Friday, April 29, 2016

យុទ្ធនាការ​ចែកទឹក​សង្រ្គោះ ប្រជា​ពលរដ្ឋ ធ្វើ​ឡើងដោយ​មិនប្រកា​ន់និន្នា​ការនយោ​បាយ​

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែលមានឈ្មោះថាSamdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោបានសរសេរថា យុទ្ធនាការមិនដកថយ ប្រសិនប្រជាជនមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់ដូចមុនពេលរាំងស្ងួត។
សម្តេចតេជោ ហ៊ុន សែន  បានសរសេរន្ថែមថា  ៣ថ្ងៃកន្លងមកនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ តែជាការចាប់ផ្តើមមួយដ៏ល្អអាស្រ័យដោយកម្លាំងទាំងអស់ធ្វើសកម្មភាពព្រមៗគ្នា ហើយប្រជាជនមួយចំនួនធំទទួលបានទឹកដែលគ្មានការរើសអើងខាងនយោបាយ។ ដោយមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន សម្តេចបានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ត្រងទឹកភ្លៀងទុកសំរាប់ប្រើប្រាស់។ ទន្ទឹមនិងនេះ កម្លាំងអន្តរាគមន៍ក្រៅពីដឹកទឹកឬបូមទឹកជូនប្រជាជនប្រើប្រាស់ត្រូវយកចិត្តទុកដាក់លើការជីកស្រះ ស្តារស្រះទឹក ស្តារប្រឡាយទឹក ជីក  អណ្តូង ស្តារអណ្តូងទឹក ដើម្បីឱ្យប្រជាជនមានទឹកប្រើប្រាស់ជាប្រចាំ មិនបាច់ចែកទឹកដូចពេលនេះទៀត ទោះមានការរាំងស្ងួតទៀតក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន  បានបញ្ជាក់ថា  គ្រោះមហន្តរាយរាំងស្ងួតឆ្នាំនេះបានផ្តល់មេរៀនឲ្យយើងច្រើនមិនខុសពីទឹកជំនន់ឆ្នាំ២០០០នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន  បានបន្តទៀតថា  កម្លាំងមហាសាមគ្គីជួយគ្នាក្នុងគ្រាក្រក៏បានលេចចេញមកចំពោះមុខបងប្អូនជនរួមជាតិហើយ។ កម្លាំងមនុស្សធម៌ធំធេងណាស់និងគ្មានព្រំដែនទេ នេះហើយជាចលនារបស់ជាតិយើង។ អ្នកធ្វើនិងអ្នកមិនធ្វើក៏នឹងលេចចេញនៅពេលនេះដែរ តែបើទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដដែល៕





No comments:

Post a Comment