Tuesday, July 12, 2016

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ណែនាំ១០ចំណុច ដល់គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀន ខេត្តបាត់ដំបង

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និង ជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បានណែនាំ ១០ចំណុច ដល់គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀន​ខេត្ត​បាត់​ដំបង។ ចំណុចទាំង ១០នោះ រួមមាន៖
១.សូមយកចិត្តទុកដាក់ពង្រឹង ការអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល
២.ត្រូវបន្តជំរុញ លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប សិល្ប​ករ ការនី ពិធីករ ពិធីការនី រោងចក្រ សហគ្រាស ក្រុមហ៊ុន ម្ចាស់គ្រឹះស្ថានអប់រំ ម្ចាស់ផ្ទះ​សំណាក់​ម្ចាស់សេវាកំសាន្ត។ល។ ចូលរួម ពង្រឹងផ្សព្វផ្សាយពីបញ្ហាគ្រឿង​ញៀនឱ្យបានទូលំ​ទូ​លាយ​បន្ថែមទៀត។
៣.ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវ ប្រកបដោយ ប្រសិទ្ធភាព​ចំពោះ​ការផ្តល់​សេវា​ព្យា​បាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
៤.គណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត បាត់ដំបង ត្រូវធ្វើការពង្រឹងសមត្ថភាព​ការិ​យា​ល័យទំនាក់ទំនងព្រំដែន(BLO) បន្តការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ប្រកប​ដោយប្រសិទ្ធភាពដើម្បីបង្ការ បង្រ្កាប បញ្ឈប់ការប្រើប្រាស់ ការនាំចេញ-គ្រាន់តែលាបពណ៌​គាត់​ជារបស់អ្នកនេះ ជូញដូរ ដាំដុះគ្រឿងញៀន និងជំរុញអោយអ្នកញៀនទៅទទួល​យក​សេវា​ព្យាបាល ស្តារនីតិសម្បទា។
៥.ត្រូវបង្កើតយន្តការត្រួតពិនិត្យ គ្រឿងញៀនពីថ្នាក់ក្រុង ស្រុក រហូត​ដល់សង្កាត់ ឃុំ ភូមិ ៦.អប់រំប្រជាពលរដ្ឋមាតាបិតា អាណាព្យាបាលអោយយល់ដឹង​ពី​បញ្ហាគ្រឿងញៀន ដើម្បី​អោយ​គាត់យល់បញ្ហាគ្រឿងញៀនជាបញ្ហារបស់យើងទាំងអស់គ្នា ហើយ​ចូលរួម​គ្រប់​រូប​ភាព​ដើម្បី​ភូមិឃុំសុវត្ថិភាព។ ប្រជាពលរដ្ឋចូលយើងទាំងអស់គ្នាយល់ ឲ្យច្បាស់អំពីគ្រឿងញៀន ហើយ​​​ចាត់ទុកថាបញ្ហា​គ្រឿង​ញៀន​ជាបញ្ហាយើងទាំងអស់គ្នា ពីព្រោះក្នុងពេលដែរគ្រួសារ​គេ​កំពុងរងគ្រោះ គ្រួសារ​យើង​​ក៏អាចកំពុងអាចនឹងបានកំពុងជួបប្រទះ​នឹងបញ្ហាដូចគ្នា​នេះដែរ​ផង​ក៏ថាបាន។ ដូចនេះត្រូវចេះអប់រំកូនចៅ តាមដាន និងសហការល្អជាមួយអាជ្ញាធរ មូលដ្ឋាន​ដើម្បី​​ប្រាកដ​ថាកូនចៅមិនពាក់ព័ន្ធគ្រឿងញៀន បើមានការធ្លាក់ក្នុងអន្ទាក់នៃគ្រឿងញៀន​ត្រូវ​សហ​ការ​បញ្ជូន​​ពូកគេទៅកន្លែងព្យាបាលស្តានីតិសម្បទា និងមិនត្រូវឆ្លៀតយក ផល​ប្រ​យោជន៍​ពីអ្នក​ប្រើប្រាស់គ្រឿងញៀនតាមរយ:ការលក់ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ជួល​បន្ទប់ ជួល​ទីតាំ​ងនិងទទួលផ្ញើ មធ្យោបាយម៉ូតូជាដើម។
៧.សំណូមពរដល់និយោជក ម្ចាស់សហ​គ្រាស​រោងចក្រ ត្រូវចូលរួមណែនាំផ្សព្វផ្សាយអប់រំ​បង្ការ​​​ទប់ស្កាត់ កុំអោយកម្មករ កម្មការនី បុគ្គលិក​កុំអោយពាក់ពន្ធ័នឹងគ្រឿងញៀន ដោយ​បង្កើត​​អោយមានក្រុមបង្គោល ដើម្បីអោយយល់ថា គ្រឿងញៀនមិនមែន ជាថ្នាំលើកកំលាំង ឬ​ជា​ឱសថកាត់បន្ថយ ឬបំបាត់ភាពស្មុកស្មាញ ឬ​បង្កើនកំលាំងឡើយ។
