Tuesday, July 12, 2016

ទីស្តីការគណៈរដ្ឋមន្រ្តី ជ្រើសរើសមន្រ្តីក្របខណ្ឌ ៧៣នាក់ សម្រាប់ឆ្នាំ២០១៦

យោង​តាមសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្រប ខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់ឆ្នាំ២០១៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ បានឱ្យ ដឹងថាទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី ក្របខណ្ឌ ក ចំនួន៧៣នាក់ ក្នុង​រួមមាន លើមុខវិជ្ជានីតិសាស្រ្ត និងរដ្ឋបាលសាធារណៈ ចំនួន៣៨នាក់ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគណនេយ្យ ចំនួន១៥នាក់ ទំនាក់ទំនងអន្តរជាតិ ចំនួន ១០នាក់ និងព័ត៌មានវិទ្យា ចំនួន ១០នាក់ ដើម្បីបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី។
សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានឱ្យដឹងថា លក្ខខណ្ឌនៃការជ្រើសរើសគឺ ត្រូវមានសញ្ជាតិខ្មែរ ត្រូវមានអាយុតិចជាង ៣០ ឆ្នាំ ចំពោះនិស្សិត (កើតឆ្នាំ១៩៨៦ឡើង) និង​អាយុ​​​តិច​ជាង ៤៥ឆ្នាំ ចំពោះ​មន្រ្តី​រាជការ ​(កើត​ឆ្នាំ១៩៧១ឡើង)។​

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖



កញ្ញា ធី សុវណ្ណថា​ អតីតសកម្មជនគណបក្ស​ប្រឆាំងបានទម្លាយប្រាប់​ពីអាថ៌កំបាំងដែលលោកបណ្ឌិត​ កែម ឡី ធ្លាប់ប្រាប់​កញ្ញាកុំឲ្យចូល​បក្សប្រឆាំង

អតីតសកម្មជនដ៏ខ្លាំងក្លាមួយរូបរបស់គណបក្សប្រឆាំងកញ្ញា ធី សុវណ្ណថា បានទម្លាយប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១២   ខែកក្កដា    ឆ្នាំ២០១៦នេះថា     លោកបណ្ឌិត កែម ឡី ធ្លាប់ផ្តាំនាងថា កុំឲ្យកញ្ញាចូលជាមួយបក្ស CNRP គាត់ក៏មិនចូលជាមួយបក្ស CNRP ដែរ។
​កញ្ញា ធី សុវណ្ណថា ក៏បានរៀបរាប់ឲ្យដឹងដូច្នេះទៀតថា កញ្ញាមានការអាណិតអាសូរសពបណ្ឌិត កែម ឡី ណាស់ កាលគាត់នៅរស់ គាត់នឹងកញ្ញាតែងដើរជាមួយគ្នា ទាំងមេបក្ស CNRP និងសកម្មជនរិះគន់ជេរគាត់យ៉ាងខ្លាំងរឿងបើកបក្សថ្មី តែពេលគាត់ស្លាប់ ក្រុម CNRP ដែលរិះគន់ ជេរគាត់បែរជាមកតាំងខ្លួនជាអ្នកស្រលាញ់ គោរពគាត់ និងលើកគ្នា មកកាងសពគាត់ រារាំងដេញកញ្ញាមិនឲ្យគោរពសពលោក កែម ឡី កាលពីម្សិលមិញនេះ។
អតីតសកម្មជនបក្សប្រឆាំងកញ្ញា ធី សុវណ្ណថា ដែលពោរពេញដោយភាពឈឺចាប់រូបនោះបានបញ្ជាក់បានឲ្យដឹងទៀតថា ទោះជាកញ្ញាដឹងថា មានឧបសគ្គនិងមានការវាយប្រហារមកលើរូបកញ្ញាក្តី តែកញ្ញាត្រូវតែទៅដុតធូបលាលោកពូ កែម ឡី ជាលើកចុងក្រោយ។
កញ្ញា ធី សុវណ្ណថា ក៏បានទម្លាយអាថ៌កំបាំងប្រាប់ថា កាលពីបណ្ឌិត កែម ឡី នៅរស់គាត់ល្អជាមួយកញ្ញា តែងដើរជាមួយគ្នា ហើយបានធ្លាប់ផ្តាំ កុំឲ្យកញ្ញាចូលជាមួយបក្សសង្រ្គោះជាតិ ហើយគាត់ក៏មិនចូលជាមួយបក្សសង្គ្រោះជាតិដែរ។

