Tuesday, March 03, 2015

ស្ថានទូតបារាំង និងសភាពាណិជ្ជកម្មបារាំង-កម្ពុជា នឹងរៀបចំ សន្និសីទសារព័ត៌មានស្តីពីសប្តាហ៍នៃរសជាតិបែបបារាំងនៅកម្ពុជា ក្នុងខែមីនានេះ

សេចក្តី​ជូន​ព័ត៌មាន​ របស់​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ចុះថ្ងៃ​ទី ២​ ខែមីនា​ ឆ្នាំ២០១៥​ បានឲ្យ​ដឹងថា​ ស្ថាន​ទូត​បារាំង​ និង​សភា​ពាណិជ្ជ​កម្ម​បារាំង​-កម្ពុជា​ នឹង​រៀបចំ​ សន្និសីទ​សារព័ត៌​មាន​មួយ​ នៅព្រឹក​ ថ្ងៃទី​ ៤​ ខែមីនា​ ឆ្នាំ២០១៥​ នៅស្ថាន​ទូត​បារាំង​ ដើម្បី​បង្ហាញ​ពីព័ត៌មាន​លម្អិត​ជុំវិញ​ព្រឹត្តិ​ការណ៍ ​សប្តាហ៍​នៃ​រសជាតិ​បែប​បារាំង​នៅ​កម្ពុជា។

សេចក្តី​ជូន​ព័ត៌​មាន​ដដែល​ បានឲ្យ​ដឹងថា​ ចាប់ពី​ថ្ងៃទី​ ១៣​ ដល់ថ្ងៃ​ទី​ ២០​ ខែមីនា ​ឆ្នាំ២០១៥​   ស្ថាន​ទូត​បារាំង​ និង​សភា​ពាណិជ្ជ​កម្ម​បារាំង​-កម្ពុជា​ នឹងរៀប​ចំព្រឹត្តិ​ការណ៍​មួយ​ ក្រោមប្រធាន​បទ ​" សប្តាហ៍​នៃ​រស់ជាតិ​បែប​បារាំង​នៅ​កម្ពុជា"​ ដែល​នឹង​ផ្តល់​ជូន​សាធារណ​ជន​ខ្មែរ​ នឹង​បរទេស​នៅ​ភ្នំពេញ​នូវ​ឱកាស​តែមួយ​គត់​ ដើម្បី​ស្វែងយល់​អំពី​សិល្បៈ​នៃការ​រស់​នៅតាម​បែប​បារាំង​។ ​ក្នុង​ពឹ្រត្តិ​ការណ៍​នេះ​ នឹងមាន​ការរៀបចំ​កម្ម​វិធី​ភ្លក់​អាហារ​ ការ​តាំង​ពិព័រណ៍ ​ការបញ្ចាំង​ភាព​យន្ត​ និងជំនួប​អាជីព​នៅតាម​ទីកន្លែង​នានា ​ក្នុង​រាជធានី​ភ្នំពេញ៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment