Thursday, December 12, 2019

សន្និសីទស្តីពីផែនការបម្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែទឹក ឲ្យឡើងរស់នៅលើគោកវិញ នៅលើផ្ទៃដី ៤០ហិកតា នៅខេត្តកំពង់ឆ្នាំង

វីដេអូ៖ ឆ្នាំ២០១៩៖ កម្ពុជាលើវិថី នៃមោទនភាពជាតិ និងភាពជឿជាក់លើអនាគតរបស់ខ្លួន

កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំគណៈកម្មាធិការប្រតិបត្តិការលើកទី៣២សហព័ន្ធអតីតយុទ្ធជនអាស៊ាន

គណៈ ប្រតិភូ សហព័ន្ធ អតីតយុទ្ធជន អាស៊ាន បានបើកកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិការលើកទី៣២ នា ព្រឹក ថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ ២០០១៩ នៅសណ្ឋាគារសុខា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគម អតីតយុទ្ធជន កម្ពុជា ត្រូវ បាន ទទួល ធ្វើ ជា ប្រធាន នៃសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកនេះផងដែរ ។
លោកទេសរដ្ឋមន្ត្រី ក៏បានទទួល ជួប ពិភាក្សា ការងារ ទ្វេ ភាគី ជា មួយ គណៈប្រតិភូ សមាគម អតីត យុទ្ធជ ន មក ពី បណ្តា ប្រទេស សមាជិក អាស៊ាន ។ ក្នុង កិច្ចពិភាក្សានោះ បានផ្តោតជាសំខាន់ក្នុងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ រវាងសមាគម អតីត យុទ្ធជន ក្នុង ប្រទេ ស សមាជិក អាស៊ាន ទាំង អស់ ឱ្យកាន់តែល្អប្រសើរក្នុងប្រយោជន៍ជួយដល់អតីត យុទ្ធជន នៃបណ្តាប្រទេស នីមួយៗ ។
សូម បញ្ជាក់ ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ គណៈកម្មាធិការ ប្រតិបត្តិការ លើក ទី ៣២ និង មហា សន្និបាត សហព័ន្ធ អតីត យុទ្ធ ជន អាស៊ាន លើក ទី១៩ ចាប់ ពីថ្ងៃទី ០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ។ ក្នុងនោះ មហា សន្និបាត សហព័ន្ធ អតីត យុទ្ធជនអាស៊ានលើកទី១៩ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធ ជន កម្ពុជា នា ព្រឹក ថ្ងៃ ទី១០ ខែ ធ្នូ ឆ្នាំ ២០១៩ ។
សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្ន មាន សមាជិក ចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលី ពីន, សឹង្ហបុរី, ថៃ, និងវៀតណាម។ សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះ ពាល់ នៃអាយុកាល និង ផលប៉ះពាល់ដោយ សារ សង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជន រង គ្រោះ ដោយសារសង្គ្រាមនិង ផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជនដើម្បីសម្រេច កិច្ចសហប្រតិបត្តិការ ឈាន ទៅ រក ភាព សុខ ដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។
សហព័ន្ធ នេះ ក៏មាន បេសកកម្មផ្សព្វផ្សាយ ឲ្យបានយល់ដឹងស៊ីជម្រៅ ជា សកល នូវ ទស្សនៈ ស្មារតី ការលើកសរសើរ និងអត្ថ ប្រយោជន៍នៃបណ្ដាប្រ ទេសក្នុងតំបន់ និងជំរុញការ ពារ ភាព ស្រប ច្បាប់ នៃអត្ថប្រយោជន៍អតីត យុទ្ធជន ដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជា មួយ នឹង ការ ទទួលស្គាល់ផ្លូវច្បាប់ នៃសមាគម អតីតយុទ្ធ ជន បណ្ដាប្រទេសជា សមាជិក សហព័ន្ធ។

លើសពីនេះ ក៏ជំរុញ ការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខា សាលា ការ ចែក ចាយ ព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀត ដែលជាគុណប្រយោជន៍ស ម្រាប់សមាជិក ហើយ សហព័ន្ធ នឹង ពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិក នីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន៕








កម្ពុជាផ្តល់តម្លៃ ខ្ពស់លើ សុខ សន្តិភាព ដោយបានចូលរួម ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរួមចំណែក រក្សាសុខសន្តិភាព ក្នុងតំបន់និងពិភពលោក

