Friday, February 18, 2022

សេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារដែលមានអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ និងកុមារដែលមានអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២

 











សេចក្តីជូនព័ត៌មាន ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសមូលដ្ឋាន (ដូសទី១ និងដូសទី២) ជូនដល់កុមារដែលមានអាយុ ៣ឆ្នាំ ដល់អាយុក្រោម ៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

 




សារាចរ ស្តីពី ការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ប្រភេទ “អូមីក្រុង ” ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២

 






បទវិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិក បង្កើន «យុទ្ធនាការសង្រ្គាមព័ត៌មាន» ប្រឆាំងលោក ពូទីន

(វ៉ាស៊ីនតោន)៖ រុស្ស៊ី អះអាងថាខ្លួនបានដកកងទ័ពមួយចំនួនចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែនក៏ពិតមែន។ ប៉ុន្តែសហរដ្ឋអាមេរិក បាន និងកំពុងបង្កើន «យុទ្ធនាការសង្រ្គាមព័ត៌មាន» ឥតឈប់ឈរប្រឆាំងនឹងរុស្ស៊ី ដើម្បីឱ្យពិភពលោកប្រុងជើងការខ្ពស់ ចំពោះលទ្ធភាពដែលទីក្រុងម៉ូស្គូ អាចវាយលុកចូល អ៊ុយក្រែន នៅក្នុងបរិបទដែលរដ្ឋបាលលោក ចូ បៃដិន កំពុងបន្តរក្សាការដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរក្សាសាមគ្គីភាព ជាមួយសម្ពន្ធមិត្ត។


មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថា រុស្ស៊ីមិនត្រឹមតែមិនបានដកទ័ពថយទេ ផ្ទុយទៅវិញបានបង្កើនចំនួនកងទ័ពបន្ថែម ៧,០០០នាក់ ហើយកាលពីថ្ងៃអង្គារកន្លងទៅនេះលោក បៃដិន ផ្ទាល់បានបង្ហើបថាកងទ័ពរុស្ស៊ីជាង ១៥០,០០០នាក់ត្រូវបានដាក់ពង្រាយនៅក្បែរតំបន់ ព្រំដែនអ៊ុយក្រែន។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ដូច្នេះថា « ភស្ដុតាងដែលយើងមានក្នុងពេលបច្ចុប្បន្ន នោះគឺពួកគេ (រុស្សី) នៅតែបន្តចល័តកងទ័ព ត្រៀមលក្ខណៈធ្វើសង្រ្គាម ខណៈស្នើឱ្យមានកិច្ចចរចា និងបន្ធូរបន្ថយភាពតានតឹង»។


*ល្បែងយូរអង្វែងរបស់លោក ពូទីន?


នៅចំពោះមុខភាពតានតឹងរវាងលោកខាងលិច និងរុស្ស៊ី ជុំវិញវិបត្តិអ៊ុយក្រែន, របាយការណ៍ស៊ើបការណ៍សម្ងាត់មួយនៅក្នុងទីក្រុងកៀវ ដែលទូរទស្សន៍ CNN ទទួលបាន បានបង្ហាញថាផ្អែកលើចំនួនកងទ័ពរុស្ស៊ី កំពុងឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន វាមិនគ្រប់គ្រាន់ក្នុងការបើកការវាយប្រហារ

ទ្រង់ទ្រាយធំប្រកបដោយជោគជ័យ ប្រឆាំងនឹងអ៊ុយក្រែននោះទេ។


បើតាមក្រុមអ្នកជំនាញ, លោក ពូទីន អាចនឹងបន្តការដាក់សម្ពាធយោធាលើអ៊ុយក្រែន ហើយធ្វើដូច្នេះគឺលោកចង់បង្ហាញប្រាប់អ៊ុយក្រែនថាលោកនឹងមិន អនុញ្ញាតឱ្យទីក្រុង កៀវ ចូលជាសមាជិក NATO ឬសហភាពអឺរ៉ុ ជាដាច់ខាត។ បន្ថែមពីលើនេះ, លោក ពូទីន ក៏អាចប្រើប្រាស់វិបត្តិសព្វថ្ងៃ ដើម្បីបំពេញ បំណងរបស់លោកផងដែរ នោះគឺស្ដារមុខមាត់ជាមហាអំណាចរបស់រុស្ស៊ីឡើងវិញនៅលើឆាកអន្តរជាតិ តាមរយៈការបើកកិច្ចសន្ទនាជាមួយមេដឹកនាំ ពិភពលោកដទៃជាបន្តបន្ទាប់ នៅក្នុងបរិបទដែលពិភពលោកកំពុងផ្តោតសំខាន់តែទៅលើការប្រជែងគ្នារវាងអាមេរិក និងចិន។


