Tuesday, July 12, 2016

កញ្ញា ធី សុវណ្ណថា​ អតីតសកម្មជនគណបក្ស​ប្រឆាំងបានទម្លាយប្រាប់​ពីអាថ៌កំបាំងដែលលោកបណ្ឌិត​ កែម ឡី ធ្លាប់ប្រាប់​កញ្ញាកុំឲ្យចូល​បក្សប្រឆាំង

អតីតសកម្មជនដ៏ខ្លាំងក្លាមួយរូបរបស់គណបក្សប្រឆាំងកញ្ញា ធី សុវណ្ណថា បានទម្លាយប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី១២   ខែកក្កដា    ឆ្នាំ២០១៦នេះថា     លោកបណ្ឌិត កែម ឡី ធ្លាប់ផ្តាំនាងថា កុំឲ្យកញ្ញាចូលជាមួយបក្ស CNRP គាត់ក៏មិនចូលជាមួយបក្ស CNRP ដែរ។
​កញ្ញា ធី សុវណ្ណថា ក៏បានរៀបរាប់ឲ្យដឹងដូច្នេះទៀតថា កញ្ញាមានការអាណិតអាសូរសពបណ្ឌិត កែម ឡី ណាស់ កាលគាត់នៅរស់ គាត់នឹងកញ្ញាតែងដើរជាមួយគ្នា ទាំងមេបក្ស CNRP និងសកម្មជនរិះគន់ជេរគាត់យ៉ាងខ្លាំងរឿងបើកបក្សថ្មី តែពេលគាត់ស្លាប់ ក្រុម CNRP ដែលរិះគន់ ជេរគាត់បែរជាមកតាំងខ្លួនជាអ្នកស្រលាញ់ គោរពគាត់ និងលើកគ្នា មកកាងសពគាត់ រារាំងដេញកញ្ញាមិនឲ្យគោរពសពលោក កែម ឡី កាលពីម្សិលមិញនេះ។
អតីតសកម្មជនបក្សប្រឆាំងកញ្ញា ធី សុវណ្ណថា ដែលពោរពេញដោយភាពឈឺចាប់រូបនោះបានបញ្ជាក់បានឲ្យដឹងទៀតថា ទោះជាកញ្ញាដឹងថា មានឧបសគ្គនិងមានការវាយប្រហារមកលើរូបកញ្ញាក្តី តែកញ្ញាត្រូវតែទៅដុតធូបលាលោកពូ កែម ឡី ជាលើកចុងក្រោយ។
កញ្ញា ធី សុវណ្ណថា ក៏បានទម្លាយអាថ៌កំបាំងប្រាប់ថា កាលពីបណ្ឌិត កែម ឡី នៅរស់គាត់ល្អជាមួយកញ្ញា តែងដើរជាមួយគ្នា ហើយបានធ្លាប់ផ្តាំ កុំឲ្យកញ្ញាចូលជាមួយបក្សសង្រ្គោះជាតិ ហើយគាត់ក៏មិនចូលជាមួយបក្សសង្គ្រោះជាតិដែរ។

សូមបញ្ជាក់ផងដែរថា កាលពីម្សិលមិញកញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងបុណ្យសពលោកបណ្ឌិត កែម ឡី នាំគ្នាដេញអ្នកទាំងពីរចេញពីកន្លែងបុណ្យសព ដោយកញ្ញា រិះគន់បក្សប្រឆាំង៕




No comments:

Post a Comment