Friday, April 29, 2016

យុទ្ធនាការ​ចែកទឹក​សង្រ្គោះ ប្រជា​ពលរដ្ឋ ធ្វើ​ឡើងដោយ​មិនប្រកា​ន់និន្នា​ការនយោ​បាយ​

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែលមានឈ្មោះថាSamdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោបានសរសេរថា យុទ្ធនាការមិនដកថយ ប្រសិនប្រជាជនមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់ដូចមុនពេលរាំងស្ងួត។
សម្តេចតេជោ ហ៊ុន សែន  បានសរសេរន្ថែមថា  ៣ថ្ងៃកន្លងមកនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ តែជាការចាប់ផ្តើមមួយដ៏ល្អអាស្រ័យដោយកម្លាំងទាំងអស់ធ្វើសកម្មភាពព្រមៗគ្នា ហើយប្រជាជនមួយចំនួនធំទទួលបានទឹកដែលគ្មានការរើសអើងខាងនយោបាយ។ ដោយមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន សម្តេចបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ត្រងទឹកភ្លៀងទុកសំរាប់ប្រើប្រាស់។ ទន្ទឹមនិងនេះ កម្លាំងអន្តរាគមន៍ក្រៅពីដឹកទឹកឬបូមទឹកជូនប្រជាជនប្រើប្រាស់ត្រូវយកចិត្តទុកដាក់លើការជីកស្រះ ស្តារស្រះទឹក ស្តារប្រឡាយទឹក ជីក  អណ្តូង ស្តារអណ្តូងទឹក ដើម្បីឱ្យប្រជាជនមានទឹកប្រើប្រាស់ជាប្រចាំ មិនបាច់ចែកទឹកដូចពេលនេះទៀត ទោះមានការរាំងស្ងួតទៀតក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន  បានបញ្ជាក់ថា  គ្រោះមហន្តរាយរាំងស្ងួតឆ្នាំនេះបានផ្តល់មេរៀនឲ្យយើងច្រើនមិនខុសពីទឹកជំនន់ឆ្នាំ២០០០នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន  បានបន្តទៀតថា  កម្លាំងមហាសាមគ្គីជួយគ្នាក្នុងគ្រាក្រក៏បានលេចចេញមកចំពោះមុខបងប្អូនជនរួមជាតិហើយ។ កម្លាំងមនុស្សធម៌ធំធេងណាស់និងគ្មានព្រំដែនទេ នេះហើយជាចលនារបស់ជាតិយើង។ អ្នកធ្វើនិងអ្នកមិនធ្វើក៏នឹងលេចចេញនៅពេលនេះដែរ តែបើទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដដែល៕





សម្ដេច​តេជោ ហ៊ុន សែន ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​សព មន្រ្តី​កង​រាជ​អាវុធ​ម្នាក់​ដែល​បាន​ពលី ក្នុង​ការ​បង្រ្កា​បក្រុម​ជួញដូរគ្រឿង​ញៀន

