Friday, March 23, 2018

(សូមទស្សនាវីដេអូ) សេណារីយូសម្រាប់ ជុន ច័ន្ទបុត្រ៖ ក្លាហានលាលែងតំណែងពីវិទ្យុអាស៊ីសេរី ឬរង់ចាំគេបណ្តេញចេញទាំងអាម៉ាស់?

លោក កែវ ពៅ និងសហការី​ បាននាំយកអំណោយ​មនុស្សធម៌​ចែកជូន​ជនពិការ​រកស៊ីវៃថ្ម ​នៅជើងភ្នំតាបាំង​ ឃុំពង្រ​

កំពង់ឆ្នាំង៖ ដោយមើលឃើញពីភាពក្រីក្រ និងការខ្វះខាតរបស់ជនពិការម្នាក់ ដែលជាទុរគតជនរកស៊ីវៃថ្ម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ សាខាគណបក្សប្រជាជនកម្ពុជា មន្ទីរសាធារណការខេត្តដឹកនាំដោយលោក យិន បូរិន និងសហការីបាននាំយកអំណោយរបស់លោក កែវ ពៅ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានសាខាបក្សមន្ទីរសាធារណការខេត្ត ទៅផ្តល់ជូនដល់ដៃបុរសពិការឈ្មោះ គង់ លន់ មានមុខរបរវៃថ្មលក់នៅជើងភ្នំតាបាំង ឃុំពង្រ ស្រុករលាប្អៀរ។

លោកមេឃុំពង្របានឲ្យដឹងថា បុរសជាជនពិការក្រីក្រនេះមានឈ្មោះ គង់ លន់ អាយុ៥៧ឆ្នាំ ជាទុរគតជនរស់នៅក្នុងភូមិស្រាងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ។ ពីមុនមកគាត់រកស៊ីឡើងត្នោត ក្រោយពីគាត់មានរបួសមក ខ្នងគាត់កោងៗគមខ្នង មិនអាចប្រកបមុខរបរឡើងត្នោតទៀតបានឡើយ ហើយក៏ចាប់យកមុខរបរវៃថ្មនេះលក់ចិញ្ចឹមជីវិតគាត់ និងម្តាយចាស់ម្នាក់ទៀត រហូតដល់សព្វថ្ងៃនេះ គាត់បានប្រកបរបរនេះជាង ១០ឆ្នាំមកហើយ។

លោក គង់ លន់ បានអោយដឹងថា ម្តាយគាត់បានស្លាប់ចោលគាត់៣ខែហើយ សព្វថ្ងៃគាត់រស់នៅតែម្នាក់ឯងគ្មានកូនចៅអ្វីឡើយ ហើយរកស៊ីវៃថ្មនេះជាង១០ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃគាត់តែងមកវៃថ្មនៅជើងភ្នំតាបាំងនេះ ក្នុង១អាទិត្យគាត់វៃថ្ម៤គុណ៦ បាន១ ម៉ែត្រគីប លក់បានតែ២៥០០០រៀលប៉ុណ្ណោះ សំរាប់ចិញ្ចឹមជីវិតដ៏កំសត់នេះ។

ក្រោយទទួលបានព័ត៌មានពីការលំបាករបស់បុរសខាងលើនេះ លោក កែវ ពៅ បានចាត់អោយលោក យិន បូរិន និងសហការីនាំយកអំណោយ មកប្រគល់ជូនបុរសពិការដោយផ្ទាល់ដៃនៅក្នុងទីតាំងវ៉ៃថ្មរបស់គាត់តែម្តង។ អំណោយរបស់លោក កែវ ពៅ រួមមាន៖ ថវិការ២០ម៉ឺនរៀល អង្ករ៣០គីឡូ ទឹកសុទ្ធ១កេស ទឹកក្រូច១កេស និងមី១កេស។ ដោយឡែក លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏បានផ្តល់ថវិកា៣០ម៉ឺរៀលផងដែរ។

