Thursday, July 20, 2017

ការ​បោះឆ្នោត ២០២០៖ ការស្ទង់មតិបា​នបង្ហា​ញថា លោក Joe B​iden និង​លោក Bernie Sanders នឹងឈ្នះលោក Donal Trump

អាណត្តិរបស់លោកប្រធានាធិបតី Donald Trump មានរយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះប៉ុន្តែអ្នកបោះ​ឆ្នោត​ជា​ច្រើន​បានសម្លឹងមើលរួចទៅហើយចំពោះការបោះឆ្នោតនៅឆ្នាំ ២០២០ ហើយកំពុងពិចារណាអំពី​គណ​បក្ស​ប្រជាធិបតេយ្យ។

លទ្ធផលស្ទង់មតិរបស់ Public Policy Polling (PPP) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា លោក Trump ដែលមកពីគណបក្សសាធារណរដ្ឋនឹងចាញ់ការប្រកួតប្រជែងទល់នឹងអតីតអនុប្រធានាធិបតីលោក Joe Biden និងព្រឹទ្ធសមាជិកលោក Bernie Sanders ។ ប្រហែល ១២ ភាគរយគាំទ្រលោក Biden និង ១៣ ភាគរយគាំទ្រលោក Sanders ដែលពួកគេបានគាំទ្រលោក Trump កាលពីខែវិច្ឆិកា នោះមានន័យថា លោក Trump នឹងបាត់បង់ការគាំទ្រពីពួកគេ។

សូម្បីតែអ្នកសិក្សាស្រាវជ្រាវក៏បានលើកឡើងផងដែរ។ លោក Michael Bloomberg អតីតអភិបាលក្រុងញូវយ៉កបានប្រាប់ទូរទស្សន៍ CNN កាលពីខែមុនថា លោកគិតថា មានឱកាស ៥៥ ភាគរយដែលលោកប្រធានាធិបតីនឹងស្ថិតនៅក្នុងសេតវិមានរយៈពេល ៨ ឆ្នាំដោយសារ «គណបក្សប្រជាធិបតេយ្យនឹងត្រូវបែកបាក់ទៅជាពួកឆ្វេងនិយម និងពួកកណ្តាល  និយម»។ ទន្ទឹមនឹងនេះដែរ អតីតប្រធានសភាលោក Newt Gingrich បានលើកឡើងថា លោក Trump នឹងត្រូវបានជាប់ឆ្នោតជាថ្មី ប៉ុន្តែនៅឆ្នាំ ២០២៤ អនុប្រធានលោក Mike Pence ត្រូវបានគេរំពឹងថា នឹងទទួលបានជ័យជំនះ។

គ្មានអ្នកប្រជាធិបតេយ្យនិយាយច្បាស់លាស់ថា ពួកគេកំពុងឈរឈ្មោះជាប្រធានា     ធិបតីក្នុងរយៈពេលបីឆ្នាំនោះទេ។ លោក Sanders បានប្រាប់ Sirius XM កាលពីសប្តាហ៍មុនថា គាត់ «មិនបដិសេធគំនិតនោះទេ» ប៉ុន្តែវាជា «ឆាប់ពេក» ក្នុងការនិយាយអំពីវា។ លោក Biden ទើបតែប្រកាសអំពីដំណើរទស្សនកិច្ច ហើយនៅខែមិថុនាលោកបានចាប់ផ្តើមដំណើរការ      គណៈកម្មាធិការសកម្មភាពនយោបាយ។

ផ្ទុយទៅវិញ លោក Trump បានចាប់ផ្តើមបង្កើនមនុស្សរាប់លាន​នាក់សម្រាប់យុទ្ធនាការបោះឆ្នោត​ឡើង​វិញ​របស់​គាត់៕

​ប្រភព: News week ចុះថ្ងៃទី១៩ ខែកក្កដា​​ ឆ្នាំ២០១៧


នៅរសៀលនេះ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាកម្ពុជា នឹងទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

តាមការគ្រោងទុក លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភាកម្ពុជា នៅម៉ោង២៖៤៥នាទីរសៀល និងនៅម៉ោង៣៖៤៥នាទី រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះដែរ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាម ក៏នឹងជួបជាមួយប្រធានរដ្ឋសភាកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា លោក ង្វៀន ហ៊្វូជុង បានមកដល់កម្ពុជា នៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧។
លោក ង្វៀន ហ៊្វូជុង នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់គន្ធបុប្ផា ហើយលោកនឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។

