Monday, August 14, 2023

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយក្រុមអ្នកសារព័ត៌មាន ដែលធ្លាប់តាមយកព័ត៌មានផ្ទាល់ ក្នុងកម្មវិធីនានាគ្រាកន្លងទៅ

 CNV: 

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា

ថ្ងៃនេះ យើងមិនមានប្រធានបទអីធំដុំទេ ប៉ុន្ដែមាន​ជំនួបមួយជាការការដឹងគុណរបស់ខ្ញុំសំរាប់អ្នកសារព័ត៌មានទាំងឡាយ ដែលបានធ្វើកិច្ចការផ្ទាល់ជាមួយ​នឹងសកម្ម​ភាពរបស់ខ្ញុំ។ ពិតមែនហើយ ប្រសិនបើយើងគិតពីចំ​នួនអ្នកដែលធ្វើកិច្ចការសារព័ត៌មាននោះ មានចំនួនច្រើន ​ប៉ុន្ដែអ្ន​កដែលធ្វើតាមដានកិច្ចការផ្ទាល់តែម្ដង គឺមានមិនច្រើនប៉ុន្មានទេ។ ក្នុងនេះ យើងអញ្ជើញមកតែអ្នកដែល​ពាក់ព័ន្ធផ្ទាល់នឹងសកម្មភាពរបស់ខ្ញុំ ដែលមិនមែនគ្រាន់តែជាអ្នកសារព័ត៌មានទេ សូម្បីតែអ្នកបើករថយន្ដឲ្យ​អ្នក​សារព័ត៌មានក៏បានអញ្ជើញមកទទួលការជួបជុំ(ដើម្បី)សំដែងនូវការដឹងគុណ ក៏ដូចជា(ទទួលទាន)អាហារសាមគ្គី ដែល​ល្ងាចនេះនឹងមានភ្លេងកំដរផងដែរ។ វាទាស់ត្រង់គេឲ្យខ្ញុំអង្គុយបែរមុខទៅខាងនោះ។ ដល់ពេលភ្លេង(លេង) ត្រូវយកកៅអី​ទៅដាក់ខាងនោះវិញ។ ត្រៀមកៅអីដាក់ឲ្យហើយទៅព្រោះអង្គុយបែរខ្នងដាក់ភ្លេងយ៉ាងម៉េច។

ខ្ញុំមានការរីករាយដោយអ្នកទាំងអស់គ្នាបានចូលរួមចំណែកក្នុងរយៈពេលកន្លងទៅនៅក្នុងវិស័យសារព័ត៌មានទាក់ទិននឹងសកម្មភាពរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាអាចចោទសួរថា ចុះបើនៅសុខភាពរបៀបនេះ ហេតុអ្វីក៏ត្រូវចាកចេញពីតំណែងលឿនម្ល៉េះ? មានសារបញ្ជូនមកខ្ញុំថា “ឃើញរូបនៅសង្ហា។ ស្ដាយណាស់ ដែលចាកចេញលឿនពេក”។ ខ្ញុំបង្ហោះរូបម្ដងៗ តែងមានការលើកឡើងថានៅសង្ហា។ រឿងនេះគួរនិយាយបន្ដិចថា កូនស្រីពៅរបស់ខ្ញុំនៅក្នុងគ្រុបបានថតរូប ម៉ាណែត ហើយគេនិយាយទៅកាន់បង​ថ្លៃ​របស់គេថា “បងមុន្នី ថតមុខបង ណែត ទុកឲ្យហើយ កត់ថ្ងៃខែឲ្យច្បាស់។ ឆ្នាំក្រោយសូមពិនិត្យមើលថាមុខនឹងមានផ្នត់​ប៉ុន្មានផ្នត់?” (ជាការ)សំដៅថា ពេលធ្វើនាយករដ្ឋមន្ដ្រីគឺច្បាស់ជានឹងឆាប់ចាស់។ ប៉ុន្ដែខ្ញុំបែរជាគេថាមិនទាន់ចាស់​។

យើងមិនត្រូវគិតគូរផលប្រយោជន៍រយៈពេលខ្លី បោះបង់ចោលការគិត​គូរផលប្រយោជន៍​រយៈពេលវែងនោះទេ។​ខ្ញុំអាចធ្វើនាយករដ្ឋមន្ដ្រីបាន ៥ ទៅ ១០ ឆ្នាំ ទៀត វាមិនជាការលំបាកទេ បើនិយាយពី​កំរិត​នៃការគាំទ្ររបស់ប្រ​ជាពលរដ្ឋ។ សុខភាពរបស់ខ្ញុំគឺអាចទៅរួច ក៏ប៉ុន្ដែនោះយើងគិតតែមួយជ្រុងនៃអំណាចរបស់យើងតែប៉ុណ្ណោះ។ ការគិតគូរបែបនេះអាចជាការគិតគូរខុស ហើយការគិតគូរបែបនេះ វាតែងកើតឡើងពីអតីតកាលជារៀងរហូតមក។ ប្រទេសមួយចំនួនក៏កើតរឿងហ្នឹងដែលក្លាយទៅជាវិបត្តិមេដឹកនាំ តាមរយៈនៃការ​​រៀបចំក្បាលម៉ាស៊ីនបន្ដវេនមិនទាន់។ ដូច្នេះហើយ គ្មានជំរើសណាល្អជាងការលះបង់ទេ។ ការលះបង់​របស់យើងគឺដើម្បីសេចក្ដីសុខរបស់ប្រជាជន។ គ្មានអ្វីដែលត្រូវខ្លាចទេ។