លោក គង់ លន់ ក្រោយពីបានទទួលអំណោយសប្បុរសជនខាងលើលោក គង់ លន់
ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក កែវ ពៅ និងសហការី ព្រមទាំងម្ចាស់អំណោយទាំងអស់ សូមទទួលបានសេចក្តីសុខគ្រប់ប្រការ និងមានជ័យជំនះគ្រប់តួនាទី និងភារកិច្ច ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ អោយមានសុខសន្តិភាព និងកាន់តែរីកចំរើនទៅអនាគត៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជាមានពាក្យថា មានផ្លូវគឺមានសង្ឃឹម ឯចិនក៏មានភាសារបស់ខ្លួនថា បើចង់មានឱ្យធ្វើផ្លូវជាមុន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាមានពាក្យថា មានផ្លូវគឺមានសង្ឃឹម ឯចិនក៏មានភាសារបស់ខ្លួនថា បើចង់មានឱ្យធ្វើផ្លូវជាមុនដែលនេះជារឿងពិតប្រាកដខ្លាំងណាស់។ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការគិតគូរត្រឹមត្រូវខ្លាំងណាស់ ដោយសារតែការខិតខំរបស់ខ្លួនទាំងប៉ុន្មាន គឺសំដៅទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ការតភ្ជាប់នៅក្នុងក្របខ័ណ្ឌផ្ទៃក្នុងនៃប្រទេសរបស់យើងផង ហើយនិងការតភ្ជាប់ជាមួយប្រទេសជិតខាងរបស់យើងផងដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា យើងបានប្រឹងប្រែងច្រើនណាស់ ដើម្បីនាំមកនូវវឌ្ឍនភាពថ្មីៗ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសយើង ដែលចំណុចនេះវាកាន់តែមានទំនាក់ទំនងជ្រៅជ្រះ រវាងការរីកលូតលាស់របស់សាធារណៈរដ្ឋប្រជាមានិតចិន ដែលមិនមែនគ្រាន់តែដោះស្រាយបញ្ហាប្រជាជនចិនខ្លួនឯងប៉ុណ្ណោះទេ ក៏ប៉ុន្តែការរះឡើង ការរីកធំធាត់ឡើងរបស់សាធារណៈរដ្ឋប្រជាមានិតចិនបានជួយដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍ផ្សេងទៀត តួយ៉ាងដូចជាកម្ពុជា កាលណាប្រទេសចិនមានការរីកចម្រើនខ្ពស់ គឺកម្ពុជានិងប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀត តែងទទួលផលប្រយោជន៍ពីការរីកលូតលាស់នៃប្រទេសចិននោះផងដែរ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បើចិនរីកចម្រើនខ្លាំងកម្ពុជានឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍របស់ប្រទេសចិនផងដែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នចិនមានប្រជាជនចំនួនជាង ១៣០០លាននាក់ បើចិនមានបញ្ហាមានមនុស្សត្រឹមតែ៣០លាននាក់រត់ភៀសខ្លួនចេញពីប្រទេសក៏នឹងធ្វើឱ្យប្រទេសនានាជួបការលំបាកក្នុងការទទួលយកជនភៀសខ្លួនចិនផងដែរ។ ប៉ុន្តែនៅពេលដែលចិនមានការរីកចម្រើនតួយ៉ាងកាលពីឆ្នាំកន្លងទៅទេសចរចិនបានមកដល់ប្រទេសកម្ពុជាចំនួន១លាន២សែននាក់រួចមកហើយ។ ចំណុចនេះបានបញ្ជាក់ថា បើចិនក្លាយទៅជាប្រទេសអ្នកមាន ហើយឥរិយាបទការទូតរបស់គាត់ នៅក្នុងភាពជាអ្នកជិតខាងល្អ នៅក្នុងភាពជាអ្នកគោរពឯករាជ្យ អធិបតេយ្យភាព