ក្រៅពីជួបជាមួយលោក សាយ ឈុំ និង លោក ហេង សំរិន រួចនោះ លោក ង្វៀន ហ៊្វូជុង ក៏នឹងជួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ង្វៀន ហ៊្វូជុង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមផងដែរ។ ជាមួយគ្នានេះ លោក ង្វៀន ហ៊្វូជុង និងលោក សាយ ឈុំ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធ ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ៕









ក្រសួងការពា​រ​ជាតិ អំពាវនា​វ​ឱ្យប្រ​ជា​ព​លរដ្ឋចូ​​លរួមទ​ប់ស្កាត់ ការប្រើ​​ប្រាស់ និងជួ​ញដូរគ្រឿ​ងញៀន​ខុ​ស​ច្បាប់

លោកឧត្តមសេនីយ៍ទោ ស៊ិន ថារ័ត្ន នាយករង នាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ រួមនឹងគណៈ​ប្រតិភូអម​ដំណើរ នៃក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក បានអញ្ជើញ​ចូលរួម​ក្នុងពិធី​ផ្សព្វផ្សាយ អំពីការអប់រំទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ និងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ជូនដល់កងទ័ព ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ ពិធីនោះមានការអញ្ជើញចូលរួម ពីលោកមេបញ្ជាការ លោកមេបញ្ជាការរង រួមទាំងនាយទាហាន នាយទាហានរង និងពលទាហាន សរុបចំនួន ២០០នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ស៊ិន ថារ័ត្ន បានមានប្រសាសន៍ថា ការអប់រំផ្សព្វផ្សាយនៅពេលនេះ គឺចង់ឲ្យ​នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានយល់ជ្រួតជ្រាប អំពីបញ្ហាគ្រឿងញៀន ដែលកំពុងកើតមាននៅទូទាំងពិភាពលោក ពិសេសនៅក្នុងប្រទេសកម្ពុជា ដែលបញ្ហា​ទាំងអស់នេះ​គឺ​ជា​កង្វល់​របស់រាជរដ្ឋាភិបាល។ ដូច្នេះសូមឲ្យបងប្អូនទាំងអស់ ពេលទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀនរួចហើយ សូមបន្តជួយផ្សព្វផ្សាយ អប់រំ ដល់បងប្អូន កូនចៅ និងប្រជាពលរដ្ឋ ដែលនៅជិត នៅក្បែរ ដើម្បីធ្វើការទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

ក្នុងនោះដែរ លោកបានធ្វើការផ្តាំផ្ញើ ក៏ដូចជាផ្ញើសារដល់សមាជិកអង្គពិធីទាំងអស់ សូមជៀសឲ្យឆ្ងាយ​ពីគ្រឿងញៀន ប្រសិនបើបងប្អូន បានឃើញ បានជួប អ្នកប្រើប្រាស់ អ្នកចែកចាយ គ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន សូមរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើ ការបង្រ្កាប ទៅតាមនីតិវីធីនៃច្បាប់ ៕



អគារសិក្សាថ្មីចំនួន២ ខ្នង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ អគារសិក្សាថ្មីចំនួន២ ខ្នង ដែល១ខ្នង ០៧បន្ទប់ នៅសាលាបឋមសិក្សាតាត្រៃ និងអគារ សិក្សា១ខ្នង ០៣បន្ទប់ទៀត នៅសាលាបឋមសិក្សព្រៃសង្ហា ឃុំបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៍ថ្កៃថ្លារបស់អង្គការសាម៉ារីតាន់ភឹសប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។
ពិធីនេះ ប្រព្រឹត្តទៅនៅសាលាបឋមសិក្សាតាត្រៃ ក្រោមអធិបតីភាព លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង លោក សួន បវរ អភិបាលខេត្ត និង លោក ប៉ាទ្រីក សេហ្គឺ (patrick seger) នាយកអង្គការសាម៉ារីតាន់ប្រចាំប្រទេសកម្ពុជា ក្នុងនោះក៏មានការចូលរួមពី លោក ស្តើង តុងហឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរស្ថាប័ន អាជ្ញាធរ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង ១០០០នាក់បានចូលរួមអបអរសាទរផងដែរ៕










