Friday, June 20, 2014

អនុក្រិត្យ ស្តីពី ការផ្តល់​​លិខិត​ឆ្លង​ដែន​ធម្មតា ជូន​ពលករ ពល​ការិនី និង​សិស្ស និស្សិត​ខ្មែរ



សន្និសីទសារព័ត៌មាន ឯកឧត្តម បណ្ឌិត កៅ គិមហ៊ួន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការ របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស

សេចក្តី​ថ្លែង​ការណ៍​រួម ស្តីពី​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា នៅបង់ក្លាដេស





Press Release Samdech Techo Hun Sen will lead a high delegation to pay an official visit to the People's Republic of Bangladesh from 16-18 June 2014





កំណាព្យ៖ បើមិនជួយចូកជួយចែវ សូមកុំយកជើងរាទឹក

(បទពាក្យប្រាំពីរ)

         នៅពេលស្ថានការណ៍ថៃប្រែប្រួល            ពលកររំជួលក្នុងចិន្ដា
         ត្រឡប់វិលចូលដែនសីមា                       ទាំងចិត្ដតក់ប្រមាហួសការស្មាន          
ក្រុមអាជ្ញាធរជាតិកងទ័ព                        វក់វីញឹកញាប់គ្មានសំរាន្ដ
ចុះជួយដោះស្រាយមិនខកខាន               សំរាលទុក្ខបានពីឯកា                   ​​    
ជញ្ជូនដឹកនាំពលករខ្មែរ                         ​ក្រុងចំការស្រែដោយមេត្ដា
មានទាំងឧបត្ថម្ភស្បៀងអាហារ               តាមតំរូវការជាប្រចាំ                           
ខិតខំធ្វើការគ្មានសំចៃ                           មិនថាយប់ថ្ងៃភ្លៀងស្រស្រាំ
ជួយអស់លទ្ធភាពយ៉ាងសកម្ម                មានឱសថថ្នាំព្យាបាលថែ                   
ចម្លែកតែលោក កឹម សុខា                     ធ្វើជាឆ្លេឆ្លានឹងគេដែរ
មានទាំងអង្គរក្សនែបនិត្យក្បែរ                តាមជួយដង្ហែអង្គអាត្មា                      
គួរអនិច្ចាលោកមន្ដ្រី                             មានត្រឹមទ្រឹស្ដីពោលមុសា
ញុះញង់បោកប្រាស់តាមតែថា               ធ្វើឫកសង្ហាទាំងពេលព្រឹក                 
បើមិនជួយចូកមិនជួយចែវ                     សូមកុំតែកេវជើងរាទឹក
នៅពេលគេខ្វល់មមាញឹក                      ស្ទើរភ្លេចបាយទឹកម្ហូបអាហារ              
ពលករទាំងអស់ច្រើនពេកពន់                លោកបានអរគុណរាជរដ្ឋា
បានជួយសំរួលទាន់ហេតុការណ៍            នៅពេលខ្លោចផ្សាគ្រាអាសន្ន              

                                                                                  (ដោយ មូល មិត្ដ)                         

បទអត្ថាធិប្បាយ៖ មូរ សុខហួរ គេចវេស មិនចូលថ្នាក់រៀន!

អត្ថបទដោយ: ឧត្តម សក្តិ

រហូតមកទល់ពេលនេះ បក្សប្រឆាំង​ នៅតែបន្តប្រើពាក្យ​សម្តី​ញុះញង់​ ​ ​ដុត​បញ្ឆេះកំ​ហឹង​​ប្រ​ជា​​ពលរដ្ឋ​​ឱ្យ​ងើប​ឡើង​ចូល​រួម​ក្នុង​សកម្មភាព​តវ៉ា ធ្វើ​បាតុកម្ម​ ជាបន្តបន្ទាប់ លើគ្រប់រូបភាព ។