និងជួយទៅដល់ប្រទេសដទៃ កម្ពុជានឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍របស់ប្រទេសចិនជាមិនខាន។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកផងដែរថា កាលពីឆ្នាំ២០០១ នៅក្នុងសន្និសីទអន្តរជាតិមួយ មានគេសួរលោកថាតើមានការព្រួយបារម្ភទេ នៅពេលចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក World Trade Organization ហៅកាត់ថា WTO លោកក៏បានឆ្លើយតបនៅក្នុងសន្និសីទអន្តរជាតិដែលមានមនុស្សរាប់ពាន់នាក់ថា តើយើងត្រូវទទួលទេសចរចិន ឬទទួលជនភៀសខ្លួនចិន។ ជាការពិតណាស់ចិនក៏ធ្លាប់មានកលយុគក្នុងស្រុកមានការឈ្លានពានពីបរទេស ក៏មានប្រជាជនចិនរាប់លាននាក់រត់ភៀសខ្លួនចេញទៅក្រៅប្រទេសក្នុងនោះក៏មានមកកាន់ប្រទេសអាស៊ីអាគ្នេយ៍ ដូចជាប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសខ្លះទៀត រួមទាំងមកកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ចិនមិនដែលនាំកងទ័ពឆ្លងដែនទៅកាន់ប្រទេសណាទេ នេះជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសរបស់ចិន ដូចនេះកម្ពុជាមិនដែលព្រួយបារម្ភពីការរីកធំធាត់របស់ប្រទេសចិនទេ ផ្ទុយទៅវិញក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជាស្វាគមន៍និងកោតសរសើរចំពោះការរីកលូតលាស់របស់ប្រទេសចិន ដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងការជួយប្រទេសចិនខ្លួនឯង ហើយនិងប្រទេសដទៃផងដែរ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថ្កោលទោសលើការវាយប្រហារបន្ទាយកងទ័ពមួកខៀវកម្ពុជានៅម៉ាលី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារទៅលើបន្ទាយកងទ័ពមួកខៀវកម្ពុជា នៅប្រទេសម៉ាលី កាលពីថ្ងៃម្សិលមិញ។ ទន្ទឹមនឹងនេះ លោកក៏បញ្ជាក់ជំហរយ៉ាងច្បាស់ថា ទោះបីជួបការវាយប្រហារបែបនេះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាមិនមានការរាថយក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបំពេញបេសកកម្មនៅក្រៅប្រទេសនោះឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ក្រុមគ្រួសាររបស់កងកម្លាំងមួកខៀវកម្ពុជា កុំមានការព្រួយបារម្ភ ហើយអះអាងថាករណីនេះមិនបានធ្វើឱ្យកងកម្លាំងរបស់យើងរងរបួសនោះទេ។ លោក ហ៊ុន សែន ក៏បានជំរុញឱ្យកងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញការងារនៅប្រទេសម៉ាលី ពង្រឹងស្មារតីឡើងវិញ ហើយបន្តបេសកកម្មមនុស្សធម៌របស់ខ្លួនតទៅទៀត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកអំពីជំនួបវាងលោកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជាថា កម្ពុជាមិនរាថយក្នុងការបញ្ជូននកងកម្លាំងចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងបេសកកម្មរក្សាសន្តិភាពនោះទេ៕