ពួកអមិត្ត គេតែងគិតថា ហ៊ុន សែន មិនងាយ​បោះបង់ចោលអំណាចទេ។ ហ៊ុន សែន ញៀននឹងអំណាចទៅហើយ។ ដូច្នេះការប្រកាស(ផ្ទេរអំណាចដល់) ហ៊ុន ម៉ាណែត គ្រាន់តែ​ជាការប្រកាស។ ប៉ុន្ដែពួកគេស្គាល់ ហ៊ុន សែន មិនច្បាស់។ ខ្ញុំជឿថា ពួកនេះ​រហូតដល់ពេលដែលពួក​គេ​ស្លាប់នៅតែស្គាល់ហ៊ុន សែន មិនច្បាស់។ រឿងអីដែល ហ៊ុន សែន មិនអាចធ្វើបាន? បើ ហ៊ុន សែន ធ្លាប់(អស់ហើយ។ តាំងពី)គ្រាប់កាំ​ភ្លើងដែលបាញ់មកពីមុខរាប់រយគ្រាប់ រាប់ពាន់គ្រាប់​ រាប់ម៉ឺនគ្រាប់ ប្រសាច ហ៊ុន សែន អាចចល័តចូលវាយទីតាំងសត្រូវបាន។​ ហ៊ុន សែន បានយកជីវិត ធ្វើដើមទុនដោះដូរជាមួយការរស់រានមានជីវិត(របស់ប្រជាជន)​។ ​ហ៊ុន សែន បានយកជីវិតទៅដោះដូរជាមួយសន្ដិភាពសំរាប់ប្រទេស។ ហ៊ុន សែន បានយកជីវិតនយោបាយរបស់​ខ្លួន ដើម្បីទៅដោះដូរជាមួយនឹងការកែទំរង់ខាងនយោបាយនិងសេដ្ឋកិច្ច។ តើហេតុអ្វី ហ៊ុន សែន មិនអាចធ្វើរឿងមួយ ដែលវាធានាឲ្យទាំងអស់គ្នាសំរាប់ស្ថិរភាពយូរអង្វែងរបស់ប្រទេស នោះគឺការចាកចេញ​ដោយមានអ្នកចាស់ទុំក្នុងគណបក្សនិងជួររាជរដ្ឋាភិបាលជាមួយនឹងខ្ញុំផងដែរ។

លុះត្រាតែយើងហ៊ានលះបង់បែបនេះ ទើបផ្តល់ឱកាសសម្រាប់អ្នកជំនាន់ក្រោយ។ សូមអ្នកទាំងអស់គ្នាគិតមើលថា ប្រសិនបើខ្ញុំកាន់អំណាចរហូតទៅដល់ពេលមួយខ្ញុំធ្វើការលែងកើត រហូតទៅដល់អាយុជីវិតខ្ញុំត្រូវបាត់​បង់ តើនឹងមានរឿងអ្វីដែលអាចកើតឡើង ខណៈដែលយើងអត់ទាន់បានដាក់គោលដៅណាមួយជាក់លាក់ថាអ្នកណានឹងបន្តវេននោះ។ ភាពមិនច្បាស់លាស់នេះ បានដាក់ចេញជាបញ្ហាប៉ុន្មានឆ្នាំរួចហើយថា ក្រោយ ហ៊ុន សែន ជាអ្នកណា។ រឿងនេះបានចាប់ផ្តើមកើតតាំងពីនៅទីក្រុងតូក្យូប្រទេសជប៉ុន។ សំនួរថាតើក្រោយ ហ៊ុន សែនជាអ្នកណា? មិនមែនជាបញ្ហាតូចតាចទេ។ ពេលនោះ ខាងជប៉ុនខ្លួនឯងបាននិយាយលេងថា ក្រោយ ហ៊ុន សែន គឺហ៊ុន សែន។

ឥឡូវនេះ វាច្បាស់ហើយថា ក្រោយ ហ៊ុនសែន គឺ ហ៊ុន ម៉ាណែត។ អញ្ចឹងនេះ វាជាភាពច្បាស់លាស់មួយ។ នៅពេលដែលប្រកាសព័ត៌មានស្តីអំពី ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជំនួសហ៊ុន សែន សួរថាតើប្រជាពលរដ្ឋណាម្នាក់បានទៅដកលុយចេញពីធនាគារឬត្រៀមរត់ចេញទៅក្រៅប្រទេស? មានអ្នកវិនិយោគណាដែលត្រៀមខ្លួនចាកចេញពីប្រទេស? មានទេសចរណ៍ណាដែលបានលុបចោលការធ្វើដំណើរមកកាន់កម្ពុជា ដោយខ្លាចអស្ថេរភាព(នយោបាយ)ក្រោយការផ្លាស់ប្តូរ។ អត់មានទេ។

