Friday, April 29, 2016

សម្ដេច​តេជោ ហ៊ុន សែន ចូល​រួម​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​សព មន្រ្តី​កង​រាជ​អាវុធ​ម្នាក់​ដែល​បាន​ពលី ក្នុង​ការ​បង្រ្កា​បក្រុម​ជួញដូរគ្រឿង​ញៀន

ថ្លែង​​ក្នុង​​ពិធី​​ចែក​សញ្ញា​បត្រ​​ដល់​​និស្សិត​​សាកល​វិទ្យាល័យ​ធន​ធានមនុស្ស នា​ព្រឹក​ថ្ងៃទី​២៨​​ ខែ​មេ​សា ឆ្នាំ ២០​១៦ សម្ដេច​តេជោ​នាយករដ្ឋមន្រ្ដី បា​នថ្លែង​សារចូលរួ​មរំលែក​ទុក្ខដ៏​ក្រៀម​ក្រំ​ចំ​ពោះ​​ក្រុម​គ្រួ​សារ​សព​ មន្រ្តីកង​រាជអាវុធ​​ដែល​បាន​ពលី ក្នុង​ការ​បង្រ្កាប​​​ក្រុម​ជួញ​​ដូរ​គ្រឿ​ង​ញៀន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ​ម្សិល​មិញ​នេះ។ ជា​មួយ​គ្នា​​នេះ​​សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា បញ្ហា​ជួញ​ដូរ​​គ្រឿង​​ញៀន​​ជា​បញ្ហា​​មួយ​ដ៏សំខាន់​សម្រាប់​ប្រទេស​ជាតិ​ ដែលត្រូវ​ទាមទារ​ឲ្យមាន​វិធានកា​រប​ង្រ្កាប ឲ្យ​បាន​​ខ្លាំង​ក្លាថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានលើក​ឡើងបន្ដ​ថា បញ្ហា​នៃការជួញ​ដូរគ្រឿង​មិនមែន ជាបញ្ហារ​បស់​កម្ពុ​ជា​​​ដាច់ដោយ​ឡែកនោះទេ ព្រោះថា​ប្រទេសកម្ពុជា​មិនមាន​លទ្ធ​ភាព​​ដើម្បី​ផលិត​គ្រឿងញៀ​ន​ដោ​យ​ខ្លួនឯង​បាន​នោះទេ ប៉ុន្ដែគ្រឿង​ញៀននេះ​បានចូលពី​ប្រទេស​នានា​​លើ​ពិភពលោក មកកាន់​ប្រទេ​ស​កម្ពុ​ជា​យើង។ សម្ដេចតេជោ បានបញ្ជាក់​ថា សម្រាប់រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ឱ្យ​ឧបនាយក​រដ្ឋមន្រ្ដី​មួយរូប ដើម្បីទ​ទួល​បន្ទុក​ការងារ​បង្ក្រាប​​នូវបទ​​​ល្មើ​ស​​គ្រឿងញៀន​គ្រប់ប្រភេទទាំង​ក្នុងប្រទេស និង​ការ​នាំ​ចូល​ពីប្រទេសផ្សេង។

ជាមួយគ្នា​នេះសម្ដេច​តេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្រ្ដី ក៏​បាន​អំពាវ​នាវ​ដល់​យុវជន​ទាំង​អស់​ខិតខំ​រៀន​​សូត្រ នាំគ្នា​ហាត់​លេងកីឡា និងត្រូវ​ចៀស​​​ឲ្យ​ឆ្ងាយ​ពីគ្រឿង​ញៀន​គ្រប់​ប្រភេទ ព្រោះកា​រប្រើប្រាស់​គ្រឿ​ង​​ញៀន មិនបាន​ចំណេញ​អ្វីដល់ជី​វិ​តយើ​ង​ឡើយ។

គួររំលឹក​​ថា កាលពីរសៀលថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ កម្លាំងកងរាជ​​អាវុធហត្ថ​រាជធានី បាន​បង្រ្កាប​​ក្រុមឧក្រិដ្ឋ​ជនគ្រឿង​ញៀនដ៏ធំមួយ ធ្វើឲ្យ​ក​ក្រើក​​រាជធានី​ភ្នំពេញ ដោយ​ចាប់​ខ្លួន​មេក្លោង​និង​បក្ខ​ពួក​សរុប៥នាក់ និងបាញ់​ស្លាប់ម្នាក់​ខណៈ​ពេល​​​បាញ់​តបត​​​ជាមួយ​សមត្ថកិច្ច។ ចំណែក​កម្លាំង​សមត្ថកិច្ច​​អាវុធ​ហត្ថម្នាក់​​ គឺ​លោក​​​អនុសេនីយ៍ឯក ទៀន ករុណា ​​ជានាយរងកា​រិយាល័យ​ប្រឆាំង​បទ​​ល្មើស​​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ បានពលីជីវិត​​ដោយ​ត្រូវ​​គ្រាប់​​កាំ​ភ្លើ​​​ង​មួយ​គ្រាប់​របស់​ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿងញៀន៕





No comments:

Post a Comment