(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា មិត្តដែលជួយគ្នាក្នុងគ្រាលំបាក

(សូមទស្សនាវីដេអូ)៖ ទីបំផុតលោក សម រង្ស៊ី ទទួលស្គាល់ថា ពិតជាបានជួលក្រុមហ៊ុនអាមេរិក ដើម្បីជួយរិះរកវិធីសរសេរព័ត៌មានទាក់ទាញឲ្យអន្តរជាតិបំផ្លាញសេដ្ឋកិច្ចខ្មែរ និងអះអាងច្បាស់ៗថា ការដាក់ទណ្ឌកម្មលើកម្ពុជាគឺជាជោគជ័យរបស់លោក

ពិធីប្រកាសតែងតាំងប្រធាន អនុប្រធានកិត្តិយស ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា និងប្រធាន អនុប្រធាន មន្ត្រីប្រចាំការ នៃក្រុមកាកបាទក្រហមឃុំ ទូទាំងស្រុកទ្រាំង

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ខែមីនាឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាស្រុកទ្រាំងបានរៀបចំពិធីប្រកាសតែងតាំងប្រធាន អនុប្រធានកិត្តិយស ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា និងប្រធាន អនុប្រធាន មន្ត្រីប្រចាំការ នៃក្រុមកាកបាទក្រហមឃុំ ទូទាំងស្រុកទ្រាំង ខេត្តតាកែវ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ដោយមានការចូលរួមពី ព្រះគ្រូចៅអធិការ ៥វត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រីការិយាល័យជុំវិញស្រុក លោកប្រធានការិយាល័យចំណុះ​រដ្ឋបាលស្រុក លោក លោកស្រី មេឃុំ ជំទប់ទី១ឃុំ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំគ្រប់ឃុំទាំង១៤ ដោយក្នុង​១ឃុំមាន៣នាក់៕




(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បុណ្យចូលឆ្នាំ​​​ជិតចូលមកដល់ហើយ ប្រជាពលរដ្ឋ​គិតរឿងសប្បាយរីករាយ គេមិនខ្វល់អ្នកជាប់​គុកទេ

ឱកាសទទួលបានការងារសមរម្យ និងកម្មសិក្សាការងារ នៅក្នុងវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ

បទយកការណ៍ស្តីពីឱកាសទទួលបានការងារសមរម្យ និងកម្មសិក្សាការងារ នៅក្នុងវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ (២៧៣)
នាទី ទីផ្សារការងារ និងមុខរបរ

ស្ថានទូតកម្ពុជា អន្ដរាគមន៍ជួយពលរដ្ឋខ្មែរ៤៨នាក់ ឲ្យត្រលប់មកកម្ពុជាវិញ ក្រោយចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់

ប្រជាពលរដ្ឋខ្មែរចំនួន៤៨នាក់ ដែលរងគ្រោះដោយសារ ការចាញ់បោកមេខ្យល់ទៅធ្វើការ នៅក្នុងប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសទាំង៤នេះ ជួយអន្តរាគមន៍នាំមកកាន់ប្រទេសកម្ពុជាវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។

សេចក្តីប្រកាស បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋខ្មែរទាំង៤៨នាក់នោះ គឺត្រូវបានជួយសង្គ្រោះពីប្រទេស ឥណ្ឌូនេស៊ី៥នាក់, ម៉ាឡេស៊ី១៤នាក់, សិង្ហបុរីម្នាក់ និងប្រទេសឡាវ២៨នាក់។ក្រសួងការបរទេសបានបញ្ជាក់ទៀតថា រហូតដល់ពេលនេះ ពលរដ្ឋខ្មែរទាំង៤៨នាក់នោះ ត្រូវបានបញ្ជូន មកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាពហើយ៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចដំឡើងប្រាក់របប សន្តិសុខសង្គម សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលការដំឡើងនេះ ចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៨តទៅ។

បើយោងតាមអនុក្រឹត្យ របបសន្តិសុខសង្គមប្រចាំខែ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើងដូចខាងក្រោម៖
-កម្រិត១៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នទាបជាង ឬស្មើ៤៦០,០០០រៀល ត្រូវបន្ថែមឲ្យដល់៤៨០,០០០រៀលក្នុង១ខែ។
-កម្រិត២៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នក្នុងចន្លោះចាប់ពី ៤៦០,០០០រៀល ដល់ត្រឹម ៨០០,០០០រៀល ត្រូវផ្តល់ជូនបន្ថែម២០,០០០រៀល ក្នុង១ខែ។
-កម្រិត៣៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នក្នុងចន្លោះពី៨០០,០០១រៀល ដល់ត្រឹម៨១០,០០០រៀល ត្រូវបន្ថែមឲ្យដល់ត្រឹម៨២០,០០០រៀលក្នុង១ខែ។
-ក្រមិត៤៖ របបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នចាប់ពី៨១០,០០០រៀលឡើងទៅ ត្រូវផ្តល់ជូនបន្ថែម១០,០០០រៀល ក្នុង១ខែ។

