Tuesday, April 05, 2016

រដ្ឋមន្រ្តីត្រូវបំពេញការងារឲ្យត្រូវតាមតួនាទីភារកិច្ចនិងច្បាប់

សម្តេច​តេ​ជោ ហ៊ុន​ សែន នា​យករ​ដ្ឋម​ន្រ្តី នៃ​កម្ពុជា បាន​ថ្លែង​ថា សម្តេ​ចមិន​ដែ​លបំពា​ន​ការងា​រ​រដ្ឋម​ន្រ្តី​ណា​មួយ​ទេ ការ​លូកដៃ​របស់​សម្តេច ក៏​ដោយ​សារ​តែរដ្ឋ​មន្រ្តីទាំងនោះ​មិ​នបានធ្វើ​ការងា​រ​តាម​តួនាទី និ​ងច្បាប់​ដែ​ល​បាន​កំណ​ត់។
សម្តេ ​ចតេ​ជោ ថ្លែង​ដូច្នេះ​នៅក្នុងឱ​កាសអញ្ជើញ​សម្ពោធដា​ក់ឲ្យប្រើ​ប្រាស់ជា​ផ្លូវការ​នូ ​វអគារ​រដ្ឋបា​លសាលា​រាជធានីភ្នំ​ពេញនា​ព្រឹកថ្ងៃទី​០៥ ខែមេសា​ ឆ្នាំ២​០១៦​នេះ។
ការលើ​ក​ឡើងរ​បស់​សម្តេចនាយករដ្ឋមន្រ្តី បានធ្វើ​ឡើងឆ្លើយត​បទៅនឹ​ង​ការលើក​ឡើង​​មួយ​ចំនួ​ន​ថា សម្តេ​ច តែង​តែប្រ​មូល​យកអំ​ណា​ចទៅ​គ្រប់​គ្រងដោ​យខ្លួន​ឯង។

ស​ ម្តេច​តេ​ជោ ក៏​បាន​ថ្លែង​ថា សម្តេ​ចមិន​ដែលបំ​ពាន​ការងារ​ដ្ឋមន្រ្តី​ទេ សុំ​តែរដ្ឋ​មន្រ្តី​​ធ្វើ​ឲ្យបាន​ត្រឹម​​​ត្រូវ ទៅ​តាម​តួនា​ទី និង​ភារ​កិច្ច ដើម្បី​បម្រើ​ផល​ប្រយោ​ជន៍​ជាតិ និង​ប្រជា​ជន។ ស​ម្តេច​តេ​ជោ​នាយករ​ដ្ឋមន្រ្តី ​ក៏បានប​ញ្ជាក់ទៀ​តថា ​សម្តេច​ កំពុង​តែ​ជំរុ​ញ​ឲ្យ​រដ្ឋមន្រ្តី ក៏ដូច​ជាមន្រ្តី​រប​ស់​រាជ​រ​ដ្ឋាភិបាល​អនុវត្តឲ្យបាន​ត្រឹមត្រូវទៅតា​ មច្បាប់៕​




បទអត្ថាធិប្បាយនយោបាយ តើលោក កឹម សុខា ច្រឡំ ឬបន្លំ រឿងដែលចោទ CPP ថា បានកាត់ក្បាល CNRP?

