Friday, April 29, 2016

កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​ទេសចរណ៍​ជា​មួយ​ប្រទេ​សជប៉ុន​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​

នារសៀលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦ នៅទីស្ដីការក្រសួងទេសចរណ៍មានកិច្ចភាក្សា​ស្ដីពី​កិច្ចសហការក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យទេសចរណ៍ និងលើការត្រៀម​រៀប​ចំទទួលទេសចរណ៍ជប៉ុន អោយបានច្រើន ស្របពេលដែលមានជើងហោះហើរត្រង់នៅ​ខែ​កញ្ញា​​នេះរបស់ក្រុមហ៊ុន All Nippon Airline (ANA) ហើយ​ភាគីជប៉ុនក៏​បានស្នើ​អោយ​ក្រុម​ហ៊ុន Cambodia Angkor Air របស់កម្ពុជាយើង ធ្វើការហោះហើរទៅប្រទេសជប៉ុនផងដែរ ជា​មួយ​​​នឹង​ការរៀបចំទទួលទេសចរជប៉ុន យើងក៏អាចបញ្ជូនទេសចរកម្ពុជា​ ទៅកាន់ជប៉ុន​ផង​ដែរ។
បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា​ មានគោនយោបាយ ផ្ដល់ទិដ្ឋាការអោយប្រទេសមួយចំនួន រួមមាន ចិន ជប៉ុន កូរ៉េ ចេញ ចូលច្រើនដងរហូតរយៈពេល ៣ឆ្នាំ អនុញ្ញាតអោយទេសចរ​អាច​ចេញចូលប្រទេស​ដែល​ យើងនឹងពិភាក្សាគ្នាដើម្បីទាក់ទាញទេសចរណ៍ប្រទេស អាស៊ាន + ៣​នេះ។
ដោយឡែកទេសចរជប៉ុន ជាទេសចរចូលចិត្តវប្បធម៌ ហេតុនេះពួកគាត់ចូលចិត្តមកលេង​តំបន់​សៀមរាបអង្គរច្រើនជាងទៅលេងតំបន់សមុទ្រ ហេតុនេះបានយើងខិតខំធ្វើការជាមួយអ្នក​វិនិ​យោគជប៉ុន ដែលថ្ងៃនេះមានក្រុមបណ្ដុះបណ្ដាល និងទីផ្សារផ្សព្វផ្សាយជប៉ុន ធ្វើយ៉ាង​ណា​ទាក់ទាញភ្ញៀវទេសចរជប៉ុន អោយបានច្រើនដែលរំពឹងថានឹង​មានការកើនឡើង​ភ្ញៀវ​ទេសចរ​ជប៉ុន។
ទន្ទឹមនឹងនោះឯកឧត្តម ថោង ខុន បានលើកឡើង ពីកង្វះខាតវិស័យសណ្ឋាគារ​ដែល​កម្ពុជា​កំពុងប្រឈមហើយនោះក៏ជាឱកាសល្អផងដែរសំរាប់វិនិយោគលើផ្នែកទេសចរណ៍ ពិសេស​នៅខេត្តសៀមរាប នៅក្រុងសីហនុដោយបច្ចុប្បន្នកម្ពុជាកំពុងរៀបចំ​គោលនយោបាយ​ផ្ទះទី២ និងនយោបាយសំរាបទេសចរណ៍ចូលនិវត្តន៍ដែលអនុញ្ញាតអោយទេសចរណ៍​អាច​ជួល​ស្នាក់​នៅរយៈពេលវែង ឬអាចធ្វើជាម្ចាស់កម្មសិទ្ធិដោយអាចផ្ទេរបន្តជាមរតក​របស់សាច់​ញាតិ​ថែម​ទៀត។

ឯឧត្តមរដ្ឋមន្ត្រី ក៏បាន​រំលឹក ថាកម្ពុជាជាជនជាតិដែលមានភាពរួសរាយ​រាក់ទាក់​ពីធម្មជាតិ​ក៏​មែន​ពិតតែមិនទាន់គ្រប់គ្រាន់នៅឡើយគឺត្រូវតែមានជំនាញផ្នែកបដិសណ្ឋារកិច្ច ហើយយើង​ក៏បាន​នឹង​កំពុងរៀបចំគោលនយោបាយ​មួយ​ដែលជម្រុញជាពិសេស​អោយផ្នែកដែលពាក់ព័ន្ធ​ផ្ទាល់​នឹងវិស័យទេសចរណ៍ទាំងអស់ចូលរួម៕




No comments:

Post a Comment