Friday, April 29, 2016

ការផ្ទេរព្រៃការពារ តំបន់អភរិក្សព្រៃឈើ តំបន់ព្រៃផ្តល់ផល និងសម្បទានដីសេដ្ឋកិច្ច ធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ​មួយដោយ​​សម្រេច​​​​ផ្ទេរតំបន់ព្រៃការពារ-អភិរក្សព្រៃឈើ និងព្រៃផ្តល់ផល សរុបចំនួន១៨ កន្លែងពីក្រសួង​​កសិ​កម្ម​ទៅ​ឱ្យក្រសួងបរិស្ថាន ហើយផ្ទេរតំបន់​សម្បទានដីសេដ្ឋកិច្ច ៧៣កន្លែង ពីក្រសួង​បរិ​ស្ថាន​​ទៅ​ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។
យោងតាមអនុក្រឹត្យ មាត្រា១ និងមាត្រា២ បានបញ្ជាក់ថា ត្រូវបានផ្ទេរ តំបន់ព្រៃការពារ និងអភិរក្ស​ព្រៃ​ឈើ​ចំនួន​១៣កន្លែង និងតំបន់ព្រៃផ្តល់ផល​ចំនួន៥ក​ន្លែង ពី​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជូន​ក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រងបន្ត ហើយ​ក្រសួង​បរិស្ថាន ត្រូវបន្ត​នីតិវិធីក្នុង​ការដាក់​បញ្ចូល​ព្រៃ​ផ្តល់ផលទាំង៥កន្លែងនេះជាតំបន់ការពារ និង​អភិរក្ស​ព្រៃឈើ។
នៅក្នុងមាត្រា៣​នៃអនុក្រឹត្យ ក៏បានបញ្ជាក់ថាត្រូវបានផ្ទេរតំបន់សម្បទានដីសេដ្ឋកិច្ចចំនួន ៧៣ កន្លែងពីក្រសួងបរិស្ថាន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីគ្រប់គ្រងបន្ត​ផង​ដែរ។

អនុក្រឹត្យ ក៏បានសង្កត់​បញ្ជាក់ថា រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តី​​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ រដ្ឋមន្រ្តី​ក្រសួង​​បរិស្ថាន រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធាន​គ្រប់ស្ថាប័ន​ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក​​អនុវត្ត​អនុក្រឹត្យ​​នេះ តាមភារកិច្ចរៀងៗខ្លួន​ចាប់ពីថ្ងៃចុះ​ហត្ថលេខាតទៅ៕



No comments:

Post a Comment