គិតមកដល់ពេលនេះ នៅសល់តែ ៨ ថ្ងៃទៀតប៉ុណ្ណោះដែលអំណាចត្រូវបានផ្ទេរ។ អ្នកទាំងអស់ត្រូវចងចាំថា ទោះបីអំណាចនីតិប្រតិបត្តិត្រូវបានប្រគល់ទៅឲ្យអ្នកជំនាន់ក្រោយឬអ្នកបន្តវេន អ្វីដែលគួរចងចាំគឺអ្នកជំនាន់មុនមិនទាន់ចូលនិវត្តន៍ខាងនយោបាយនៅឡើយទេ។ ខ្លួនខ្ញុំនៅតែជាប្រធានគណបក្សកាន់អំណាច។ បណ្តាអនុប្រធានទាំង ៤រូប និងសមាជិកអចិន្រ្តៃយ៍ដទៃទៀត គឺមិនទាន់ចាកចេញពីគណបក្សកាន់អំណាចនោះទេ។ ដូច្នេះ នេះជាការធានាអះអាងមួយអំពីខ្សែត្រៀមជួរមុខនិងខ្សែត្រៀមជួរក្រោយ។ ខ្សែត្រៀមទាំង២ នេះក្លាយទៅជាកម្លាំងដ៏រឹងមាំនៃស្ថេរភាពខាងនយោបាយ ក៏ដូចជាស្ថេរភាពនោះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍបន្តទៀត។ ខ្ញុំមិនចង់និយាយអំពីបញ្ហានយោបាយច្រើនទេ។

គួរតែជម្រាបថា មនុស្សមានក្រយៅរបស់ខ្លួន។ អ្នកខ្លះ(ដេក)ស្រមៃថាធ្វើនាយករដ្ឋមន្រ្តី។ សូម្បីតែទៅនៅក្រៅប្រទេសហើយ ក៏ស្រមៃដេកធ្វើនាយករដ្ឋមន្រ្តីពីក្រៅប្រទេស មកបញ្ជាក្នុងប្រទេសទៅកើត។ ប៉ុន្តែ (ការកាន់តំ​ណែងនេះ)មានក្រយៅរបស់វា។ ខ្ញុំគួរតែនិយាយរឿងអព្ភូតហេតុ ជារឿងដែលអាចថាមានសាក្សីនៅរស់។ ពេលដែលម៉ាណែតចាប់កំណើត ភ្លើងដ៏ធំមួយដែលហួសពីការគិតបានហោះកាត់ដំបូលផ្ទះខ្ញុំ។ ពន្លឺបានជះចូលក្នុងផ្ទះខ្ញុំតែម្តង។ នោះហើយជាកំណើតរបស់ម៉ាណែត ដែលកូនម្នាក់នេះបានឆ្លងកាត់នូវការលំបាកវេទនាតាំងពីនៅក្នុងផ្ទៃពោះម្តាយ បានកម្សត់កម្រជាមួយម្តាយ ប្រឹងរស់ ហើយគេក៏បានទទួលនូវការរៀនសូត្របណ្តុះបណ្តាល ក្លាយទៅជាកូនល្អដែលមានលទ្ធភាពបន្តវេន

អ្វីដែលខ្ញុំកត់សម្គាល់គឺនៅត្រង់អញ្ចេះ។ ខ្ញុំបានគិតថា ប្រសិនបើសន្លឹកឆ្នោតគណបក្សប្រជាជនទាបជាង ៧៤ ភាគរយប្រៀបធៀបទៅនឹងការបោះឆ្នោតឃុំសង្កាត់ ច្បាស់ណាស់ថាប្រជាជនបោះឆ្នោតប្រឆាំងនឹងការផ្លាស់ប្តូរ​នេះ។ យើងបានប្រកាសថា បេក្ខជននាយករដ្ឋមន្រ្តីមានសម្តេចតេជោនិង ហ៊ុន ម៉ាណែត។ យើងឲ្យតម្រុយថា ហ៊ុន ម៉ាណែត ​នឹងបន្តវេន។ អញ្ចឹងការបោះឆ្នោតថ្នាក់ឃុំសង្កាត់ឆ្នាំ ២០២២ (គណបក្សប្រជាជនទទួលបាន)ចំនួន​សន្លឹកឆ្នោតជាង ៧៤ ភាគរយ។ ពេលនោះ ល្ងាចថ្ងៃអាទិត្យ កំពុងតែរាប់សន្លឹកឆ្នោត។ ខ្ញុំត្រូវមកវិមានសន្តិ​ភាពនេះដើម្បីទទួលភ្ញៀវនាយករដ្ឋមន្រ្តី Guinea-Bissau ចរចាជាមួយគាត់និងទទួលទានអាហារក្នុងឋានៈជាម្ចាស់ផ្ទះ។

អ្វីដែលខ្ញុំចង់ដឹង មិនមែនថាបានអាសនៈប៉ុន្មានទេ។ អ្វីដែលខ្ញុំចង់ដឹងពិតប្រាកដ តើសន្លឹកឆ្នោតគិតជាភាគរយរបស់គណបក្សប្រជាជនបានប៉ុន្មាន? ដើម្បីខ្ញុំធ្វើការសម្រេចចិត្តថាតើខ្ញុំគួរបន្តឬត្រូវឲ្យក្មេងៗបន្ត។ តួលេខបានឆ្លុះបញ្ចាំងច្បាស់ណាស់។ (ចំនួនសន្លឹកឆ្នោតមាន)កំណើន(ពី)ជាង ៧៤ភាគរយ(ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់) ទៅជាង ៨២ភាគរយ។ បានសេចក្តីថា ៨ ពិន្ទុភាគរយ។ មិនមែនជារឿងតូចតាច។ ដូច្នេះ ប្រជាពលរដ្ឋច្បាស់ជាបោះឆ្នោតគាំទ្រអំពីការបន្តវេននេះហើយ។ ហេតុនេះហើយបានជាគ្មានការជ្រួលច្របល់ណាមួយ ស្តីអំពីការបន្តវេនរបស់អ្នកជំនាន់ក្រោយជំនួសអ្នកជំនាន់មុននោះទេ