ថ្លែង​​ក្នុង​​ពិធី​​ចែក​សញ្ញា​បត្រ​​ដល់​​និស្សិត​​សាកល​វិទ្យាល័យ​ធន​ធានមនុស្ស នា​ព្រឹក​ថ្ងៃទី​២៨​​ ខែ​មេ​សា ឆ្នាំ ២០​១៦ សម្ដេច​តេជោ​នាយករដ្ឋមន្រ្ដី បា​នថ្លែង​សារចូលរួ​មរំលែក​ទុក្ខដ៏​ក្រៀម​ក្រំ​ចំ​ពោះ​​ក្រុម​គ្រួ​សារ​សព​ មន្រ្តីកង​រាជអាវុធ​​ដែល​បាន​ពលី ក្នុង​ការ​បង្រ្កាប​​​ក្រុម​ជួញ​​ដូរ​គ្រឿ​ង​ញៀន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ​ម្សិល​មិញ​នេះ។ ជា​មួយ​គ្នា​​នេះ​​សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា បញ្ហា​ជួញ​ដូរ​​គ្រឿង​​ញៀន​​ជា​បញ្ហា​​មួយ​ដ៏សំខាន់​សម្រាប់​ប្រទេស​ជាតិ​ ដែលត្រូវ​ទាមទារ​ឲ្យមាន​វិធានកា​រប​ង្រ្កាប ឲ្យ​បាន​​ខ្លាំង​ក្លាថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានលើក​ឡើងបន្ដ​ថា បញ្ហា​នៃការជួញ​ដូរគ្រឿង​មិនមែន ជាបញ្ហារ​បស់​កម្ពុ​ជា​​​ដាច់ដោយ​ឡែកនោះទេ ព្រោះថា​ប្រទេសកម្ពុជា​មិនមាន​លទ្ធ​ភាព​​ដើម្បី​ផលិត​គ្រឿងញៀ​ន​ដោ​យ​ខ្លួនឯង​បាន​នោះទេ ប៉ុន្ដែគ្រឿង​ញៀននេះ​បានចូលពី​ប្រទេស​នានា​​លើ​ពិភពលោក មកកាន់​ប្រទេ​ស​កម្ពុ​ជា​យើង។ សម្ដេចតេជោ បានបញ្ជាក់​ថា សម្រាប់រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ឱ្យ​ឧបនាយក​រដ្ឋមន្រ្ដី​មួយរូប ដើម្បីទ​ទួល​បន្ទុក​ការងារ​បង្ក្រាប​​នូវបទ​​​ល្មើ​ស​​គ្រឿងញៀន​គ្រប់ប្រភេទទាំង​ក្នុងប្រទេស និង​ការ​នាំ​ចូល​ពីប្រទេសផ្សេង។

ជាមួយគ្នា​នេះសម្ដេច​តេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្រ្ដី ក៏​បាន​អំពាវ​នាវ​ដល់​យុវជន​ទាំង​អស់​ខិតខំ​រៀន​​សូត្រ នាំគ្នា​ហាត់​លេងកីឡា និងត្រូវ​ចៀស​​​ឲ្យ​ឆ្ងាយ​ពីគ្រឿង​ញៀន​គ្រប់​ប្រភេទ ព្រោះកា​រប្រើប្រាស់​គ្រឿ​ង​​ញៀន មិនបាន​ចំណេញ​អ្វីដល់ជី​វិ​តយើ​ង​ឡើយ។

គួររំលឹក​​ថា កាលពីរសៀលថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ កម្លាំងកងរាជ​​អាវុធហត្ថ​រាជធានី បាន​បង្រ្កាប​​ក្រុមឧក្រិដ្ឋ​ជនគ្រឿង​ញៀនដ៏ធំមួយ ធ្វើឲ្យ​ក​ក្រើក​​រាជធានី​ភ្នំពេញ ដោយ​ចាប់​ខ្លួន​មេក្លោង​និង​បក្ខ​ពួក​សរុប៥នាក់ និងបាញ់​ស្លាប់ម្នាក់​ខណៈ​ពេល​​​បាញ់​តបត​​​ជាមួយ​សមត្ថកិច្ច។ ចំណែក​កម្លាំង​សមត្ថកិច្ច​​អាវុធ​ហត្ថម្នាក់​​ គឺ​លោក​​​អនុសេនីយ៍ឯក ទៀន ករុណា ​​ជានាយរងកា​រិយាល័យ​ប្រឆាំង​បទ​​ល្មើស​​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ បានពលីជីវិត​​ដោយ​ត្រូវ​​គ្រាប់​​កាំ​ភ្លើ​​​ង​មួយ​គ្រាប់​របស់​ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿងញៀន៕





សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ឯ​កអគ្គរដ្ឋ​ទូត​សាធារណៈ​រដ្ឋប្រជាធិបតេយ្យទី​ម័រលែស្ត ចូលជួប​សម្ដែង​ការ​គួរសម និងភាក្សា​ការងារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជា​ណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមេសា នេះ ​បាន​អនុញ្ញាត​ឲ្យ​លោក​ជំទាវ​ ហ្វេលីស៊ីដាដេ ដឺ ស៊ូសា ហ្គូទែរ៉ែស (Felicidade de Sousa Guterres) ឯកអគ្គ ​រដ្ឋ​ទូតសា​ធារណៈ​រដ្ឋប្រជាធិបតេយ្យ​ទីម័រ​លែ​ស្ត ចូល​ជួប​សម្ដែង​ការ​គួរ​សម និងភាក្សាការងារ នៅវិមាន​សន្តិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។

