Wednesday, December 18, 2019

ប្រសាសន៍ដើមទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ វេស្ទើន


នៅព្រឹកថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យវេស្ទើន (Western University) ចំនួន ២,៨៣១ នាក់ ដែលក្នុងនោះគឺមាននិស្សិតនារីចំនួន ១,៦១៤នាក់ ។ សញ្ញាបត្តដែលបានប្រគល់ជូនគឺមានថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ពីមូលហេតុបួនចំណុចដែលកម្ពុជាចូលអាស៊ាន

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័ យវេស្ទើន នៅកោះពេជ្រ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ពីមូលហេតុចាំបាច់ដែលកម្ពុជាចូលអាស៊ានគឺមាន០៤ចំនុចសំខាន់ៗ។
ចំណុចទាំងបួននោះរួមមាន៖
ទី១) គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង (មិនលូកដៃចូលក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសសមាជិកអា ស៊ានដូចគ្នា)
ទី២)ស្មារតីសហគមន៍(កម្ពុជាគោរពតាមកុងសង់ស៊ីស ជាគោលការណ៍មិនធ្វើរំលងគ្នា មិនថាប្រទេសអ្នកមាន ប្រសទេអ្នកក្រ តូច ធំ គឺស្មើគ្នាទាំងអស់)។
ទី៣) កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីសមាហរ ណកម្មអាស៊ាន តាមរយៈការទទួលបាននូវការបណ្តុះ បណ្តាលធនធានមនុស្ស និងតាមរយៈដៃគូពាណិជ្ជកម្មនានា ដែលបានជួយកាត់បន្ថយគម្លាតក្រីក្រនៅក្នុងប្រទេសនីមួយៗយ៉ាងមានប្រសិទ្ឋភាពទៀតផង។
ទី៤) ជាច្រកទ្វារចេញចូលការទូតដែលមានទំហំធំធេងសម្រាប់កម្ពុជា ដែលយើងត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការអោយបានកាន់តែច្រើន។

ទន្ទឹមនឹងនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគាំទ្រ និងជំរុញអោយក្មួយៗនិស្សិតបន្តសិក្សាស្រាវជ្រាវទោះបីពេលនេះបានបញ្ចប់ការសិក្សាហើយក្តី ព្រោះថាការសិក្សាគឺគ្មានដែនកំណត់ ហើយចំណេះដឹងមួយចំនួនគឺមិនមានសិក្សានៅក្នុងសាលាទេ។ លោក សប្បាយរីក រាយដែលបានចូលរួមចែករំលែកចំណេះដឹងនិងបទ ពិសោធន៍ដល់ក្មួយៗនិស្សិតអោយទទួលបាននូវជំណេះដឹងបន្ថែមនៅក្នុងឱកាសដ៏មានតម្លៃបំផុតនេះ៕




ថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រ៣សំខាន់សំរាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាសម្រាប់កម្ពុជាទាំងមូល