ការអំពាវ​នាវ​នេះ​ត្រូវ​បានគេមើលឃើញថា កើតមានចាប់តាំងពីមុនការបោះឆ្នោតមកម៉្លេះ ក្រុមនេះ និង​បក្ខ​ពួកបានអន្ទងអូសទាញប្រជាពលរដ្ឋ និងយុវជន កម្មករ កម្មការិនី ព្រះសង្ឃ អោយ​លង់​ជឿលើនយោបាយបោកប្រាស់ ប្រជាភិថុតិ ក្រោមស្លាកសង្គ្រោះជាតិ ។

ថ្មីៗនេះ ដោយការនៅតែងប់ងុលនឹងនយោបាយប្រឆាំងជ្រុលហួសហេតុ​ បានដុត​រោល​ចិត្ត​​ប្រឆាំង​របស់លោកស្រី មូ សុខហួរ និងបក្សពួកមួយ​ចំ​នួន​អោយ​ឡើង​កំ​ដៅ​ និង​វង្វេងវង្វាន់​ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​នឹក​គិត​តែ​ពី​ចង់​ធ្វើសកម្មភាព​តវ៉ា​ក្រៅរង្វង់ច្បាប់ និង​បាន​ចាប់​យក​ទី​លាន​​ប្រជា​ធិប​តេយ្យ​ជា​ចំ​នុចអាទិភាព​លើសការងារ​ណា​ៗទាំង​អស់​ ក្នុង​ឋានៈខ្លួន​ឯង​ជា​អ្នក​តំ​ណាង​រាស្ត្រ​ ។

គេបាន​សង្កេត​ឃើញ​ថា ព្រឹក​ព្រលឹម​ឡើង​ និង​ជា​ញយ​ដង​ គឺតែង​តែឃើញ​វត្តមាន​លោកស្រី​​​ មូរ សុខហួរ​ កាន់​ផ្កាឈូក នៅ​នឹង​ដៃ ដែល​ន័យ​មួយ​ចង់​បញ្ជាក់​ថា យុទ្ធនាការ​បដិវត្តន៍​ផ្កាឈូកនៅ​កម្ពុជា គឺមេក្លោង​ធំ អាច​ជា​លោកស្រី​មូរ សុខហួរ​នេះ​ឯង ក្នុ​ង​ចំ​ណោមមេ​យុទ្ធសាស្ត្រ​​​មួយ​ចំ​នួន​ទៀត​​។ ប៉ុន្តែ ប្រសិន​បើ​លោក​ស្រី មិនបាន​បំ​ពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​អោយ​​បាន​សម​ស្រប​តាម​តួនាទី ភារកិច្ច​ ដែល​ច្បាប់​កំ​ណត់​អោយ​ទេ លោកស្រី នឹង​មិន​អាច​សម្រេច​នូវ​ជោគ​ជ័យ​ដើម្បី​ប្រយោជន៍​ជាតិ​ឡើយ។

ពល​រដ្ឋ​ខ្មែរ មិន​ត្រូវ​ការ​ភាព​ចលាចល​សង្គម​ និងចង់​វិល​ទៅ​រក​សង្គ្រាម​ជា​ថ្មី​ឡើយ។ សកម្មភាព​​របស់​ លោកស្រី​ មូរ សុខ​ហួរ រាល់​ថ្ងៃ​ គឺ​បាន​ប្រាស់ចាក​អំពី​រដ្ឋធម្មនុញ្ញ តាមរយៈ​ការ​បន្តប៉ុនប៉ង បំផុសបំផុលអោយមានចលនាបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ លើគោល​ដៅ​ដែលលោកស្រីហៅថា (គណបក្សសង្គ្រោះជាតិ គឺដើម្បីកសាងអំណាចពលរដ្ឋ និងស្ថាបន័ជាតិ គឺជួយរក្សាឬសគល់ចលនាសំរាប់ធ្វើការផ្លាស់ប្តូរតាមអំណាចមហាជន) ។ នេះ​បើ​យោង​តាម​ការ​ស្រង់​​សម្តី​របស់​លោកស្រី មូរ សុខហួរ ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ Cambodia Dialy កាលពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៤។