សូមបញ្ជាក់ផងដែរថា កាលពីម្សិលមិញកញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងបុណ្យសពលោកបណ្ឌិត កែម ឡី នាំគ្នាដេញអ្នកទាំងពីរចេញពីកន្លែងបុណ្យសព ដោយកញ្ញា រិះគន់បក្សប្រឆាំង៕




ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ណែនាំ១០ចំណុច ដល់គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀន ខេត្តបាត់ដំបង

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និង ជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បានណែនាំ ១០ចំណុច ដល់គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀន​ខេត្ត​បាត់​ដំបង។ ចំណុចទាំង ១០នោះ រួមមាន៖
១.សូមយកចិត្តទុកដាក់ពង្រឹង ការអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល
២.ត្រូវបន្តជំរុញ លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប សិល្ប​ករ ការនី ពិធីករ ពិធីការនី រោងចក្រ សហគ្រាស ក្រុមហ៊ុន ម្ចាស់គ្រឹះស្ថានអប់រំ ម្ចាស់ផ្ទះ​សំណាក់​ម្ចាស់សេវាកំសាន្ត។ល។ ចូលរួម ពង្រឹងផ្សព្វផ្សាយពីបញ្ហាគ្រឿង​ញៀនឱ្យបានទូលំ​ទូ​លាយ​បន្ថែមទៀត។
៣.ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវ ប្រកបដោយ ប្រសិទ្ធភាព​ចំពោះ​ការផ្តល់​សេវា​ព្យា​បាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
៤.គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត បាត់ដំបង ត្រូវធ្វើការពង្រឹងសមត្ថភាព​ការិ​យា​ល័យទំនាក់ទំនងព្រំដែន(BLO) បន្តការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រកប​ដោយប្រសិទ្ធភាពដើម្បីបង្ការ បង្រ្កាប បញ្ឈប់ការប្រើប្រាស់ ការនាំចេញ-គ្រាន់តែលាបពណ៌​គាត់​ជារបស់អ្នកនេះ ជូញដូរ ដាំដុះគ្រឿងញៀន និងជំរុញអោយអ្នកញៀនទៅទទួល​យក​សេវា​ព្យាបាល ស្តារនីតិសម្បទា។
៥.ត្រូវបង្កើតយន្តការត្រួតពិនិត្យ គ្រឿងញៀនពីថ្នាក់ក្រុង ស្រុក រហូត​ដល់សង្កាត់ ឃុំ ភូមិ ៦.អប់រំប្រជាពលរដ្ឋមាតាបិតា អាណាព្យាបាលអោយយល់ដឹង​ពី​បញ្ហាគ្រឿងញៀន ដើម្បី​អោយ​គាត់យល់បញ្ហាគ្រឿងញៀនជាបញ្ហារបស់យើងទាំងអស់គ្នា ហើយ​ចូលរួម​គ្រប់​រូប​ភាព​ដើម្បី​ភូមិឃុំសុវត្ថិភាព។ ប្រជាពលរដ្ឋចូលយើងទាំងអស់គ្នាយល់ ឲ្យច្បាស់អំពីគ្រឿងញៀន ហើយ​​​ចាត់ទុកថាបញ្ហា​គ្រឿង​ញៀន​ជាបញ្ហាយើងទាំងអស់គ្នា ពីព្រោះក្នុងពេលដែរគ្រួសារ​គេ​កំពុងរងគ្រោះ គ្រួសារ​យើង​​ក៏អាចកំពុងអាចនឹងបានកំពុងជួបប្រទះ​នឹងបញ្ហាដូចគ្នា​នេះដែរ​ផង​ក៏ថាបាន។ ដូចនេះត្រូវចេះអប់រំកូនចៅ តាមដាន និងសហការល្អជាមួយអាជ្ញាធរ មូលដ្ឋាន​ដើម្បី​​ប្រាកដ​ថាកូនចៅមិនពាក់ព័ន្ធគ្រឿងញៀន បើមានការធ្លាក់ក្នុងអន្ទាក់នៃគ្រឿងញៀន​ត្រូវ​សហ​ការ​បញ្ជូន​​ពូកគេទៅកន្លែងព្យាបាលស្តានីតិសម្បទា និងមិនត្រូវឆ្លៀតយក ផល​ប្រ​យោជន៍​ពីអ្នក​ប្រើប្រាស់គ្រឿងញៀនតាមរយ:ការលក់ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ជួល​បន្ទប់ ជួល​ទីតាំ​ងនិងទទួលផ្ញើ មធ្យោបាយម៉ូតូជាដើម។
៧.សំណូមពរដល់និយោជក ម្ចាស់សហ​គ្រាស​រោងចក្រ ត្រូវចូលរួមណែនាំផ្សព្វផ្សាយអប់រំ​បង្ការ​​​ទប់ស្កាត់ កុំអោយកម្មករ កម្មការនី បុគ្គលិក​កុំអោយពាក់ពន្ធ័នឹងគ្រឿងញៀន ដោយ​បង្កើត​​អោយមានក្រុមបង្គោល ដើម្បីអោយយល់ថា គ្រឿងញៀនមិនមែន ជាថ្នាំលើកកំលាំង ឬ​ជា​ឱសថកាត់បន្ថយ ឬបំបាត់ភាពស្មុកស្មាញ ឬ​បង្កើនកំលាំងឡើយ។