បន្ទាប់ពី​ជំនួប​បាន​បញ្ចប់​ជំនួយ​ការ​ផ្ទាល់​របស់​សម្ដេច​តេជោ​ ឯកឧត្តម អ៊ាង សុផល្លែត បាន​ប្រាប់​ឲ្យដឹង​ថា លោកជំទាវ ​ហ្គូទែរ៉ែស បាននាំនូវ​ការសួរ​សុខទុក្ខ និង​គោរព​ពី​ឯកឧត្តម​ប្រធា​នាធិ​បតី និងនាយក​រដ្ឋ​មន្ត្រី​ទីម័រលែស្ត ជូនចំពោះ​សម្តេចតេជោ ហ៊ុន សែន ហើយ ​ក៏បាន​សម្តែង​នូវ​កត្តញ្ញូតាធម៌ ដល់​សម្តេច​​តេ​ជោ ដែលបាន​គាំទ្រ​ឲ្យប្រទេស​ទីម័រលែស្ត បើក​ស្ថាន​ទូតនៅ​ព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំង​បាន​ជួយ​គាំទ្រ​ឲ្យដំណើរការ​នូវស្ថានទូតនេះ។

លោកជំទាវ ​បានប្តេជ្ញាចិត្ត​ថា នឹងធ្វើអ្វី​គ្រប់បែប​យ៉ាង ដើម្បី​ពង្រីក​ទំនាក់ទំនង​​ និងពង្រឹង​កិច្ច​សហប្រតិប​ត្តិការ​​ទ្វេរភាគី​រវាងប្រទេស​ទាំងពី​រផងដែរ ទាំង​វិស័យ​​ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យ​ផ្សេងៗទៀត។

ជាការ​ឆ្លើយ​តប​សម្តេ​ច​តេជោ ហ៊ុន សែន បានថ្លែង ​អំណរ​គុណ ចំពោះ​ការផ្តាំ​ផ្ញើរ​សួរ​សុខ​ទុក្ខ​ពីឯក​ឧត្ត​​ម​ប្រធានា​ធិបតី និងនាយក​រដ្ឋមន្ត្រី ទីម័រលែស្ត ហើយបានមា​នប្រសាសន៍​ថា ការ​បើក​ស្ថាន​​ទូត​​នៅ​កម្ពុជា របស់សាធារ​ណរដ្ឋប្រ​ជាធិ​បតេយ្យ​ទីម័រ​លែស្ត​នេះ គឺឆ្លុះ​បញ្ចាំង​នូវ​ការ​យក​ចិត្ត​ទុក្ខ​ដាក់ ពីទំនាក់​​ទំនងរ​វាង​ប្រទេស​ទាំងពីរ។

សម្តេចតេជោ បានឯកភាព​ចំពោះ​លោកជំទាវ ហ្គូទែរ៉ែស ក្នុងការ ​ជម្រុញ​ទំនាក់ទំនង​រវាង​ប្រទេស​​ទាំង​ពីរ នៅលើវិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍​ជាដើម។ សម្តេច​បាន​មាន​ប្រសាសន៍ ស្នើសុំឲ្យ​​បន្ថែ​​មលើអ្វី ដែលជាកិច្ចស​ហប្រតិបត្តិការ​ដែល​មានស្រាប់ និង​ពិនិត្យ​មើល​លើអ្វី​ដែល​ប្រទេស​ទាំងពីរ អាចសហការណ៍​គ្នាបាន។ ជាទី​បញ្ចប់​សម្ដេច​តេជោ​បាន​ស្វាគមន៍ និងសម្តែង​នូវការ​អប​អរ​សាទរចំ​ពោះ​​​​លោកជំទាវ ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និងពេញ​សមត្ថភាព ហើយបានជូន​​ពរឲ្យ​លោកជំទាវ​ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​ការទូត​នៅកម្ពុជា។



យុទ្ធនាការ​ចែក​ចាយ​ទឹក​កំពុង​ជំរុញ​ទៅ​មុខ និង​កំពុង​ពង្រីក​វិសាល​ភាព​កាន់​តែធំ​ដើម្បី​ដោះ​ស្រាយ​ទុក្ខ​លំបាក​ចំពោះ​មុខ​ប្រជាពលរដ្ឋ

ក្រោយមានការអំពាវនាវពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ថ្លែង​ចេញ​​​ពី​ខេត្ត​បន្ទាយ​មានជ័យ  ឲ្យបើកយុទ្ធនាការចែកចាយទឹក ក្នុងរយៈពេលមួយថ្ងៃពីរនេះ​ យុទ្ធនាការ​ចែក​​ចាយ​​ទឹក​ជូន​​ប្រជាពលរដ្ឋដែលខ្វះខាតទឹក កំពុងរីកផុស​ផុលយ៉ាង​ខ្លាំងទៅមុខ និងកំពុង​ពង្រីក​​វិសាលភាពគ្របដណ្តប់លើភូមិសាស្រ្ត​កាន់​តែធំ ប្រជា​ពលរដ្ឋ​​ទទួល​បានទឹកមាន​ចំនួន​កាន់តែច្រើន។
ថ្លែង​នៅក្នុងពិធីចែកសញ្ញាប័ត្រជូននិស្សិត សាកលវិទ្យាល័យធនធានមនុស្ស​នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ ថា ​សម្តេចនឹងប្រឹង​រហូត​ដល់​ប្រជា​ពលរដ្ឋ​​មាន​ទឹក​ប្រើប្រាស់គ្រប់គ្រាន់ ទើបយើងអាចបន្ធូរដៃបាន ប៉ុន្តែឥឡូវនេះ នៅ​កាង​ដៃ​នៅឡើយទេ ហើយ​​កាងដៃកាន់តែធំទៀត។ សម្តេច ក៏បានអំពាវនាវ​ឲ្យ​បន្ត​យុទ្ធនា​ការ​ចែក​ចាយ​​ទឹក​ជូនប្រជា​ពលរដ្ឋ។
ដោយឡែកនៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បាន​បង្ហាញ​​​នៅលើ Facebook យ៉ាងដូច្នេះថា៖ យុទ្ធនាការ កំពុងជំរុញទៅមុខ និងកំពុង​ពង្រីក​វិសាល​ភាព​គ្របដណ្តប់លើ ភូមិសាស្ត្រកាន់​តែធំនិងប្រជាជន ទទួលបានទឹកមាន​ចំនួន​កាន់​ច្រើន។ សូម​អរគុណកម្លាំងទាំងអស់ដែលចូលរួមជួយប្រជាជននាពេលដ៏លំបាកនេះ ជាមួយ​និងការ​ជូន​ពរ សូម​មានជោគជ័យក្នុងយុទ្ធនាការផ្តល់ទឹកជូនប្រជាជន។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានគណបក្សនយោបាយមួយចំនួន ដែលបានឆ្លៀតយក​បញ្ហាគ្រោះរាំងស្ងួតនៅកម្ពុជា ដើម្បីទាញចំណេញនយោបាយ។ សម្តេចថា កន្លងមកនៅពេល​ដែលកម្ពុជា​ជួបបញ្ហាគ្រោះធម្មជាតិ ក្រុមអ្នកនយោបាយ​ទាំងនោះតែងនិយាយថា មកពីបញ្ហា​កាប់ព្រៃឈើ។ ប៉ុន្តែសម្តេចថាបញ្ហានេះមិនមែនមានតែកម្ពុជាទេប្រទេសផ្សេងទៀត​ជាពិ​សេស​​ ឥណ្ឌា​ក៏មានបញ្ហា​រាំងស្ងួត​ដូចគ្នា រហូតដល់មានមនុស្ស ស្លាប់ថែមទៀត។ បញ្ហាគ្រោះធម្មជាតិ គឺជាបញ្ហាពិភពលោក មិនមែនប្រទេសណា​មួយនោះ​ទេ៕





កម្ពុជា​នឹង​ក្លាយ​ជាម្ចាស់​ផ្ទះរៀ​ប​ចំវេទិកាសេ​ដ្ឋកិច្ច​ពិភព​លោកនា​ឆ្នាំ​២០១៧ ដែល​ជាការ​ឆ្លុះបញ្ចាំង​ពីការអ​ភិវឌ្ឍន៌សេដ្ឋកិច្ច​របស់កម្ពុជា និងតំបន់​អាស៊ាន