(សូមទស្សនាវីដេអូ) លោកឧកញ៉ា ម៉ុង ឫទ្ធី ជួបពិភាក្សាការងារជាមួយ​ប្រតិភូសាធារណៈរដ្ឋកូរ៉េស្តីពីឱកាស​វិនិយោគនៅកម្ពុជា

លោកឧកញ៉ា ម៉ុង ឫទ្ធី ជួបពិភាក្សាការងារជាមួយប្រតិភូសាធារណៈរដ្ឋកូរ៉េស្តីពីឱកាសវិនិយោគនៅកម្ពុជា

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា និងជាស្ថាបនិក ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសាធារណៈរដ្ឋកូរ៉េ មួយក្រុម ដឹកនាំដោយ លោក Lee Changhoon នាយកប្រតិបត្តិ ក្រុមហ៊ុន Hyundai Corporation Holdings ដើម្បីស្វែងយល់ពីសក្តានុពលដ៏ធំធេង និងអំណោយផលពីធម្មជាតិរបស់ប្រទេសកម្ពុជា ព្រមទាំងរកឱកាសបោះទុនវិនិយោគនៅកម្ពុជាផងដែរ។
លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ថា បច្ចុន្នប្បនេះប្រទេសកម្ពុជា មានសុខសន្តិភាពពេញបរិបូរណ៍ គឺជាទិសដៅទេសចរណ៍ពិភពលោក និងជាប្រទេសដែលមានសក្តានុពលដ៏សម្បើមអស្ចារ្យ សម្រាប់ពាណិជ្ជករ និងវិនិយោគគិនបរទេស មកធ្វើការបណ្តាក់ទុនជាពិសេសលើវិស័យកសិកម្ម។

លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់បន្ថែមថា យើងកំពុងរស់នៅបានសុខសប្បាយហើយ ដូច្នេះ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាការពារសុខសន្តិភាពទាំងអស់គ្នា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕






រដ្ឋបាលក្រុងស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាល​ស្ដីពីការរៀបចំ​ និងកសាង​ផែនការ​អភិវឌ្ឍន៍​សង្កាត់​ និងកម្មវិធី​វិនិយោគ​បីឆ្នាំរំកិល​

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋបាលក្រុងស្វាយរៀង បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍសង្កាត់ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង សង្កាត់ រយៈពេល០២ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។

វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាក្រុង លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលនៃគណៈអភិបាលក្រុង លោក លោកស្រី ប្រធានការិយាល័យជំនាញនានា ជុំវិញក្រុងស្វាយរៀង លោកចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៧ ក្នុងក្រុងស្វាយរៀង មានចំនួន ៥០ នាក់ ក្នុងនោះមានស្រី ១៣ នាក់ផងដែរ៕






ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយរហូតដល់​ថ្ងៃទី២៥កក្កដា​ ហើយទឹក​​ទន្លេនឹង​បន្តកើនឡើង​ សូមប្រជាពលរដ្ឋ​បង្កើនការ​ប្រុងប្រយ័ត្ន​

បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ដោយសារឥទ្ធិពលរបស់កូនព្យុះតាឡាស និងប្រព័ន្ធសម្ពាធទាប បានធ្វើឲ្យប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលនឹងបង្កឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងទឹកបឹងទន្លេសាប បន្តកើនឡើងជាបបន្តបន្ទាប់។
ក្រសួងធនធានទឹក ក៏បានអំពាវនាវសូមឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកទន្លេដែលបន្តហក់ឡើង៕



សាខាកាកបាទក្រហមខេត្តបាត់ដំបង ចុះសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​ ជូនគ្រួសារ​ចាស់ជរា​​ និងក្រីក្រ​ខ្វះខាតស្បៀង​ ចំនួន​២គ្រួសារ​

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារប្រជាពលរដ្ឋចាស់ជរា និងក្រីក្រខ្វះខាតស្បៀង ចំនួន២គ្រួសាររួមមាន៖ ១- អ៊ំស្រី ខឹម កែវ អាយុ៥១ឆ្នាំ មានកូនម្មាក់ និង២- លោក ឆឺយ សុភី អាយុ៤០ ឆ្នាំ ភរិយាឈ្មោះ បេ ប៊ិន អាយុ ៣២ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែរ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ប៊ុត គឹមស៊ាន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាខិតខំថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅដោយប្រកាន់ខ្ជាប់នូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោក បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ១០កំប៉ុង ភូយ១ ក្រមា១ មី១កេស ទឹកបរិសុទ្ធវីឃែរ១កេស ទឹកត្រី១យូ ទឹកស៊ីវ១យូ និង គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕






លិខិតចំហពីអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ម្នាក់!