៨.មាតាបិតាត្រូវពង្រឹងការទទួលខុសត្រូវបន្ថែមទៀតក្នុងការអប់រំថែទាំនិងត្រួតពិនិត្យជាប្រចាំដើម្បីអោយកូនចៀសឆ្ងាយពីគ្រឿងញៀន ពិសេសត្រូវសហការអោយបាន​ល្អជាមួយសាលា​រៀន ឬកន្លែងធ្វើការដើម្បីធានាថាកូនចៅពិតជាទៅសាលា ប្ញទៅកន្លែងធ្វើការ​ដោយមិន​ទៅ​ប្រព្រឹតអំពើផ្សេងៗដែលពាក់ពន្ធ័នឹងគ្រឿងញៀន។
៩.ចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន រួច​ហើយ ត្រូវប្រញាប់ភ្ញាក់ខ្លួនទៅរកសេវាគាំទ្រ ពិសេស​សេវា​ព្យាបាល​ស្តារនីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ហើយត្រូវចាំថា គ្មានអ្នកណាអាចដោះ​ស្រាយ​​បញ្ហាគ្រឿងញៀន​ដែល​អ្នកបានប៉ះពាល់ ជាងខ្លួនអ្នកផ្ទាល់នោះទេ។
១០.សូមអោយសមត្ថកិច្ចអនុវត្តច្បាប់ទាំងអស់ ត្រូវប្រមូលវត្ថុតាងទ្រព្យ​សម្បត្តិពាក់ពន្ឋបទ​ល្មើស​​​​ គ្រឿងញៀនស្របតាមស្មារតីអនុក្រឹត្យមូលនិធិអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​ គ្រឿង​ញៀន​។
ការកលើកឡើងនេះ បានធ្វើឡើងនៅពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់ ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿង​ញៀន​» ​ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ កែគឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ច័ន្ទ សុផលអភិបាលប្រធាន គណៈ​កម្មា​ធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបាត់ដំបង ដោយមានការចូលរួមពី​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងអយ្យការប្រធានសាលា ដំបូង មន្ទីរ អង្គភាព​ជុំវិញរដ្ឋបាលខេត្ត ក្រុង និស្សិត សិស្សានុសិស្សកាយរិទ្ធ កាកបាទក្រហម កងកំលាំង​ប្រដាប់​អាវុធ ។
ក្នុងឱកាសនោះ លោក ចន័្ទ សុផល បានបង្ហាញអោយឃើញថា ខេត្តបាត់ដំបង​មិនមែន​ជា​ខេត្តផលិត ដាំដុះគ្រឿងញៀនទេតែមានការ លួចប្រើប្រាស់ ជួញដូរដែលសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ធ្វើការអប់រំ ស្តារនីតិសម្បទាចំពោះអ្នកប្រើប្រាស់និងបង្រ្កាបជនល្មើស ជូញ​ដូរគ្រឿងញៀន ហើយខេត្តបានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធក្រុមហ៊ុន សហគ្រាស រោង​ចក្រ និងវិស័យឯកជនត្រូវចូលរួម ទាំងអស់គ្នាដើម្បីបង្កា បង្រ្កាប និងដោះស្រាយ​បញ្ហាគ្រឿង​ញៀន។
ក្នុងឱកាសនោះ លោក ច័ន្ទ សុផល  នាយឧត្តមសេនីយ៍កែគឹមយ៉ាន បានថ្លែងកើតសសើរ ដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្ត និងអ្នកពាក់ព័ន្ធដែលបានរួមគ្នាអប់រំ បង្ការ និងដោះស្រាយគ្រឿងញៀន។
នាយឧត្តមសេនីយ៍​ បានប្រគល់់ថវិកាឧបត្ថម្ភជូន គណកម្មាធិការត្រួតពិនិត្យុគ្រឿងញៀនខេត្ត​ ថវិកា៣លានរៀល, មណ្ឌលពិភពក្តីសង្ឃឹម​ ថវិកា​ ពីរលានរៀល,មណ្ឌលកងរាជអាវុធ​ហត្ថ​ខេត្ត​ ថវិកា​ ពីរលានរៀល,វិទ្យាល័យ​នេតយ៉ង់​ថវិកា​ ១លានរៀល, យុវជនកាយរិទ្ធ​ ១០០នាក់​ ម្នាក់ៗទទួលបាន​ថវិកា​១ម៉ឺនរៀល,យុវជនកាកបាទក្រហម​ ១០០នាក់​ ម្នាក់ៗទទួល​​បានថវិកា​១​ម៉ឺនរៀល, សហភាពសហពន្ធ័យុវជនខេត្ត​ ១០០នាក់​ ម្នាក់ៗទទួលបានថវិកា១០០០០រៀល ,នគរបាលប៉ុស្តិ៍រដ្ឋបាលក្តុលដូនទាវ​ ថវិកា៥០ម៉ឺនរៀល,អ្នកកផ្តាច់ញៀនបានជោគជ័យ​ ថវិកា​៥០ម៉ឺនរៀល។