៨.មាតាបិតាត្រូវពង្រឹងការទទួលខុសត្រូវបន្ថែមទៀតក្នុងការអប់រំថែទាំនិងត្រួតពិនិត្យជាប្រចាំដើម្បីអោយកូនចៀសឆ្ងាយពីគ្រឿងញៀន ពិសេសត្រូវសហការអោយបាន​ល្អជាមួយសាលា​រៀន ឬកន្លែងធ្វើការដើម្បីធានាថាកូនចៅពិតជាទៅសាលា ប្ញទៅកន្លែងធ្វើការ​ដោយមិន​ទៅ​ប្រព្រឹតអំពើផ្សេងៗដែលពាក់ពន្ធ័នឹងគ្រឿងញៀន។
៩.ចំពោះអ្នកពាក់ព័ន្ធគ្រឿងញៀន រួច​ហើយ ត្រូវប្រញាប់ភ្ញាក់ខ្លួនទៅរកសេវាគាំទ្រ ពិសេស​សេវា​ព្យាបាល​ស្តារនីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ហើយត្រូវចាំថា គ្មានអ្នកណាអាចដោះ​ស្រាយ​​បញ្ហាគ្រឿងញៀន​ដែល​អ្នកបានប៉ះពាល់ ជាងខ្លួនអ្នកផ្ទាល់នោះទេ។
១០.សូមអោយសមត្ថកិច្ចអនុវត្តច្បាប់ទាំងអស់ ត្រូវប្រមូលវត្ថុតាងទ្រព្យ​សម្បត្តិពាក់ពន្ឋបទ​ល្មើស​​​​ គ្រឿងញៀនស្របតាមស្មារតីអនុក្រឹត្យមូលនិធិអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​ គ្រឿង​ញៀន​។
ការកលើកឡើងនេះ បានធ្វើឡើងនៅពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់ ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿង​ញៀន​» ​ដោយមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ កែគឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ច័ន្ទ សុផលអភិបាលប្រធាន គណៈ​កម្មា​ធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបាត់ដំបង ដោយមានការចូលរួមពី​អគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងអយ្យការប្រធានសាលា ដំបូង មន្ទីរ អង្គភាព​ជុំវិញរដ្ឋបាលខេត្ត ក្រុង និស្សិត សិស្សានុសិស្សកាយរិទ្ធ កាកបាទក្រហម កងកំលាំង​ប្រដាប់​អាវុធ ។
ក្នុងឱកាសនោះ លោក ចន័្ទ សុផល បានបង្ហាញអោយឃើញថា ខេត្តបាត់ដំបង​មិនមែន​ជា​ខេត្តផលិត ដាំដុះគ្រឿងញៀនទេតែមានការ លួចប្រើប្រាស់ ជួញដូរដែលសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ធ្វើការអប់រំ ស្តារនីតិសម្បទាចំពោះអ្នកប្រើប្រាស់និងបង្រ្កាបជនល្មើស ជូញ​ដូរគ្រឿងញៀន ហើយខេត្តបានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធក្រុមហ៊ុន សហគ្រាស រោង​ចក្រ និងវិស័យឯកជនត្រូវចូលរួម ទាំងអស់គ្នាដើម្បីបង្កា បង្រ្កាប និងដោះស្រាយ​បញ្ហាគ្រឿង​ញៀន។
ក្នុងឱកាសនោះ លោក ច័ន្ទ សុផល  នាយឧត្តមសេនីយ៍កែគឹមយ៉ាន បានថ្លែងកើតសសើរ ដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្ត និងអ្នកពាក់ព័ន្ធដែលបានរួមគ្នាអប់រំ បង្ការ និងដោះស្រាយគ្រឿងញៀន។
នាយឧត្តមសេនីយ៍​ បានប្រគល់់ថវិកាឧបត្ថម្ភជូន គណកម្មាធិការត្រួតពិនិត្យុគ្រឿងញៀនខេត្ត​ ថវិកា៣លានរៀល, មណ្ឌលពិភពក្តីសង្ឃឹម​ ថវិកា​ ពីរលានរៀល,មណ្ឌលកងរាជអាវុធ​ហត្ថ​ខេត្ត​ ថវិកា​ ពីរលានរៀល,វិទ្យាល័យ​នេតយ៉ង់​ថវិកា​ ១លានរៀល, យុវជនកាយរិទ្ធ​ ១០០នាក់​ ម្នាក់ៗទទួលបាន​ថវិកា​១ម៉ឺនរៀល,យុវជនកាកបាទក្រហម​ ១០០នាក់​ ម្នាក់ៗទទួល​​បានថវិកា​១​ម៉ឺនរៀល, សហភាពសហពន្ធ័យុវជនខេត្ត​ ១០០នាក់​ ម្នាក់ៗទទួលបានថវិកា១០០០០រៀល ,នគរបាលប៉ុស្តិ៍រដ្ឋបាលក្តុលដូនទាវ​ ថវិកា៥០ម៉ឺនរៀល,អ្នកកផ្តាច់ញៀនបានជោគជ័យ​ ថវិកា​៥០ម៉ឺនរៀល។

ក្រៅពីនោះ ក៏មានដុតបំផ្លាញគ្រឿងញៀនដែលរឹបអូសបានពីជនល្មើសមាន មេតំហ្វេតាមីន ហៅយ៉ាម៉ា (YW) ចំនួន៥២៨៧គ្រាប់ និងមេតំហ្វាតាមីន ហៅម៉ាទឹកកក ទំងន់១៥៣៩, ១៧​ក្រាមផងដែរ៕



No comments:

Post a Comment