ជាមួយគ្នានេះ ក្នុងអនុក្រឹត្យបញ្ជាក់ទៀតថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលបាន ការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិតណាមួយខាងលើរួចមកហើយ មិនអាចទទួល បានកម្រិត ផ្សេងទៀតឡើយ។

ចំពោះអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន មានតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន អនុលោមតាម បទបញ្ញតិ្តនៃអនុក្រឹត្យលេខ ១៩៥ អនក្រ.បក ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការកែប្រែតម្លៃ ឯកតានៃ សន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការនៃកម្ពុជា មិនទទួលបានការបន្ថែមរបបសន្តិសុខសង្គម ដូចខាង លើនេះឡើយ ៕


រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តវត្តភ្នំ»​ នៅបរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រវត្តភ្នំ​ ពីថ្ងៃទី១៤-១៥-១៦ ​ខែមេសា​ ឆ្នាំ២០១៨​

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឲ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តវត្តភ្នំ» នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០១៨នេះដែរ នឹងមានរៀបចំកម្មវិធីដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ របាំប្រពៃណី ដែលជាទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណ ព្រមទាំងមានការតុបតែងដាក់បង្ហាញអំពីស្ថាបត្យកម្មសំណង់របស់ខ្មែរតាំងពីសម័យបុរាណ (ផ្ទះខ្មែរ ផ្ទះប៉ិត ផ្ទះកន្តាំង) និងសម្ភារខ្មែរដូចជា តម្បាញហូល ផាមួង ស្បែក ក្រមា និងផលិតផលនំ និងបង្អែមខ្មែរ។ លើសពីនោះ នៅពេលរាត្រី ក៏មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួចផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨៖


(សូមទស្សនាវីដេអូ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ក្រុងហ្សឺណែវ ថ្លែងថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស គឺជាឧបករណ៍នយោបាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បុណ្យចូលឆ្នាំជិតចូលមកដល់ហើយ ប្រជាពលរដ្ឋគិតរឿងសប្បាយរីករាយ គេមិនខ្វល់អ្នកជាប់គុកទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះជាមួយនឹងអង្គរសង្រ្កាន្ត ដែលនឹងត្រូវធ្វើនៅខេត្តសៀមរាប ក៏មានព្រៃវែងសង្រ្កាន្តនៅល្ងាចថ្ងៃទី១៣ មេសានៅក្រុងព្រៃវែងផងដែរ។ លោ​កបានបន្តថា​នាំ​គ្នាទៅរាំលេងនៅក្រុងព្រៃវែងរាំឱ្យហុយដីទៅកុំខ្វល់នឹងអ្នកណាជាប់គុកជាប់ច្រវ៉ាក់ អ្នកដែ​ល​ធ្វើខុសត្រូវជាប់ចឹងជារឿងត្រឹមត្រូវណាស់ អ្នកខ្លះរហូតដល់ប្រព្រឹត្តអំពីក្បត់ជាតិហើយមកចង់រាំវង់ជាមួយគេ ធ្វើឱ្យល្អទៅបានរាំវង់ហើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១​៨នេះ ក្នុងឱកា​ស​​អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បុគ្គលខ្លះបានប្រព្រឹត្តបទល្មើសក្បត់ជាតិដល់ពេលគេកាត់ទោសថាគេរំលោភសិទ្ធិមនុស្ស ចុះច្បាប់បង្កើតឡើងដើម្បីអ្វី? គុកគេធ្វើឡើងដើម្បីអ្វី? គឺគេធ្វើដាក់អ្នកទោស។ លោកបានបន្តថា ប្រទេសណានៅលើពិភពលោកដែលអត់មានគុក ប្រទេសណានៅលើពិភពលោកដែលអត់មានតុលាការ ប្រទេសណានៅលើពិភពលោកដែលអត់មានប៉ូលីស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ចូលឆ្នាំឆ្នាំនេះ ប្រជាពលដ្ឋខ្មែរទូទាំងប្រ​ទេ​សនឹងមានភាពសប្បាយរីករាយធ្វើបុណ្យតាមប្រពៃណី ជួបជុំក្រុមគ្រួសារជាមិនខាន ហើយ​លោ​កបានបញ្ជាក់ថា ឆ្នាំនេះលោកនឹងទៅសៀមរាបផងដែរ ព្រមទាំងរាំលេងជាមួយប្រជាពលរដ្ឋនៅទីនោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១ ពីអ្នកលឿង ទៅកាន់ ខេត្តត្បូងឃ្មុំប្រវែងជាង ៩៦គីឡូម៉ែត្រ

