Tuesday, December 15, 2015

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅរាជាណាចក្រថៃ

យោងតា​មសេចក្តីជូ​នព័ត៌មានរ​បស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ បានឲ្យដឹងថា​ ក្នុងឱកាសខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា
( Prayut Chan o- Cha ) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទ​ស្សនកិច្ចជាផ្លូវការ នៅរាជាណាចក្រថៃនៅថ្ងៃ​ទី១៨ ខែធ្នូ ឆ្នាំ២០១៥។             សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នឹងធ្វើជាសហប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃលើកទី២ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០១៥។

ក្នុងដំណើរទ​ស្សនកិច្ចផ្លូវការនោះ  គណៈប្រតិភូអមដំណើរួមមាន  ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តជាតិ​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន​​ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ និងសមាជិករាជ រដ្ឋាភិបាលដ៏ទៃទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា និងធ្វើជាសហប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃលើកទី២ ដើម្បីពិនិត្យបញ្ហានយោបាយ និងសន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច​ វប្បធម៌​ និងអបរំ និងធ្វើជាអធិបតីផងដែរ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដូចជា ១-សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះ
កម្ពុជា-ថៃលើកទី២,-អនុស្សាណៈនៃការយោគយល់គ្នា​ ស្តីពីការអភិវឌ្ឍច្រកទ្វារអន្តរជាតិស្ទឹងបត់-ណងអៀន,-អនុស្សាណៈនៃការយោគយល់​ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារ,-កិច្ចព្រមព្រៀង​ ស្តីពីការប្រើប្រាសកំលាំងពលករ,-កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរៈកិច្ច​កម្ពុជា-ថៃ និងក្រុមប្រឹក្សាធុរៈកិច្ចថៃ-កម្ពុជា។

សេចក្តីប្រកាសព័ត៌មានរួមមួយ និងត្រូវចេញផ្សាយបន្ទាប់ពីពិធីចុះហត្ថលេខា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ក៏និងជួបជាមួយសហគមន៏ធុរៈកិច្ចថៃផងដែរ។

សម្ដេច សាយ ឈុំ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម

យោងតា​មសេចក្តីជូ​នដំណឹងរ​បស់ព្រឹទ្ធសភា បានឲ្យ​ដឹងថា សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នឹងដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់ទៅបំពេញទស្ស​នកិច្ចជាផ្លូវការ  និងជាមិត្តភាព នៅសាធារណៈ​រដ្ឋសង្គមនិ​យមវៀតណាម នៅចាប់ពីថ្ងៃ​ទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ តបតា​មការ អញ្ជើញ​របស់លោក ង្វៀន​ ស៊ិនហុង (Nguyen Sinh Hung) ប្រធានព្រឹទ្ធសភានៃ​សាធារណៈ​រដ្ឋសង្គមនិយមវៀតណាម ។

សេចក្ដីជូន​ដំណឹងបានឲ្យដឹង​ថា សម្ដេច សាយ ឈុំ នឹងអញ្ជើញជួ​បពិភ្សាការងារទ្វេភាគីជាមួយថ្នាក់​ដឹកនាំជាន់ខ្ពស់ របស់នៃសាធារណៈរដ្ឋសង្គមនិ​យមវៀតណាម​មួយចំ​នួនទៀត ដែល​រួមមាន៖ លោក ង្វៀន ភូត្រុង អគ្គលេ​ខាធិការបក្សកុម្មុយនីស្តវៀតណាម, លោ​ក ជ្រឿង តឹងសាង ប្រធានរដ្ឋ នៃ​សាធារណៈរដ្ឋស​ង្គមនិយមវៀត​ណាម និងលោក ង្វៀន ​តាន់យុង នា​យករដ្ឋមន្រ្តី នៃសា​ធារណៈរដ្ឋស​ង្គមនិយមវៀតណាម៕

រដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់អគ្គលេខា​ធិការដ្ឋានរដ្ឋសភា ស្តីពីលទ្ធផល​នៃកិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃរដ្ឋសភា ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៥ បានបញ្ជាក់ថា អង្គប្រជុំបាន ធ្វើការពិភាក្សា និងសម្រេចកំណត់​កាលបរិច្ឆេទបន្ត​សម័យប្រជុំ លើសេចក្តី​ព្រាងច្បាប់ស្តីពី ការអនុម័ត​យល់ព្រមលើ​ពិធីសារសម្រាប់ ធ្វើវិសោធ​នកម្ម កិច្ចព្រមព្រៀង​ម៉ារ៉ាកេស ស្តីពីការ បង្កើតអង្គការ​ពាណិជ្ជកម្មពិភព​លោក ដើម្បីបញ្ចូល​កិច្ចព្រមព្រៀង​ស្តីពី កិច្ចសម្រួល​ពាណិជ្ជកម្ម ទៅក្នុងឧបសម្ព័​ន្ធ១ក នៃកិច្ចព្រម​ព្រៀងម៉ារ៉ា​កេស។
ជាមួយគ្នា​នេះក៏មានសេចក្តី​ព្រាងច្បាប់ស្តីពី ការអនុម័ត​យល់ព្រមលើកិច្ចព្រម​ព្រៀង ស្តីពីការ​បង្កើត មជ្ឈមណ្ឌ​លជីវៈចម្រុះ​អាស៊ាន និងសេចក្តីព្រាង​ច្បាប់ស្តីពី សុខភា​ពសត្វ និងផលិត​កម្ម សត្វ៕

អត្ថបទ៖ ច័ន្ទ ទេវី