Friday, September 11, 2015

សម្តេចតេជោ ថ្វាយសារលិខិតតប និងព្រះរាជសាររបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី


នៅថ្ងៃទី​ ១១ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​សម្តេចតេជោ ​ហ៊ុន សែន​ បានថ្វាយ​សារលិខិត​តប និងព្រះ​ករុណាព្រះ​បាទសម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​ នៃព្រះរាជាណាច​ក្រកម្ពុជា​ និងសម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនីនាថ ​សីហនុ​ ព្រះវររាជ​មាតាជាតិខ្មែរ​ ដែលបាន​ផ្ញើរសារលិខិត​អបអរសាទរ​ចំពោះសម្តេច​តេជោ ហ៊ុន​ សែន ​នាយករដ្ឋម​ន្ត្រីនៃព្រះរាជា​ណាច​ក្រកម្ពុជា​ ក្នុងឱកាស​ដែលសម្តេច ​បានទទួល​សញ្ញាប័ត្រ​បណ្ឌិតកិត្តិយស ​«ភាពជាអ្នក​ដឹកនាំឆ្នើម»​ ពីសកលវិទ្យា​ល័យ លីម​កុកវីង ​នៃប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី ​០៩ ខែកញ្ញា ​ឆ្នាំ២០១៥។ ​

នៅក្នុង​ព្រះរាជសារ​របស់ព្រះមហាក្សត្រ ​និងសម្តេចព្រះ​មហាក្សត្រី ​នរោត្តម ​មុនីនាថ ​សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ​ បានមាន​ព្រះបន្ទូលថា ​ព្រះអង្គសូម​អបអរសាទរ​ចំពោះដំណឹង​ដ៏ល្អប្រពៃខាង​លើនេះ ​និងសូមកោត​សរសើរដ៏​កក់ក្តៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរៈភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គ​មគ្គុទេសក៍​ដឹកនាំប្រទេសប្រកប​ដោយគតិ​បណ្ឌិត ​ធ្វើឲ្យព្រះរាជា​ណាចក្រកម្ពុជា ​មានសុខ​សន្តិភាព ស្ថេ​រភាពសង្គម និង​ការអភិវឌ្ឍន៍​ជាតិ រីក​ចំរើនលើ​គ្រប់វិស័យ។​

តបលិខិត​របស់ ព្រះករុ​ណាព្រះបាទ​សម្តេចព្រះបរមនាថ​ នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ និង​សម្តេចព្រះម​ហាក្សត្រី ​នរោត្តម ​មុនីនាថ ​សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ​ សម្តេចតេជោ បានផ្ញើលិ​ខិតថ្វាយជូន​ព្រះអង្គទាំង​ពីរវិញថា ​សម្តេចតេជោ ​បានទទួលរួច​ហើយនូវ​ព្រះរាជសារលិខិត​របស់ព្រះ​អង្គចុះថ្ងៃទី១០ ​ខែកញ្ញា ​ឆ្នាំ២០១៥​ ដែលទ្រង់​សព្វព្រះរាជ​ហឬទ័យប្រោស​ព្រះរាជទាន​នូវព្រះរាជពរ​ជ័យ ដល់​សម្តេចតេជោ និ​ង ភរិយាព្រមទាំ​ងក្រុមគ្រួសារ​ ក្នុងឱកាស​ដែលសម្តេច​ បានទទួលស​ញ្ញាប័ត្របណ្ឌិត​កិត្តិយស ​«ភាពជាអ្នកដឹក​នាំឆ្នើម» ​ពីសកលវិទ្យា​ល័យ លីម​កុកវីង។​