តើដល់ពេលណាទើបមេដឹក​នាំ​ក្រុម​បក្ស​​ប្រឆាំង​បញ្ចប់នូវ​នយោបាយបំផ្លាញអាយុជីវិត និង​អនាគត​កូន​ខ្មែរ​​តាម​រយៈយុទ្ធសាស្ត្រ​លា​បពណ៌ ញុះញុងបំបែកបំបាក់ រុញច្រាន​អោយមាន​បដិវត្ត​មហាជន និង​បង្ក​ហឹង្សាសង្គម​ ដែលនាំអោយគ្រោះថ្នាក់ និងប៉ះពាល់ដល់ស្ថិរភាព សន្តិ​ភាព និង​ការអភិវឌ្ឈន៍ជាតិ​?

នរណាក៏បានដឹងដែរថា បក្សប្រឆាំងបានព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្រប​ច្បាប់ជា​ច្រើន​​​លើកច្រើនដងកន្លងមកហើយ តាមរយៈ​ការ​ដឹក​នាំ​ធ្វើ​​បាតុកម្ម​ កុបកម្មហិង្សាដែលបាន​បណ្តាល​​អោយប្រជា​ពលរដ្ឋ​ស្លាប់ និងរបួសជាច្រើននាក់ ។

 អំពើផ្ទុយ​ពី​ច្បាប់​នេះ រាជ​រដ្ឋាភិបាល និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ជា​ពិសេសថ្នាក់​ដឹក​នាំ​គណបក្ស​កាន់​អំ​ណាច​ដែល​ទទួល​សម្លេងគាំ​ទ្រ​​ភាគច្រើន​បំផុត​ មិនគាំទ្រ​នូវសកម្មភាព​ដែលដើរ​ចេញពីផ្លូវច្បាប់ ប្រាស់ចាកពីគោលការណ៍​ប្រជាធិបតេយ្យ ក្នុង​​ការ​ផ្លាស់​ប្តូ​​រសង្គម តាមរយៈ​អំពើ​ហឹង្សាដែលដឹកនាំដោយគណបក្សប្រឆាំងនោះទ្បើយ។

វិធាន​ការ​ផ្លូវ​ច្បាប់ នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ ប្រសិន​បើ​ផែន​ការនោះ​ កើត​ចេញ​ជា​រូប​រាង​ឡើង​ និង​ធ្វើ​សកម្មភាព​បង្ក​ចលាចលសង្គម​។ ​ការធ្វើខ្លួនអោយដើរឆ្ងាយពីការទទួលខុសត្រូវ ក្នុង​របបប្រជាធិបតេយ្យ ដែលអ្នកតំណាងរាស្ត្រ ទាំងអស់ត្រូវឈរ​លើ​គោល​ជំហរ​​ផល​ប្រយោជន៍​ជាតិ ដើម្បី​សុខមាល​ភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មេដឹកនាំ​បក្ស​ប្រឆាំង​គួរ​ទទួល​យក​​ថា ខ្លួន​ជា​អ្នក​ចាញ់​ឆ្នោត ត្រូវផ្ដល់​កិត្តិយស​ដល់​គណបក្ស​ឈ្នះ​ឆ្នោត ដោយប្រកាន់ជំហរជាអ្នកកីទ្បា លើទី​លាន​​ប្រជាធិបតេយ្យ ចាញ់ និង ឈ្នះជាការធម្មតា ។

ដូចនេះ បក្ស​ប្រឆាំងគួរចូល​ខ្លួនមក​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​ នៅក្នុងក្របខណ្ឌ​រដ្ឋ​សភាជាតិ ក្នុងនាមគណបក្សដែលទទួលបានសម្លេងគាំទ្រស្របតាមឆន្ទៈរបស់រាស្រ្ត ។

