Monday, October 17, 2022

ឯកឧត្តមកិត្តិនីនិកោសលបណ្ឌិត ប៊ិន ឈិន ប្រកាសគាំទ្រពេញទំហឹង ចំពោះការដាក់ចេញគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយម របស់ពូជជនក្បត់ជាតិ៣ជំនាន់


(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។


យើងខ្ញុំសូមសម្តែងនូវគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹក ថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០២២ «កម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់» ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។

យើងខ្ញុំប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាពនេះ ទោះជានៅក្នុងតម្លៃណាក៏ដោយ៕

ឯកឧត្តម ស្វាយ ស៊ីថា ចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងមាត់និងដាច់ខាតបំផុតរបស់សម្តេចតេជោក្នុងការកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ ៣ជំនាន់!


ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងមាត់និងដាច់ខាតបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ «ក្នុងការកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ ៣ជំនាន់ » ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។


សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា « ទន្ទឹមនឹងនេះ ខ្ញុំក៏សូមប្រឆាំងដាច់ខាតនិងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដែលមិនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ការផ្លាស់ប្តូរផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ»។
ឯកឧត្តម ស្វាយ ស៊ីថា បានចាត់ទុក រាល់ទង្វើញុះញង់បង្កចលាចលសង្គមឥតឈប់ឈរតាមគ្រប់មធ្យោបាយនិងទម្រង់របស់ត្រកូលជនក្បត់ជាតិ ៣ជំនាន់ជាមេខ្លោង គឺពិតជាការប៉ុនប៉ងបំផ្លាញនូវសន្តិភាព ស្ថេរភាពសង្គម ការរីចម្រើនរបស់ប្រទេសជាតិនិងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល ដែលមិនអាចប្រកែកនិងអត់អោនអោយបានឡើយ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីរូបនេះ បានប្រកាសប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាតនូវ
សុខសន្តិភាពនេះ ទោះជានៅក្នុងតម្លៃណាក៏ដោយ។



សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលគិតត្រូវ ទើបវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានជោគជ័យ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសាររាជរដ្ឋាភិបាលគិតបានត្រឹមត្រូវចំពោះវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ដោយជោគជ័យ ទើបយើងអាចរៀបចំពិធីជួបជុំនៅថ្ងៃនេះបាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ 

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជោគជ័យលើជំងឺកូវីដ-១៩ គឺដោយសារយុទ្ធសាស្រ្តវ៉ាក់សាំងដើម្បីការពារអាយុជីវិតរបស់ប្រជាជនយើង ហើយរាជរដ្ឋាភិបាលនៅតែបន្តដាក់ក្រុមសិស្ស-និស្សិតជាក្រុមអាទិភាពក្នុងការទទួលបានការចាក់វ៉ាក់សាំងផងដែរ៕




សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សណាក៏ដោយដែលភ្ជាប់ខ្លួនជាមួយទណ្ឌិតរត់ចោលគុកនឹងត្រូវប្តឹងផ្តន្ទាទោស

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សណាក៏ដោយដែលភ្ជាប់ខ្លួនជាមួយទណ្ឌិតរត់ចោលគុកនឹងត្រូវប្តឹងផ្តន្ទាទោសទៅតាមច្បាប់។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ 

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ គឺជាអំពើខុសច្បាប់ ពិសេសនៅឆ្នាំ២០២៣ខាងមុខនេះ គឺជាឆ្នាំដែលត្រូវបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើសិនចង់ឱ្យគេចាប់ខ្លួនសម្តេច គឺអាចធ្វើបាន ពីព្រោះសម្តេចនឹងត្រូវអញ្ជើញទៅទីក្រុងព្រុចសែននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕



សម្ដេចតេជោ ហ៊ុន សែន៖ គ្មានអ្នកណាជឿតាមការញុះញង់របស់ពូជក្បត់ជាតិ៣ជំនាន់ទេ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ មិនដែលជឿតាមការញុះញង់ផ្តួលរំលំរដ្ឋាភិបាលរបស់ពូជជនក្បត់ជាតិ៣ជំនាន់នោះទេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ 

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពូជជនក្បត់ជាតិ៣ជំនាន់នោះ រួមមានតាំងពីជីតា ក៏ក្បត់ព្រះមហាក្សត្រ ឪពុក ក៏ក្បត់ព្រះមហាក្សត្រ នៅពេលនេះចូលដល់ខ្លួនឯង ក៏ដៀលព្រះមហាក្សត្រថែមទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដោយសារតែមានសារជាតិក្បត់ជាតិ ក្បត់ព្រះមហាក្សត្រនេះហើយ ទើបឪពុករបស់ខ្លួន ត្រូវស្លាប់តៃហោងមិនដឹងមូលហេតុ៕



