Tuesday, July 12, 2016

ឯកឧត្តមទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល​ ស្នើម្ចាស់លំនៅឋានដែលនៅអមសង​ ខាងផ្លូវជាតិលេខ១​ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ​មានសមត្ថកិច្ច

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថាដើម្បី ពន្លឿនដល់ការសាងសង់ឲ្យបានឆាប់រួចរាល់ ឯកឧត្តម ក៏បានស្នើដល់ម្ចាស់លំនៅឋានដែលនៅអមសងខាងផ្លូវជាតិលេខ១     ត្រង់កន្លែងដែលកំពុងបើកការដ្ឋានកែលំអរ និងពង្រីកផ្លូវនោះ ឲ្យចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ សំណើររបស់ឯកឧត្តម ត្រូវបានធ្វើឡើងក្នុងពេលដែលរូបលោកចុះត្រួតពិនិត្យការសាងសង់ កែលំអរផ្លូវជាតិលេខ១ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់កែលំអរផ្លូវជាតិលេខ១ ដែលចាប់ផ្តើមកាលពី ខែមេសា ឆ្នាំ២០១៥មកនោះ សម្រេចបានប្រមាណ ៦០ភាគរយហើយ ហើយរំពឹងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០១៧។
ក្រសួងបានបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា ក្នុងការសាងសង់ កែលំអរ ផ្លូវនេះជួប និងបញ្ហាប្រឈមសំខាន់ៗជាច្រើនដូចជា ការកកស្ទះចរាចរដែលបង្កឡើងដោយរថយន្តធ្វើដំណើរលើកំណត់ផ្លូវនេះប្រមាណពី ២,០០០គ្រឿងទៅ ៣,០រ០០គ្រឿងក្នុងមួយថ្ងៃ ការពន្យារពេលក្នុងការរំកិលផ្ទះរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងធ្វើឱ្យយឺតយ៉ាវដល់ការដកបង្គោលខ្សែបញ្ជូនអគ្គិសនី       និងការកកស្ទះចរាចរណ៍    ដែលបង្កឡើងដោយរថយន្តតាក់ស៊ីចតខុសច្បាប់ និងរថយន្តដឹកទំនិញផ្សេងទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានចូលជួបប្រជាពលរដ្ឋស្នើសុំការយោគយល់ និងអធ្យាស្រ័យ ពីការរំខាននានាពីការសាងសង និងកែលំអរផ្លូវនេះ ដែលការស្នើសុំនេះត្រូវបានធ្វើឡើងក្នុងពេលដែលឯកឧត្តម ចុះពិនិត្យដំណើរការសាងសង់ផ្លូវនោះ ទន្ទឹមនិងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យម្ចាស់លំនៅដ្ឋាននានា ដែលមិនបានសហការជាមួយអាជ្ញាធរ ខិតខំសហការឱ្យបានឆាប់តាមដែលអាចធ្វើបាន។
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរថា       ការកែលម្អដែលធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១នេះ នឹង

ផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងតស៊ូ នាពេលកន្លង៕





No comments:

Post a Comment