ត្រឡប់មកនិយាយពីរឿងអ្នកសារព័ត៌មាន។ ខ្ញុំអរគុណចំពោះអ្នកទាំងអស់ដែលបានប្រឹងប្រែងធ្វើការជាមួយខ្ញុំ។ ពិតជាមានការហត់នឿយណាស់ ដោយសារតែពេលវេលារបស់ខ្ញុំ ជួនកាលគេកំណត់ម៉ោង ៨កន្លះ ខ្ញុំទៅដល់ម៉ោង ៧ ឬមុនម៉ោង ៧។ ដូច្នេះអ្នកទាំងអស់គ្នាដេកអត់បានស្កប់ទេ។ កាន់តែលំបាកទៅទៀត ក្នុងចំនួននេះគឺមានស្រ្តី ដែលត្រូវធ្វើការ live ផ្ទាល់ពីទីកន្លែងដែលខ្ញុំទៅ។ ភាគច្រើនចេញពី BTV មានកញ្ញា ពៅ រក្សា មាន កញ្ញា ទូច គន្ធា មាន កញ្ញា ដាវ៉ាន់ … និងនៅមានអ្នកដទៃនៅទូរទស្សន៍ដទៃទៀត។ អាសូរណាស់នៅត្រង់ថា ពាក់ស្បែកជើងកែងចោត ហើយទៅឈរ។ ការធ្វើដំណើរនោះគឺមិនទៀងទាត់។ គោលដៅទៀងទាត់ តែពេលវេលាមិនទៀងទាត់ទេ។ ដូច្នេះ អ្នកណាក្រោកយឺត អ្នកនោះទៅយកព័ត៌មានមិនបានពី ហ៊ុន សែន ទេ។ តែខ្ញុំពេញចិត្តនឹងអ្នកទាំងអស់គ្នា ក្នុងការធ្វើការក្នុងរយៈពេលកន្លងទៅនេះ។ សូម្បីតែអ្នកបើកបររថយន្តក៏មានចំណែក។ ថ្វីបើអ្នកកាសែតនៅលើរថយន្ត តែបើរថយន្ត​វាមិនទៅមុខ ធ្វើម៉េច? អញ្ចឹងទេបានជាយើងមានអញ្ជើញអ្នកបើកបររថយន្តមកនឹងគេដែរ។

ថ្ងៃនេះ ក៏មានវត្តមានអនាគតរដ្ឋមន្រ្តីព័ត៌មានដែលនឹងចូលកាន់តំណែងនៅពេលក្រោយ។ ជាបេក្ខជនដែលខ្ញុំត្រៀមបម្រុងយូរហើយ។ រដ្ឋមន្រ្តីដែលចាកចេញនេះ ពីមុនខ្ញុំស្មានតែប្អូនខ្ញុំមួយឆ្នាំ។ (តាមពិត)បងខ្ញុំមួយឆ្នាំទៅទៀត។​ កាលពីជំនាន់ទសវត្សរ៍៨០ (គាត់)ជាបញ្ញវន្តមួយក្មេងដែលផ្ដល់នូវការគាំទ្រដល់កំណែទម្រង់របស់ខ្ញុំ។ ឥឡូវនេះ យើងអត់ក្មេងទៀតទេ។ យើងចាស់រៀងៗខ្លូន។ ដល់ដំណាក់កាលដែលយើង(ត្រូវ)ចាកចេញ។ ឯកឧត្ដម អ៊ុក ប្រាថ្នា ដែលមកធ្វើជាទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសនៅទីនេះ ក៏បានចាកចេញ។

ថ្ងៃនេះ ប៉ែន បូណា មានមកទេ? ប៉ែន បូណា មក។ ខ្ញុំគួរតែជម្រាបថា យើងនឹងមានអ្នកនាំពាក្យថ្មីរបស់រាជរដ្ឋាភិបាល។ ហ៊ុន ម៉ាណែត បានធ្វើកិច្ចការផ្ទាល់ជាមួយ ប៉ែន បូណា ដែលនឹងត្រូវក្លាយជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ យើងត្រូវតែមានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ខ្ញុំឃើញថា ពួកគេកំពុងតែរៀបចំក្រុមមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងសភាពការណ៍ទាំងឡាយ។ ខ្ញុំមិនជ្រៀតជ្រែកនឹងកិច្ចការរបស់គេទេ ប៉ុន្តែគេក៏បានពិគ្រោះយោបល់ជាមួយខ្ញុំដែរ។ (ខ្ញុំក៏ថា)គួររៀបចំទៅ ជ្រើសរើសទៅ។ នាំគ្នាធ្វើកិច្ចការទៅ។