សម្តេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍប្រទេសជាតិមួយ តម្រូវការធនធានមនុស្សពិតជាចាំបាច់ណាស់

ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ 


ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រសម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា  ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កម្ពុជាខ្វះខាតធនធានមនុស្សខ្លាំងណាស់ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន។ ហេីយការអភិវឌ្ឍប្រទេសជាតិមួយ តម្រូវការធនធានមនុស្សពិតជាចាំបាច់ដែលមិនអាចមេីលរំលងបាននោះឡេីយ៕



សម្ដេចតេជោ ហ៊ុន សែន៖ គ្មានការហាមឃាត់ណាមួយ ថាមិនឱ្យដឹកទណ្ឌិតរត់ចោលគុកចូលស្រុកនោះឡើយ

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា គ្មានការហាមឃាត់ណាមួយដែលត្រូវធ្វើឡើង មិនឱ្យដឹកទណ្ឌិតរត់ចោលគុកចូលស្រុកខ្មែរនោះឡើយ ប៉ុន្តែលទ្ធផលនៃការចូលស្រុករបស់ទណ្ឌិតរូបនេះគឺមានតែខ្នោះតែប៉ុណ្ណោះ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ 

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងដាក់គោលដៅកម្ចាត់ចោលមនោគមវិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ដែលនៅតែព្យាយាមបំផ្លិចបំផ្លាញសេចក្តីសុខរបស់ប្រជាជនកម្ពុជា៕


សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានវិធានការក្តៅថ្ងៃមុន ទប់ស្កាត់ជំងឺកូវីដ ក៏គ្មានការជួបជុំគ្នាថ្ងៃនេះទេ

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រគេនជូនព្រះសង្ឃគ្រប់អង្គ និស្សិត ប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នៅឆ្នាំ២០២០ និងឆ្នាំ២០២១ រួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បើរាជរដ្ឋាភិបាលមិនម៉ត់ក្នុងការចេញវិធានការនៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ទេ តើមានព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋប៉ុន្មាននាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩? ហើយក៏គ្មានឱកាសបានជួបជុំគ្នានៅថ្ងៃនេះបាននោះទេ។ ឥទ្បូវជាពេលបានឆ្លងផុតនៅវិធានការក្តៅហើយ ដោយប្រកាសបើកដំណើរប្រទេសជាប្រក្រតីវិញ តែតម្រូវឱ្យរៀនរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងនោះមាន កុំនៅកន្លែងបិទជិត កុំទៅកន្លែងមានមនុស្សអ៊ូអរ និងរក្សាគម្លាតឆ្ងាយពីគ្នា នេះជាការអនុវត្តជាប្រចាំថ្ងៃ ដើម្បីបង្ការ ការពារសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ៕





សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការឃោសនាញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង សូមកុំជឿតាមការឃោសនាអកុសលញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ដែលតែងតែព្យាយាមបំផ្លិចបំផ្លាញប្រទេសជាតិដោយសារមហិច្ឆិតាអំណាចរបស់ខ្លួន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ 


សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលចូលរួមសកម្មភាពជាមួយជនក្បត់ជាតិ៣ជំនាន់ ឬទណ្ឌិតរត់ចោលគុកនៅស្រុកបារាំងនោះ គឺជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមមុខផ្លូវច្បាប់ជាក់ជាមិនខានដោយគ្មានការលើកលែងឡើយ។


សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ នឹងមិនជឿតាមការញុះញង់របស់ទណ្ឌិតរត់ចោលគុកនោះឡើយ៕



សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់ត្រូវផ្តល់ការអនុគ្រោះយោគយល់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ថ្លែងអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបន្ធូរបន្ថយអត្រាការ ពន្យាពេលសង និងរៀបចំឯកសារផ្តល់ឥណទានឡើងវិញ ដើម្បីផ្តល់ការអនុគ្រោះយោគយល់ដល់ប្រជាពលរដ្ឋដែលបានដាក់កម្ចីពីធនាគារ ឬពីមីក្រូហិរញ្ញវត្ថុ ក្នុងស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបន្តថា នៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ច្បាស់ជាមិនមានលទ្ធភាពសងត្រឡប់ទៅធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញនោះទេ ដូច្នេះ សូមមីក្រូហិញ្ញវត្ថុទាំងអស់កុំឆ្លៀតយកឱកាសស្ថានភាពនេះ ទៅរិបអូសយកទ្រព្យសម្បត្តិរបស់ពួកគាត់ ឬបង្ខំឱ្យសងភ្លាមៗនោះទេ ដូច្នេះដោយយោងតាមការអំពាវនាវរបស់សម្តេចតេជោ សូមគ្រឹះស្ថានហិរញ្ញវត្ថុមានការយោគយល់ ត្រូវរៀបចំឯកសារផ្តល់កម្ចីឡើងវិញ ដោយផ្តល់ការអនុគ្រោះពន្យាពេលសង និងបន្ធូរបន្ថយអត្រាការប្រាក់ទាបជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់៕






