Tuesday, February 24, 2015
សម្តេចតេជោ៖ នៅអាណត្តិទី៥នេះ នឹងមិនមានការសាងសង់ទំនប់វារីអគ្គិសនី អារ៉ែង ទេ
សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានថ្លែងនៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៥ថា
តាមគម្រោង នឹងមិនមានការអភិវឌ្ឍន៍ទំបន់វារីអគ្គិសនី អារ៉ែងទេ នៅក្នុងអាណ្តត្តិទី៥នេះ
“ខ្ញុំសូមបញ្ជាក់
កុំនិយាយរឿងអារ៉ែងតទៅទៀត សិក្សាមើលឱ្យវាច្បាស់មើល ហើយខ្ញុំមានគោលគំនិតថា
ទោះបីជាសិក្សា ច្បាស់ ឬមិនច្បាស់ គឺពីពេលនេះដល់ឆ្នាំ២០១៨ អត់មានទេ អត់មានឱ្យធ្វើទេ
ហើយគំនិត របស់ខ្ញុំចង់ទុកឱ្យក្មេងជំនាន់ក្រោយធ្វើវិញ កុំឱ្យវាពិបាកពេក”
។
គួរបញ្ជាក់ថា តាមលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី
ហ៊ុន សែន ផ្ញើទៅកាន់សម្តេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកាលពីពេលកន្លងទៅ បានឲ្យដឹងថា
រាជរដ្ឋាភិបាល បានចាត់ទុកតំបន់ អារ៉ែង ជាទ្រព្យសម្បត្តិដ៏វិសេសវិសាលដែលត្រូវ
អភិវឌ្ឍន៍ និងអភិរក្ស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់
។ ទោះបីជាមាន ឬគ្មានគម្រោងវារីអគ្គិសនី ជាយ អារ៉ែង នេះក៏ដោយ ការប្រែក្លាយតំបន់អារ៉ែង ជាតំបន់អេកូទេសចរណ៍
គឺជារបៀបវារៈ ដែលរាជរដ្ឋាភិបាល កំពុងគិតគូនិងប្តេជ្ញាអនុវត្តឱ្យបាន។
លិខិតខាងលើបានបន្តថា រាជរដ្ឋាភិបាលនឹងមិនអភិវឌ្ឍតំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង
ទេប្រសិនបើការសិក្សា រកឃើញថាការបាត់បង់ដែលកើតចេញពីការអភិវឌ្ឍនេះ មានទំហំធំខ្លាំងធៀបទៅនឹងផលប្រយោជន៍សេដ្ឋកិច្ច
និងផលប្រយោជន៍ផ្សេងៗ ដែលទទួលបានក្នុងក្របខណ្ឌតំបន់វារីអគ្គិសនីនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបានគិតគូរថ្លឹងថ្លែងពីផលប្រយោជន៍រវាងសេដ្ឋកិច្ចជាមួយបញ្ហាបរិស្ថានមិនមែន
ខ្មែរមិនយល់នោះទេ។ នាយករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាមិនធ្វើដូចអឺរ៉ុបកាប់ព្រៃឈើអស់នោះទេ។
សម្តេចតេជោបានបង្ហាញការធុញទ្រាន់ ចំពោះជនបរទេស មួយចំនួន ដែលបានសម្តែង
ពីទឹកចិត្តរបស់ខ្លួន ស្រឡាញ់ប្រទេសខ្មែរ ហួសហេតុជ្រុល «អ្នកខ្លះមក ធ្វើស្រឡាញ់ខ្មែរ
ជាងខ្មែរ ។ ម៉េចៗខ្មែរងាប់ រស់នៅលើដី របស់គេ។ អីចឹងម្សិលមិញ បានជាមានបញ្ហា
(រឿងអាឡិច) ។ ខ្មែរចេះស្រឡាញ់ទឹកដីរបស់គេហើយ មិនចាំបាច់បរទេស មកប្រដៅបានខ្មែរចេះធ្វើនោះទេ
ហើយគ្មាន អ្នកណាស្រឡាញ់ ខ្មែរលើស ខ្មែរនោះទេ និយាយឲ្យច្បាស់ចឹង គេខំណាស់