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័ យវេស្ទើន នៅកោះពេជ្រ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើត ឡើងនៅក្នុងខែធ្នូ ២០១៩ នេះ ដែលក្នុងនោះលោកបានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រ៣សំខាន់សំរាប់លោក ក៏ដូចជាសម្រាប់កម្ពុជាទាំងមូលគឺ៖
ទី១) ២ ធ្នូ ១៩៧៨ គឺជាថ្ងៃបង្កើត រណសិរ្យសាមគ្គីស ង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រ ទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរ ក្រហមប៉ុលពត។
ទី២) ២ ធ្នូ ឆ្នាំ១៩៨៧ ដែលព្រឹត្តិការណ៍ជំនួបចរចាជា លើកដំបូងរវាង សម្តេចព្រះនរោត្តម សីហនុ ជាមួយ សម្តេច ហ៊ុន សែន នៅ Fère en Tardenois នៅប្រទេសបារាំង ដែលគិតមកដល់ពេលនេះមានរយៈពេល ៣២ ឆ្នាំហើយ មុននឹងមានការពិភាក្សាចរចាបង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា ១៩៩១ និង
ទី៣) ២ ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធសាស្ត្រត្រីកោណក្រោយពេលបង្កើតរាជរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធសាស្ត្រត្រីកោណនោះគឺមានមុំ៣សំខាន់គឺ៖
ទី១- ការធ្វើសន្តិភាវូបនីកម្ម មានន័យថាការពង្រឹងសន្តិ ភាពផ្ទៃក្នុងប្រទេស ទប់ស្កាត់មិនអោយមានការបាញ់ បោះ និងជម្លោះផ្ទៃក្នុងតទៅទៀត។
ទី២- ការធ្វើសមាហរណកម្មកម្ពុជាអោយបានឆាប់បំផុ តជាមួយសហគមអន្តរជាតិ ហើយដែលពេលនោះយើងក៏បានយកកៅអីកម្ពុជាដែលបានព្យួរទុកនៅអង្គការស ហប្រជាជាតិ (UN) ត្រឡប់មកវិញ ហើយពេលនោះយើង ក៏ចាប់ផ្តើមមានការប្រជុំនិងចូលជាសមាជិកអា ស៊ា ន (ASEAN) និងជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀត។
ទី៣- ផ្អែកលើកកត្តាអនុគ្រោះផ្ទៃក្នុង និងកត្តាអនុគ្រោះអន្តរជាតិ គឺកម្ពុជាបានខិតខំទាំងប្រមូលគ្រប់ធនធានទាំងអស់ដើម្បីជំរុញការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស៕




លោក ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងការងារយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងសមត្ថភាពផលិត និងផ្គត់ផ្គង់របស់សហគ្រិនក្នុងស្រុក, ការធ្វើពិពិធកម្មទីផ្សារនាំចេញក្នុងតំបន់ និងដៃគូអាស៊ាន, ការចរចាបង្កើតតំបន់ពាណិជ្ជកម្មសេរីនានា ដំណាលគ្នានឹងការយកចិត្តទុកដាក់លើវិស័យកម្មសិទ្ធិបញ្ញា និងកិច្ចការពារអ្នកប្រើប្រាស់ ជាពិសេសបង្កើនប្រសិទ្ធភាពត្រួតពិនិត្យ និងបង្ក្រាបការក្លែងបន្លំទំនិញ និងសេវាកម្មគ្រប់ប្រភេទ។
លោកបានលើកឡើងដូចនេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខាកាំត្រូលរាជធានី-ខេត្ត ប្រមាណជាង ៥០០នាក់។
នៅក្នុងឱកាសនោះ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួង ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការអភិវឌ្ឍធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល ការកសាងខិលិតបទដ្ឋានគតិយុត្ត និងការកែលម្អសេវាសាធារណៈ តាមរយៈដាក់ឲ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ។
លោក ក៏បានលើកទឹកចិត្តអង្គពិធីទាំងមូលត្រូវរួមគ្នាតាមដានរបាយការណ៍សមិទ្ធផលការងាររបស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងអនុសាសន៍នានា ដើម្បីស្វែងរកធាតុចូលសំខាន់ៗ សម្រាប់ជាមូលដ្ឋានរៀបចំផែនការយុទ្ធសាស្រ្តអនុវត្តការងារប្រកបដោយប្រសិទ្ធភាព នៅក្នុងឆ្នាំ២០២០។

សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នៅក្នុងឆ្នាំនេះ សន្និបាតនេះនឹងប្រព្រឹត្តិទៅរយៈពេល ០២ថ្ងៃ ដើម្បីផ្តល់ឱកាសជូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ត្រីតំណាងពាណិជ្ជកម្មនៅក្រៅប្រទេស បានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នា ដើម្បីឈានទៅអនុវត្តន៍ទិសដៅការងារឆ្នាំថ្មី ឱ្យទទួលបានជោគជ័យ៕







ពិធីបើក និងបិទលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោកក្នុងស្រុកចន្រ្ទា

ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីបើក និងបិទលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោករួមគ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀងក្រោមអធិបតីភាព លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម និងការបើកសម្ពោធមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។
ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការរីកចម្រើន។ រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺនមានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួមខាងភាគីវៀតណាម ២៦៥នាក់ ខាងភាគីកម្ពុជា៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១,១៤៣នាក់។
បើតាមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយកម្ពុជា-វៀតណាម បានបញ្ជាក់ថា ខ្លឹមសារនៃការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោកប្រទេសទាំងពីរ ចែកចេញជា៤ ដំណាក់កាលហើយលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ គឺជាលើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា។
នាយឧត្តមសេនីយ៍បានមានប្រសាសន៍ថា ការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជាមួយភាគីវៀតណាមនេះ គឺដើម្បីត្រៀមកម្លាំងរួមគ្នា ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជាប់នឹងព្រំដែ
នៃប្រទេសទាំងពីរ ខណៈដែលពួកគេជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយដោយយថា ហេតុណាមួយកើតឡើងនោះ។
នាយឧត្តមសេនីយ៍បានបន្តថា ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាង មិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ឱ្យដឹងថា លំហាត់សង្គ្រោះគ្រោះមហន្តរាយ ដែលបានធ្វើរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងវៀតណាមនាពេលនេះមានលំហាត់ចំនួន៤ រួមមាន៖
* លំហាត់ទី១៖ ការជួយសង្គ្រោះប្រជាជននៅពេលមានទឹកជំនន់ជន់លិច ដោយមានឧទ្ធភាគចក្រពីរគ្រឿង សម្រាប់ហោះត្រួតពិនិត្យភូមិសាស្ត្រលិចទឹក និងដឹកប្រជាពលរដ្ឋមកទីទួលលសុវត្ថិភាព។
* លំហាត់ទី២៖ គឺជាលំហាត់ទាក់ទងការបន្សាបសារធាតុគីមី នាយទាហនជំនាញគីមីសាស្ត្រ ធ្វើសកម្មភាពបន្សាបសារធាតុគីមី នៅពេលមានការសាយភាយជាតិគីមីចេញពីរោងចក្រ និងកាកសំណល់សង្គ្រាម។
* លំហាត់ទី៣៖ គឺជាសកម្មភាពរបស់កម្លាំងកងពលទ័ពពិសេសឆត្រយោងលេខ ៩១១ កម្លាំងកងពលតូចលេខ ៧០ និងកម្លាំងកងទ័ពជើងទឹក ដែលបានធ្វើការរុករក និងដឹកជញ្ជូនប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព ដែលមានការកសាងរោងសម្រាប់ដាក់ប្រជាជនរងគ្រោះ និងការធានាជីវភាពរស់នៅក្នុងរយៈពេលខ្លីមួយ ។
* លំហាត់ទី៤៖ គឺជាសកម្មភាព ដឹកជញ្ជូនប្រជាជនទៅមណ្ឌលសុខភាព នៅពេលប្រជាពលរដ្ឋមានជំងឺផ្សេងៗ ឱ្យបានទាន់ពេលវេលា។
គួរជម្រាបថា នេះគែជាការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ លើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា ហើយក្រសួងការពារជាតិនឹងត្រូវធ្វើលំហាត់នេះ ជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាង មិនថាជាមួយប្រទេសវៀតណាមនោះទេ យើងនឹងត្រូវធ្វើជាមួយប្រទេសថៃ និងប្រទេសឡាវផងដែរ ប៉ុន្តែនាពេលនេះ មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះឡើយ។

ការរៀបចំសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម គឺជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដែលធ្វើឡើងក្នុងគោលបំណងត្រៀមសហការជួយប្រជាពលរដ្ឋនៅតាមព្រំដែន ក្នុងករណីមានគ្រោះមហន្តរាយផ្សេងៗ៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើកុំឱ្យមានការព្រួយបារម្ភចំពោះសមយុទ្ធចំនួន២ នៅថ្ងៃនេះ ហើយមិនត្រូវឃោសនាអកុសលទេ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភចំពោះសមយុទ្ធចំនួន២ ដែលកម្ពុជាបាន និងកំពុងរៀបចំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ហើយមិនត្រូវធ្វើការឃោសនា ឬផ្សព្វផ្សាយអកុសលចំពោះសមយុទ្ធទាំងនេះឡើយ។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណ ២,៨៣១នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅថ្ងៃនេះ មានសមយុទ្ធ២កើតឡើងផ្ទួនគ្នាតែម្តង គឺសមយុទ្ធទី១៖ គឺការសង្គ្រោះគ្រោះមហន្តរាយ ពេលមានឧបទ្ទវហេតុធ្លាក់យន្តហោះ នៅឯព្រលានយន្តហោះទីក្រុងសៀមរាប សូមកុំឱ្យមានការភ័យព្រួយ ឬក៏ការប្រើបណ្តាញសង្គម ហើយដែលលើកឡើង អំពីការមួលបង្កាច់ទាក់ទងនឹងការធ្លាក់យន្តហោះជាដើម»។
លោកនាយករដ្ឋមន្រ្ដីបានបន្តថា៖ «សមយុទ្ធទី២ កំពុងតែចាប់ផ្តើមដែរ កើតឡើងនៅខេត្តស្វាយរៀង គឺសមយុទ្ធរួមគ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម ដើម្បីសង្រ្គោះគ្រោះមហន្តរាយនៅតាមព្រំដែន ដូច្នេះសូមកុំឱ្យមានការព្រួយបារម្ភ ឬការឃោសនាអកុសលណាមួយ»។
អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport Emergency Exercise REPEX-19) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ស្នេះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដោយធ្វើការហ្វឹកហាត់ សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឱ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ។ នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងដុតកង់ឡានចាស់ៗ បង្កើតបានជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសិប្បនិម្មិត នៃការធ្លាក់យន្តហោះដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។
ទន្ទឹមនឹងនេះ ក៏មានការប្រកាសអាសន្នដល់សមត្ថកិច្ច អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានា និងជាពិសេសរថយន្តពន្លត់អគ្គិភ័យ នៅក្នុងខេត្តសៀមរាប។
ដោយឡែកនៅព្រំដែនខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីបើក និងបិទលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោករួមគ្នា និងការងារមនុស្សធម៌ឆ្នាំ២០២០ នៅភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា។ ការធ្វើលំហាត់យោធានេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍រួមគ្នា និងផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង ដូចជាគ្រោះធម្មជាតិ ទឹកជំនន់ ភ្លើងឆេះព្រៃ ឬគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រមជាមួយនឹងការចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យមានការរីកចម្រើន។ រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺនមានរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៨ ខែធ្នូ ឆ្នាំ២០១៩។ កម្លាំងចូលរួមខាងភាគីវៀតណាម ២៦៥នាក់ ខាងភាគីកម្ពុជា៤៧១នាក់ រួមនឹងកម្លាំងចូលរួម ១,១៤៣នាក់។
បើតាមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយកម្ពុជា-វៀតណាម បានបញ្ជាក់ថា ខ្លឹមសារនៃការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ នៅតំបន់ព្រំដែនគោកប្រទេសទាំងពីរ ចែកចេញជា៤ ដំណាក់កាលហើយលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ គឺជាលើកទី១ ដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានធ្វើរួមគ្នា។

នាយឧត្តមសេនីយ៍បានលើកឡើងថា ការធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយ ជាមួយភាគីវៀតណាមនេះ គឺដើម្បីត្រៀមកម្លាំងរួមគ្នា ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជាប់នឹងព្រំដែននៃប្រទេសទាំងពីរ ខណៈដែលពួកគេជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយដោយយថា ហេតុណាមួយកើតឡើងនោះ ៕




(Live) ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ វេស្ទើន ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩

(Live) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ វេស្ទើន ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩

លោក ឈួន ដារ៉ា ចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោក ឈួន ដារ៉ា រដ្ឋលេខាធិការ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមបើក “ជំនួបពាណិជ្ជកម្ម (Business Matching)” ដែលមានការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីពាណិជ្ជករប្រទេសចិននៃខេត្តគួងស៊ី (៥៧ក្រុមហ៊ុន) ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី។ គោលបំណងនៃកិច្ចជំនួបនេះ ដើម្បីធ្វើការផ្សព្វផ្សាយពីការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា ចែកជូនដល់អ្នកចូលរួម ព្រមទាំងធ្វើការផ្សព្វផ្សាយផលិតផលកម្ពុជា ដោយមានអ្នកចូលរួមសរុបប្រមាណជាង ១៤៨នាក់ ។
ក្នុងជំនួបនេះដែរ លោករដ្ឋលេខាធិការ បានថ្លែងសុន្ទរកថា ដើម្បីចែកជូនដល់វិនិយោគិន និងធុរជន អំពីសក្តានុពលនៃការអភិវឌ្ឍកម្ពុជា ដែលមានអត្រាកំណើនសេដ្ឋកិច្ច ៧,៧ភាគរយ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (World Bank) ដោយប្រទេសកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន បានផ្តល់នូវអត្ថប្រយោជន៍ជូនដល់អ្នកវិនិយោគមានភាពងាយស្រួលក្នុងការនាំចេញ-នាំចូល។ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ និងខិតខំប្រឹងប្រែងផ្តល់ឱកាសដល់វិនិយោគគិននៅកម្ពុជា លើការលើកលែងពន្ធ និងពន្ធបង់នូវកម្រិតទាបសម្រាប់នាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសមួយចំនួនដូចជា សហភាពអ៊ឺរ៉ុប ជប៉ុន កូរ៉េ កាណាដា និងអាមេរិកជាដើម។ កម្ពុជាបានសម្រួលជូនពាណិជ្ជករបរទេសនូវការវិនិយោគ សម្រាប់ការលើកលែងពន្ធចំនួនពី១-៩ឆ្នាំ ការអនុគ្រោះពន្ធលើការបង់ពន្ធអប្បបរិមា ពន្ធលើប្រាក់ចំណេញមិនលើសពី២០% អ្នកវិនិយោគអាចបង្វិលទុនមានភាពងាយស្រួល និងមានដើមទុនរបស់ខ្លួន១០០% ។

លោក ឈួន ដារ៉ា បានបន្ថែមទៀតថា កម្ពុជាជាទិសដៅសម្រាប់ពាណិជ្ជករមកវិនិយោគ ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន ដោយកម្ពុជាបានចូលរួមចរចាក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ នៅឆ្នាំ២០១២ ជាមួយនឹងអាស៊ានបូកប្រទេសទាំង០៦ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តាំផ្ញើកុំឱ្យប្រជាពលរដ្ឋភ័យចំពោះសមយុទ្ធ នៅសៀមរាប-ស្វាយរៀង និងកុំឃោសនារឿងអកុសល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តាំផ្ញើទៅប្រជាពលរដ្ឋ សូមកុំឲ្យមានការភ័យព្រួយ ចំពោះការធ្វើសមយុទ្ធ នៅខេត្តសៀមរាប និងខេត្តស្វាយរៀង។ ក្រៅពីការផ្តាំផ្ញើហើយ លោកក៏បានស្នើឲ្យមនុស្សចំនួន កុំផ្សព្វផ្សាយនៃការ សមយុទ្ធជារឿងអកុសល ព្រោះជាការធ្វើសមយុទ្ធ ធម្មតាប៉ុណ្ណោះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ជិត៣ពាន់នាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «នៅព្រឹកនេះមានការធ្វើ សមយុទ្ធចំនួន២ គឺមួយនៅសៀមរាប គឺជាការសមយុទ្ធ អំពីការធ្លាក់យន្តហោះ ប៉ុន្តែកុំឲ្យមានការភ័យព្រួយ ឬប្រើបណ្តាញសង្គម លើកឡើងមួលបង្កាត់ ពីការធ្លាក់យន្តហោះជាដើម។ មិនមែនជាធ្លាក់ យន្តហោះមែនទែនទេ»។ ចំណែកនៅស្វាយរៀងវិញ លោកបានបន្តថា «គឺជាសមយុទ្ធជួយ សង្រ្គោះមហន្តរាយ រវាងកម្ពុជានិងវៀតណាម និងកុំឃោសនា អកុសលណាមួយ»៕