ថ្មីៗនេះ​គណបក្សប្រជាជនកម្ពុជា ក្នុងនាមបក្សឈ្នះឆ្នោតបាន យល់ព្រមធ្វើសម្បទាន​នយោ​បាយដែលផ្តល់អោយនូវអ្វីដែលជាការទាមទារបស់គណបក្សសង្គ្រោះជាតិ នាពេល​កន្លង​មក លើ​ការ​ដាក់បញ្ចូល​គ.ជ.ប ទៅជា​ច្បាប់រដ្ឋធម្មនុញ្ញ និង​ការអនុញ្ញាតឱ្យ​បក្សប្រឆាំង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម ប៉ុន្តែ ឆន្ទៈនយោបាយនេះត្រូវបាន​មេដឹកនាំបក្សប្រឆាំង​មានចេតនា​ធ្វើអោយ​មានការ​ជាប់គាំងមិនអាចរកវិធីបញ្ចប់ជម្លោះនយោបាយបាន តាមរយៈការប្រើលេសក្នុងការជ្រើស​រើស​ក្បាល​​​ម៉ាស៊ីន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ជា​ចំណុច​ខ្ទាស់​គ្នា​រវាង​ក្រុម​ចរចា​នៃ​គណ​​​​បក្ស​ទាំងពីរ មិនអោយចេញរួច ដោយក្នុងនោះគណបក្ស​សង្គ្រោះ​ជាតិ​គឺ​នៅតែទទូចចង់ឱ្យ​មាន​​ការជ្រើសរើស​សមាសភាព​ដឹកនាំ​គ.ជ.ប​ដោយ​សំឡេង​សមាជិក​ក្នុង​សភា​ចំនួន២/៣ ដែល​ជា​រូប​មន្តអោយ​កើត​មាន​​​វិបត្តិ​នៅ​ស្រុក​ខ្មែរ ។

ត្រង់​ចំ​នុច​នេះ ត្រូវ​បាន​គេមើល​ឃើញ​ថា គណបក្ស​ប្រឆាំង​ ហាក់​​ដូច​ជា​មាន​ឆន្ទៈក្នុង​ចរចារ ប៉ុន្តែ គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឡើយ ពី​ព្រោះ​អ្វី​ដែល​គណបក្ស​ប្រឆាំង​លើក​មក​ ត្រូវ​​បាន​គណ​បក្ស​​​ប្រជា​ជន​ទទួល​យក​ និង​​ដោះ​ស្រាយ​ ប៉ុន្តែ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឯកភាព​ដោះ​ស្រាយ​តាម​ហើយ​នោះ បែរ​ជា​បក្ស​ប្រឆាំង​បង្កើត​តែ​សំ​ណូម​ពរ និង​ពង្រីក​បញ្ហា​បន្ថែម​ថ្មី​ៗរាប់​មិន​អស់​ ។

ទង្វើ​ទាំង​អស់​នេះ ​បាន​បង្ហាញយ៉ាង​ច្បាស់​​ពី​ចេតនារបស់​គណបក្ស​ប្រឆាំង​ គឺមិន​ចង់​បញ្ចប់​បញ្ហាឡើយ​ គឺពួក​គេមាន​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រ​ គឺ​ការ​ចិញ្ចឹម​ទំ​នាស់​ ជា​ជាង​ការ​ដោះ​ស្រាយ​បញ្ចប់​ទំ​នាស់​។

ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បានដឹង និងឃើញច្បាស់ណាស់អំពីចេតនា​អាក្រក់​របស់​គណបក្សសង្គ្រោះជាតិ ដែល​ពួកគាត់នៅតែទទូច ហើយត្រូវការយ៉ាងចាំបាច់​អោយបក្ស​មួយ​នេះ ធ្វើការ​លើក​កម្ពស់ និង​​ការ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែលបាន​​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​​ខ្លួន​បាន​ទទួល​៥៥​អាសនៈ គឺដើម្បីអោយអ្នកតំណាងរាស្រ្តទាំង៥៥រូប នាំ​គ្នា​ចូល​អង្គុយ​ធ្វើ​ការ​ក្នុង​សភា មិនមែនអោយធ្វើការ​​កៀងគរ​ប្រជាពលរដ្ឋ​មក​ធ្វើ​បាតុកម្ម​​ តាមចិញ្ចើមថ្នល់ ដែល​នាំឲ្យ​ពួក​គាត់​​ខាត​បង់​នូវ​ពេល​វេលា រំខាន​ដល់​ការ​រក​ទទួល​ទាន និង​រំខាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​​ជាតិ ជាពិសេស​ញ៉ាំង​ឲ្យ​ប្រ​ទេស​បាត់​បង់​ស្ថេរភាព​នយោបាយ​ដែលជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​នោះ​ទេ​។

ក្នុង​ដំ​ណាក់​កាល​នេះ ជំរើសតែមួយគត់របស់គណបក្សសង្រ្គោះជាតិ ដែល​តែងតែ​តាំង​ខ្លួនឯងជាអ្នកប្រជាធិបតេយ្យ អាចចូល​រួម​​បំ​រើ​​​ប្រជាពល​រដ្ឋស្របតាមនីតិរដ្ឋនោះ គឺការ​ងាក​មក​គោរព​ច្បាប់​ និង​បំ​ពេញ​កាតព្វ​កិច្ច​ជា​អ្នក​តំ​ណាង​រាស្ត្រ និង​ត្រូវតែទទួលស្គាល់ការពិត គឺ​គួរគប្បី​ចាប់យកអាសនៈដែលខ្លួនទទួលបានក្នុងអង្គសភា មិនគួរ​ធ្វើខ្លួនជាតំណាងរាស្រ្តទំនើង ដើរ​ស្រែក​​ឡូឡាតាមចិញ្ចើមផ្លូវ តាម​ទីសាធារណៈ បង្កើត​ភាព​ភយ័​ខ្លាចដល់ប្រជាពលរដ្ឋនោះទេ។

ប៉ុន្តែ រហូត​មកដល់​ម៉ោង​នេះ សកម្មភាព​របស់​លោកស្រី មួរ សុខហួ មិ​ន​​ត្រឹម​តែ​ខំ​ប្រឹង​បង្កើន​ល្បឿន​បង្ក​ភាព​អាណា​ធិបតេយ្យ​ គ្មាន​ច្បាប់​ទម្លាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បានបោះ​បង់​ចោល​​ទាំង​ស្រុង​នូវ​តួនាទី​ និង​កាតព្វ​កិច្ច​របស់​ខ្លួនដែល​ជា​អ្នក​តំ​ណាងរាស្ត្រ​ជាប់​ឆ្នោត​អោយ​ស្ថិតនៅ​​កៀន​​ជញ្ជាំង ប៉ុន្តែ បែរជា​ជ្រើស​រើស​យក​​របៀប​សិស្សខ្ជិល​ច្រអូស មិន​ស្តាប់​សង្គាប់​នាយក​សាលា គឺ​លោក​ស្រី ធ្វើ​ខ្លួន​ជា​ « សិស្សដ៏​កំ​ជិល​ម្នាក់​គ្មាន​វិន័យ និង​គេសវេសពី​ថ្នាក់​រៀន ហើយ​មក​ប៉ោឡែ​តាម​ដង​ផ្លូវ​ទៅ​វិញ»​ ។
          
របៀប​សិស្សខ្ជិល មិន​ត្រូវ​បាន​គេយកមកធ្វើ​ជា​គំ​រូសម្រាប់បង្ហាញ​នូវ​​គុណ​ភាព តម្លៃ និង​សេចក្តី​​​​ថ្លៃ​ថ្នូរ​របស់​បុគ្គល​​ ដែលគួរ​សង្គម​កោត​សរសើរនោះ​ទេ។