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ លោក កឹម សុខា កាល​ពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ក្នុង​កម្ម​វិធី​ជួប​ជា​មួយ​សកម្ម​ជនរបស់ខ្លួន​នៅ​ខេត្ត​ព្រៃវែង បាន​ប្រើ​វោហា​ស័ព្ទ​បន្លំ​ស្ថាន​ការណ៍​​​ក្តៅ​រឿង​អា​ស្រូវ​ផ្លូវ​ភេទ​របស់​ខ្លួន​ជាមួយ​ស្រីក្មេង​ជា​ច្រើន​នាក់ ដោយលើក​ឡើង​ថា គូ​ប្រ​ជែង​​របស់​ខ្លួន​កំពុង​ប្រើ​យុទ្ធសាស្ត្រ ដើម្បី​កំចាត់​ថ្នាក់​ដឹកនាំទាំង​ពីរ​របស់​​គណបក្សសង្គ្រោះ​​​ជាតិ​ គឺដើម្បី “​កាត់​ក្បាល ​​ហើយ​បំបែក​ខ្លួន​”​។ ​​ទោះ​​​មិន​លើក​ចំឈ្មោះ​ក៏​គេ​ដឹ​ង​ថា ​​លោក​ កឹម សុខា ចង់​សំដៅ​ទៅលើ​​​​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋា​ភិ​បាល​បច្ចុប្បន្ន។
អ្វី​ដែលលោក​ កឹម សុខា ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា ​កំពុង​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​បំបែក​បំបាក់ ឬកាត់​ក្បាល និង ពុះខ្លួនបក្សប្រឆាំង ត្រូវ​បាន​អ្នក​វិភាគ​នយោបាយយល់​​ថា​ បើមេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​មិនហុចក្បាលទៅ​ឲ្យគេកាត់ ក៏គេមិន​អាច​កាត់​បានដែរ បើមិនបាន​ដាក់ខ្លួនចូលក្រោមមុខកាំបិតឲ្យគេពុះ ​ក៏គ្មាន​អ្នក​ណាអាចពុះខ្លួនគណបក្សនយោ​បាយ​កំពូល​ល្បិច និងអ្នកនយោបាយជើងឯករត់ប្រណាំងទាំង២នេះ បានដែរ។
​          ផ្ទុយ​ទៅ​វិញ​ ដោយសារតែទង្វើខុសច្បាប់ អសីលធម៌ និងខ្វះគុណធម៌របស់​មេគណបក្ស​ប្រឆាំងនេះហើយ ដែលជាមូលហេតុធ្វើឲ្យគណបក្សសង្គ្រោះជាតិដាច់ក្បាល បែកខ្លួននោះ។ ដាច់​ក្បាល ក៏ដោយសារតែសង្គ្រោះជាតិចូលចិត្តបក្ខពួកនិយម ក្បាលដោយក្បាល ខ្លួនដោយខ្លួន ហើយក្បាលរត់ចោលខ្លួន តែបែរ​ជាចោទគេថា “កាត់ក្បាល ពុះ​បំបែកខ្លួន”​​។ ផ្ទុយ​ទៅ​វិញ​លោក កឹម សុខា បាន​ពុះ​​​គ្នីគ្នាខ្លួនឯងក្នុងស្រុក ចង់កំចាយអតីតមនុស្ស​ក្នុងបក្សសមរង្ស៊ីសោះ បែរ​ជា​ចោទគេ ថាពុះ។​
សកម្ម​ជន​របស់គណបក្ស​សង្គ្រោះជាតិ​បាន​​រត់​ចេញ​ពី​បក្សកាន់​តែច្រើនទៅៗ និង​ការ​បាត់​បង់​ជំនឿទុក​ចិត្ត​ពី​ពលរដ្ឋ ​ដោយ​សារ​តែ​នយោបាយ​នាំពលរដ្ឋទៅស្លាប់របស់​មេបក្ស​ប្រឆាំង​ទាំង​ពីរ គឺលោក សម រង្ស៊ី និង​លោក កឹម សុខា ទើបធ្វើឲ្យដាច់ក្បាល និងបែកខ្លួន យ៉ាងដូច្នេះ។
គួរ​រំលឹក​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​ទាំងពីរ គឺ​សុទ្ធ​សឹង​តែ​ជាប់​ពាក់​ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន រួម​នឹងការ​រុំ​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់ និង​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ដើម។
​​ករណី​ប្រធាន​បក្សលោក សម រង្ស៊ី បាន​ប្រព្រឹត្ត​កំហុស​ម្តង​ហើយ​ម្តង​ទៀត។ លោក សម រង្ស៊ី កាលពី​ឆ្នាំ២០០៨ បាន​ចោទ​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​ថា ជា​ប្រធានគុក​បឹង​ត្របែកនៅក្នុងសម័យ​ខ្មែរ​ក្រហម។ ការ​ចោទ​ប្រកាន់​ខុស​រឿង​នេះ ត្រូវ​បាន​លោក ហោ ណាំហុង ដាក់​​ពាក្យ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ ហើយ​​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៥ សម្រេចចេញ​ដីកាចាប់​ខ្លួន ដើម្បី​អនុវត្ត​តាមអំណាច​សាលដីកាស្ថាពរលេខ១៧ ​ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ២០១៣ ដែលបានផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ៨លាន​រៀល​ ។ ទោះ​ជា​មាន​ដីការ​តាម​ចាប់​ខ្លួន ក៏លោក សម រង្ស៊ី មិន​ញញើត​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាលនោះ​ឡើយ ​រហូត​ដល់​មាន​បណ្តឹង​ជា​បន្ត​បន្ទាប់​ទៅកាន់​មេបក្ស​ប្រឆាំង​ដែល​កំពុង​រត់​គេច​ខ្លួន​រូប​នេះ។ បណ្តឹង​ទាំង​នោះ​រួម​មាន៖