ក្រៅពីនោះ ក៏មានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានពីជនល្មើសមាន មេតំហ្វេតាមីន ហៅយ៉ាម៉ា (YW) ចំនួន៥២៨៧គ្រាប់ និងមេតំហ្វាតាមីន ហៅម៉ាទឹកកក ទំងន់១៥៣៩, ១៧​ក្រាមផងដែរ៕



សម្តេចតេជោ ហ៊ុន សែន បង្ហាញអារម្មណ៍ក្តុកក្តួលជាថ្មីនៅថ្ងៃខួបគំរប់៣ឆ្នាំ នៃមរណៈភាពបិតា សម្តេច «មហាឧបាសក ហ៊ុន នាង»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញអារម្មណ៍ក្តុកក្តូល ជាថ្មីម្តងទៀត ចំពោះមរណៈភាព បិតារបស់សម្តេច គឺមហាឧបាសក ហ៊ុន នាង។ សម្តេចតេជោ បាន បញ្ជាក់ ថា ការបាត់បង់ព្រះរស់ ដែលជាអ្នកមានគុណ ដោយគ្មានពេលបានជួបវិញ គឺជារឿង ទុក្ខ សោកគ្មានថ្ងៃបំភ្លេចបាន។
ការបង្ហោះអារម្មណ៍សោកសង្រេង នេះបានធ្វើឡើង នៅចំថ្ងៃ ខួបគំរប់៣ឆ្នាំ នៃមរណៈភាព មហាឧបាសក ហ៊ុន នាង ដែលត្រូវជាឪពុកបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា។
យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ យ៉ាងដូច្នេះ ថា «កើត ចាស់ ឈឺ ស្លាប់ ជាដំណើរធម្មតានៃជិវិតមនុស្ស។ ថ្ងៃ១២កក្កដាជាខួបគំរប់៣ឆ្នាំនៃ មរណៈភាពរបស់ឪពុកខ្ញុំ(១២ កក្កដា ២០១៣-១២ កក្កដា ២០១៦)។ ក៏ដូចប្រជាជនផ្សេង ទៀត ដែរ ការធ្វើបុណ្យឧទ្ទឹសកុសលសំរាប់ អ្នកមានគុណជាការ ចាំបាច់សំរាប់កូន ចៅ ចៅទួត។ សំរាប់ខ្ញុំបើទោះជាលោកឪពុក ចែកឋានទៅហើយក្តីតែពេលខ្លះ ខ្ញុំច្រឡំថាគាត់នៅរស់ ហើយ ទៅបើកបន្ទប់ មើលគាត់ដូចខ្ញុំធ្លាប់ធ្វើនៅ ពេលគាត់នៅរស់។ ខ្ញុំជាមនុស្សម្នាក់ចងចាំ បានល្អ តែ៣ឆ្នាំកន្លងផុត ទៅហើយដែលខ្ញុំភ្លេចភ្លាំង ថាឪពុកខ្ញុំនៅរស់ ហើយដើរទៅបើកបន្ទប់ មើល គាត់ច្រើនដងណាស់ហើយ។ តើព្រលឹងឪពុកខ្ញុំនៅតាម ថែទាំខ្ញុំមែនទេ? ឬមួយមក ពីខ្ញុំនឹក ឪពុកខ្ញុំពេកទើបស្រមើស្រម័យ បែបនេះដែលធ្វើឱ្យ ទឹកភ្នែកខ្ញុំបន្តហូរមិនឈប់»

