Friday, March 23, 2018

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តវត្តភ្នំ»​ នៅបរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រវត្តភ្នំ​ ពីថ្ងៃទី១៤-១៥-១៦ ​ខែមេសា​ ឆ្នាំ២០១៨​

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឲ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តវត្តភ្នំ» នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ» ឆ្នាំ២០១៨នេះដែរ នឹងមានរៀបចំកម្មវិធីដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ របាំប្រពៃណី ដែលជាទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណ ព្រមទាំងមានការតុបតែងដាក់បង្ហាញអំពីស្ថាបត្យកម្មសំណង់របស់ខ្មែរតាំងពីសម័យបុរាណ (ផ្ទះខ្មែរ ផ្ទះប៉ិត ផ្ទះកន្តាំង) និងសម្ភារខ្មែរដូចជា តម្បាញហូល ផាមួង ស្បែក ក្រមា និងផលិតផលនំ និងបង្អែមខ្មែរ។ លើសពីនោះ នៅពេលរាត្រី ក៏មានការប្រគុំតន្ត្រី និងបាញ់កាំជ្រួចផងដែរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨៖


No comments:

Post a Comment