Saturday, May 07, 2016

ទស្សន​​វិភាគ៖ ​​តាក់​​ទីច​​"គំនិត​ខ្មៅ"​ធ្វើ​​"បដិវត្តន៍​​ពណ៌ខ្មៅ"​​គឺជា​ល្បិច​​​នយោបាយ​​​ដ៏​​ថោក​ទាប​​​របស់​ពួក​​​ប្រឆាំង​​នឹង​​​ប្រជាជន​​ដែលមិន​​អាច​ទៅ​រួច​ឡើយ​

តាមទិដ្ឋភាពនយោបាយជាក់ស្តែងគឺ៖
) នៅកម្ពុជាមាន NGOs ជាង៥០០០ពាន់ដែលល្អធ្វើសកម្មភាពចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ។ មានបុគ្គលមួយក្រុមតូចប៉ុណ្ណោះ មិនដល់ 0,001%ផងទេ ដែលរស់ក្រោមផ្លាក NGO តែធ្វើ សកម្មភាពបម្រើឲ្យផលប្រយោជន៍នយោបាយពួកប្រឆាំង និងបម្រើមនោគមន៍វិជ្ជាបរទេស។ ពួកនេះធ្វើសកម្មភាពក្នុងរូបភាពផ្សេងគ្នា តែក្នុងគោលដៅតែ១ គឺប្រឆាំងរាជរដ្ឋាភិបាល និង ប្រឆាំងសេចក្តីសុខនិងផលប្រយោជន៍ប្រជាជនឯង។
) ហេតុអ្វីបានជាចេញ "គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" នេះឡើង? កន្លងមកមានបុគ្គល បានខិតខំបរិយាយបំភ្លៃសាច់រឿងការពារ CNRP ជាពិសេសការពារ កឹម សុខា ក្នុងរឿងអា ស្រូវផ្លូវភេទ ដែលកំពុងធ្លាក់ប្រជាប្រិយភាព។ ការខិតខំនេះ តូចពេកហើយមិនបានសាច់ ការទេ។ ដូច្នេះហើយ ទើបបុគ្គលនេះលើកផ្លាក លើកប៉ាយ អំពាវនាវឲ្យអ្នកឯទៀតចូលរួម តែការពិតគេជាមនុស្សឯកោគ្មានប្រជាប្រិយភាពទេ ។
៣) តើគេបង្កើត "គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" ដើម្បីអ្វី ? នេះជាការសាកល្បងម្តងទៀត ក្នុងការប្រមូលកម្លាំង ដូចដែលពួកប្រឆាំងធ្លាប់ធ្វើក្រោយចាញ់ឆ្នោតឆ្នាំ២០១៣។ បច្ចុប្បន្ន ជា​ផ្លូវចិត្ត គឺ កឹម សុខា បាក់ខ្លាំង  រីឯ សម រង្ស៊ី អស់ឥទ្ធិពលទាំងក្នុងនិងក្រៅ។ ដូច្នេះ ពួក​ ប្រឆាំងកំពុងតែបាក់មិនហ៊ានចេញមុខខ្លួនឯងទេគឺត្រូវប្រើមនុស្សដែលបង្កប់ក្រោមផ្លាកសង្គម ​​​​ស៊ីវិលឲ្យចេញមុខបំភ័ន្តមហាជននិងអន្តរជាតិជាមុនសិន។ បើកម្លាំងនេះធ្វើបាន គេ​នឹង​ចេញ​ទាំងព្រម ! តែឱកាសមិនផ្តល់ឲ្យពួកគេប្រព្រឹត្តអំពើថោកទាបបំផ្លាញសន្តិសុខ ជីវភាព និង សេដ្ឋកិច្ច​ជាតិជាថ្មីទេ។
៤) សួរថា "គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" ធ្វើបានទេ? ចម្លើយ គឺមិនបានទេ ! មូលហេតុ ដោយ​សារក្នុងក្រុមនេះ គឺបែកបាក់គ្នារួចទៅហើយ។ ក្រោមការផ្តួចផ្តើមពីបរទេស ក្បាល​ចលនា "គំនិតខ្មៅ" ដំបូងមានពីរ គឺ ម្ខាង អ៊ូ វីរៈ និងម្ខាង ប៉ាង ងួនទៀង ។ ប្រវត្តិ ២នាក់នេះ គឺជាកូនចៅ កឹម សុខា កាលនៅជាអង្គការ CCHR ហើយ២នាក់នេះ គឺមិនត្រូវគ្នាទេ។ អញ្ចឹង​ហើយ​បានជាវាបែកចេញជា វិទ្យុ VOD និង អង្គការ CCHR រហូតមកទល់សព្វថ្ងៃនេះ។
៥) តើអ្វីជាសារជាតិរបស់ "គំនិតខ្មៅ" ឬ "អ្នកធ្វើបដិវត្តន៍ពណ៌ខ្មៅ"នេះ ?
- អ៊ូ វីរៈ ៖ គឺមនុស្សរបស់ កឹម សុខា ហើយមានបងប្រុស២នាក់នៅក្នុង CNRP ។ ដូច្នេះ ចង់​ មិន​ចង់ គឺ៨០% មានមនោសញ្ចេតនានឹងបក្សប្រឆាំង អញ្ចឹងហើយដែលការវិភាគ ការ​បញ្ចេញ​​​មតិកន្លងមកគឺមិនមែនរឿងសិទ្ធិមនុស្សផេះស្អីទេគឺនយោបាយមួលបំភ្លៃសាច់​រឿង​សុទ្ធ​សាធ​។