សូមជំរាបថា លោកតា ហ៊ុន នាង បិតា​បង្កើត​របស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ទទួល​មរណភាព​ កាលពី​វេលា​ម៉ោង ៤៖១០ នាទីទៀបភ្លឺ ព្រឹក​ថ្ងៃ​សុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០១៣ ក្នុង​ជន្មាយុ ៩០ឆ្នាំ ដោយ​ជរាពាធ៕






ឯកឧត្តមទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល​ ស្នើម្ចាស់លំនៅឋានដែលនៅអមសង​ ខាងផ្លូវជាតិលេខ១​ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ​មានសមត្ថកិច្ច

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថាដើម្បី ពន្លឿនដល់ការសាងសង់ឲ្យបានឆាប់រួចរាល់ ឯកឧត្តម ក៏បានស្នើដល់ម្ចាស់លំនៅឋានដែលនៅអមសងខាងផ្លូវជាតិលេខ១     ត្រង់កន្លែងដែលកំពុងបើកការដ្ឋានកែលំអរ និងពង្រីកផ្លូវនោះ ឲ្យចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ សំណើររបស់ឯកឧត្តម ត្រូវបានធ្វើឡើងក្នុងពេលដែលរូបលោកចុះត្រួតពិនិត្យការសាងសង់ កែលំអរផ្លូវជាតិលេខ១ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់កែលំអរផ្លូវជាតិលេខ១ ដែលចាប់ផ្តើមកាលពី ខែមេសា ឆ្នាំ២០១៥មកនោះ សម្រេចបានប្រមាណ ៦០ភាគរយហើយ ហើយរំពឹងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០១៧។
ក្រសួងបានបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា ក្នុងការសាងសង់ កែលំអរ ផ្លូវនេះជួប និងបញ្ហាប្រឈមសំខាន់ៗជាច្រើនដូចជា ការកកស្ទះចរាចរដែលបង្កឡើងដោយរថយន្តធ្វើដំណើរលើកំណត់ផ្លូវនេះប្រមាណពី ២,០០០គ្រឿងទៅ ៣,០រ០០គ្រឿងក្នុងមួយថ្ងៃ ការពន្យារពេលក្នុងការរំកិលផ្ទះរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងធ្វើឱ្យយឺតយ៉ាវដល់ការដកបង្គោលខ្សែបញ្ជូនអគ្គិសនី       និងការកកស្ទះចរាចរណ៍    ដែលបង្កឡើងដោយរថយន្តតាក់ស៊ីចតខុសច្បាប់ និងរថយន្តដឹកទំនិញផ្សេងទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានចូលជួបប្រជាពលរដ្ឋស្នើសុំការយោគយល់ និងអធ្យាស្រ័យ ពីការរំខាននានាពីការសាងសង និងកែលំអរផ្លូវនេះ ដែលការស្នើសុំនេះត្រូវបានធ្វើឡើងក្នុងពេលដែលឯកឧត្តម ចុះពិនិត្យដំណើរការសាងសង់ផ្លូវនោះ ទន្ទឹមនិងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យម្ចាស់លំនៅដ្ឋាននានា ដែលមិនបានសហការជាមួយអាជ្ញាធរ ខិតខំសហការឱ្យបានឆាប់តាមដែលអាចធ្វើបាន។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរថា       ការកែលម្អដែលធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១នេះ នឹង

ផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងតស៊ូ នាពេលកន្លង៕