នៅក្នុង​​ជំនួប​ពិភាក្សា​​ការងារ​ជាមួយ​​​សម្តេច​តេជោ​​ ហ៊ុន សែន និងលោក​ហ្វីលីព រ៉ូស្ទ័រ [Phillip Roster] នាយក​គ្រប់គ្រង និងជាសមាជិក ក្រុមប្រឹក្សា​ភិបាល​​​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក កាលពីរសៀល​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នាវិមាន​​សន្ដិ​ភាព​​​ ទីស្ដី​នា​យករដ្ឋ​មន្រ្ដី ។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួ ​យ​​ការផ្ទាល់​របស់​សម្ដេច​តេជោ បាន​ប្រាប់​អ្នកសារ​ព័ត៌មាន បន្ទាប់​ពីជំនួប​​បញ្ចប់​ថា នាយក​គ្រប់គ្រង និងជាសមាជិក ក្រុមប្រឹក្សា​ភិបាល​​​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក​ហ្វីលីព រ៉ូស្ទ័រ[Phillip Roster] បានជំរាប ​ជូនថា ក្រុមប្រឹក្សាភិបាល​ នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក ​សំរេច​​យក​កម្ពុជា​ ធ្វើជាម្ចាស់ផ្ទះ​រៀប​ចំវេទិកា​នេះ​នាឆ្នាំ ២០១៧ ខាងមុខ ដែល​​វេទិកា​​សេដ្ឋកិច្ច​ពិភព​លោក នៅកម្ពុជា​នេះនឹងក្លាយ​​ជាគំរូ និងជា​ការឆ្លុះបញ្ចាំងមួយពីការអភិវឌ្ឍន៍រីកចម្រើនរបស់​កម្ពុជា ក៏ដូចជាសេដ្ឋ​កិច្ចក្នុង​តំបន់អាស៊ានតែម្តង។ ទន្ទឹមនេះ​សម្តេចតេជោ ហ៊ុន សែន បាន ​ថ្លែងនូវអំណ​រគុណ​ដល់ក្រុម​ប្រឹក្សាភិបាល​ នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែលជ្រើស​យកកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ហើយវេទិកា​នេះក៏ជា​គោលដៅ​របស់កម្ពុជា​ផងដែរ ដើម្បីឆ្លុះ​បញ្ចាំង​ពីការយកចិត្ត​ទុកដាក់​របស់កម្ពុជា​ក្នុងកិច្ចការ​ ស្រាវជ្រាវ ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ចទាំង​ក្នុងតំបន់​អាស៊ាននិងពិភព​លោក។
នេះជា ​លើកទី១​ហើយសំរាប់​កម្ពុជាក្នុងការ​រៀបចំវេទិកា​សេដ្ឋកិច្ច​ពិភពលោក ដ៏មាន​សារៈសំខាន់​នេះ។ ការជ្រើសយក​កម្ពុជា ធ្វើជាម្ចាស់ផ្ទះសំរាប់វេទិកា​សេដ្ឋកិច្ចពិភព​លោកនេះ គឺដោយ​សារ ការ​មើល​ឃើញ​តាមរយៈ​របាយការណ៍ របស់ធនាគារ​ពិភព​លោកកន្លងមកបាន​បង្ហាញថា​ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជាមាន​ការរីកចម្រើនគួរអោយ​កត់សម្គាល់ និងជាគំរូ​ដ៏ល្អមួយ។
បើទោះបី ​ជាវេទិកាសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០១៧ ​ខាងមុខនេះ នៅមិនទាន់​បញ្ជាក់​ពីកាលបរិច្ឆេទ ​នៃការរៀបចំធ្វើច្បាស់​​លាស់យ៉ាង​ណាក្តី ប៉ុន្តែកម្ពុជា​ដែលជាម្ចាស់ផ្ទះ​រំពឹងថា  វេទិកាសេដ្ឋកិច្ច​ពិភពលោក​នេះ​ នឹង​ឆ្លៀត​​ឱកា​ស​បង្ហា​ញ​ ពីបរិយាកាស​វិនិ​យោគ​នៅកម្ពុជាបន្ថែមទៀត​ខណៈដែល នឹង​មានវត្តមាន​​ប​ណ្តា​ថ្នាក់​ដឹកនាំ និងប្រធានក្រុមហ៊ុនធំៗនៅ​ក្នុងពិភពលោក ចូលរួមក្នុងវេទិកានេះ។  




