Tuesday, March 03, 2015

ក្រសួងរៀបចំដែនដី លើកឡើងថា ទិន្នន័យករណីវិទាទដីធ្លីដែលផ្តល់ដោយអង្គការលីកាដូ នៅមិនទាន់មានភាពជាក់លាក់

យោង​តាម​លិខិត​ ដែល​ផ្ញើ​ទៅ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស ​ហៅកាត់​ថា​ លីកាដូ​ របស់​ក្រសួង​រៀប​ចំ​ដែនដី​ នគ​រូបនី​យ​កម្ម​ និង​សំណង់​ កាល​ពីថ្ងៃទី​ ២ ​ខែមីនា​ ឆ្នាំ២០១៥​ បានឲ្យ​ដឹងថា ​លេខា​ធិការ​ដ្ឋាន​នៃ​គណៈ​កម្មការ​ សុរិយោ​ដី​ថ្នាក់​ជាតិ​ បាន​ទទួល​ហើយ​នូវ​លិខិត​របស់​ អង្គការ​លីកាដូ​ ដោយ​មាន​ភ្ជាប់​នូវតារាង​ ទិន្ន​ន័យ​ករណី​ ទំនាស់​ដីធ្លី​នៅ​កម្ពុជា​ ឆ្នាំ​២០១៤។

លិខិត​ដដែល​បាន​បញ្ជាក់​បន្ថែម​ទៀតថា​ លេខា​ធិការ​ដ្ឋាន​ ពិនិត្យ​ឃើញ​ថា​ ទិន្នន័យ​ដែល​ អង្គការ​លីកាដូ​ បាន​ផ្តល់​ជូន​ គឺមិនទាន់​បាន​បង្ហាញ​ឲ្យបាន​ច្បាស់​លាស់​ អំពី​អត្ត​សញ្ញាណ​គូភាគី​ទំនាស់​ ដូចជា​ ឈ្មោះ,​ ភេទ​, អាយុ​ និង​ទីលំ​នៅ​បច្ចុប្បន្ន ​ក៏ដូចជា​កម្មវត្ថុ​ នៃ​បណ្តឹង​ទាមទារ​ និង​អង្គភាព​ ដែល​បណ្តឹង​ទាំង​នោះ​បានដាក់​ ដើម្បី​ស្នើសុំ​ដោះស្រាយ​ ដូចអ្វី​ដែល​ក្រសួង​បាន​ស្នើ​ទៅ​អង្គការ​លីកាដូ​នៅឡើយ​ទេ។
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment