តាមទិដ្ឋភាពនយោបាយជាក់ស្តែងគឺ៖
១) នៅកម្ពុជាមាន NGOs ជាង៥០០០ពាន់ដែលល្អធ្វើសកម្មភាពចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ។ មានបុគ្គលមួយក្រុមតូចប៉ុណ្ណោះ មិនដល់ 0,001%ផងទេ ដែលរស់ក្រោមផ្លាក NGO តែធ្វើ សកម្មភាពបម្រើឲ្យផលប្រយោជន៍នយោបាយពួកប្រឆាំង និងបម្រើមនោគមន៍វិជ្ជាបរទេស។ ពួកនេះធ្វើសកម្មភាពក្នុងរូបភាពផ្សេងគ្នា តែក្នុងគោលដៅតែ១ គឺប្រឆាំងរាជរដ្ឋាភិបាល និង ប្រឆាំងសេចក្តីសុខនិងផលប្រយោជន៍ប្រជាជនឯង។
១) នៅកម្ពុជាមាន NGOs ជាង៥០០០ពាន់ដែលល្អធ្វើសកម្មភាពចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជា ។ មានបុគ្គលមួយក្រុមតូចប៉ុណ្ណោះ មិនដល់ 0,001%ផងទេ ដែលរស់ក្រោមផ្លាក NGO តែធ្វើ សកម្មភាពបម្រើឲ្យផលប្រយោជន៍នយោបាយពួកប្រឆាំង និងបម្រើមនោគមន៍វិជ្ជាបរទេស។ ពួកនេះធ្វើសកម្មភាពក្នុងរូបភាពផ្សេងគ្នា តែក្នុងគោលដៅតែ១ គឺប្រឆាំងរាជរដ្ឋាភិបាល និង ប្រឆាំងសេចក្តីសុខនិងផលប្រយោជន៍ប្រជាជនឯង។
២) ហេតុអ្វីបានជាចេញ "គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" នេះឡើង? កន្លងមកមានបុគ្គល បានខិតខំបរិយាយបំភ្លៃសាច់រឿងការពារ CNRP ជាពិសេសការពារ កឹម សុខា ក្នុងរឿងអា ស្រូវផ្លូវភេទ ដែលកំពុងធ្លាក់ប្រជាប្រិយភាព។ ការខិតខំនេះ
តូចពេកហើយមិនបានសាច់ ការទេ។ ដូច្នេះហើយ ទើបបុគ្គលនេះលើកផ្លាក លើកប៉ាយ អំពាវនាវឲ្យអ្នកឯទៀតចូលរួម
តែការពិតគេជាមនុស្សឯកោគ្មានប្រជាប្រិយភាពទេ ។
៣) តើគេបង្កើត "គំនិតខ្មៅ" ធ្វើ
"បដិវត្តន៍ពណ៌ខ្មៅ" ដើម្បីអ្វី ? នេះជាការសាកល្បងម្តងទៀត ក្នុងការប្រមូលកម្លាំង
ដូចដែលពួកប្រឆាំងធ្លាប់ធ្វើក្រោយចាញ់ឆ្នោតឆ្នាំ២០១៣។ បច្ចុប្បន្ន ជាផ្លូវចិត្ត គឺ
កឹម សុខា បាក់ខ្លាំង រីឯ សម រង្ស៊ី អស់ឥទ្ធិពលទាំងក្នុងនិងក្រៅ។ ដូច្នេះ ពួក
ប្រឆាំងកំពុងតែបាក់មិនហ៊ានចេញមុខខ្លួនឯងទេគឺត្រូវប្រើមនុស្សដែលបង្កប់ក្រោមផ្លាកសង្គម
ស៊ីវិលឲ្យចេញមុខបំភ័ន្តមហាជននិងអន្តរជាតិជាមុនសិន។ បើកម្លាំងនេះធ្វើបាន
គេនឹងចេញទាំងព្រម ! តែឱកាសមិនផ្តល់ឲ្យពួកគេប្រព្រឹត្តអំពើថោកទាបបំផ្លាញសន្តិសុខ
ជីវភាព និង សេដ្ឋកិច្ចជាតិជាថ្មីទេ។
៤) សួរថា "គំនិតខ្មៅ" ធ្វើ
"បដិវត្តន៍ពណ៌ខ្មៅ" ធ្វើបានទេ? ចម្លើយ គឺមិនបានទេ ! មូលហេតុ
ដោយសារក្នុងក្រុមនេះ គឺបែកបាក់គ្នារួចទៅហើយ។ ក្រោមការផ្តួចផ្តើមពីបរទេស
ក្បាលចលនា "គំនិតខ្មៅ" ដំបូងមានពីរ គឺ ម្ខាង អ៊ូ វីរៈ និងម្ខាង ប៉ាង
ងួនទៀង ។ ប្រវត្តិ ២នាក់នេះ គឺជាកូនចៅ កឹម សុខា កាលនៅជាអង្គការ CCHR ហើយ២នាក់នេះ គឺមិនត្រូវគ្នាទេ។ អញ្ចឹងហើយបានជាវាបែកចេញជា វិទ្យុ VOD
និង អង្គការ CCHR រហូតមកទល់សព្វថ្ងៃនេះ។
៥) តើអ្វីជាសារជាតិរបស់ "គំនិតខ្មៅ" ឬ "អ្នកធ្វើបដិវត្តន៍ពណ៌ខ្មៅ"នេះ ?
៥) តើអ្វីជាសារជាតិរបស់ "គំនិតខ្មៅ" ឬ "អ្នកធ្វើបដិវត្តន៍ពណ៌ខ្មៅ"នេះ ?
- អ៊ូ វីរៈ ៖ គឺមនុស្សរបស់ កឹម សុខា
ហើយមានបងប្រុស២នាក់នៅក្នុង CNRP ។ ដូច្នេះ ចង់ មិនចង់
គឺ៨០% មានមនោសញ្ចេតនានឹងបក្សប្រឆាំង អញ្ចឹងហើយដែលការវិភាគ ការបញ្ចេញមតិកន្លងមកគឺមិនមែនរឿងសិទ្ធិមនុស្សផេះស្អីទេគឺនយោបាយមួលបំភ្លៃសាច់រឿងសុទ្ធសាធ។
- ប៉ាង ងួនទៀង ៖ ក៏ចេញពី កឹម សុខា ។
គាត់មានមិត្តភក្តិនិងចរន្តគឺទៅខាងឆ្វេងទាំងអស់ តែចរឹតគាត់មិនកោងដូច អ៊ូ វីរៈ ទេ
។
- គុល បញ្ញា
៖ ម្នាក់នេះ ចង់ធ្វើការនៅ គ.ជ.ប ខ្លាំងណាស់ តែមិនបានសម្រេច ហើយក៏មានគំនុំខ្លាំងនឹងអជ្ញាធរដែរ ។
ក្នុង Facebook ភាគច្រើនសម្តែងមតិរឿងនយោបាយ
និយាយពីបច្ចេកទេសបោះឆ្នោតធ្វើម៉េចឲ្យល្អគឺគ្មាន ។ ក្នុងសកម្មភាព
មានចរឹតនយោបាយជាងធ្វើការងារលើបច្ចេកទេស។ ម្នាក់នេះបានតែនិយាយទេ តែវាមិនហ៊ានចេញមុខឡើយ។
គាត់មិនមកពាក់អាវខ្មៅធ្វើឆ្កួតជាមួយ អ៊ូ វីរៈ ដែលយ៉ុងចិត្តនឹងរឿងបណ្តឹងរបស់CPPនោះឡើយ។
- ពុង ឈីវហ្គេច
៖ គាត់ចាស់ទុំ មានការថ្លឹងថ្លែង គាត់មិនវក់តាមក្មេងឈាវរាវនោះទេ ។
- NGO ផ្សេងទៀត គឺមិនចេញមុខទេ
តែបើដាក់ឈ្មោះក្នុងសេចក្តីថ្លែងការណ៍រួម គឺបាន ដើម្បីឲ្យម្ចាស់ជំនួយឃើញថា
ហៃអើនឹងគេនឹងឯងដែរ ។
៦) ដូច្នេះ សមាសភាព
"គំនិតខ្មៅ" ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ" នេះ គឺតូចណាស់ ។ បើតូចយ៉ាងនេះ
ពួកគេគ្មានជម្រើសអ្វីក្រៅពីទៅពឹងអ្នកបឹងកក់ និង និងពឹងសកម្មជនមកពីបក្សប្រឆាំង ដើម្បីឃើញចំនួនតែជាខ្លឹមសារគ្មានទេ
។
៧)
ពិតជាគួរឲ្យសោកស្តាយដែល ខ្មែរមួយក្រុមតូច ខ្វះការពិចារណាទាំងលើប្រវត្តិសាស្ត្រ និង
របៀបដោះស្រាយបញ្ហាតាមផ្លូវច្បាប់
ក្នុងបរិបទអ្វីដែលហៅថាប្រជាធិបតេយ្យ។ "គំនិតខ្មៅ"
ធ្វើ "បដិវត្តន៍ពណ៌ខ្មៅ"
វាមិនមែនជាសេរីភាពទេ ! ក្នុងរឿងក្តីដែលបានព្រឹត្តជាខ្សែសង្វាក់
អ្នកពាក់ព័ន្ធពិតជាមានសិទ្ធិឈឺឆ្អាល
តែមិនអាចទៅបញ្ជាស្ថាប័នមួយតាមអំពើចិត្តថា
ឲ្យដោះលែងដោយគ្មានលក្ខខ័ណ្ឌនោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវមានមេធាវី ភស្តុតាង
ដើម្បីតតាំងក្នុងផ្លូវច្បាប់ នេះហើយនីតិរដ្ឋ !
កុំយកសេរីភាពអណាធិបតេយ្យមកបន្លំភ្នែកគេឯង តាមអំពើចិត្ត !
៨) នៅកម្ពុជា ពណ៌ខ្មៅនេះ គឺជាពណ៌របស់ "បដិវត្តន៍ ប៉ុល
ពត" ហើយនៅបរទេសពណ៌ខ្មៅ គឺជាពណ៌របស់ "បដិវត្តន៍ ISIS" ដែលកាត់ក្បាលសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ
... អ្នកជ្រើសរើសវិធី និង ពេលវេលាខុសហើយ !
អ្នកកំពុងប្រឆាំងប្រជាជនខ្លួនឯងហើយ !
No comments:
Post a Comment