ការផ្ទេរព្រៃការពារ តំបន់អភរិក្សព្រៃឈើ តំបន់ព្រៃផ្តល់ផល និងសម្បទានដីសេដ្ឋកិច្ច ធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ​មួយដោយ​​សម្រេច​​​​ផ្ទេរតំបន់ព្រៃការពារ-អភិរក្សព្រៃឈើ និងព្រៃផ្តល់ផល សរុបចំនួន១៨ កន្លែងពីក្រសួង​​កសិ​កម្ម​ទៅ​ឱ្យក្រសួងបរិស្ថាន ហើយផ្ទេរតំបន់​សម្បទានដីសេដ្ឋកិច្ច ៧៣កន្លែង ពីក្រសួង​បរិ​ស្ថាន​​ទៅ​ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។
យោងតាមអនុក្រឹត្យ មាត្រា១ និងមាត្រា២ បានបញ្ជាក់ថា ត្រូវបានផ្ទេរ តំបន់ព្រៃការពារ និងអភិរក្ស​ព្រៃ​ឈើ​ចំនួន​១៣កន្លែង និងតំបន់ព្រៃផ្តល់ផល​ចំនួន៥ក​ន្លែង ពី​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជូន​ក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រងបន្ត ហើយ​ក្រសួង​បរិស្ថាន ត្រូវបន្ត​នីតិវិធីក្នុង​ការដាក់​បញ្ចូល​ព្រៃ​ផ្តល់ផលទាំង៥កន្លែងនេះជាតំបន់ការពារ និង​អភិរក្ស​ព្រៃឈើ។
នៅក្នុងមាត្រា៣​នៃអនុក្រឹត្យ ក៏បានបញ្ជាក់ថាត្រូវបានផ្ទេរតំបន់សម្បទានដីសេដ្ឋកិច្ចចំនួន ៧៣ កន្លែងពីក្រសួងបរិស្ថាន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីគ្រប់គ្រងបន្ត​ផង​ដែរ។

អនុក្រឹត្យ ក៏បានសង្កត់​បញ្ជាក់ថា រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តី​​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ រដ្ឋមន្រ្តី​ក្រសួង​​បរិស្ថាន រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធាន​គ្រប់ស្ថាប័ន​ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក​​អនុវត្ត​អនុក្រឹត្យ​​នេះ តាមភារកិច្ចរៀងៗខ្លួន​ចាប់ពីថ្ងៃចុះ​ហត្ថលេខាតទៅ៕



សម្តេច​តេជោ​ ហ៊ុន​ សែ​ន ផ្តល់​អនុ​សាសន៍​៨ចំណុ​ច​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​​និស្សិត​សាក​លវិទ្យា​ល័យ​ធន​ធា​នមនុស្ស​

នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត​សាកល​វិទ្យា​ល័យ​ធនធានមនុស្ស ដែលមានអ្នកចូលរួមជាង ១៥៨៩ នាក់ មាននិស្សិតថ្នាក់វិជ្ជាជីវៈ និស្សិត​ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថាន​ជាតិ​អប់រំ រាជ​ធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានសំណូមពរដល់ សិស្សនិស្សិតឱ្យខិតខំសិក្សា ទោះបីមានការបន្តុះបង្អាប់មាក់ងាយពីក្រុមអ្នកនយោបាយមួយចំនួន ដែលមើលងាយដល់ សញ្ញាបត្រក្នុងប្រទេសយ៉ាងក៏ដោយ។ សម្តេចតេជោ ក៏បានលើកឡើងអំពីបញ្ហាមួយចំនួនដូច តទៅ៖
១.  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមប្រកាសចូលរួមរំលែកទុក្ខ​ចំពោះ​​​​ក្រុមគ្រួសារសព មន្រ្ដីកងរាជអាវុធហត្ថ ដែលត្រូវក្រុមជួញដូរគ្រឿងញៀន​បាញ់​ស្លាប់ នៅល្ងាចថ្ងៃម្សិលមិញក្នុងប្រតិបត្តិការ​បង្ក្រាបក្រុមជួញដូរគ្រឿងញៀន​ដ៏ធំ ​នៅ​ខណ្ឌ​​ទួលគោក រាជធានីភ្នំពេញ។
២. សម្តេចតេជោ ហ៊ុន​​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា នៅពេលនេះមិនទាន់​ឃើញ​មានគណបក្សនយោបាយណាមួយចូលរួម ចែកចាយទឹកស្អាតដល់ប្រជា​ពលរដ្ឋ​នៅ​ឡើយ​ទេ បន្ទាប់ពីមានការអំពាវនាវដល់ទាំងមន្រ្តីរាជរដ្ឋាភិបាល, បក្សនយោបាយ និង​កាកបាទ​ក្រហម ចូលរួមចែកចាយទឹកសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកនៅ​តាម​បណ្តាខេត្តនិងទីជនបទ។
៣. សម្តេចតេជោបានបញ្ជាក់ថា យើងនឹងប្រឹងរហូតដល់ប្រជាពលរដ្ឋ​មានទឹកប្រើ​ប្រាស់​គ្រប់​គ្រាន់ ទើបយើងអាចបន្ធូរដៃបាន ប៉ុន្តែឥឡូវនេះ នៅកាងដៃនៅឡើយទេ ហើយ​កាង​​ដៃកាន់តែធំទៀត។ សម្តេចបន្តអំពាវនាវឲ្យបន្តយុទ្ធនាការ​ចែកចាយទឹក​ជូន​ប្រជា​ពលរដ្ឋ។
៤.  សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងធ្វើការសិក្សាដោយពិចារណា លើ​ការបិទទន្លេសាប ដើម្បីទប់ទល់ចំពោះបញ្ហាខ្វះខាតទឹក។
៥.  សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះរលកកំដៅក្នុងឆ្នាំនេះ បញ្ហារលកកំដៅគឺជាបញ្ហាពិភពលោក ចំណែកបញ្ហាគ្រោះធម្មជាតិ​ជាបញ្ហាក្នុង​តំបន់​ទាំងមូល។
៦.  សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គណបក្សនយោបាយដទៃ នឹងចូលរួមយុទ្ធនាការ​ចែក​ចាយទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក។
៧. សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចទើបនឹងចុះហត្ថលេខា ដើម្បីបែង​ចែក​ភារ​កិច្ច​ក្រសួងបរិស្ថាន និងក្រសួងកសិកម្មឱ្យនៅដាច់ដោយឡែកពីគ្នា។ សម្តេច បានថ្លែងថា ចាប់ពីពេលនេះតទៅ ក្រសួងបរិស្ថាន ត្រូវប្រគល់ដីសម្បទាន​ដែល​គ្រប់​គ្រង​​ដោយ​វិស័យ​ឯកជន ទៅឱ្យក្រសួងកសិកម្ម ហើយក្រសួងកសិកម្ម ត្រូ​វប្រគល់សិទ្ធិ​គ្រប់​គ្រង​ព្រៃ​ឱ្យក្រសួងបរិស្ថាន។

៨.  សម្តេចតេជោ ហ៊ុន សែន ព្រមានគណបក្សនយោបាយមួយចំនួន ដែលបានឆ្លៀត​យក​បញ្ហាគ្រោះរាំងស្ងួតនៅកម្ពុជា ដើម្បីទាញចំណេញនយោបាយ។ សម្តេច បានថ្លែងថា កន្លង​មក​នៅពេលដែលកម្ពុជាជួបបញ្ហាគ្រោះធម្មជាតិ ក្រុមអ្នកនយោបាយទាំងនោះ​តែង​​និ​យាយ​ថា មកពីបញ្ហាកាប់ព្រៃឈើ ប៉ុន្តែបញ្ហានេះមិនមែនមាន​តែ​នៅកម្ពុជា​ទេ ប្រទេស​ផ្សេងទៀតជាពិសេសឥណ្ឌាក៏មានបញ្ហាគ្រោះរាំងស្ងួតដូចគ្នា រហូតដល់មាន​មនុស្ស​ស្លាប់​​ថែមទៀតផង។ សម្តេចពន្យល់ថា បញ្ហាគ្រោះធម្មជាតិ គឺជាបញ្ហា​ពិភព​លោកមិន​មែន​ប្រទេសណាមួយនោះទេ៕





កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​ទេសចរណ៍​ជា​មួយ​ប្រទេ​សជប៉ុន​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​

នារសៀលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦ នៅទីស្ដីការក្រសួងទេសចរណ៍មានកិច្ចភាក្សា​ស្ដីពី​កិច្ចសហការក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យទេសចរណ៍ និងលើការត្រៀម​រៀប​ចំទទួលទេសចរណ៍ជប៉ុន អោយបានច្រើន ស្របពេលដែលមានជើងហោះហើរត្រង់នៅ​ខែ​កញ្ញា​​នេះរបស់ក្រុមហ៊ុន All Nippon Airline (ANA) ហើយ​ភាគីជប៉ុនក៏​បានស្នើ​អោយ​ក្រុម​ហ៊ុន Cambodia Angkor Air របស់កម្ពុជាយើង ធ្វើការហោះហើរទៅប្រទេសជប៉ុនផងដែរ ជា​មួយ​​​នឹង​ការរៀបចំទទួលទេសចរជប៉ុន យើងក៏អាចបញ្ជូនទេសចរកម្ពុជា​ ទៅកាន់ជប៉ុន​ផង​ដែរ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា​ មានគោនយោបាយ ផ្ដល់ទិដ្ឋាការអោយប្រទេសមួយចំនួន រួមមាន ចិន ជប៉ុន កូរ៉េ ចេញ ចូលច្រើនដងរហូតរយៈពេល ៣ឆ្នាំ អនុញ្ញាតអោយទេសចរ​អាច​ចេញចូលប្រទេស​ដែល​ យើងនឹងពិភាក្សាគ្នាដើម្បីទាក់ទាញទេសចរណ៍ប្រទេស អាស៊ាន + ៣​នេះ។
ដោយឡែកទេសចរជប៉ុន ជាទេសចរចូលចិត្តវប្បធម៌ ហេតុនេះពួកគាត់ចូលចិត្តមកលេង​តំបន់​សៀមរាបអង្គរច្រើនជាងទៅលេងតំបន់សមុទ្រ ហេតុនេះបានយើងខិតខំធ្វើការជាមួយអ្នក​វិនិ​យោគជប៉ុន ដែលថ្ងៃនេះមានក្រុមបណ្ដុះបណ្ដាល និងទីផ្សារផ្សព្វផ្សាយជប៉ុន ធ្វើយ៉ាង​ណា​ទាក់ទាញភ្ញៀវទេសចរជប៉ុន អោយបានច្រើនដែលរំពឹងថានឹង​មានការកើនឡើង​ភ្ញៀវ​ទេសចរ​ជប៉ុន។
ទន្ទឹមនឹងនោះឯកឧត្តម ថោង ខុន បានលើកឡើង ពីកង្វះខាតវិស័យសណ្ឋាគារ​ដែល​កម្ពុជា​កំពុងប្រឈមហើយនោះក៏ជាឱកាសល្អផងដែរសំរាប់វិនិយោគលើផ្នែកទេសចរណ៍ ពិសេស​នៅខេត្តសៀមរាប នៅក្រុងសីហនុដោយបច្ចុប្បន្នកម្ពុជាកំពុងរៀបចំ​គោលនយោបាយ​ផ្ទះទី២ និងនយោបាយសំរាបទេសចរណ៍ចូលនិវត្តន៍ដែលអនុញ្ញាតអោយទេសចរណ៍​អាច​ជួល​ស្នាក់​នៅរយៈពេលវែង ឬអាចធ្វើជាម្ចាស់កម្មសិទ្ធិដោយអាចផ្ទេរបន្តជាមរតក​របស់សាច់​ញាតិ​ថែម​ទៀត។

ឯឧត្តមរដ្ឋមន្ត្រី ក៏បាន​រំលឹក ថាកម្ពុជាជាជនជាតិដែលមានភាពរួសរាយ​រាក់ទាក់​ពីធម្មជាតិ​ក៏​មែន​ពិតតែមិនទាន់គ្រប់គ្រាន់នៅឡើយគឺត្រូវតែមានជំនាញផ្នែកបដិសណ្ឋារកិច្ច ហើយយើង​ក៏បាន​នឹង​កំពុងរៀបចំគោលនយោបាយ​មួយ​ដែលជម្រុញជាពិសេស​អោយផ្នែកដែលពាក់ព័ន្ធ​ផ្ទាល់​នឹងវិស័យទេសចរណ៍ទាំងអស់ចូលរួម៕