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវ វាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដែលមានតម្លៃជាង ៩៤លានដុល្លារ។ គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងនេះ ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិ លេខ១ ស្ថិតនៅភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងនោះប្រវែងផ្លូវជិត ៦៩គីឡូម៉ែត្រ ស្ថិតក្នុងទឹកដីនៃខេត្តព្រៃវែង និងប្រវែងជាង ២២គីឡូម៉ែត្រ ស្ថិតនៅក្នុងទឹកដី នៃខេត្តត្បូងឃ្មុំ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងសេចក្តីសប្បាយរីករាយជាខ្លាំងដែលបានអញ្ជើ​ញចូលរួមសារជាថ្មីម្តងទៀតជាមួយលោក ស្យង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១១នេះ ។ តាមរយៈផ្លូវនេះនឹងបានរួមចំណែកយ៉ាងសំខាន់ជួយដល់ប្រជាពលរដ្ឋទាំងខេត្តព្រៃវែង ត្បូងឃ្មុំ និងបណ្តាខេត្តផ្សេងទៀតដែលត្រូវធ្វើដំណើឆ្លងកាត់។ មុននឹងមានការសាងសងផ្លូវនេះ យើងក៏បានធ្វើការជួសជុលជាបន្តបន្ទាប់ផងដែរ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិនដែលជានិច្ចកាលតែងតែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ ប្រទេសចិនមិនត្រឹមតែអភិវឌ្ឍន៍ខ្លួនឯងឱ្យបានរីកចម្រើនប៉ុណ្ណោះទេតែចិនក៏បានចូលរួមចំណែកជួយអភិវឌ្ឍប្រទេសជិតខាងមួយចំនួនផងដែរ ជាក់ស្តែងដូចប្រទេសកម្ពុជាយើង។ លោកមានមោទនភាពជាខ្លាំងចំពោះទំនាក់ទងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយមិត្តចិន ដែលអាចចាត់ទុកថាជាការដើរបន្តតាមព្រះរាជសកម្មភាពព្រះបរមរតនកោដិ សម្តេចព្រះ នរោត្តម សីហនុ ដែលកន្លងមកព្រះអង្គបានផ្សាភ្ជាប់ និងមានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំប្រទេសចិន។ តាមរយៈទំនាក់ទំនងទាំងអស់នេះគឺបានផ្តល់នូវផលប្រយោជន៍រវាងប្រទេសទាំងពីរឲ្យគ្នាទៅវិញទៅមក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលកន្លងមកតែងតែគាំទ្រចំពោះការដឹកនាំប្រទេសរបស់លោកដែលបានធ្វើឱ្យប្រទេសកម្ពុជាមានការីកចម្រើនលូតលាស់ចាប់ពីដំណាក់កាលសង្គ្រោះជាតិរហូតដល់ការកសាងអភិវឌ្ឍន៍ជាតិដូចពេលនេះ។ ដូចច្នេះដើម្បីចូលរួមថែរក្សានូវសមិទ្ធផលដែលបានកើតឡើងទាំងអស់នេះ លោកបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា រក្សាសន្តិភាពឱ្យបានគង់វង្ស ព្រោះបើគ្មានសន្តិភាពទេ គឺមិនមានការអភិវឌ្ឍន៍ឡើយ៕