅកម្ពុជា និងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាដែរ តែកម្ពុជា មិនដែលបណ្តេញអ្នកការទូតបរទេសទេ។ រាជរដ្ឋាភិបាលធ្លាប់បានបណ្តេញជនបរទេសខ្លះដែលជ្រកក្រោមស្លាកសង្គមស៊ីវិលហើយ ធ្វើសកម្មភាពប្រឆាំងគ្រប់បែបយ៉ាង។ ពេលនោះ អង្គការសង្គមស៊ីវិលមួយចំនួន និងវិទ្យុអាស៊ីសេរី បាននាំគ្នារិះគន់យ៉ាងកងរំពង។ តែពេល លោកអូបាម៉ាបណ្តេញអ្នកការទូតបរទេសទាំងហ្វូងគ្មានអ្នកណារិះគន់សោះ។ អ្នកដែលចោទគេថា មានស្តង់ដាពីរ តើខ្លួនឯងមានស្តង់ដា ប៉ុន្មាន? ហេតុអីខ្មែរធ្វើអីក៏ខុស តែពួកមហាអំណាចអស់ហ្នឹងម៉េចមិនដែលខុសទោះជាបង្កសង្គ្រាមសម្លាប់មនុស្សយ៉ាងរង្គាល? សូមពួកសិទ្ធិមនុស្សបើកភ្នែកឲ្យធំៗឡើង! កុំបម្រើមហិច្ចតាបរទេសរហូតងងឹតភ្នែកបែបនេះ។
អត្ថបទដោយ៖ Boulam San