មិនតែប៉ុណ្ណោះ, ទោះជារុស្ស៊ីមិនបើកការវាយប្រហារលើអ៊ុយក្រែន, លោក ពូទីន ចង់ឱ្យពិភពលោកដឹងថាលោកមានសមត្ថភាពកែប្រែស្ថានការណ៍ អន្តរជាតិគ្រប់ពេលវេលា ប្រសិនបើរុស្ស៊ីមិនទទួលបានការគោរព ទេនោះ។


គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច បាននិងកំពុងបន្តបង្វឹក និងបំពាក់សព្វាវុធឲ្យអ៊ុយក្រែន ព្រមទាំងព្រមានពីការឈ្លានរបស់រុស្ស៊ីចូលទៅក្នុង ទឹកដី អ៊ុយក្រែននៅក្នុងខែកុម្ភៈនេះ។ បណ្តាប្រទេសធំៗក្នុងតំបន់ដូចជា បារាំង និងអាល្លឺម៉ង់ជាដើម បានព្យាយាមបន្ធូរបន្ថយភាពតានតឹង តាមរយៈកិច្ចចរចាផ្នែកការទូត, ក្នុងនោះប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ សុទ្ធតែបានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូដោយផ្ទាល់ ដើម្បីចរចាគ្នាបញ្ចប់ភាពតានតឹង តាមរយៈមធ្យោបាយការទូតជាចុងក្រោយ។


ប្រទេសរុស្ស៊ីជារឿយៗបានអះអាងថា ខ្លួនគ្មានផែនការវាយលុកអ៊ុយក្រែន ដូចលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បាននិងកំពុងចោទប្រកាន់នោះឡើយ ប៉ុន្តែរុស្ស៊ីនឹងប្រឆាំងដាច់ខាត ចំពោះចេតនាដាក់បញ្ជូលប្រទេសអ៊ុយក្រែន ទៅជាសមាជិកអង្គការ NATO ព្រោះវានឹងក្លាយជាការគំរាមកំហែងសន្តិសុខ ដោយផ្ទាល់ នៅមាត់់របងផ្ទះរបស់រុស្ស៊ី៕


ប្រភព៖ CNN (ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២)

ដោយ៖ Fresh News




លោក ជាវ តាយ ទទួលអំណោយពីសប្បុរសជនដើម្បីទុកចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត និងសម្រាប់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩

ពោធិ៍សាត់៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលអំណោយសប្បុរសធម៌ជាអង្ករ សម្ភារ និងថវិកា ពីសប្បុរសជនដើម្បីទុកចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ និងសម្រាប់យុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្ត។


អំណោយរបស់លោក វ៉ាន់ វ៉ាត និងភរិយា បានផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ នាឱកាសនោះរួមមាន៖ អង្ករ៣០បាវ(ក្នុងមួយបាវ ២៥គីឡូក្រាម), មុង៥០, អាល់កុល៣កេស(៣៦០ដប), មី២០កេស, ទឹកត្រី២០យួរ និងថវិកា២លានរៀល។


ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ដែលជាម្ចាស់អំណោយទាំងនេះ។ លោកបានចាត់ទុកថា អំណោយទាំងអស់នេះពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ដែលកំពុងមានតម្រូវការចាំបាច់សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗជាពិសេសក្នុងយុទ្ធនាការរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។


ជាមួយគ្នានោះ លោកអភិបាលខេត្ត សូមសន្យាថា នឹងនាំយកអំណោយទាំងអស់នោះទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមអ្វីដែលអាចធ្វើបាន៕





អភិបាលខេត្តកំពត អញ្ជើញរាប់បាត្រជូនព្រះសង្ឃរាប់បាត្រចំនួន ៣៧៥អង្គ ជាកិច្ចឆ្លងនៃពិធីបុណ្យមាឃបូជា

កំពត៖  នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួម និងនិមន្តព្រះសង្ឃរាប់បាត្រចំនួន ៣៧៥អង្គ ជាកិច្ចឆ្លងនៃពិធីបុណ្យមាឃបូជា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅ នៅសួនច្បារប្រសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។


បុណ្យមាឃបូជាជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទក្នុងពិភពលោក ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រមែងបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ដោយឡែក ឆ្នាំនេះរដ្ឋបាលខេត្តកំពត បានប្រារព្ធធ្វើឡើងចាប់ផ្ដើមនៅរសៀលពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ និងបានឆ្លងនៃពិធីបុណ្យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ 


បុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដោយឡែកនៅកម្ពុជាយើងពិធីបុណ្យមាឃបូជា នេះទៀតសោត តែងតែបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចម្បងគឺសម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសបាក់ជន្មាយុសង្ខារ។ 


ព្រះរាជាណាចក្រកម្ពុជា មានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានជំរុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនថ្កុំថ្កើនរុងរឿងដូចសព្វថ្ងៃនេះ៕