សំរាប់ការចេញដំណើរ នេះគឺជា Team ខ្លាំង។ ខ្ញុំគ្រាន់តែបញ្ជាក់ថា អស់លោកមានចំណេះវិជ្ជា នៅវ័យក្មេង(ពិតមែន តែ)ចាស់គឺជាអ្នកធ្លាប់ក្មេង។ អស់លោកមិនធ្លាប់ចាស់ទេ។ អ្នកចាស់ទេដែលធ្លាប់ឆ្លងកាត់វ័យក្មេងនោះ។ បើនិយាយពីអាយុវិញ ឥឡូវហ្នឹងក្រុមនេះនៅវ័យក្មេង។ (តែ)មើលទៅ ម៉ាណែត អាយុ៤៦ឆ្នាំ ទៅហើយហ្នឹង។ ពេលដែលខ្ញុំធ្វើនាយករដ្ឋមន្រ្តី ខ្ញុំអាយុ៣២ឆ្នាំ។ អញ្ចឹង ម៉ាណែត ធ្វើនាយករដ្ឋមន្រ្តី (ពេលដែល)អាយុច្រើនជាងខ្ញុំ ១៤ឆ្នាំ។ ខ្ញុំគិតថា ពួកគេមិនមែនក្មេងទៀតទេ។ អ្វីដែលគេមានមូលដ្ឋានគ្រឹះរួចមកហើយនោះ គឺសន្តិភាពនិងការអភិវឌ្ឍ ក្នុងរយៈពេលកន្លងទៅ។ (សន្តិភាពនិងការអភិវឌ្ឍនេះ)ត្រូវតែបានថែទាំនិងអភិវឌ្ឍបន្ថែម។

ខ្ញុំក៏មិនទាន់ទៅណាដែរ។ តែខ្ញុំចៀសវាងការជះឥទ្ធិពលទៅលើកិច្ចការរបស់រាជរដ្ឋាភិបាល។ ខ្ញុំធ្លាប់មានបទពិ​សោធន៍កាលពីមុន។ ខ្ញុំធ្វើនាយករដ្ឋមន្រ្តី (តែ)មិនមែនជាប្រធានគណបក្សទេ។ ប៉ុន្តែខ្ញុំមិនឲ្យឡូកឡំរវាងការ​ងារ​គណបក្សនិងការងាររបស់រដ្ឋាភិបាលទេ។ រឿងអ្វីដែលខ្ញុំមិនអាចនឹងផ្ដល់ឱកាសសម្រាប់នាយករដ្ឋមន្រ្តីថ្មី បន្តការងារ ក្នុងពេលដែលខ្ញុំធ្វើការងារដូចដែលខ្ញុំធ្លាប់ធ្វើពីមុន។ ក្នុងពេលដែលខ្ញុំធ្វើប្រធានគណបក្ស ខ្ញុំមិនឲ្យមានការច្របូលច្របល់(ការងាររវាងមុខនាទីទាំងពីរឡើយ)។ សូម្បីតែទៅចរចា ខ្ញុំបានប្រាប់ការិយាល័យនយោ​បាយថា បើឲ្យខ្ញុំទៅចរចាត្រូវឲ្យអំណាចខ្ញុំ។ មិនអាចមួយម៉ាត់មកសួរទីក្រុងភ្នំពេញៗនោះទេ។ ខ្ញុំត្រូវសម្រេចចិត្តភា្លមៗ។ រឿងនេះវាបានកើតឡើង។

សូម្បីតែនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានរឿងមួយដែលខ្ញុំគួរតែរំលឹក។ យើងមាន​ចំណុចមួយចំនួនអំពីក្របខណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពាក់ព័ន្ធនឹងសិទ្ធិសម្រេចរបស់ប្រធានអ៊ុនតាក់ និងសិទ្ធិសម្រេចរបស់ប្រធាន SNC ដែលចរចាមិនត្រូវគ្នានៅប៉ាតាយ៉ា (ប្រទេសថៃ)។ ប្រទេសធំទាំង៥បានព្រៀងក្នុងចំណុចពាក់ព័ន្ធនឹងសិទ្ធិអំណាចនោះថា «SNC ត្រូវធ្វើការតាមកុងសង់ស៊ុស។ ក្នុងករណីគ្មានកុងសង់ស៊ុស ប្រធានអ៊ុនតាក់ជាអ្នកសម្រេច»។ ភាគីរដ្ឋកម្ពុជាជំទាស់លើចំណុចហ្នឹង ដោយស្នើសុំឲ្យដាក់ថា «SNC ធ្វើការតាមកុងសង់ស៊ុស។ ប្រសិនបើគ្មានកុងសង់ស៊ុសទេ ប្រធាន SNC ធ្វើការសម្រេចដើម្បីធានា អធិបតេយ្យជាតិរបស់កម្ពុជា»។

