សេចក្តីជូនព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ចុះថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា
ស្ថានទូតបារាំង និងសភាពាណិជ្ជកម្មបារាំង-កម្ពុជា នឹងរៀបចំ សន្និសីទសារព័ត៌មានមួយ
នៅព្រឹក ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៥ នៅស្ថានទូតបារាំង ដើម្បីបង្ហាញពីព័ត៌មានលម្អិតជុំវិញព្រឹត្តិការណ៍
សប្តាហ៍នៃរសជាតិបែបបារាំងនៅកម្ពុជា។
សេចក្តីជូនព័ត៌មានដដែល
បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥ ស្ថានទូតបារាំង និងសភាពាណិជ្ជកម្មបារាំង-កម្ពុជា
នឹងរៀបចំព្រឹត្តិការណ៍មួយ ក្រោមប្រធានបទ " សប្តាហ៍នៃរស់ជាតិបែបបារាំងនៅកម្ពុជា"
ដែលនឹងផ្តល់ជូនសាធារណជនខ្មែរ នឹងបរទេសនៅភ្នំពេញនូវឱកាសតែមួយគត់
ដើម្បីស្វែងយល់អំពីសិល្បៈនៃការរស់នៅតាមបែបបារាំង។ ក្នុងពឹ្រត្តិការណ៍នេះ
នឹងមានការរៀបចំកម្មវិធីភ្លក់អាហារ ការតាំងពិព័រណ៍ ការបញ្ចាំងភាពយន្ត
និងជំនួបអាជីពនៅតាមទីកន្លែងនានា ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ៖
ច័ន្ទ ទេវី