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាត ឲ្យ លោក គ្រីសស្ទីន ប៊រ័ហ្គ៊រ័ (Christin Berger) ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋសហ ព័ន្ធ អាល្លឺម៉ង់ ថ្មី ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា ចូលជួបសម្តែងការគួសម នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ។ លោក ទៀ បា ញ់ បានថ្លែងការកោតសរសើរចំពោះការវិវត្តន៍រីកចម្រើន របស់ សហភាព អឺរ៉ុប ពិសេស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលមានការវិវត្តន៍ យ៉ាងខ្លាំងលើរបបលទ្ធិ ប្រជាធិបតេយ្យ។
លោក ទៀ បាញ់ បាន បន្ត ថា កន្លង មក កម្ពុជា បានទទួល ការសិក្សារៀនសូត្រយ៉ាងច្រើនផងដែរ ពីសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ នៅ លើការ គ្រប់គ្រង សហវិមជ្ឈការ និងវិមជ្ឈការ តាមបែបរបបប្រជាធិបតេយ្យ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បី ធ្វើការអភិវឌ្ឍប្រទេស ជាតិឈា នឆ្ពោះទៅស្របតាម របបប្រជាធិបតេយ្យពេញលេញ។ តែទោះបីមានការ ខិត ខំ យ៉ាង ណា ក្តី នៅ តែ ទទួល បាន ការ រិះគន់ ម កវិញជាបន្តបន្ទាប់ លើការ បំពេញ មិនទាន់បានពេញលេញ។ ដោយ ឡែក ខាង ខ.ភ.ម តែងតែបានអនុវត្តយ៉ាងខ្ចាប់ ខ្ចួន តាមសភាពជាក់ស្តែងរបស់ខ្លួន និងប្រឹង ប្រែង ណាស់ តាម រយៈ ការ ឲ្យ តម្លៃ លើ សុខ សន្តិភាព នាពេ លបច្ចុប្បន្ននេះ ដោយបានខិតខំចេញ ទៅចូលរួម ក្នុងកិច្ច ប្រតិបត្តិការ រក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ ដើម្បីចូលរួមចំ ណែក រក្សា សុខ សន្តិភាព ក្នុងតំបន់ និងពិភព លោក ដោយ យក អស់ នូវ ស្មារតី និង ទឹក ចិត្ត ដែលខ្លួនមាន ។
លោក ទៀ បាញ់ បាន ស្វាគមន៍ ចំពោះ វត្តមាន ឯកអគ្គរដ្ឋ ទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ប្រចាំ ព្រះរាជាណា ចក្រ កម្ពុជា ហើយសុំឲ្យ ឯកអគ្គរដ្ឋទូត មើលឃើញការពិតជាក់ស្តែង របស់កម្ពុជា សព្វថ្ងៃនេះ។ លោក បានបញ្ជាក់ថា កម្ពុជា ជា ប្រទេស មួយដែលទទួលរង ការបំផ្លិចបំផ្លាញខ្ទេចខ្ទាំ ដោយសង្គ្រាម រហូតដល់បានរំដោះ ចេញរបប ប្រល័យ ពូជ សាសន៍ ប៉ុលពត និងទទួល សុខ សន្តិភាពពេញ លេញ តាម រយៈនយោបាយ ឈ្នះៗ ជិត២០ឆ្នាំ មកនេះ ហើយបាន ស្មើ មុខស្មើរ មាត់ និងកសាង ប្រទេស ងើប ឡើង បាន ប៉ុន នេះ ។ លោក មានជំនឿថា តាមរយៈ នេះ ប្រទេស យើងទាំងពីរ កម្ពុជា និង សហព័ន្ធអាល្លឺម៉ង់ នឹងបន្តកិច្ច សហប្រតិបត្តិការ ដ៏ល្អជា មួយ គ្នា ពិសេសនៅ លើ វិស័យយោធា។
លោក គ្រីស ស្ទីន ប៊រ័ ហ្គ៊រ័ (Christin Berger) ឯកអគ្គ រដ្ឋ ទូត សាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់ បាន មាន ប្រសាសន៍ ថា លោកធ្លាប់ មក កម្ពុជា នៅក្នុងឆ្នាំ១៩៩១ ហើយ ដែល កាល នោះ កម្ពុជា ពិ តជា លំបាក មែន ទែន ហើយ បានបញ្ជា ក់ថា ជំហ៊ានទាំងឡាយដែលកម្ពុជាចាប់យកនេះ គឺជា ជំហ៊ាន ដ៏លំបាកបំផុត ដែលមកដល់ថ្ងៃនេះ អាចនិយាយបានថា គឺជាជំហ៊ានមរតកដ៏សំខាន់ នៃការអភិវឌ្ឍរបស់ប្រទេស។ ស្ថានភាពកម្ពុជាមុននោះ គឺ ពិ តជាលំបាក់ខ្លាំង ជា ងប្រទេស អាល្លឺម៉ង់ នៅ ក្រោយ សង្រ្គាមលោកលើកទី២ ទៅទៀត។ ដែលវាបានបំផ្លាញមិន ត្រឹម តែ ទាំង សរីរាង្គ កាយនោះទេ ថែមទឹកចិត្ត និងអារម្មណ៍ផងដែរ ទាំងនេះហើយធ្វើឲ្យ ប្រជាជនកម្ពុជា មានការ លំបាក វេទនា អាចឈានដល់ការបាក់ស្បាត។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបញ្ជាក់ថា លោកនឹងខិតខំចំណាយពេលវេលា ដើម្បីជួយ ដល់ កម្ពុជា និងសហគមន៍អឺរ៉ុប ដើម្បីបញ្ជៀស និង ដោះ ចេញ នូវ អ្វី ដែល ជា ការ រឹត ត្បិត និ ងអ្វី ដែល ជា ការ ហាមប្រាមរបស់សហគមន៍ អឺរ៉ុបមកលើកម្ពុជា។ លោក បាន ជំរុញ ដល់ កម្ពុជា ត្រូវ ជជែក ពន្យល់ដល់គណៈកម្មាការសហគមន៍អឺរ៉ុប ឲ្យបានច្បា ស់លាស់ នូវអ្វីដែលកម្ពុជាអាចធ្វើបាន និង អ្វី ដែល កម្ពុជា មិនអាចធ្វើបាន។ ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូតបញ្ជាក់ថា៖ នឹងពិនិត្យមើលកិច្ចសហប្រតិបត្តិការលើភាពទូទៅជាមុនសិន ហើយបានសុំឲ្យ ភាគីកម្ពុជាលើក ជាសំណើរមក លោកនឹងខិតខំពាំនាំទៅរដ្ឋាភិបាលអាល្លឺម៉ង់។