- បណ្តឹង​ពី​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភាកម្ពុជា ប្តឹង​លោក សម រង្ស៊ី ពី​បទបរិហារកេរ្តិ៍ លើរឿងដែល​លោក សម រង្ស៊ី បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​១៧ ខែ​​វិច្ឆិកា ឆ្នាំ២០១៥ ដោយចោទថា តុលាការ​របស់របបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា បាន​កាត់​ទោស​ប្រហារ​ជីវិត​សម្តេច​ព្រះនរោ​ត្តម សីហនុ ​ដោយ​ចោទ​ព្រះអង្គ​ថា ​ជា​ជន​ក្បត់​ជាតិ។
- បណ្តឹងពី​លោក សោម សឿន សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្តឹង​លោក សម រង្ស៊ី ពីបទផ្សាយលិខិតក្លែង បង្ហោះលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦។
ក្រៅ​ពី​នេះ រដ្ឋាភិបាល​ កំពុង​ពិចារណា​ក្នុង​ការ​ប្តឹង​លោក​ សម រង្ស៊ី រឿង​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​​សាធារណៈ​ ប្រើ​ប្រាស់​ឯកសារ​ក្លែងក្លាយ និង​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ប្រព្រឹត្ត​នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥ ទាក់​ទង​នឹង​ការ​ក្លែង​សន្ធិ​សញ្ញា​​ព្រំដែន​កម្ពុជា-វៀតណាម ក្នុងនាមជាសហចារី ជាមួយលោក ហុង សុខហួរ។
ដោយឡែក​ប្រធាន​ស្តី​ទី​លោក កឹម សុខា ​ពោរ​ពេញ​​ទៅ​ដោយ​រឿង​​អាស្រូវ​ផ្លូវ​ភេទជា​មួយ​ស្រីក្មេងជា​ច្រើន​នាក់ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កិប​កេងបន្លំថវិកា​​មូល​និធិ​បក្ស និង​ពី​បង​ប្អូន​ខ្មែរ​នៅ​ឯបរទេស យក​ទៅទិញ​ដី ផ្ទះ ​ឲ្យ​ស្រី​កំណាន់។
រឿង​អាស្រូវ​របស់​លោក​ប្រធាន​ស្តីទី​​រូប​នេះ បាន​រីក​រាល​ដាល​កាន់​តែ​ធំ​ឡើងៗរហូត​ដល់​មាន​ការ​​ទាមទារ​តវ៉ា ពី​ក្រុម​និស្សិត​យុវជនដែលគេស្គាល់​ថា​ ជាសកម្មជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ​​ប្រមាណ​ជិត ៣០០នាក់ ដាក់​ញត្តិទៅកាន់​រដ្ឋ​សភា​ ទីស្នាក់​ការ​អង្គការសហ​ប្រជាជាតិ​ទទួល​​បន្ទុក​សិទ្ធិ​មនុស្ស ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ ផ្ទះ​លោក កឹម សុខា និង​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​ជា​ដើម​។
ករណីមេដឹកនាំ​​​គណបក្ស​សង្គ្រោះជាតិទាំងពីរ​រូប​នេះ គេ​មិន​អាច​និយាយ​ថា ជា​រឿង​នយោ​បាយ​នោះ​ទេ តែ​ជា​រឿង​អ្នក​នយោបាយ បាន​ប្រព្រឹត្ត​កំហុស និង​បទ​ល្មើស​ជាក់​ស្តែង។​
ជា​រួម​ គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នេះត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មិនមែនតែអ្នកគាំទ្រ ឬអ្នកវិភាគ​នយោបាយនោះ​​ទេ ដែលយល់ថា បក្សប្រឆាំងដាច់ក្បាលនោះ សូម្បីតែសាមីខ្លូន​លោក កឹម សុខា ក៏ប្រកាសថា ​បក្សខ្លួនដាច់ក្បាល បែកខ្លួនជាពីរក្រុមដែរ។ បើដូច្នេះ ​តើ​ CPP ជាអ្នកកាត់​ក្បាល CNRP CNRP ខ្លួនឯង ជាអ្នកស៊កក្បាល ​មកឲ្យ​ CPP កាត់? ទាំងអស់នេះ វាអាស្រ័យលើការគិតពិចារណា​របស់អ្នកតាមដានរឿងនេះទៅចុះ៕