ក្នុងនាមខ្ញុំជាអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ម្នាក់ ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួលជាពន់ពេកណាស់ នៅពេលលឺថា ក្រុមគ្រួសារលោកបណ្ឌិតជំពាក់គេជិត ៨០០០ ដុល្លា ថ្លៃបបរ និងថ្លៃចំណាយផ្សេងៗ សម្រាប់ពិធីបុណ្យគម្រប់ខួបមួយឆ្នាំ របស់សពលោកបណ្ឌិត កែម ឡី កាលពីពេលថ្មីៗនេះ។ ទោះជាមានការអំពាវនាវរកសម្បុរសជនឲ្យជួយយ៉ាងណាក៏គ្មានអ្នកជួយដែរ។  តែ ទីបំផុត គឺក្រុមគ្រួសារសពបណ្ឌិត កែម ឡី បានទទួលការឆ្លើយតបពីលោក ហ៊ុន សែន ដោយផ្តល់ថវិកា មួយម៉ឺនដុល្លារជូនលោក កែម រិទ្ធីសិទ្ធិ យកទៅដោះស្រាយបញ្ហា។

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះទឹកចិត្ត របស់លោកនាយករដ្ឋមន្ត្រី ដែលបានជួយដោះស្រាយការលំបាក របស់ក្រុមគ្រួសារសពបណ្ឌិត កែម ឡី បើទោះបីជារូបលោកផ្ទាល់ និងក្រុមគ្រួសារបានទទួលរងការចោទប្រកាន់ពីមនុស្សមួយចំនួនថា នៅពីក្រោយឃាតកម្មនេះក៏ដោយ។ អ្វីដែលខ្ញុំចង់និយាយពេលនេះគឺ វាជាការនឹកស្មានមិនដល់ថា ស្ថានភាពវាអាចទៅដល់ថ្នាក់ហ្នឹង? ក្រោយពេលលោកបណ្ឌិត កែម ឡី ស្លាប់ មានមនុស្សច្រើនណាស់ដែលចេញមុខចាត់ចែង រៀបចំពិធីបុណ្យសព ដោយមានគណៈកម្មការ និងមានអ្នកបង្កើតមូលនិធិរៃអង្គាសប្រាក់ ទាំងក្នុងនិងក្រៅប្រទេស យ៉ាងព្រោងព្រាត ដូចជានៅអូស្ត្រាលី  អាមេរិក កាណាដា ជាដើម។ ខ្ញុំក៏ធ្លាប់បានលឺព័ត៌មានថា មានការលួចលុយមូលនិធិ និងមានអ្នកកេងចំណេញខាងនយោបាយ ក៏ដូចជាអ្នកបន្លំដើម្បីរៃអង្គាសដាក់ហោប៉ៅរបស់ខ្លួនដែរ។ ហើយ ខ្ញុំក៏បានដឹងដែរថា មានក្រុមអ្នកទាមទាររកតម្លាភាពពីក្រុមមូលនិធិ កែម ឡីនេះដែរ តែខ្ញុំព្យាយាមមិនជឿទេ ពីព្រោះអាចថាមានអ្នកខិលខូចចេះតែចោទប្រកាន់ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគេ។