ទម្រាំធ្វើបានប៉ុណ្នឹង”។
សម្តេចបន្តថា
“នៅពេលដែលលោក ហ្វ្រងស្វ័រកូតាំងឯកអគ្គរដ្ឋទូតបារាំង
ជួបសម្តេច កាលពីពេលថ្មីៗនេះបាន ប្រាប់ថា នៅអ៊ឺរ៉ុបកាប់ឈើអស់ហើយ បែរមកប្រដៅពួក
អាស៊ី។ យើងទទួល យកអនុសាសន៍ ប៉ុន្តែកុំឲ្យហួសហេតុពេក ស្រឡាញ់ខ្មែរជ្រុលពេក។
ពេលគេចុះ ទៅសិក្សាថាវាយ៉ាង ម៉េចទៅព័ទ្ធចាប់អាជ្ញាធរសាធារណៈ ដោយជនបរទេស
ធ្វើរបៀបនេះ គឺអត់បានទេ”។ សម្តេចបន្ថែមថា
នៅពេលដែលទៅ ដល់ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ អាឡិច ថា បាត់ប៉ាស្ព័រ
ប៉ុន្តែស្ថានទូតអេស្ប៉ាញ បានជួយអន្តរាគមន៍ ទាន់ពេលវេលា ហើយក៏ធ្វើ ដំណើរចេញពីកម្ពុជាឆ្ពោះ ទៅប្រទេសថៃ ដើម្បីធ្វើដំណើរបន្តទៅ
កាន់ប្រទេសរបស់ខ្លួនគឺអេស្ប៉ាញ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី
បញ្ជាក់ថា គ្មានអ្នកណាចង់ឈ្នះចង់ចាញ់នោះទេ ប៉ុន្តែច្បាប់គឺច្បាប់
រដ្ឋគឺរដ្ឋ អធិបតេយ្យគឺ អធិបតេយ្យ ។ ការអភិវឌ្ឍណាក៏ដោយ គឺមានសម្ពាធបរិស្ថាន
របស់វាប៉ុន្តែ គឺយើងខំប្រឹងកាត់បន្ថយ អំពី ផលប៉ះពាល់បរិស្ថាន ។ ប្រទេសនៅក្នុងពិភពលោកធ្វើការបូមប្រេង នៅក្រោមដីក៏មានផលប៉ះពាល់ដែរ។
សម្តេច បន្តថា រឿងតំបន់អារ៉ែង ដ៏ចម្រូងចម្រាស់ជាមួយ ក្រុមសកម្មជនការពារ
បរិស្ថាននិងអង្គការ សង្គមស៊ីវិល ព្រមទាំងគណបក្សប្រឆាំងនោះ គឺសម្ដេច ទុកឱ្យក្មេងជំនាន់ក្រោយជាអ្នកសម្រេច
ហើយ សម្រាប់សម្ដេចនាយករដ្ឋមន្ដ្រី
ក្នុងនាម ជាមេដឹកនាំប្រទេស នាពេលបច្ចុប្បន្ននេះ នឹងមិនធ្វើការអភិវឌ្ឍន៍ នៅតំបន់នេះឡើយ
រហូតដល់ឆ្នាំ២០១៨។
ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់សម្ដេច
នាយករដ្ឋមន្ដ្រី បានធ្វើឡើងភ្លាមៗ ក្រោយ ពីមានការសម្រុក រិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាច្រើន
ក្នុងករណីដែលអាជ្ញាធរកម្ពុជា បានបញ្ជូនបុរសជនជាតិអេស្បាញម្នាក់ ឈ្មោះអាឡិច
ទៅកាន់ប្រទេសកំណើតវិញ ដែលមជ្ឈដ្ឋានមួយចំនួនចាត់ទុកថា
ជាការ បណ្ដេញចេញ អ្នកការពារធម្មជាតិ នៅតំបន់អារ៉ែងនោះ ។ សម្តេចនាយករដ្ឋមន្ត្រី
ហ៊ុនសែន ក៏បានរិះគន់មិនចេញឈ្មោះ តែសំដៅលើអាឡិច ក្នុងសកម្មភាពរបស់ជនជាតិអេស្ប៉ាញរូបនេះ
ដែលការពារតំបន់អារ៉ែងកន្លងមក និងបានរារាំងមន្ត្រីអាជ្ញាធរ និងក្រុមហ៊ុនចិន មិនឲ្យចុះទៅសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៅតំបន់អារ៉ែង៕
អត្ថបទ៖
ច័ន្ទ ទេវី
Subscribe to:
Posts (Atom)