សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចមិនដែលបំពានការងាររដ្ឋមន្រ្តីណាមួយទេ
ការលូកដៃរបស់សម្តេច ក៏ដោយសារតែរដ្ឋមន្រ្តីទាំងនោះមិនបានធ្វើការងារតាមតួនាទី
និងច្បាប់ដែលបានកំណត់។
សម្តេ
ចតេជោ
ថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូ
វអគាររដ្ឋបាលសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៥
ខែមេសា ឆ្នាំ២០១៦នេះ។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី
បានធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនថា សម្តេច តែងតែប្រមូលយកអំណាចទៅគ្រប់គ្រងដោយខ្លួនឯង។
ស
ម្តេចតេជោ ក៏បានថ្លែងថា
សម្តេចមិនដែលបំពានការងារដ្ឋមន្រ្តីទេ
សុំតែរដ្ឋមន្រ្តីធ្វើឲ្យបានត្រឹមត្រូវ
ទៅតាមតួនាទី និងភារកិច្ច ដើម្បីបម្រើផលប្រយោជន៍ជាតិ
និងប្រជាជន។ សម្តេចតេជោនាយករដ្ឋមន្រ្តី
ក៏បានបញ្ជាក់ទៀតថា សម្តេច កំពុងតែជំរុញឲ្យរដ្ឋមន្រ្តី
ក៏ដូចជាមន្រ្តីរបស់រាជរដ្ឋាភិបាលអនុវត្តឲ្យបានត្រឹមត្រូវទៅតា
មច្បាប់៕
No comments:
Post a Comment