សម្តេចតេជោ ហ៊ុន សែន ៖ ពាក្យសរសើររបស់ខ្មាំងពិតជាពិសពុល តែបើខ្មាំងបន្ទោស មានន័យមន្ត្រីគណបក្សប្រជាជនកម្ពុជាដឹកនាំបានត្រឹមត្រូវ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំបំពេញកិច្ចការងារ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន តែបែរជាក្នុងគំនិត ក្នុងក្រសែរភ្នែករបស់ក្រុមប្រឆាំងមិនដែលយល់ពីគុណតម្លៃសន្តិភាព និងការអភិវឌ្ឍនោះទេ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។


សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បើទោះបីរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំយ៉ាងណា ក៏មិនមានគុណតម្លៃពីខ្មាំងនោះដែរ ដូច្នេះសូមមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវចាំថា បើខ្មាំងសរសើរមានន័យថា យើងធ្វើខុស តែបើខ្មាំងបន្ទោស មានន័យថា មន្ត្រីរបស់រាជរដ្ឋាភិបាលធ្វើបានត្រឹមត្រូវហើយ ពីព្រោះភាពជោគជ័យរបស់យើង ខ្មាំងមិនដែលសរសើរនោះទេ តែ បើបរាជ័យខ្មាំងវាពង្រីកបញ្ហាឱ្យធំ នេះអ្វីដែលខ្មាំងមានក្នុងគំនិតជានិច្ច ហើយខ្មាំងធ្វើបានតែប៉ុណ្ណឹង បានតែបំផ្លាញជាតិ និងប្រជាជនតែប៉ុណ្ណោះ៕







ផ្ទៃមុខអប្សរាដែលរបេះត្រូវបានយកបិទភ្ជាប់ឡើងវិញ

នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងស្ថាប័នឥណ្ឌា ដែលសហប្រតិបត្តិការជួសជុលប្រាសាទតាព្រហ្ម បានយកផ្ទៃមុខអប្សរាដែលរបេះជ្រុះធ្លាក់ពីរូបរាង មកបិទភ្ជាប់ឡើងវិញ ក្រោយស្ថានភាពថ្មមានសភាពស្ងួត។ សូមបញ្ជាក់ថា ផ្ទៃមុខអប្សរានៅចំណុចដើមត្រាង បានរបេះធ្លាក់នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ដោយមិនមានការបែកបាក់អ្វីទេ ដោយសារធ្លាក់ទើរនឹងឫសឈើ និងត្រូវបានក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា។





លិខិតមិត្តអ្នកអាន៖ «តុលាការបារាំងបករបាំងមុខទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី !

 តុលាការក្រុងប៉ារីស ប្រទេសបារាំងបានចេញសាលក្រមនៅថ្ងៃចន្ទទី ១០ តុលានេះ ដោយបានសម្រេចផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មិនមានជាប់ពាក់ព័ន្ធនឹងការ ស្លាប់របស់លោក ហុក ឡងឌី ដូចការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី នោះទេ។ តុលាការបារាំងក៏បានចាត់ទុកការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី មកលើលោកនាយករដ្ឋមន្ត្រីថា ជាបទបរិហារកេរយ៉ាងធ្ងន់ធ្ងរ។ 

   

 ប៉ុន្តែ តុលាការបានអនុគ្រោះទោសដល់ទណ្ឌិតរូបនេះក្នុងការសងជំងឺចិត្តជានិមិត្តរូប១អឺរ៉ូ។ ទណ្ឌិតត្រកូលក្បត់ជាតិ សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី និងលោក ឌី វិជ្ជា ប្តឹងទៅតុលាការ ប្រទេសបារាំងពីបទបរិហារកេរបន្ទាប់ពីបុគ្គល

នេះបានចោទប្រកាន់ដោយគ្មានមូលដ្ឋានអ្វីទាំងអស់ថា លោកនាយករដ្ឋមន្ត្រីជាអ្នករៀបចំផែនការសម្លាប់លោក ហុក ឡងឌី តាមរយៈការបំផ្ទុះឧត្ថម្ភាគចក្រ។

