Friday, February 18, 2022

លោក ជាវ តាយ ទទួលអំណោយពីសប្បុរសជនដើម្បីទុកចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត និងសម្រាប់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩

ពោធិ៍សាត់៖ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលអំណោយសប្បុរសធម៌ជាអង្ករ សម្ភារ និងថវិកា ពីសប្បុរសជនដើម្បីទុកចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ និងសម្រាប់យុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងខេត្ត។


អំណោយរបស់លោក វ៉ាន់ វ៉ាត និងភរិយា បានផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ នាឱកាសនោះរួមមាន៖ អង្ករ៣០បាវ(ក្នុងមួយបាវ ២៥គីឡូក្រាម), មុង៥០, អាល់កុល៣កេស(៣៦០ដប), មី២០កេស, ទឹកត្រី២០យួរ និងថវិកា២លានរៀល។


ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ដែលជាម្ចាស់អំណោយទាំងនេះ។ លោកបានចាត់ទុកថា អំណោយទាំងអស់នេះពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត ដែលកំពុងមានតម្រូវការចាំបាច់សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗជាពិសេសក្នុងយុទ្ធនាការរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។


ជាមួយគ្នានោះ លោកអភិបាលខេត្ត សូមសន្យាថា នឹងនាំយកអំណោយទាំងអស់នោះទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមអ្វីដែលអាចធ្វើបាន៕





1 comment:

  1. Slot Machines | CasinoTopTobago
    CasinoTopTobago.com offers the best casino slot 유흥 싸이트 machines. We also offer 벳 365 코리아 our 바카라사이트추천 full list of top casino games 1xbet korea for you to play. This casino site is an 해외 배팅 사이트 가입 online

    ReplyDelete