- ប៉ាង ងួនទៀង ៖ ក៏ចេញពី កឹម សុខា ។ គាត់មានមិត្តភក្តិនិងចរន្តគឺទៅខាងឆ្វេងទាំងអស់ តែ​ចរឹត​​គាត់មិនកោងដូច អ៊ូ វីរៈ ទេ ។
 - គុល បញ្ញា ៖ ម្នាក់នេះ ចង់ធ្វើការនៅ គ.ជ.ប ខ្លាំងណាស់ តែមិនបានសម្រេច ហើយក៏មាន​គំនុំខ្លាំងនឹងអជ្ញាធរដែរ ។ ក្នុង Facebook ភាគច្រើនសម្តែងមតិរឿងនយោបាយ  និយាយ​ពី​បច្ចេកទេសបោះឆ្នោតធ្វើម៉េចឲ្យល្អគឺគ្មាន ។ ក្នុងសកម្មភាព មានចរឹតនយោបាយជាងធ្វើ​ការ​ងារ​លើបច្ចេកទេស។ ម្នាក់នេះបានតែនិយាយទេ តែវាមិនហ៊ានចេញមុខឡើយ។ គាត់​មិន​​​មក​ពាក់អាវខ្មៅធ្វើឆ្កួតជាមួយ អ៊ូ វីរៈ ដែលយ៉ុងចិត្តនឹងរឿងបណ្តឹងរបស់CPPនោះឡើយ។
 - ពុង ឈីវហ្គេច ៖ គាត់ចាស់ទុំ មានការថ្លឹងថ្លែង គាត់មិនវក់តាមក្មេងឈាវរាវនោះទេ ។
- NGO ផ្សេងទៀត គឺមិនចេញមុខទេ តែបើដាក់ឈ្មោះក្នុងសេចក្តីថ្លែងការណ៍រួម គឺបាន ដើម្បី​ឲ្យ​ម្ចាស់ជំនួយឃើញថា ហៃអើនឹងគេនឹងឯងដែរ ។
 ៦) ដូច្នេះ សមាសភាព "គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" នេះ គឺតូចណាស់ ។ បើតូច​យ៉ាង​នេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីទៅពឹងអ្នកបឹងកក់ និង និងពឹងសកម្មជនមកពីបក្សប្រឆាំង ដើម្បី​ឃើញចំនួនតែជាខ្លឹមសារគ្មានទេ ។
 ៧) ពិតជាគួរឲ្យសោកស្តាយដែល ខ្មែរមួយក្រុមតូច ខ្វះការពិចារណាទាំងលើប្រវត្តិសាស្ត្រ និង របៀបដោះស្រាយបញ្ហាតាមផ្លូវច្បាប់ ក្នុងបរិបទអ្វីដែលហៅថាប្រជាធិបតេយ្យ។ "គំនិត​ខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" វាមិនមែនជាសេរីភាពទេ ! ក្នុងរឿងក្តីដែលបានព្រឹត្តជាខ្សែសង្វាក់ អ្នក​ពាក់ព័ន្ធពិតជាមានសិទ្ធិឈឺឆ្អាល តែមិនអាចទៅ​បញ្ជាស្ថាប័នមួយតាមអំពើចិត្តថា ឲ្យដោះ​លែង​ដោយគ្មានលក្ខខ័ណ្ឌនោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវមានមេធាវី ភស្តុតាង ដើម្បីតតាំង​ក្នុង​ផ្លូវ​ច្បាប់ នេះហើយនីតិរដ្ឋ ! កុំយក​សេរីភាព​អណាធិបតេយ្យមកបន្លំភ្នែកគេឯង តាម​អំពើ​ចិត្ត !
៨) នៅកម្ពុជា ពណ៌ខ្មៅនេះ គឺជាពណ៌របស់ "បដិវត្តន៍ ប៉ុល ពត" ហើយនៅបរទេសពណ៌ខ្មៅ គឺជា​ពណ៌របស់ "បដិវត្តន៍ ISIS" ដែលកាត់ក្បាលសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ ... អ្នក​ជ្រើសរើសវិធី និង ពេលវេលាខុសហើយ ! អ្នកកំពុងប្រឆាំងប្រជាជនខ្លួនឯងហើយ !



ថ្នាក់​ដឹក​នាំ​និ​ង​មន្ត្រីរាជកា​រទាំ​ងអស់​របស់​អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស​ស្ម័គ្រ​ចិត្ត​បរិច្ចាគប្រាក់​ខែ ១ខែ​របស់ខ្លួន ដើម្បីយក​ថវិកាសម្រាប់​ស្តារស្រះ​ចំនួន ១៥ នៅក្នុង​ឃុំកុមារាជា ដោះស្រាយ​បញ្ហាទឹកជូនប្រជាពលរដ្ឋ




ថ្នាក់​ដឹក​នាំ​និ​ង​មន្ត្រីរាជកា​រទាំ​ងអស់​របស់​អង្គភាព​ព័ត៌មាន និងប្រតិកម្មរហ័ស​ស្ម័គ្រ​ចិត្ត​បរិច្ចាគប្រាក់​ខែ ១ខែ​របស់ខ្លួន ដើម្បីយក​ថវិកាសម្រាប់​ស្តារស្រះ​ចំនួន ១៥ នៅក្នុង​ឃុំកុមារាជា ដោះស្រាយ​បញ្ហាទឹកជូនប្រជាពលរដ្ឋ