ទីបំផុត តុលាការក្រុងប៉ារីសក៏បានផ្តល់យុត្តិធម៌ជូនលោកនាយករដ្ឋមន្ត្រីនិងបានផ្តល់ភាពស្អាតស្អំដល់លោកនាយករដ្ឋមន្ត្រីដែលរងការនិយាយមួលបង្កាច់ដោយគ្មានភស្តុតាងពីសំណាក់ទណ្ឌិត សម រង្ស៊ី។
តាមពិត ការទាមទារសំណងជំងឺចិត្តមួយអឺរ៉ូបានសបញ្ចាក់ថា ដើមបណ្តឹងមិនមែនចង់បានប្រាក់នោះ ទេ ប៉ុន្តែចង់បានយុត្តិធម៌ដើម្បីលាងជម្រះការមួលបង្កាច់របស់បុគ្គលម្នាក់ដែលខ្វះការទទួលខុសត្រូវ និងតែងតែប្រើវិធីមួលបង្កាច់អ្នកដទៃជាមធ្យោបាយដើម្បីធ្វើនយោបាយតែប៉ុណ្ណោះ។ ដូច្នេះ សាលក្រមរបស់តុលាការ បារាំងនា ពេលនេះមានអត្ថន័យធំធេងនិង មិនត្រឹមតែសម្រាប់ដើមបណ្តឹងប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។

អត្ថន័យទី១៖ សាលក្រមតុលាការបារាំងគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញថា រាល់សេចក្តីសម្រេចរបស់តុលាការកម្ពុជាទាំងប៉ុន្មាននាពេលកន្លងទៅដែលបានផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី គឺជាសេចក្តីសម្រេចដ៏ត្រឹមត្រូវពីព្រោះមិនថា តុលាការប្រទេសណាឡើយ ការវិនិច្ឆ័យគឺដូចគ្នាដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់។ ជាក់ស្តែង អ្នកនយោបាយរូបនេះ ដែលតែងតែនិយាយបរិហារ មួលបង្កាច់អ្នកដទៃដោយគ្មានភស្តុតាង គឺត្រូវតែចាញ់ក្តីដោយចៀសមិនផុត។ កន្លងទៅ ជននេះតែងចោទតុលាការកម្ពុជាថាស្ថិតក្រោមសម្ពាធរបស់បក្សកាន់អំណាច !ចុះឥឡូវពេលតុលាការបារាំងសម្រេចបែបនេះ តើបុគ្គលនេះហ៊ានចោទតុលាការបារាំងថា
ស្ថិតក្រោមអំណាចលោក ហ៊ុន សែន ដែរឬទេ?

អត្ថន័យទី២៖ សាលក្រមតុលាការ បារាំងបានបករបាំងមុខជនប្រជាធិបតេយ្យក្លែងក្លាយឲ្យគេបានឃើញទូទាំងសាកលលោក។ កន្លងទៅនេះ ទណ្ឌិតសម្បូររឿងឡើងតុលាការមិនស្វាងរូបនេះតែងអះអាងនិងអួតក្អេងក្អាងថា
ខ្លួនជាអ្នកប្រជាធិបតេយ្យ និងស្អប់ខ្ពើមអំពើអយុត្តិធម៌។ ប៉ុន្តែ ធាតុពិត បុគ្គលនេះហើយដែលបានបង្កភាពអនាធិបតេយ្យ និងបានសាងភាពអយុត្តិធម៌ដល់អ្នក ដទៃច្រើនរាប់មិនអស់។ គិតមកទល់ពេលនេះ ទណ្ឌិត សម រង្ស៊ី ជាប់បណ្តឹងរាប់មិនអស់ និងមានទោសជាប់ខ្លួនរាប់រយឆ្នាំឯណោះ គឺទោសដោយសារមាត់ឥតគំរបនិយាយបរិហារ ចោទប្រកាន់គេដោយគ្មានភស្តុតាង និងអំពើល្មើសច្បាប់របស់ខ្លួន។ សាលក្រមតុលាការបារាំងនាពេលនេះអាចបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរគ្រប់រូបឲ្យបានឃើញច្បាស់ថា ទណ្ឌិត សម រង្ស៊ី មិនមែនជាកូនចៀមគួរឲ្យអាណិតនោះទេ ប៉ុន្តែជាចចកពាក់ស្បែកចៀម។

