Friday, April 29, 2016

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ឯ​កអគ្គរដ្ឋ​ទូត​សាធារណៈ​រដ្ឋប្រជាធិបតេយ្យទី​ម័រលែស្ត ចូលជួប​សម្ដែង​ការ​គួរសម និងភាក្សា​ការងារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជា​ណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមេសា នេះ ​បាន​អនុញ្ញាត​ឲ្យ​លោក​ជំទាវ​ ហ្វេលីស៊ីដាដេ ដឺ ស៊ូសា ហ្គូទែរ៉ែស (Felicidade de Sousa Guterres) ឯកអគ្គ ​រដ្ឋ​ទូតសា​ធារណៈ​រដ្ឋប្រជាធិបតេយ្យ​ទីម័រ​លែ​ស្ត ចូល​ជួប​សម្ដែង​ការ​គួរ​សម និងភាក្សាការងារ នៅវិមាន​សន្តិភាព ទីស្ដីការនាយករដ្ឋមន្រ្ដី។

បន្ទាប់ពី​ជំនួប​បាន​បញ្ចប់​ជំនួយ​ការ​ផ្ទាល់​របស់​សម្ដេច​តេជោ​ ឯកឧត្តម អ៊ាង សុផល្លែត បាន​ប្រាប់​ឲ្យដឹង​ថា លោកជំទាវ ​ហ្គូទែរ៉ែស បាននាំនូវ​ការសួរ​សុខទុក្ខ និង​គោរព​ពី​ឯកឧត្តម​ប្រធា​នាធិ​បតី និងនាយក​រដ្ឋ​មន្ត្រី​ទីម័រលែស្ត ជូនចំពោះ​សម្តេចតេជោ ហ៊ុន សែន ហើយ ​ក៏បាន​សម្តែង​នូវ​កត្តញ្ញូតាធម៌ ដល់​សម្តេច​​តេ​ជោ ដែលបាន​គាំទ្រ​ឲ្យប្រទេស​ទីម័រលែស្ត បើក​ស្ថាន​ទូតនៅ​ព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំង​បាន​ជួយ​គាំទ្រ​ឲ្យដំណើរការ​នូវស្ថានទូតនេះ។

លោកជំទាវ ​បានប្តេជ្ញាចិត្ត​ថា នឹងធ្វើអ្វី​គ្រប់បែប​យ៉ាង ដើម្បី​ពង្រីក​ទំនាក់ទំនង​​ និងពង្រឹង​កិច្ច​សហប្រតិប​ត្តិការ​​ទ្វេរភាគី​រវាងប្រទេស​ទាំងពី​រផងដែរ ទាំង​វិស័យ​​ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យ​ផ្សេងៗទៀត។

ជាការ​ឆ្លើយ​តប​សម្តេ​ច​តេជោ ហ៊ុន សែន បានថ្លែង ​អំណរ​គុណ ចំពោះ​ការផ្តាំ​ផ្ញើរ​សួរ​សុខ​ទុក្ខ​ពីឯក​ឧត្ត​​ម​ប្រធានា​ធិបតី និងនាយក​រដ្ឋមន្ត្រី ទីម័រលែស្ត ហើយបានមា​នប្រសាសន៍​ថា ការ​បើក​ស្ថាន​​ទូត​​នៅ​កម្ពុជា របស់សាធារ​ណរដ្ឋប្រ​ជាធិ​បតេយ្យ​ទីម័រ​លែស្ត​នេះ គឺឆ្លុះ​បញ្ចាំង​នូវ​ការ​យក​ចិត្ត​ទុក្ខ​ដាក់ ពីទំនាក់​​ទំនងរ​វាង​ប្រទេស​ទាំងពីរ។

សម្តេចតេជោ បានឯកភាព​ចំពោះ​លោកជំទាវ ហ្គូទែរ៉ែស ក្នុងការ ​ជម្រុញ​ទំនាក់ទំនង​រវាង​ប្រទេស​​ទាំង​ពីរ នៅលើវិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍​ជាដើម។ សម្តេច​បាន​មាន​ប្រសាសន៍ ស្នើសុំឲ្យ​​បន្ថែ​​មលើអ្វី ដែលជាកិច្ចស​ហប្រតិបត្តិការ​ដែល​មានស្រាប់ និង​ពិនិត្យ​មើល​លើអ្វី​ដែល​ប្រទេស​ទាំងពីរ អាចសហការណ៍​គ្នាបាន។ ជាទី​បញ្ចប់​សម្ដេច​តេជោ​បាន​ស្វាគមន៍ និងសម្តែង​នូវការ​អប​អរ​សាទរចំ​ពោះ​​​​លោកជំទាវ ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និងពេញ​សមត្ថភាព ហើយបានជូន​​ពរឲ្យ​លោកជំទាវ​ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​ការទូត​នៅកម្ពុជា។



No comments:

Post a Comment