Monday, October 17, 2022

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការឃោសនាញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង សូមកុំជឿតាមការឃោសនាអកុសលញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ដែលតែងតែព្យាយាមបំផ្លិចបំផ្លាញប្រទេសជាតិដោយសារមហិច្ឆិតាអំណាចរបស់ខ្លួន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។ 


សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលចូលរួមសកម្មភាពជាមួយជនក្បត់ជាតិ៣ជំនាន់ ឬទណ្ឌិតរត់ចោលគុកនៅស្រុកបារាំងនោះ គឺជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមមុខផ្លូវច្បាប់ជាក់ជាមិនខានដោយគ្មានការលើកលែងឡើយ។


សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ នឹងមិនជឿតាមការញុះញង់របស់ទណ្ឌិតរត់ចោលគុកនោះឡើយ៕



No comments:

Post a Comment