ពាក់ ព័ន្ធបញ្ហានេះ លោក ទៀ បាញ់ បានលើកឡើងថា ចង់ឲ្យអាល្លឺម៉ង់ពិនិត្យ និង ជួយ សម្ភារៈ ដល់ មជ្ឈមណ្ឌល ហ្វឹកហ្វឺនដោះ មីនកងរក្សាសន្តិភាព ខ.ភ.ម ៕


រាជរដ្ឋាភិបាល កំពុងធ្វើកំណែទម្រង់កាត់បន្ថយតម្លៃសម្រាប់ការផលិតដើម្បីសម្រួលដល់ការវិនិយោគនៅកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៩ បានបង្ហាញនូវការរីករាយចំពោះវឌ្ឍនភាពក្រុម ហ៊ុនមីនីបៀរ ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានទុនវិនិយោគកើតឡើងដល់៤០០លានដុល្លារ នៅឆ្នាំ២០១៩ និងមានកម្មករបម្រើការងារចំនួន ៧ពាន់នាក់។ ការបង្ហាញនូវការស្ញប់ស្ញែងនេះ ធ្វើឡើងក្នុងឱកា សដែលលោក អនុញ្ញាតឲ្យលោក យូស៊ីហ៊ីសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនោះផងដែរ លោក កៃណូម៉ា បានគោរពរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រីថា នៅឆ្នាំ២០១៨ កន្លងមក ក្រុម ហ៊ុនរបស់លោក បានដាក់ទុនវិនិយោគនៅកម្ពុជា មានចំនួនទឹកប្រាក់៣៧២លានដុល្លារ ហើយនៅឆ្នាំ ២០១៩ នេះ នឹងរីកឡើងទៅដល់រហូតដល់៤០០លានដុល្លារ។ លោកក៏បានបន្តផងដែរថា ក្រៅពីការផលិតម៉ូទ័រហើយ ក្រុមហ៊ុនទើបទទួលបានការអនុញ្ញាតឱ្យផលិតឧបករណ៍ សម្រាប់ល្បែងកម្សាន្តរបស់ក្មេងទៀត ដែលផលិតផលនេះ នឹងបិទស្លាកថា Made in Cambodia មានន័យ ថា ផលិតនៅកម្ពុជា ហើយផលិតផលនេះ គឺនាំចេញទៅទូទាំងពិភពលោក។
លោកនាយកក្រុមហ៊ុន បានបញ្ជាក់ជូនបន្ថែមថា រហូត មកដល់ពេលនេះ ក្រុមហ៊ុនមានកម្មករចំនួន៧ពាន់នាក់ហើយ ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្មករនឹងឈានឡើងរហូតដល់២ម៉ឺននាក់ សម្រាប់បម្រើការងារនៅក្នុងរោងចក្ររបស់លោក ដោយកម្មករទាំងនោះបានមកពីខេត្តចំនួន១០ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅ ពីការផលិតឧបករណ៍ សម្រាប់ល្បែងកំសាន្តនេះ ក៏មានការផលិតភ្លើងវៃឆ្លាតផងដែរ។
លោក ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ក្រុមលោកបានធ្វើការផលិត ភ្លើងវៃឆ្លាត ហើយបានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប បានចំនួន ៦,៨៩២គ្រឿងហើយ ហើយនៅក្រៅប្រទេសក៏មានបំពាក់ផងដែរ ដោយផលិតផលនៅកម្ពុជានេះ បានបំពាក់នៅប្រទេសជប៉ុន បានប្រមាណ២ម៉ឺនអំពូលហើ យ។ នៅពេលដ៏ខ្លីខាងមុខនេះទៀត នឹងបំពាក់ប្រមា ណ ២ម៉ឺនអំពូលទៀត នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាផងដែរ។
