សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញមកដល់កន្លែងស្នាក់នៅ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនខ្មែរនៅអូស្ត្រាលី និងនូវែលហ្សេឡង់ ប្រមាណ ២៥០នាក់ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ (ម៉ោងនៅប្រទេសអូស្ត្រាលី) ខណៈសម្តេចធិបតីដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានេស (Anthony Albanese) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី។
Saturday, March 02, 2024
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូហោះដល់អូស្ត្រាលីដោយសុវត្ថិភាព
(ម៉ែលប៊ន, អូស្ត្រាលី)៖ វេលាម៉ោងប្រមាណ៥ទៀបភ្លឺថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោងប្រមាណ៩ព្រឹក ម៉ោងនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន ប្រទេសអូស្ត្រាលី ប្រកបដោយសុខសុវត្ថិភាពហើយ។
ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិម៉ែលប៊ន សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅពីសំណាក់លោក Tim Watts ឧបការីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងឯកអគ្គរាជទូតខ្មែរប្រចាំនៅអូស្ត្រាលី។
Subscribe to:
Posts (Atom)