Wednesday, April 01, 2020

(Video)៖ ព្រះរាជសារ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ដែលបានផ្ញើព្រះរាជសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំឈានចូល៦៩ឆ្នាំ។
នៅក្នុងសារលិខិត បានឱ្យដឹងថា តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ជាអម្ចាស់ជីវិត ខណៈនេះទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមលំឱនកាយថ្វាយព្រះពរជ័យសូមសម្តេចម៉ែ ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអានសារលិខិតថ្វាយព្រះរាជគុណ ខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្តេចព្រះមហាក្សត្រី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ដែលបានផ្ញើព្រះរាជសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំឈានចូល៦៩ឆ្នាំ។
នៅក្នុងសារលិខិត បានឱ្យដឹងថា តបចំពោះព្រះរាជគុណូបការៈ និងព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់អង្គសម្តេចម៉ែ ជាអម្ចាស់ជីវិត ខណៈនេះទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមលំឱនកាយថ្វាយព្រះពរជ័យសូមសម្តេចម៉ែ ទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអានសារលិខិតថ្វាយព្រះរាជគុណ ខាងក្រោម៖


សម្តេចព្រះមហាក្សត្រី ផ្ញើព្រះរាជសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំឈានចូល៦៩ឆ្នាំ

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំឈានចូល៦៩ឆ្នាំ។
នៅក្នុងព្រះរាជសារលិខិត បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាប្រមុខដឹកនាំជាតិដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យទទួលបាន នូវមហាជោគជ័យដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា ព្រមទាំង បានខិតខំបំបាត់ភាពក្រីក្រក្នុងសង្គមជាតិនិងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើងនៅលើ ឆាកអន្តរជាតិ។

សូមអានព្រះរាជសារលិខិត ខាងក្រោម៖



ព្រះមហាក្សត្រ ផ្ញើព្រះរាជសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំឈានចូល៦៩ឆ្នាំ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំឈានចូល៦៩ឆ្នាំ។
នៅក្នុងព្រះរាជសារលិខិត បានឱ្យដឹងថា ប្រជារាស្រ្តកម្ពុជាទាំងមូលក៏ដូចជាព្រះមហាក្សត្រមានការពេញហឬទ័យណាស់ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សូមអានព្រះរាជសារលិខិត ខាងក្រោម៖

(Video)៖ ព្រះរាជសារ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសម្តេចតេជោ ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ម័គ្រចិត្តផ្តល់ប្រាក់បៀវត្ស៧ខែដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩


នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ដែលផ្ញើជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពីការស្ម័គ្រចិត្តផ្តល់ប្រាក់បៀវត្សរបស់លោកចំនួន៧ខែ ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩។

នៅក្នុងលិខិតដដែលនោះបានឱ្យដឹងថា ការសម្រេចចិត្តផ្តល់ប្រាក់បៀវត្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺដោយសារស្ថានភាពនៃការវិវត្តន៍របស់ជំងឺកូវីដ ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនៅឡើយនោះ៕

សូមអានលិខិតទាំងស្រុងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចខាងក្រោម៖




ក្រសួងសុខាភិបាល ប្រកាសថា មិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា ថ្ងៃនេះមិនមានករណីអ្នកឆ្លង កូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដចំនួន៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីអ្នកជាសះស្បើយមាន០២នាក់ គឺស្ថិតនៅខេត្តកែប មានបុរសជនជាតិខ្មែរអាយុ៣០ (កាន់សាសនាឥស្លាម និងមានទីលំនៅនៅខេត្តកំពត) ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិម៉ាឡេស៊ី អាយុ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។
តាមក្រសួងសុខាភិបាល គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលត្រូវបានយកទៅធ្វើការវិភាគសរុបទូទាំងប្រទេស មានចំនួន៥.៧៦៨ករណីផងដែរ។
ទោះជាយ៉ាងនេះក្តី ក្រុមការងារសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តបន្ទាប់ទៀត ហើយនឹងបន្តជម្រាបជូនដល់សាធារណជន ប្រសិនបើរកឃើញករណិវិជ្ជមានវីរុសកូវីដ១៩ ថ្មីណាផ្សេងទៀត។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៥នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ បុរសជនជាតិម៉ាឡេស៊ី១នាក់ និងជនជាតិខ្មែរ១៩នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៦នាក់។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖


លិខិត្តមិត្តអ្នកអាន៖ «ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដើម្បីបុព្វហេតុការពារអាយុជីវិតពលរដ្ឋ និងការពារសុខសន្តិភាពជាតិ

សេចក្តីព្រាង «ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចអនុម័តកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ ហើយនឹងត្រូវបញ្ជូនទៅស្នើសុំស្ថាប័ននីតិប្បញ្ញត្តិ អនុម័តតែម្តងដោយមិនចាំបាច់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡើយ។ នេះគឺជាសេចក្តីព្រាងច្បាប់ដែលព្រះរាជាណាចក្រកម្ពុជា ទើបនឹងមានក្នុងរយៈពេល ២៧ឆ្នាំ ក្រោយពេលដែលកម្ពុជារៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ ហើយក៏មិនមែនចម្លែកតែកម្ពុជាដែរដែលមានច្បាប់នេះ គឺប្រទេសទាំងអស់ ដែលជាសមាជិកអង្គការសហប្រជាជាតិមានច្បាប់នេះ ហើយប្រទេសខ្លះឈានរហូតដល់បង្កើតច្បាប់អាជ្ញាសឹកទៅទៀតដើម្បីការពារសុខសុវត្ថិភាពនិងស្ថិរភាពជាតិរបស់ខ្លួននីមួយៗ និងគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។
ហេតុអ្វីទើបតែពេលនេះកម្ពុជារៀបចំច្បាប់ស្តីពីការគ្រប់ គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន? សេចក្តីព្រាង ច្បាប់នេះត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា ២២ ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះ ថ្នាក់ ព្រះមហាក្សត្រទ្រង់ ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។ នៅពេលច្បាប់នេះត្រូវបានអនុម័តនិងឡាយព្រះហស្ថលេខាឱ្យប្រើប្រាស់នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា ២២ ថ្មីនៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាច របស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធាន ការចាំបាច់ដែលមិនអាចខ្វះបានដើម្បីឆ្លើយតបទៅនបឹងស្ថានភាពរបស់ប្រទេសជាតិក្នុងភាពអាសន្នសំដៅ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋព្រមទាំង ការពារទ្រព្យសម្បត្តិនិងបរិស្ថានផងដែរ។
ខណៈនេះពិភពលោកទាំងមូលក្នុងនោះមានកម្ពុជាផងដែរកំពុងតែជួបគ្រោះអាសន្ននៃការរីករាលដាលនិងការចម្លងនៃវីរ៉ុសកូវីដ ១៩ ដែលជាបីសាចឥតស្រមោល ហើយដែលរហូតមកទល់ពេលនេះ បាននិងកំពុងតែចម្លងដល់មនុស្សជិត១លាននាក់ ក្នុងនោះស្លាប់ជាង៤ ម៉ឺននាក់ ហើយមនុស្សចំនួន៣ម៉ឺននាក់ កំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រទេសមួយចំនួន នៃសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ថៃ ហ្វីលីពីនជាដើម បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។
នៅពេលដែលស្ថានភាពនៃការរីករាលដាល់នៃវីរ៉ុសកូវីដ ១៩ នេះ នៅតែបន្តកើតមានយ៉ាងខ្លាំងក្លា និងមិនដឹងថា នៅពេលណាអាចនឹងគ្រប់គ្រងបាន កម្ពុជាចាំបាច់ត្រូវមានច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននៅក្នុងដៃ ដែលជាឧបករណ៍ច្បាប់សម្រាប់អនុវត្តនៅពេលដែលគ្រាអាសន្ន បានមកដល់ជាពិសេសនៅក្នុងករណីបច្ចុប្បន្ន ប្រសិនការរីករាលដាលជំងឺឆ្លងកូវីតមិនអាចគ្រប់គ្រងបានហើយឈានដល់ប្រកាសអាសន្ន។
ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់កាលពីថ្ងៃទី៣០ ខែ មីនា រួចហើយថា ជាការចាំបាច់ដែលកម្ពុជាត្រូវមានច្បាប់នេះនៅក្នុងដៃ មិនមែនន័យថា ច្បាប់នេះត្រូវបានអនុម័ត ហើយរដ្ឋាភិបាលប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះទេ។
តើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នផ្តោតលើអ្វី? និងមានផលប្រយោជន៍អ្វីខ្លះសម្រាប់ជាតិនិងប្រជាជនកម្ពុជា? ច្បាប់នេះនឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានាដែលរាជរដ្ឋាភិបាល មានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើងបាននៅពេលប្រទេសជាតិប្រឈម មុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើង ដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះ អាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តា លមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ ជាតិ និងសណ្តាប់ធ្នាប់សាធារណៈព្រម ទាំងគ្រោះមហន្ត រាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតនៅទូទាំងប្រទេស។
តើច្បាប់នេះមានចរិតជាការរំលោភសិទ្ធិសេរីភាពនិងជាគ្រោះអាសន្នសម្រាប់កម្ពុជាដូចក្រុមប្រឆាំងលើកឡើងដែរឬទេ? តាមពិតក្រុមប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនព្យាយាមធ្វើអ្វីៗឱ្យល្អឥតខ្ចោះនៅពេលដែលបរទេសជាចៅហ្វាយរបស់ពួកគេមិនអាចធ្វើបានផង។ ពេលខ្លះ ពួកគេល្ងង់រកលេខដាក់គ្មាន សូត្រតាមទ្រឹស្តី ប៉ុន្តែមិនឆ្លុះបញ្ចាំងពីការពិតដូចករណី អំ សំអាត អនុ ប្រធានអង្គការលីកាដូដែលការពារអំពើខុសច្បាប់ ការពារការបង្កចលាចល និងការបំភ្លៃ បំផ្លើសព័ត៌មានទាក់ទងនឹងជំងឺឆ្លងកូវីដ ១៩របស់ក្រុមជនអតិមួយចំនួនថាជាសិទ្ធិនៃការបញ្ចេញមតិ។ ប៉ុន្តែពួកគេមិនគិតពីផលប៉ះ ពាល់ធ្ងន់ធ្ងរដែលចេញ ពីការបំភ្លៃនេះឡើយ។
ហេតុអ្វីបានជាក្រុមប្រឆាំង មិនចង់ឱ្យមានច្បាប់នេះ? ពួកគេគ្មានបេះដូងជាអ្នកដឹកនាំឡើយហើយក៏គ្មានស្មារតីនៃការទទួលខុសត្រូវ សុខទុក្ខរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរដែរ។ ពួកគេគ្រាន់តែជាអ្នកនយោបាយដើរបោក ប្រាស់និងយកនយោបាយធ្វើអាជីវកម្ម និងជាអ្នកនយោ បាយអង្ករកំប៉ុងតែប៉ុណ្ណោះ។សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដែលនឹងត្រូវអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិនាពេលដ៏ខ្លីខាងមុខ គឺជាការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងក្លាយជាច្បាប់មួយសម្រាប់កម្ពុជាប្រើប្រាស់ដើម្បីគ្រប់គ្រងគ្រោះអាសន្នទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាស្របតាមមាត្រា ២២ថ្មីនៃរដ្ឋធម្មនុញ្ញដែលបានចែង។ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នជាឧបករណ៍ច្បាប់ដ៏មានតម្លៃ និងមានភាពត្រឹមត្រូវការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋហើយក៏បានបង្ហាញថាកម្ពុជាបានអនុវត្តគោលការណ៍នីតិរដ្ឋត្រឹមត្រូវ។
ជាមួយគ្នានេះ ការរៀបចំច្បាប់ស្តីពីការគ្រប់គ្រងប្រទេស ជាតិស្ថិតក្នុងភាពអាសន្នបានបង្ហាញ ពីភាពដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយ៉ាងហ្មត់ចត់លើវិធានការការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺ កូវីដ១៩ ដ៏កាចសាហាវ។ មិនតែប៉ុណ្ណោះច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងក៏ជាច្បាប់ដើម្បីការពារសន្តិភាពកម្ពុជាឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែងផងដែរ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០