សារលិខិត​របស់សម្តេចតេ​ជោ ​បានបន្តថា ​តបចំពោះព្រះរាជ​ហឬទ័យអប​អរសាទរដ៏ខ្ពង់ខ្ពស់​បំផុត និងពាក្យ​ពេចន៍ព្រះពរជ័យ​ដ៏មានអត្ថន័យឧ​ត្តុង្គឧត្តម​ ខណៈនេះទូលព្រះ​បង្គំជាខ្ញុំនិង​ភរិយា ​សូមព្រះបរមរាជា​អនុញ្ញាត ​ថ្លែងថ្វាយនូវ​ព្រះអំណរព្រះរាជ​គុណប្រកបដោយ​បីតិសោមនស្សរី​ករាយ ​ជាអតិប្បរមាថ្វាយ​ព្រះករុណាជាម្ចា​ស់ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត ​ព្រមទាំងសូ​មចាត់ទុក​ថាកិតិ្តយស ​ដែលទូលព្រះបង្គំ​ជាខ្ញុំទទួលបាន​នាឱកាសនេះគឺជាកិត្តិយសរ​បស់ប្រជាជន​កម្ពុជាគ្រប់ៗ​រូបផងដែរ​។

ជាថ្មីម្តង​ទៀត​សម្តេចតេជោ ​និងសម្តេច​គតិព្រឹទ្ធបណ្ឌិត​ សូមថ្វាយព្រះស​ព្ទសាធុការបវរមហាប្រសើរ​ សូមព្រះក​រុណាថ្លៃវិសេស ​ទ្រង់ប្រកប​ដោយព្រះពុទ្ធពរ​ទាំងបួនប្រការ​គឺ អាយុ វណ្ណៈ ​សុខៈ ពលៈ ​កុំបីឃ្លៀងឃ្លា​តឡើយ៕








គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ចេញញត្តិគាំទ្រចំពោះលទ្ធផល នៃការផ្ទៀងផ្ទាត់ផែនទី និងសេចក្តីថ្លែងការណ៍របស់ សម្តេចតេជោ ហ៊ុន សែន


គណៈកម្មាធិការបក្សធនាគារជាតិនៃកម្ពុជា ចេញញត្តិគាំទ្រ ប្រសាសន៏ដ៍ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន ស្តីពីបញ្ហាព្រំដែន



សម្ព័ន្ធសហព័ន្ធសហជីពការងាជាតិកម្ពុជា ចេញញត្តិគាំទ្រចំពោះ សេចក្តីថ្លែងការណ៏របស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីបញ្ហាផែនទី និងបញ្ហាព្រំដែន


លិខិតអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសដែល សម្តេច ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ភាពជាអ្នកដឹកនាំឆ្នើម


ក្រសួងធនធានទឹក និងឧតុនិយមចេញញត្តិគាំទ្រចំពោះព្រឹត្តិការណ៏នៃការផ្ទៀងផ្ទាត់ផែនទីដែលផ្តល់ដោយអង្គការសហប្រជាជាតិ និងសាធារណរដ្ឋបារាំង



គណបក្សប្រជាជនកម្ពុជាចេញញត្តិគាំទ្រ រាជរដ្ឋាភិបាលចំពោះការផ្ទៀងផ្ទាត់ផែនទី




សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋាន រដ្ឋសភា ស្តីពីការរៀបចំសិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៏​ និងព័ត៌មាន និង តម្លាភាពសភា


សេចក្តីថ្លែងការណ៏របស់ គណៈកម្មាធិការ សំរបសំរួល ខ្មែរកម្ពុជាក្រោម គាំទ្រចំពោះការផ្ទៀងផ្ទាត់ផែនទី


គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ចេញញត្តិគាំទ្រ ចំពោះការផ្ទៀងផ្ទាត់ផែនទីដែលផ្តល់ដោយ អង្គការសហប្រជាជាតិ និងសាធារណរដ្ឋបារាំង



សមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ចេញញត្តិគាំទ្រ ចំពោះព្រឹត្តិការណ៏នៃការផ្ទៀងផ្ទាត់ផែនទី




វិទ្យាល័យ ជាស៊ីមសន្ធរម៉ុកចេញញត្តិគាំទ្រការផ្ទៀងផ្ទាត់ផែនទី ដែលផ្តល់ដោយអង្គការសហប្រជាជាតិ និងសាធារណរដ្ឋបារាំង



ញត្តិគាំទ្ររបស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ សូមគាំទ្រចំពោះព្រឹត្តិការណ៏នៃការផ្ទៀងផ្ទាត់ផែនទី