ភ្លើងវៃឆ្លាតនេះ គឺមានគុណភាពល្អកាត់បន្ថយ ការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថានផង ហើយនឹងបំភ្លឺភ្លើងតាមផ្លូវសាធារណៈ ឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ ក្នុងន័យនេះ លោក កៃនូម៉ា បានគោរពសុំការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាជួយគាំទ្រផលិតផល ដែលផលិតក្នុងស្រុក ដែលអាចជួយដល់បរិស្ថានផង ជួយដល់ការសំចៃការប្រើប្រាស់ប្រេង និងអគ្គិសនីផង ដោយការប្រើប្រាស់ភ្លើងវៃឆ្លាតនៅកម្ពុជា ជាពិសេសនៅតាមខេត្តធំៗ ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការរីក រាយ ចំពោះវឌ្ឍនភាពក្រុមហ៊ុនមីនីបៀរ ដែលមានការរីកធំធាត់ ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលដើមឡើយ លោក ធ្លាប់មានប្រសាសន៍ថា មិនថាក្រុមហ៊ុនតូច ក្រុមហ៊ុនធំទេឱ្យតែមកដល់កម្ពុជា គឺដល់មុន គឺទទួលមុន ក្នុងន័យនេះកាលដើមឡើយ ក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនតូចមួយ តែពេលនេះក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលមានកម្មកររហូតដល់៧ពាន់នាក់ និងឈានរហូត ដល់២ ម៉ឺននាក់ ហើយក៏កំពុងតែផលិតនូវផលិតផល ដែ លមានបច្ចេកវិទ្យាទំនើបៗផងដែរ។ ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើកម្មករកម្មការិនីកម្មការិនី គឺនាំឲ្យក្រុមហ៊ុននេះ ឈានមុខគេលំដាប់ទី១។
ពាក់ព័ន្ធទៅនឹងការផលិតឧបករណ៍ល្បែងកំសាន្ត ដែលបិទស្លាកថាផលិតនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាមោទនភាពណាស់ ដែលកម្ពុជាយើងបានឈានដល់ការផលិតឧបករណ៍ ហើយដាក់ឈ្មោះថា ផលិតនៅកម្ពុជាហើយនាំចេញទៅប្រើប្រាស់ នៅស្រុកក្រៅ។ ពាក់ព័ន្ធនឹងបញ្ហាអំពូលឆ្លាត លោក បានមានប្រសាសន៍ថា វាជាសំណាងណាស់ដែលរោងចក្រ នាំមកនូវការផលិតអំពូលវៃឆ្លាតនៅកម្ពុជា ហើយកំពុងតែប្រើប្រាស់អំពូលនេះ នៅខេត្តមួយចំនួន ហើយទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប។
លោក ក៏មានប្រសាសន៍ផងដែរ ពាក់ព័ន្ធនឹងអំពូលនេះ កម្ពុជាគឺមានប៉ូលបី គឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។ ក្នុងន័យនេះយើងគប្បីប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុផងដែរ ដើម្បីជាកត្តាជួយកាត់បន្ថយការចំណាយថាមពលអគ្គិសនីផងជួយបរិស្ថានផង និងលើកទឹកចិត្ត ក្រុមហ៊ុនដែលផលិត នៅក្នុងព្រះរាជា ណាចក្រកម្ពុជាផង ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូរបស់ក្រុមហ៊ុនមីនីបៀផងដែរ នូវគោលនយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែធ្វើកំណែទម្រង់ កាត់ បន្ថយតម្លៃសម្រាប់ការផលិត សម្រាប់ការដឹកជញ្ជូន ដើម្បីធ្វើយ៉ាងណាសម្រួលការវិនិយោគ ឱ្យអ្នកវិនិយោគមក កាន់កម្ពុជា បានទទួលជោគជ័យ និងមានភាពងាយស្រួល៕