រឿងនេះមិនទាន់ស្រុះស្រួលគ្នា(ទេ) តែវាបានកើតភ្លាមៗនៅទីក្រុង New York ពេលដែល(ពួកយើង)ទៅប្រជុំជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ បណ្ដាប្រទេសក្នុងក្រុមប្រឹក្សា​សន្តិសុខ សហប្រធាន និងអ្នកពាក់ព័ន្ធដទៃ​ទៀត … ទៅដល់ភ្លាម ខ្ញុំបានឃើញលិខិតមួយច្បាប់។ ព្រះករុណាបិតាដាក់កខ្ញុំលើជ្រុញតែម្តង។ ព្រះអង្គបានសរសេរសំបុត្រទៅ (ហាវីយេ) ប៉េរ៉េហ្ស ឌើ គូអេឡា (Javier Pérez de Cuéllar) ពេលនោះមិនមែន ប៊ូត្រូស ប៊ូត្រូស ហ្គាលី ទេ។ ពេលអនុវត្តកិច្ចព្រមព្រៀង(ក្រុងប៉ារីស)ទេ ទើបនៅក្នុងតំណែង ប៊ូត្រូស ប៊ូត្រូស ហ្គាលី។ ពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស គឺ (ហាវីយេ) ប៉េរ៉េហ្ស ឌើ គូអេឡា ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ព្រះអង្គបានធ្វើជាចុតហ្មាយផ្ញើទៅឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយ(ចុតហ្មាយនោះត្រូវបាន)ដាក់លើតុទាំងអស់។ មើលទៅក្នុងលិខិត ព្រះអង្គបានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា “សិទ្ធសម្រេចរបស់ប្រធាន SNC ឬប្រធានអ៊ុនតាក់ អាស្រ័យលើឯកឧត្តម ហ៊ុន សែន ជាអ្នកសម្រេច”។

អញ្ចឹង តើចំណុចនេះខ្ញុំត្រូវធ្វើម៉េច? មានជម្រើសតែមួយគត់។ ខ្ញុំឆ្លើយថា ខ្ញុំយល់ព្រម។ ការផ្តល់នូវចម្លើយនេះ បានធ្វើឲ្យគណៈប្រតិភូសហរដ្ឋអាមេរិក ពេលនោះចូលរួមដោយ ស៊ីវ ស៊ីចាន់ ជាឧបការីប្រធានាធិបតីអាមេរិក និង (រីឆាដ) សូឡូម៉ុន (Richard Solomon) ដែលជាឧបការីក្រសួងការបរទេសអាមេរិកដាក់ការសង្ស័យ។ ថ្ងៃមួយក៏មានការបញ្ជូន (ម៉ៃខឹល) កូស្តេឡូ (Michael Costello) ឧបការីរដ្ឋមន្ត្រីការបរទេសរបស់អូស្ត្រាលី ទៅ ស្រស់ស្រូបអាហារពេលព្រឹកជាមួយខ្ញុំ។ ពេលនោះ កូស្តេឡូ បានសួរមកខ្ញុំថា “អ្វីដែលបានសួរកាលពីម្សិលមិញនេះ បានទទួលចម្លើយផ្លូវការហើយឬនៅ? ឬត្រូវការសុំការសម្រេចពីទីក្រុងភ្នំពេញ?”។ ខ្ញុំបានជម្រាប កូស្តេឡូ ភ្លាមថា “ឯកឧត្តម! ខ្ញុំមានសិទ្ធពេញលេញក្នុងការសម្រេចចិត្ត។ ខ្ញុំអត់ត្រូវការសួរទីក្រុងភ្នំពេញទេ”។ សូមមើលឲ្យច្បាស់ នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបញ្ជាក់ថា “SNC ធ្វើការតាមកុងសង់ស៊ុស ក្នុងករណីគ្មានកុងសង់ស៊ុស គឺប្រធានអ៊ុនតាក់ជាអ្នកសម្រេច មិនមែនប្រធាន SNC ទេ”។ ប៉ុន្តែជាអកុសលដែរ ដែល ក្មេង(មួយ)ក្រុម ដែលមិនដឹងថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសចេញមកពីត្រង់ណាផង … ដើរធ្វើជាគ្រូបង្រៀនអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប៉ុន្តែទុកឲ្យគេនិយាយតាមចិត្តដែលគេចង់។ រឿងវាបានផុតរួចមកហើយ។

ដោយសារមានបទពិសោធន៍បែបនេះ ហើយ ខៀវ កាញារីទ្ធ ឬក៏សម្តេច ម៉ែន សំអន គឺសុទ្ធតែជាសសាក្សីនៃអ្វីដែលខ្ញុំបានធ្វើសកម្មភាព ខ្ញុំអត់ខ្លាចទេ កំណែទម្រង់នយោបាយសេដ្ឋកិច្ច ក៏ដូចជាកិច្ចការនយោបាយទាំងឡាយ។ តែកាលណាខ្ញុំសម្រេចហើយ គឺសម្រេចហើយ … នាយករដ្ឋមន្ត្រីថ្មីអាចងើបឈរឡើងយ៉ាងឆាប់រហ័ស។ យើងទៅអន្តរាគមន៍(ឬទេ) គឺអត់ទេ។ ខ្ញុំចង់ឲ្យ(អ្នកដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី)ងើបឈរឡើងម្ចាស់ការខ្លួនឯង។ ថ្ងៃមុនខ្ញុំបានផ្តាំផ្ញើថា ឆ្នាំ២០២៨ ត្រូវងើបឈរខ្លួនឯង។ អត់ពឹងពាក់។ ពិតហើយ ជាប្រធានគណបក្ស អនុប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្សនៅតែជួយ ប៉ុន្តែការសម្រេចចិត្តនានា ត្រូវធ្វើដោយខ្លួនឯង។ ក្របខណ្ឌនយោបាយគណបក្សមានគ្រប់គ្រាន់ហើយ គឺយកទៅច្នៃប្រឌិតក្នុងការអនុវត្តនៃកិច្ចការរាជរដ្ឋាភិបាល