ប៉ុន្តែ ដល់ពេលឃើញភាពជាក់ស្តែងចុងក្រោយ ដែលសូម្បីតែថ្លៃធ្វើបុណ្យក៏គ្មានលុយសងគេគ្រប់ផង ហើយជំពាក់គេជិត ១ម៉ឺនដុល្លារ ទើបខ្ញុំហាក់ដូចជាចាប់ផ្តើមភ្លឺភ្នែក ហើយចោទសួរខ្លួនឯងម្តងហើយម្តងទៀត ដោយមិនអស់ចិត្តទាល់តែសោះ។ ខ្ញុំធ្លាប់លឺពួកអ្នក កែម ឡី និយម និងបក្សសង្គ្រោះជាតិ និយាយអំពីគម្រោងសាងសង់ចេតិយដ៏អស្ចារ្យមួយ តម្លៃរាប់សិបម៉ឺនដុល្លារ ឬអ្នកខ្លះថាមួយលានដុល្លារ រួមទាំងបណ្ណាល័យដ៏ប្រណីតមួយផង ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ ខ្ញុំចេះតែតាមដានព័ត៌មាននេះជាប្រចាំ តែរហូតមកដល់ពេលនេះ ឃើញផ្នូររបស់លោកបណ្ឌិត នៅតែប្រក់តង់ គ្មានអ្វីទាំងអស់។ ចុងក្រោយបំផុត ក៏ស្រាប់តែកើតមានរឿងថា សូម្បីលុយសងថ្លៃបបរ និងរោងបុណ្យក៏នៅជំពាក់គេយ៉ាងសន្ធឹក!

សម្រាប់ជាអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ មានសំណួរជាច្រើនបានផុសឡើង៖ ហេតុអ្វីបានជាមានរឿងដែលមិនគួរឲ្យជឿបែបនេះកើតឡើង? តើលុយដែលនាំគ្នាចូលបុណ្យ និងបានមកពីការរៃអង្គាសតាមរយៈមូលនិធិផ្សេងៗនោះនៅឯណា? អ្នកណាជាអ្នកទទួលខុសត្រូវរឿងនេះ? តើអ្នកដែលអួតខ្លួនថា កែម ឡី និយមទាំងឡាយ និងអ្នកដែលកេងចំ ណេញនយោបាយពីសពលោក បណ្ឌិត កែម ឡី ទាំងឡាយមានអារម្មណ៍បែបណាដែរនៅពេលឃើញសភាពបែបនេះ? តើវិញ្ញាណក្ខន្ធលោក បណ្ឌិត ខ្លោចផ្សារយ៉ាងណា ពេលឃើញរឿងរ៉ាវជាក់ស្តែងបានកើតឡើង ចំពោះក្រុមគ្រួសារលោកបណ្ឌិតបែបនេះ?

ពេលធ្វើបុណ្យខួបមួយឆ្នាំ ខ្ញុំតាមដានស្តាប់វិទ្យុអាស៊ីសេរី ដែលបានផ្សាយព័ត៌មាននេះយ៉ាងកងរំពង ហើយបានចងចាំថា ពិធីបុណ្យនោះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ និងតំណាងអង្គការសង្គមស៊ីវិលមានមុខមាត់មួយចំនួនធំ។ ស្តាប់ហើយហាក់មានអារម្មណ៍ថា ពិធីបុណ្យនេះមិនគួរកើតមានរឿងជំពាក់លុយបុណ្យច្រើនបែបនេះទេ? ឬមួយអ្នកទាំងនោះទៅស៊ី បុណ្យ ហើយមិនចូលបុណ្យ? សំណួរទាំងអស់នេះធ្វើឲ្យខ្ញុំគិតឡើងវិញនូវពាក្យដែលលេចលឺកន្លងមកថា មានអ្នកកេងចំណេញនយោបាយ  មានអ្នកចង់បានមុខមាត់ និងអ្នកកេងចំណេញលាភសក្ការៈពីសពលោកបណ្ឌិត កែម ឡី ។ មិនត្រឹមតែអ្នកនយោបាយទេ សូម្បីតែអ្នកសារព័ត៌មានខ្លះក៏ចង់បានមុខមាត់ពីសពលោកបណ្ឌិតដែរ។ ពួកគេសម្តែងធ្វើយំសោកតាមរលកធាតុអាកាស និងចេញលិខិតចំហផ្សាយតាមវិទ្យុថែមទៀត ដែលស្តាប់ទៅហាក់ដូចជាធ្វើឲ្យខ្ញុំកក់ក្តៅសម្បើមណាស់។ ប៉ុន្តែ ក្រោយឃើញសភាពជាក់ស្តែងបែបនេះ ខ្ញុំហាក់មានអារម្មណ៍ថា  ពាក្យដែលលេចលឺកន្លងទៅទាំងអម្បាលមាណទំនងជាការពិតហើយទើបបានជាកើតមានរឿងដ៏គួរឲ្យសង្វេគបែបនេះ? ពួកគេបានត្រឹមសម្តែងដើម្បីយកចំណេញនយោបាយ មុខមាត់ និងលាភសក្ការៈផ្ទាល់ខ្លួនតាមជំនាញរៀងៗខ្លួន!!!

