Tuesday, March 03, 2015

បន្ទាប់ពីផ្អាកការស្មុំកូនអន្តរប្រទេសចាប់តាំងពីឆ្នាំ២០១១មក កម្ពុជានឹងចាប់ផ្តើមដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញនៅឆ្នាំ២០១៥នេះ

យោងតាម​សេចក្តី​ជូន​ដំណឹង​ របស់​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនី​តិសម្បទា អំពី​ ស្ថានភាព​ស្មុំកូន​អន្តរ​ប្រទេស​នៅ​កម្ពុជា​ចុះ​ថ្ងៃទី២​ ខែមីនា​ ឆ្នាំ២០១៥​ បាន​ឲ្យដឹង​ថា​ កន្លង​មក​ដោយ​ស្ថិត​ក្នុង​ដំណាក់​កាល​ នៃការ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ចាំបាច់​មួយ​ចំនួន​ កម្ពុជា​សម្រេច​ផ្អាកការ​ស្មុំកូន​អន្តរ​ប្រទេស​នៅ​ឆ្នាំ២០១១​ ហើយ​ទើបតែ​នៅ​ឆ្នាំ២០១៥​នេះ​ប៉ុណ្ណោះ ​ដែល​កម្ពុជា​បានចាប់​ផ្តើម​ដំណើរ​ការ​ស្មុំ​កូនអន្តរ​ប្រទេស​ឡើងវិញ។

នៅ​ក្នុងសេចក្តី​ជូន​ដំណឹង​ដដែល​បាន​បញ្ជាក់​ថា​ ច្បាប់​ស្តីពី​ការស្មុំ​កូន​អន្តរ​ប្រទេស​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ត្រូវបាន​ចូល​ជាធរ​មាន​នៅថ្ងៃ​ទី០៣​ ខែធ្នូ​ ឆ្នាំ២០០៩​ ដោយ​អនុលោម​តាមរដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ត្រង់មាត្រា​ទី៤៨​ និង​អនុលោម​តាម​អនុ​សញ្ញា​ក្រុងឡាអេ​ ស្តីពី​ការការ​ពារ​កុមារ​ និង​សហ​ប្រតិបត្តិ​ការ​ទាក់ទង​នឹង​ស្មុំ​កូន​អន្តរ​ប្រទេស​ ដែល​ត្រូវ​បាន​ផ្តល់​សច្ចាប័ន​នៅថ្ងៃទី​ ១ ​ខែសីហា ​ឆ្នាំ​២០០៧​ ព្រម​ទាំង​ពិធី​សារ​បន្ថែម​ចំនួនពីរ​ នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិកុមារ​ ដែល​ត្រូវ​បាន​ផ្តល់​សច្ចាប័ន​នៅថ្ងៃទី​ ៣០​ ខែឧសភា​ ឆ្នាំ២០០២​។

ដោយ​ឡែក​លិខិត​បទដ្ឋាន​គតិយុត្ត​ដែលក្រសួង​បាន​នឹង​កំពុង​រៀបចំ​រួមមាន៖​ ១.នីតិវិធី​ស្តីពី​ស្មុំកូន​ក្នុង​ស្រុក​ ២.​ ស្តង់ដា​គ្រប់គ្រង​ករណី​ និង​បង្រួប​បង្រួម​គ្រួសារ​ ដើម្បី​ធ្វើ​សមាហរណ​កម្ម​កុមារ​ដែល​កំពុង​រស់នៅ​ក្នុង​មណ្ឌល​រដ្ឋ​ និង​មណ្ឌល​អង្គការ​មិនមែន​រដ្ឋាភិបាល៕



អត្ថបទ៖ ច័ន្ទ ទេវី
Add caption

No comments:

Post a Comment