ទណ្ឌិត សម រង្ស៉ី ជួយបង្ហាញភស្តុតាងបន្ថែមអំពីការឃុបឃិតគ្នាជាមួយបរទេស ខណៈមេធាវី កឹម សុខា រកភស្តុតាងដោះបន្ទុក (Video inside)



(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី បាននិយាយបង្ហាញភស្តុតាងបន្ថែមអំពីការឃុបឃិតគ្នាជាមួយបរទេស ក្នុងការសរសេរកម្មវិធីនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ ខណៈដែលមេធាវីលោក កឹម សុខា ស្វែងរកភស្តុតាងដោះបន្ទុក នៅពេលបើកសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខ។
ការជួយបន្ថែមភស្តុតាងពីសំណាក់លោក សម រង្ស៉ី បែបនេះ ត្រូវបានក្រុមអ្នកប្រឆាំងលើកឡើងថា តើលោក សម រង្ស៉ី មានចេតនាអ្វីឲ្យពិតប្រាកដ ឬមួយចង់ឃើញលោក កឹម សុខា បន្តជាប់នៅក្នុងពន្ធនាគារ ដើម្បីខ្លួនឯងមានឱកាសគ្រប់គ្រងអតីតគណបក្ស និងកម្លាំងរបស់លោក កឹម សុខា ?
ទណ្ឌិត សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា «លោក ហ៊ុន សែន ឯងត្រូវតែដឹងថា អ្នកណាអ្នកសរសេរកម្មវិធីនយោបាយឱ្យគណបក្សសង្គ្រោះជាតិ យើងមានអ្នកជំនាញ បរទេស ហើយអ្នកជំនាញបរទេសនោះមិនមែនមនុស្សធម្មតាទេ គឺជាអង្គការអាឡឺម៉ង់ ធំណាស់ពីរ ១៖ ឈ្មោះ ខុនរ៉ាត់ អាដាណូវើល ហ្វោនដេសិន មូលនិធិ ហើយមួយទៀតឈ្មោះ ហ្វេដឺរិកណោម៉ាន ហ្វោនដេសិន មូលនិធិណោម៉ាន់ អង្គការពីរហ្នឹង សរសេរកម្មវិធីនយោបាយឱ្យគណបក្សសង្គ្រោះជាតិ យើងគ្រាន់តែឱ្យគំនិតគេខ្លះទៅ គេផ្តល់គំនិតបន្ថែម គេរៀបចំឱ្យចេញជាកម្មវិធីនយោបាយ អញ្ចឹងមានន័យថា គណសង្គ្រោះជាតិ បានសមគំនិតជាមួយនឹងអាល្លឺម៉ង់ ជាមួយអង្គការអាឡឺម៉ង់ ធំៗទាំងពីរហ្នឹង»
ការលើកឡើងច្បាស់ៗរបស់ទណ្ឌិត សម រង្ស៉ី បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីជាខេមរភាសា ដែលជាវិទ្យុបម្រើឲ្យនយោបាយសហរដ្ឋអាមេរិក នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
សូមជំរាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវការ។ ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ, ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ។
ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា, ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ, គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
សំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសនឹងបើកសវនាការជំនុំជម្រះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ៕