ក្នុងនាមអ្នកស្រឡាញ់លោក កែម ឡី ម្នាក់ ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួល និងអៀនខ្មាសជំនួសអ្នកតាំងខ្លួនជា កែម ឡី និយម, អ្នកសារព័ត៌មានមួយចំនួន និងអ្នកនយោបាយដែលចេញមុខព្រោងព្រាតដើម្បីយកបុងក្រោយពេលលោកបណ្ឌិតបានស្លាប់ទៅដែលទីបំផុតពួកគេបែរជាបណ្តោយឲ្យពិធីបុណ្យខួបមួយឆ្នាំរបស់លោកបណ្ឌិតបន្សល់ទុកនូវរឿងដ៏សោកសៅនិងគួរឲ្យអាម៉ាសបំផុតបែបនេះ។ វាពិតជាការមិនគួរគប្បីឡើយចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិត។ អ្វីដែលកើតឡើងពេលនេះក៏បានធ្វើឲ្យខ្ញុំកាន់តែជឿថា ការសន្យាខ្យល់ពិតជាមានមែន ហើយមនុស្សយើងពិតជាហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីមុខមាត់ ដើម្បីប្រជាប្រិយភាពនយោបាយ និងដើម្បីលាភសក្ការៈដោយមិនគិតពីភាពសមរម្យអ្វីឡើយ។ ទីបំផុតទុកកេរ្តិ៍ខ្មាសកណ្តាលវាល! យ៉ាងណាក៏ដោយ ខ្ញុំសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធ លោកបណ្ឌិតទៅកាន់សុគតិភព ពីព្រោះទោះជាយ៉ាងណា ក៏ក្រុមគ្រួសារលោកបណ្ឌិតបានដោះបំណុលគេរួចរាល់ ហើយតាមរយៈសប្បុរសជន ដែលមុននេះពួកអ្នក កេងចំណេញពីសពលោកបណ្ឌិតចោទថា ជាអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិត។ សូមវិញ្ញាណក្ខន្ធលោកបណ្ឌិតវិនិច្ឆ័យផងចុះថា អ្នកណាល្អ អ្នកណាអាក្រក់ពិតប្រាកដនោះ៕

ពីអ្នកស្រឡាញ់លោកបណ្ឌិត កែម ឡី ម្នាក់!


សាខាកាក​បាទក្រហ​មខេត្ត​បាត់ដំ​បង ចុះសួរ​សុខទុក្ខ និងនាំយ​កអំណោយម​នុស្សធម៌ ជូនគ្រួសារចា​ស់ជរា និងក្រីក្រខ្វះខាតស្បៀង ចំនួន២គ្រួសារ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌​របស់​សាខា​កាក​បាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារប្រជាពលរដ្ឋចាស់ជរា និងក្រីក្រខ្វះខាតស្បៀង ចំនួន២គ្រួសារ​រួមមាន៖ ១- អ៊ំស្រី ខឹម កែវ អាយុ៥១ឆ្នាំ មានកូនម្មាក់ និង២- លោក ឆឺយ សុភី អាយុ៤០ ឆ្នាំ ភរិយាឈ្មោះ បេ ប៊ិន អាយុ ៣២ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែរ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្ដាំ​ផ្ញើសាក​សួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច​កាល តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ​ដោយមិនប្រកាន់ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោក ប៊ុត គឹមស៊ាន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាខិតខំថែរក្សាសុខភាពឲ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅដោយប្រកាន់ខ្ជាប់នូវការ ហូបស្អាត ផឹកស្អាត និង​រស់​នៅ​ស្អាត។

លោក បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ១០កំប៉ុង ភូយ១ ក្រមា១ មី១កេស ទឹកបរិសុទ្ធវីឃែរ១កេស ទឹកត្រី១យូ ទឹកស៊ីវ១យូ និង គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់​មួយ​ចំនួន និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕









(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ចៅ ហ៊ឺទៀង គីមហុង ជាមនុស្សទេព និងថានៅ លើលោក នេះប្រហែល មិនមានមនុស្សពិសេសបែបនេះទេ