អត្ថន័យទី៣៖ សាលក្រមតុលាការ បារាំងពេលនេះសបញ្ជាក់ថា អ្នកសាងអំពើអាក្រក់ ទោះជារត់ទៅដល់ក្រហែងមេឃណា ក៏នៅតែមិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ រីឯមាសទឹកដប់ ទោះទៅដល់ទីណា ក៏នៅតែជាមាសទឹកដប់ដដែលដោយមិនខ្លាចភ្លើងនោះឡើយ។ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ដែលតែងតែអួតក្អេងក្អាងថា ខ្លួនរស់នៅលើទឹកដីបារាំងហើយអាចនិយាយអ្វីតាមអំពើចិត្តពីព្រោះតែអាជ្ញាធរកម្ពុជាមិនអាចធ្វើអ្វីខ្លួនបាននោះ ទីបំផុតត្រូវជាប់ក្នុងសំណាញ់ច្បាប់ប្រទេសបារាំងដោយចៀសមិនផុតឡើយ ដូចសុភាសិតមួយពោលថា «កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ»។

អត្ថន័យទី៤៖ សាលក្រមតុលាការបារាំងពេលនេះបានបង្ហាញពីក្តីអាម៉ាស់យ៉ាងខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី ដែលកន្លងទៅ ម៉ាត់ណាក៏និយាយរិះគន់បន្តុះបង្អាប់តុលាការកម្ពុជា ។ ប៉ុន្តែពេលនេះ តុលាការបារាំងក៏ចាត់ទុកសម្តីចោទប្រកាន់របស់ទណ្ឌិតរូបនេះថា ជាបទបរិហារកេរ្តិ៍ធ្ងន់ធ្ងរដែរ។ ដូច្នេះ ទណ្ឌិតរត់ចោលស្រុកដោយសារសម្តីគ្មានការទទួលខុសត្រូវរូបនេះ ត្រូវតែទទួលយកការពិតទាំងក្តីអាម៉ាស់នេះដោយមិនអាចចៀសវាងបាន។ គឺជាក្តីអាម៉ាស់លើកទី២ហើយរបស់ទណ្ឌិត សម រង្ស៊ី បន្ទាប់ពីលើកទី១បានចាញ់ក្តីលោក ហោ ណាំហុង ក្នុងរឿងបរិហារកេរដោយគ្មានភស្តុតាងដូចគ្នានេះដែរ។

សរុបទៅ ទណ្ឌិត សម រង្ស៊ី បានក្លាយជាមនុស្សអស់លក្ខណ៍ អស់តម្លៃ និងអស់សេចក្តីថ្លៃថ្នូរ ជាអ្នកនយោបាយតាំងពីរយូរមកហើយដោយសារតែការបំពានច្បាប់ បំពានអ្នកដទៃ និងបំភ្លៃការពិត ភូតកុហកពលរដ្ឋខ្មែរជារៀងរហូតមក។ ប្រការដែល សម រង្ស៊ីចាញ់ក្តីក្នុងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតុលាការបារាំងពេលនេះ គឺជាទីអវសាន្តនៃជីវិតនយោបាយរបស់សម រង្ស៊ី ហើយ។ វាំងននបានរូតបិទផ្លូវចំពោះទណ្ឌិតរូបនេះជារៀងរហូតដោយគ្មានថ្ងៃអាចវិលចូលឆាកនយោបាយវិញបានឡើយ ហើយក៏គ្មាននរណានឹកគិតដល់ជនក្បត់ជាតិរូបនេះទៀតដែរមិនថាក្នុងឆាកនយោបាយជាតិ ឬសហគមន៍អន្តរជាតិឡើយជាពិសេស បន្ទាប់ពីតុលាការបារាំងបានបករបាំងមុខបុគ្គលរូបនេះនាពេលនេះ៕

ដោយ:អ្នកនយោបាយតុកាហ្វេ





ផ្សាយបន្តផ្ទាល់ៈ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

 នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នារី ៣,៥៦០នាក់ ត្រូវជា ៥៥.៥ ភាគរយ ក្នុងនោះរួមមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៥,១៥៨នាក់ នារី ៣,១៣២ នាក់ត្រូវជា ៦០.៧ ភាគរយ, និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១,២៤៦នាក់ នារី ៤២៨ នាក់ ត្រូវជា ៣៤.៣ ភាគរយ, និងថ្នាក់បណ្ឌិតចំនួន០៧ នាក់។ ក្នុងចំណោម និស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុងមានការងារធ្វើរៀងៗខ្លួន ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ មានចំនួន១០.៥ ភាគរយ បាននិងកំពុងធ្វើអាជីវកម្មដោយខ្លួនឯង។