Thursday, December 12, 2019

កម្ពុជាផ្តល់តម្លៃ ខ្ពស់លើ សុខ សន្តិភាព ដោយបានចូលរួម ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរួមចំណែក រក្សាសុខសន្តិភាព ក្នុងតំបន់និងពិភពលោក

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាត ឲ្យ លោក គ្រីសស្ទីន ប៊រ័ហ្គ៊រ័ (Christin Berger) ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋសហ ព័ន្ធ អាល្លឺម៉ង់ ថ្មី ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា ចូលជួបសម្តែងការគួសម នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ។ លោក ទៀ បា ញ់ បានថ្លែងការកោតសរសើរចំពោះការវិវត្តន៍រីកចម្រើន របស់ សហភាព អឺរ៉ុប ពិសេស សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលមានការវិវត្តន៍ យ៉ាងខ្លាំងលើរបបលទ្ធិ ប្រជាធិបតេយ្យ។
លោក ទៀ បាញ់ បាន បន្ត ថា កន្លង មក កម្ពុជា បានទទួល ការសិក្សារៀនសូត្រយ៉ាងច្រើនផងដែរ ពីសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ នៅ លើការ គ្រប់គ្រង សហវិមជ្ឈការ និងវិមជ្ឈការ តាមបែបរបបប្រជាធិបតេយ្យ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បី ធ្វើការអភិវឌ្ឍប្រទេស ជាតិឈា នឆ្ពោះទៅស្របតាម របបប្រជាធិបតេយ្យពេញលេញ។ តែទោះបីមានការ ខិត ខំ យ៉ាង ណា ក្តី នៅ តែ ទទួល បាន ការ រិះគន់ ម កវិញជាបន្តបន្ទាប់ លើការ បំពេញ មិនទាន់បានពេញលេញ។ ដោយ ឡែក ខាង ខ.ភ.ម តែងតែបានអនុវត្តយ៉ាងខ្ចាប់ ខ្ចួន តាមសភាពជាក់ស្តែងរបស់ខ្លួន និងប្រឹង ប្រែង ណាស់ តាម រយៈ ការ ឲ្យ តម្លៃ លើ សុខ សន្តិភាព នាពេ លបច្ចុប្បន្ននេះ ដោយបានខិតខំចេញ ទៅចូលរួម ក្នុងកិច្ច ប្រតិបត្តិការ រក្សាសន្តិភាព របស់អង្គការ សហប្រជាជាតិ ដើម្បីចូលរួមចំ ណែក រក្សា សុខ សន្តិភាព ក្នុងតំបន់ និងពិភព លោក ដោយ យក អស់ នូវ ស្មារតី និង ទឹក ចិត្ត ដែលខ្លួនមាន ។
លោក ទៀ បាញ់ បាន ស្វាគមន៍ ចំពោះ វត្តមាន ឯកអគ្គរដ្ឋ ទូត សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ប្រចាំ ព្រះរាជាណា ចក្រ កម្ពុជា ហើយសុំឲ្យ ឯកអគ្គរដ្ឋទូត មើលឃើញការពិតជាក់ស្តែង របស់កម្ពុជា សព្វថ្ងៃនេះ។ លោក បានបញ្ជាក់ថា កម្ពុជា ជា ប្រទេស មួយដែលទទួលរង ការបំផ្លិចបំផ្លាញខ្ទេចខ្ទាំ ដោយសង្គ្រាម រហូតដល់បានរំដោះ ចេញរបប ប្រល័យ ពូជ សាសន៍ ប៉ុលពត និងទទួល សុខ សន្តិភាពពេញ លេញ តាម រយៈនយោបាយ ឈ្នះៗ ជិត២០ឆ្នាំ មកនេះ ហើយបាន ស្មើ មុខស្មើរ មាត់ និងកសាង ប្រទេស ងើប ឡើង បាន ប៉ុន នេះ ។ លោក មានជំនឿថា តាមរយៈ នេះ ប្រទេស យើងទាំងពីរ កម្ពុជា និង សហព័ន្ធអាល្លឺម៉ង់ នឹងបន្តកិច្ច សហប្រតិបត្តិការ ដ៏ល្អជា មួយ គ្នា ពិសេសនៅ លើ វិស័យយោធា។
លោក គ្រីស ស្ទីន ប៊រ័ ហ្គ៊រ័ (Christin Berger) ឯកអគ្គ រដ្ឋ ទូត សាធារណរដ្ឋ សហព័ន្ធ អាល្លឺម៉ង់ បាន មាន ប្រសាសន៍ ថា លោកធ្លាប់ មក កម្ពុជា នៅក្នុងឆ្នាំ១៩៩១ ហើយ ដែល កាល នោះ កម្ពុជា ពិ តជា លំបាក មែន ទែន ហើយ បានបញ្ជា ក់ថា ជំហ៊ានទាំងឡាយដែលកម្ពុជាចាប់យកនេះ គឺជា ជំហ៊ាន ដ៏លំបាកបំផុត ដែលមកដល់ថ្ងៃនេះ អាចនិយាយបានថា គឺជាជំហ៊ានមរតកដ៏សំខាន់ នៃការអភិវឌ្ឍរបស់ប្រទេស។ ស្ថានភាពកម្ពុជាមុននោះ គឺ ពិ តជាលំបាក់ខ្លាំង ជា ងប្រទេស អាល្លឺម៉ង់ នៅ ក្រោយ សង្រ្គាមលោកលើកទី២ ទៅទៀត។ ដែលវាបានបំផ្លាញមិន ត្រឹម តែ ទាំង សរីរាង្គ កាយនោះទេ ថែមទឹកចិត្ត និងអារម្មណ៍ផងដែរ ទាំងនេះហើយធ្វើឲ្យ ប្រជាជនកម្ពុជា មានការ លំបាក វេទនា អាចឈានដល់ការបាក់ស្បាត។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបញ្ជាក់ថា លោកនឹងខិតខំចំណាយពេលវេលា ដើម្បីជួយ ដល់ កម្ពុជា និងសហគមន៍អឺរ៉ុប ដើម្បីបញ្ជៀស និង ដោះ ចេញ នូវ អ្វី ដែល ជា ការ រឹត ត្បិត និ ងអ្វី ដែល ជា ការ ហាមប្រាមរបស់សហគមន៍ អឺរ៉ុបមកលើកម្ពុជា។ លោក បាន ជំរុញ ដល់ កម្ពុជា ត្រូវ ជជែក ពន្យល់ដល់គណៈកម្មាការសហគមន៍អឺរ៉ុប ឲ្យបានច្បា ស់លាស់ នូវអ្វីដែលកម្ពុជាអាចធ្វើបាន និង អ្វី ដែល កម្ពុជា មិនអាចធ្វើបាន។ ទាក់ទងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូតបញ្ជាក់ថា៖ នឹងពិនិត្យមើលកិច្ចសហប្រតិបត្តិការលើភាពទូទៅជាមុនសិន ហើយបានសុំឲ្យ ភាគីកម្ពុជាលើក ជាសំណើរមក លោកនឹងខិតខំពាំនាំទៅរដ្ឋាភិបាលអាល្លឺម៉ង់។

ពាក់ ព័ន្ធបញ្ហានេះ លោក ទៀ បាញ់ បានលើកឡើងថា ចង់ឲ្យអាល្លឺម៉ង់ពិនិត្យ និង ជួយ សម្ភារៈ ដល់ មជ្ឈមណ្ឌល ហ្វឹកហ្វឺនដោះ មីនកងរក្សាសន្តិភាព ខ.ភ.ម ៕


No comments:

Post a Comment