មន្ទីរកិច្ច​ការនា​រីខេត្តស្វាយ​រៀង បើក​វគ្គបណ្តុះបណ្តាល​ស្តីពីការលើ​កកម្ពស់សម​ធម៌សង្គម ​និងប​រិយា​ប័​ន្ននៅថ្នាក់ក្រោមជាតិដល់ក្រុមប្រឹក្សាឃុំសង្កាត់


នៅមន្ទីរកិច្ចការនារីខេត្តស្វាយរៀង បានបើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់សមធម៌សង្គម និង បរិយាប័ន្ននៅថ្នាក់ក្រោមជាតិ ជូនដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន២វគ្គ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមសរុប ៨០នាក់ ស្រី ៧៧នាក់ ។
សូមជម្រាបផងដែរថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងអោយអ្នកចូលរួមបានយល់ដឹង ពីមូល ដ្ឋានគ្រឹះនៃការលើកកម្ពស់សមធម៌សង្គម និងបរិយាប័ន្ននៅ ថ្នាក់ក្រោមជាតិ ដើម្បី យក ចំណេះ ដឹង ទាំងនេះ ទៅអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធភាព៕







លោក សុខ ឥសាន៖ ដើម្បីចង់ចំណេញនយោបាយ មានតំណាងរាស្ត្រខ្លះ និយាយមិនដឹងខ្យល់!

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧នេះ បានលើកឡើងថា មានអ្នកនយោបាយខ្លះ ចង់ឲ្យ គ.ជ.ប ចូលទៅធ្វើការចុះឈ្មោះពលករចំណាកស្រុក នៅប្រទេសក្រៅ ក្នុងខណៈដែលគ្មានច្បាប់កំណត់។ លោក សុខ ឥសាន បានលើកឡើងទៀតថា ជាមួយគ្នានេះ អ្នកនយោបាយទាំងនោះ ចង់ឲ្យយកស្ថានឯកអគ្គរាជទូតខ្មែរ និងស្ថានកុងស៊ុលខ្មែរនៅក្រៅប្រទេស ធ្វើជាកន្លែងចុះឈ្មោះបោះឆ្នោត និងជាការិយាល័យបោះឆ្នោត ទាំងដែលខ្លួនធ្លាប់សម្តែងការមិនទុកចិត្ត មន្ត្រីការបរទេស ថាជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ លោកបន្តថា គ្រាន់តែនៅក្នុងប្រទេស នៅគ្រប់ការិយាល័យបោះឆ្នោត មានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ មានភ្នាក់ងារគណបក្សនយោបាយ ចុះហត្ថលេខាក្នុងកំណត់ហេតុបូកលទ្ធផលបោះឆ្នោត ក៏បក្សប្រឆាំងនិយាយថា ការបោះឆ្នោតមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធ៌មដែរ ចុះទំរាំនៅ ក្រៅប្រទេសដែលស្ថិតក្រោមការមើលខុសត្រូវ របស់ស្ថានទូតកម្ពុជានៅក្រៅប្រទេស ដែលបក្ស​ប្រឆាំង​មិនដែលទុកចិត្ត មន្ត្រីការបរទេសកម្ពុជានោះ តើបក្សប្រឆាំងនឹងចោទប្រកាន់​យ៉ាងណា​វិញទៅ?
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា បក្សប្រឆាំងចង់ឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ធ្វើលិខិតបញ្ជាឲ្យនិយោជកបរទេស ឲ្យកម្មករខ្មែរ សម្រាកពីការងារទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតសម្រាប់កម្ពុជា។ តើរដ្ឋមន្ត្រីការបរទេសកម្ពុជា អាចបង្គាប់បញ្ជានិយោជកបរទេស ហួសដែនសមត្ថកិច្ចរបស់ខ្លួនបានដែរឬទេ?
លោក សុខ ឥសាន ក៏បានលើកឡើងថា ពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺធ្វើតែ១សប្តាហ៍ប៉ុណ្ណោះ ចុះហេតុអ្វីបក្សប្រឆាំង ចោទថាការធ្វើវិសោធនកម្មច្បាប់ស្តីពីច្បាប់គណបក្សនយោបាយ ធ្វើឡើងបែបតក់ក្រហល់ទៅវិញ?

លោកបានសង្កត់ធ្ងន់ថា ការចង់បានឥតពិចារណាខុសត្រូវ ស្របតាមច្បាប់ឬមិនស្របនោះ តើ តំណាងរាស្ត្របក្សប្រឆាំងពិតជាភ្លើ ឬធ្វើពុតជាភ្លើមិនដឹងខ្យល់?


ខេត្តកំពង់ធំ រៀបចំពិធីលេងកូនត្រីពូជ លើកទី១៥ ចំនួន១០០គីឡូក្រាម ដើម្បីបង្កើនចំនួនមច្ឆាជាតិ បម្រើសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

នៅសហគមន៍ស្រះជម្រកត្រីអូរបុស្សម្កាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានរៀបចំពិធីលេងកូនត្រីពូជ ១០០គីឡូក្រាម ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តកំពង់ធំ ស្ថិតនៅភូមិត្រពំាងឬស្សី ឃុំត្រពំាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមាណ ១០០០នាក់ផងដែរ។
លោក ធីវ វណ្ណធីរ ប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអានរបាយការណ៍អំពីស្ថានភាពស្រះសហគមន៍នេះ ត្រូវបានបង្កើតឡើងមានសមាជិក ចំនួន៣៧០គ្រួសារ និងគណៈកម្មការ ចំនួន៧រូប ដែលមានផ្ទៃក្រឡា ១៨.៩៣ហិចតា មានជម្រៅទឹកនៅរដូវប្រាំង ចំនួន ១ម៉ែត្រ និងរដូវវស្សា ចំនួន៣ម៉ែត្រ។
លោក ធីវ វណ្ណធីរ បានឲ្យដឹងថា នេះជាលើកទី១៥ហើយ ដែលយើងបានរៀបចំប្រារព្ធពិធីលែងកូនត្រីពូជ និងត្រីមេពូជ ចំនួន ១០០គីឡូក្រាម ដែលមានចំនួន ៤ម៉ឺនក្បាល ក្នុងនោះ កូនត្រីឆ្ពិន ៣ម៉ឺនក្បាល កូនត្រីកាហែ ៩ពាន់ក្បាល និង កូនត្រីកន្ធរ ១ពាន់ក្បាល។ លើសពីនេះទៅទៀត ក៏មានលែងនូវអន្ទង់ អណ្តើកមួយចំនួនទៀត នៅក្នុងស្រះសហគមន៍ជម្រកត្រីអូរបុស្សម្កាក់ ដើម្បីធ្វើឲ្យបឹងនេះកាន់តែសម្បូរត្រី ដែលជាប្រយោជន៍បម្រើសេចក្តីត្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះផងដែរ។
ថ្លែងក្នុងពិធីដ៏វិសេសវិសាលនេះដែរ លោក សុខ លូ បានលើកឡើងថា ការប្រារព្ធពិធីលែងកូនត្រីពូជនេះ ត្រូវបានរៀបចំឡើងចំពេលរដូវបិទនេសាទទូទំាងប្រទេស លើកលែងតែការធ្វើនេសាទជាលក្ខណៈគ្រួសារ ដើម្បីបង្កលក្ខណៈឲ្យហ្វូងមច្ឆាជាតិទំាងឡាយ មានលទ្ធភាពបន្តពូជសម្រាប់ឆ្នាំក្រោយៗបន្តទៀត ជាពិសេសក្នុងគោលបំណងដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផល ឲ្យមានការប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានរៀបចំកម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទំាងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។
លោកបានបន្ថែមទៀតថា ក្នុងនាមជាមន្រ្តី ខណ្ឌជលផលខេត្ត និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិ ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។ ជាមួយគ្នានេះត្រូវធ្វើការបង្កា្រប បទល្មើសនេសាទឲ្យមានប្រសិទ្ធភាព ដោយធ្វើការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរជាប់ពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍ វារីវប្បកម្ម ពង្រឹងសម្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រេចឲ្យបានរឹងមាំ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារឲ្យបានច្បាស់លាស់ និងត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ។ ក្នុងនោះដែរលោកបានជំរុញឱ្យធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យធ្វើការនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ឆក់ និងស្បៃមុងដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត។

នាឱកាសនោះ ប្រជាពលរដ្ឋក៏បានអបអរសាទរចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ជាពិសេសខណ្ឌរដ្ឋបាលជលផល ដែលបានរៀចំពិធីលែងកូនត្រីពូជនេះ ដើម្បីធ្វើឲ្យមានការកើនឡើងវិញនូវមច្ឆាជាតិ ផងដែរ៕