នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន និងលោកហ្វីលីព រ៉ូស្ទ័រ [Phillip
 Roster] នាយកគ្រប់គ្រង និងជាសមាជិក 
ក្រុមប្រឹក្សាភិបាលនៃវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីរសៀលថ្ងៃទី២៦ 
ខែមេសា ឆ្នាំ២០១៦ នាវិមានសន្ដិភាព ទីស្ដីនាយករដ្ឋមន្រ្ដី ។ 
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួ
យការផ្ទាល់របស់សម្ដេចតេជោ បានប្រាប់អ្នកសារព័ត៌មាន 
បន្ទាប់ពីជំនួបបញ្ចប់ថា នាយកគ្រប់គ្រង និងជាសមាជិក 
ក្រុមប្រឹក្សាភិបាលនៃវេទិកាសេដ្ឋកិច្ចពិភពលោក លោកហ្វីលីព រ៉ូស្ទ័រ[Phillip Roster] បានជំរាប
ជូនថា ក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក 
សំរេចយកកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកានេះនាឆ្នាំ ២០១៧ 
ខាងមុខ ដែលវេទិកាសេដ្ឋកិច្ចពិភពលោក នៅកម្ពុជានេះនឹងក្លាយជាគំរូ 
និងជាការឆ្លុះបញ្ចាំងមួយពីការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា 
ក៏ដូចជាសេដ្ឋកិច្ចក្នុងតំបន់អាស៊ានតែម្តង។ ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន បាន
ថ្លែងនូវអំណរគុណដល់ក្រុមប្រឹក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក 
ដែលជ្រើសយកកម្ពុជា ធ្វើជាម្ចាស់ផ្ទះ 
ហើយវេទិកានេះក៏ជាគោលដៅរបស់កម្ពុជាផងដែរ 
ដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងកិច្ចការ
ស្រាវជ្រាវ និងអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងក្នុងតំបន់អាស៊ាននិងពិភពលោក។
នេះជា
លើកទី១ហើយសំរាប់កម្ពុជាក្នុងការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក 
ដ៏មានសារៈសំខាន់នេះ។ ការជ្រើសយកកម្ពុជា 
ធ្វើជាម្ចាស់ផ្ទះសំរាប់វេទិកាសេដ្ឋកិច្ចពិភពលោកនេះ គឺដោយសារ 
ការមើលឃើញតាមរយៈរបាយការណ៍ របស់ធនាគារពិភពលោកកន្លងមកបានបង្ហាញថា 
កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនគួរអោយកត់សម្គាល់ 
និងជាគំរូដ៏ល្អមួយ។
បើទោះបី
ជាវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៧ ខាងមុខនេះ 
នៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទ នៃការរៀបចំធ្វើច្បាស់លាស់យ៉ាងណាក្តី 
ប៉ុន្តែកម្ពុជាដែលជាម្ចាស់ផ្ទះរំពឹងថា  វេទិកាសេដ្ឋកិច្ចពិភពលោកនេះ 
នឹងឆ្លៀតឱកាសបង្ហាញ ពីបរិយាកាសវិនិយោគនៅកម្ពុជាបន្ថែមទៀតខណៈដែល 
នឹងមានវត្តមានបណ្តាថ្នាក់ដឹកនាំ 
និងប្រធានក្រុមហ៊ុនធំៗនៅក្នុងពិភពលោក ចូលរួមក្នុងវេទិកានេះ។  



No comments:
Post a Comment