ថ្ងៃនេះ មានទាំងអ្នកដែលមកសុំជាកិត្តិយសដើម្បីបំពាក់(មេដាយ) មានទាំងថ្នាក់ជាតូបការ មានទាំងថ្នាក់នេះ ថ្នាក់នោះ ប៉ុន្តែថ្នាក់អ្នកសារព័ត៌មានទទួលបំពាក់មេដាយមាន ១៤៧ នាក់។ ​អញ្ចេះនិយាយតាមមួយបែបទៅ វាពិបាក។ ធ្វើបញ្ជីឲ្យខ្ញុំវាមិនត្រូវ។ អ្នកដែលត្រូវបំពាក់មេដាយហ្នឹងគឺថាចំនួន ១៤៧នាក់ បូកទាំងលោកជំទាវ សាន់ណារ៉ា ឡងឌី មកដែរ? … ម៉ោងប្រហែលជាង១២ អីទេ សួរថាបំពាក់ហើយនៅ ព្រោះមានអ្នកខ្លះចង់ឲ្យពាក់ឡើងវិញ។ អត់ទេ។ ធ្វើអត់កើតទេ។ បើមិនទាន់ពាក់ អាហ្នឹងមកពាក់បាន។ ខ្ញុំសុខចិត្តឈរបំពាក់ ១៤៧ នាក់។ ខ្ញុំឈរបំពាក់។ ក្រៅពីនោះ អ្នកសារព័ត៌មាន ១៣៣ នាក់ ក្នុងម្នាក់ៗ ជូនថវិកាលើកទឹកចិត្តចំនួន ៥០០ ដុល្លារ។ ចេញពីហ្នឹងទៅ អនុញ្ញាតអោយចូលខារ៉ាអូខេ។ ប៉ុន្តែខារ៉ាអូខេអី រាំនៅហ្នឹងបណ្តោយទៅ។ បើថាមិនកើតទេ វែកវង់ហ្នឹងទៅ។ ខ្ញុំសុខចិត្តដកថយ។ លេងភ្លេងឲ្យអស់ទៅ។ ហើយភ្លេងក៏ជូន ២០ លានរៀលដែរ សម្រាប់ក្រុមភ្លេងដើម្បីកំដរោងថ្ងៃនេះ។ សារជាថ្មីម្តងទៀត ខ្ញុំអរគុណអ្នកទាំងអស់គ្នា។ សូមអ្នកទាំងអស់គ្នាកុំភ្លេចថា ខ្ញុំនៅបន្តការងារនៅឡើយទេ គ្រាន់តែពេលដែលខ្ញុំចេញពីតំណែងជានាយករដ្ឋមន្ត្រី។ អ្នកទាំងអស់គ្នាអាចធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីដែលអ្នកទាំងអស់គ្នាក៏អាចម្តងម្កាលចេញជាមួយនឹងតួអង្គ ហ៊ុន សែន ដែរនៅខាងមុខនេះ គឺនឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បន្តទៅនឹងធ្វើជាប្រធានព្រឹទ្ធសភា។ ដូច្នេះខ្ញុំអត់ទាន់ទៅណាទេ៕

************

Selected Comments Samdech Techo Hun Sen,
Conversation on the occasion of solidarity dinner with a group of journalists who used to cover his schedules events in the past

[Unofficial Translation]


CNV: 

Today, we do not have a big topic. It is a meeting to thank you all – the journalists – who worked directly with my activities in the past. The number of people who work in the press are many, but the number of people who worked directly with my schedules, there are not many. In this event, we only bring people who are directly involved in my activities, not just journalists, even drivers for journalists, to the gatherings (so that I can) express (my) sincere thanks, as well as (we can have a) solidarity dinner together. This evening, there will be accompanying music as well […]

We must not think of short-term interests, while giving up the long-term interests. I can be the Prime Minister for another 5 to 10 years. It is not difficult if we take into account the level of support of the people. My health is possible, but doing so we think only of one side of our power. This kind of thinking can be wrong, and such thinking always happened the past. In some countries, this is the case, which has put the country in crisis because they have not had time to prepare the leadership locomotive. There is no better choice than we all are making sacrifice. Our sacrifice is for the peaceful life of the people. There is nothing to fear […]

Unfriendly circles always think that Hun Sen will not easily give up power. Hun Sen is addicted to power. On this note, the announcement (of power transfer to) Hun Manet, according to them, is just a form of declaration […] I believe that these people still do not know Hun Sen well until they die. What can Hun Sen not do? Had there been anything that Hun Sen never do? Hun Sen had done everything. Against bullets sprayed from the front, Hun Sen pierced through and into the enemy’s line. Hun Sen traded life for the survival of the people. Hun Sen traded life for peace for the country. Hun Sen traded political life for political and economic reforms. Why can’t Hun Sen do one thing that guarantees the long-term stability of the country – to leave (power together) with the elders of the party and the government […]

Only if we dare to make such sacrifices will we provide opportunities for the next generation. Imagine for a second, if I were to hold on to power until my last breath, what could have been happening, especially when we had not had prepared for the next generation into power? This uncertainty of who would continue after Hun Sen had been a problem for many years. This story started to surface in Tokyo, Japan. The question about who would take over after Hun Sen was not a trivial matter. At that time, the Japanese side joked that after Hun Sen there would be Hun Sen, still […]

Now it is clear that after Hun Sen is Hun Manet. This is certain. When announcing the news about Hun Manet taking over as Prime Minister in place of Hun Sen, you may ask if any people had withdrawn money from the bank or were ready to flee abroad. Are there any investors ready to leave the country? Are there tourists who have canceled trips to Cambodia for fear of (political) instability after the transition. There is none. As of now, there are only eight days left before power is transferred […]

Everyone must remember that whether the executive branch is handed over to the next generation or the successor, what we all should be remembered is that the previous generation has not yet retired politically. I myself am still the president of the ruling party. The four vice presidents and other permanent members have not yet left the ruling party. This system of having the frontline and the backline is a guarantee. These two lines become a strong force of political stability, which is the foundation for further development. I do not want to talk much about politics […]

Some (sleep and) dream of being Prime Minister. Even living abroad, s/he is dreaming of becoming the Prime Minister. From abroad, they send in their orders to (their followers) the country. But (in order to hold this position, one) has to be destined. I should bring up this miracle, which there are possibly still witnesses alive. When Manet was born, an unimaginably large fire flew over the roof sending the bright light into my house. That was when Manet took his birth. This child has gone through hardships since he was in the womb of his mother. Both mother and son were quite miserable and tried to survive. He received education and training to become a good child who is able to take over.

I thought that if the CPP vote was anywhere lower than 74%, (the percentage of votes that the Cambodian People’s Party received) at the commune elections, it would be clear that the people voted against this transfer. We announced that Samdech Techo Hun Sen would be the candidate for the post of Prime Minister and Hun Manet would be the future Prime Minister candidate. We give a hint that Manet will take over. Thus, the commune election in 2022 (CPP won) more than 74% of the vote […]

What I wanted to know (on Sunday, 23 July 2023, when I came to the Peace Palace to host a dinner for the Prime Minister of Guinea-Bissau) was not how many seats in the National Assembly the CPP had taken. What I really wanted to know was what percentage of the vote did the CPP win so that I can decide whether I should continue or let the young team take over. The figures clearly reflected. The votes increased (from) more than 74% (in the commune/Sangkat Council elections) to more than 82%. That means 8 percentage points. Not a trivial matter. The people must have voted in favor of the shift. That is why there is no turmoil about the succession of the next from the previous generation […]

Today, we have here the future Minister of Information, who will take office soon. He is a candidate I have been grooming for (this position for) a long time. At first, I thought the minister who will leave the post is one year younger than I am. (Actually) he is one year older than I am. In the 1980s (he) was one of the young intellectuals who provided support for my reforms. Now we are no longer young […] it is now time for us to leave. His Excellency Ouk Prathna, the Senior Minister for the Special Mission, will also leave […]

Is Pen Bona here today? He is. I should have informed you all that we will have a new government spokesperson. Hun Manet worked directly with Pen Bona, who will be the spokesman for the Royal Government. We must have a government spokesperson unit. I see that they are preparing a group of people who are capable of responding to situations. I did not interfere in their affairs, but they also consulted with me. (I said to them, true, you) should be prepared and choose. Just get to work.

(I am sure that) for the departure, this is a strong team […] I have not gone anywhere yet. I avoid influencing, however, the affairs of the government. I have had the experience before. I am the Prime Minister (but was) not the party president. But I do not confuse party work with government work […] even during the time of conducting the negotiation (for the political settlement of the Cambodian problem), I told the Political Bureau (of the Party at that time) that if I had to go to the negotiation, I would have to be given power (to decide what to do). I could not call and ask Phnom Penh on every issue. I had to decide immediately […]

I want (the new generation of government leaders) to stand up for themselves. The other day I told them that by 2028, they must stand on its own. They should not rely on dependency. Of course, as the Party President, the Party Vice Presidents, the Party Leaders, we continue to help, but decisions have to be made on their own. The political platform of the Party has been sufficiently laid out and they just have to be creative in the implementation […] Once again, I thank you all (for your tirelessly efforts in the past). Please do not forget that I am still working. I just stepped down as Prime Minister. You can all work with the new Prime Minister, and you may occasionally come across Hun Sen in the future too as I will be the President of the Supreme Council of the Throne, and the President of the Senate. I have not gone anywhere yet./.

វីដេអូអ្នកនាង ជេន នី៖ សូមផ្តាំទៅក្រុមរត់ចោលស្រុកផង អ្នកនៅក្នុងស្រុកមិនលំបាកទេ លំបាកតែក្រុមអ្នកឯង ដែលរស់នៅក្រៅស្រុកប៉ុណ្ណោះ

 

វីដេអូលោក លឹម ពិជ័យ ៖ គណគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ

 

វីដេអូលោក លី ហុង LIVE ពីរាជធានីភ្នំពេញ៖ ជំនិតទណ្ឌិតក្បត់ជាតិ៣ជំនាន់ទម្លាយថា រង្ស៊ី គ្មានទស្សនៈវិស័យនយោបាយទៅថ្ងៃអនាគតទេ!