Tuesday, August 06, 2013

ទស្សនៈ ដោយ៖ សុខ សាធ​ « ហិង្សា ជាច្បាប់​របស់​តិរច្ឆាន»




សេចក្តី​ជូន​ដំ​ណឹង​ ចុះ​ថ្ងៃទី ៦ សីហា ឆ្នាំ​២០១៣ របស់​គណៈកម្មការ​សម្រាប់​ដោះ​ស្រាយ​បាតុកម្ម កូដកម្ម នៅ​តាម​គ្រប់​មុខសញ្ញា


សន្និ​សីទ​សារ​ព័ត៌មាន របស់​ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ ស្តីពី​ការ​បោះ​ឆ្នោត​ជា​សកល​នៅ​កម្ពុជា ២០១៣

Press Conference of International Observers on General Election in Cambodia 2013
 

សម្តេច​តេជោ​សែន​៖ កម្ពុជា​មិន​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ​ទៀត​ទេ


សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន មាន​ប្រសាសន៍​អះអាង​ពី​សភាពការណ៍​នយោ​បាយ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ថា នៅ​ក្នុង​អាណត្តិទី ៥ នេះមិនមាន​ការ​ជាប់គាំងខាង​នយោ​បាយ​ទៀត​ទេ ព្រោះការ​បង្កើត​រដ្ឋាភិ​បាល​ត្រូវការ​សម្លេងត្រឹម​តែ ៥០ បូក ១ តែ​ប៉ុណ្ណោះ។

ក្នុង​ឱកាស​អញ្ជើញ​ចុះពិនិត្យ​ប្រព័ន្ធធារា​សាស្រ្ត និង​ចូលរួមដក​ស្ទូង​ជាមួយ​ប្រជាកសិករ​នៅ ក្នុង​ឃុំសន្លុង ស្រុកខ្សាច់​កណ្តាល ខេត្តកណ្តាល​ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​ថា លោក​បាន​ជម្រាប​ទៅលោក​ទូតអាល្លឺម៉ង់​កាលពីថ្ងៃ​ទី០១ ខែសីហាថា ការ​មិនទទួលស្គាល់​លទ្ធផល​បោះឆ្នោត វា​មិនមែន​ជារឿង​ថ្មីទេ ​ព្រោះ​តាំង​ពីការ​បោះ​ឆ្នោត​កន្លង​មក គឺគណបក្សប្រឆាំង​មិន​ដែលទទួល​ស្គាល់លទ្ធផល​បោះឆ្នោត​ទេ។ ឆ្នាំ១៩៩៨ ក៏​គេមិនទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ២០០៣ ក៏​គេ​មិនទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ឆ្នាំ២០០៨ ក៏មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត ក៏ប៉ុន្តែ​គេមិន​ចោល​អសនៈ​ទេ គឺ​គេទៅអង្គុយ​នៅ​សភា​ដែរ។



សម្តេចតេជោ​ថ្លែង​ពន្យល់​ថា ក្រោយ​ការ​កែរដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ២០០៦ ក្បាល​ម៉ាស៊ីន​សភា​អត់​មាន​អ្វីត្រូវ​ជាប់គាំង​ទេ ព្រោះអ្វី នៅឆ្នាំ ១៩៩៣ ពេល​នោះ​ត្រូវ​តែជាប់គាំង​ព្រោះ​ពេលនោះ​អត់​ទាន់​មាន​រដ្ឋធម្មនុញ្ញ អញ្ចឹង​បាន​ជាត្រូវធ្វើ​សហនាយករដ្ឋមន្រ្តី ត្រូវធ្វើ​នាយករដ្ឋមន្រ្តីទី ១ ទី ២ ។ នៅ​ពេលមាន​រដ្ឋធម្មនុញ្ញ ហើយ​ឆ្នាំ១៩៩៨ យើង​អនុវត្តរដ្ឋធម្មនុញ្ញ ដោយ​សារ​រដ្ឋ​ធម្មនុញ្ញ​យើង​ចង ២ ភាគ ៣ បាន​សេចក្តី​ថា តម្រូវការ​សេចក្តីសម្រេច​មាន​សម្លេង​ស្មើ ៨២ ហើយ​គេ​កំណត់​កូរ៉ុម ៧ ភាគ ១០ គឺ ៨៧ កៅអី​ទើប​ប្រជុំ​បាន។ ដូច្នេះ​នៅរៀង​រាល់​ការ​ប្រជុំអ្នក​ដែល​គ្មាន​សម្លេង​គ្រប់ ៨៧ ត្រូវតែ​ទៅសុំគណបក្ស​មួយទៀត​ដើម្បី​ចូល​ប្រជុំ។ ប៉ុន្តែ​នៅ​ពេលកែ​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ២០០៦ តម្រូវការ​ចូលប្រជុំ​ដែលមាន​ការ​សម្រេច ដោយ​មតិភាគ​ច្រើន​ត្រឹម​តែ ៦៣ នាក់​ប្រជុំបាន​ហើយ អត់​ត្រូវការ​ចំនួន ៨៧ ទៀត​ទេ។

ទាក់​ទង​នឹង​តម្រូវ​ការ​ឲ្យ​មាន​វត្ត​មាន​សមាជិក​សភា​លើស​ពី​ ៥០ បូក ១ សម្តេចតេជោ មាន​ប្រសាសន៍ឲ្យ​ដឹង​ថា តម្រូវការ​សម្លេង ២ ភាគ ៣ គឺ​មានតែការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការ​ដក​អភ័យឯកសិទ្ធិ​អ្នក​តំណាងរាស្រ្ត ទើបយើង​មានតម្រូវការ​សម្លេង ៨៣ នោះ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ពេលនេះ​ទៅមុខ​បើសេចក្តី​សម្រេច​ណា ច្បាប់​ណា​ដែល​ត្រូវ​ការ​សម្រេច ដោយ​សម្លេង​ភាគ​ច្រើនដាច់​ខាត គឺស្មើនឹង ៦៣ គឺអត់​ត្រូវការ​ទៅ​អង្វរ​បក្ស​មួយ​ទៀត ឲ្យចូល​ប្រជុំ​នោះ​ទេ អ្នកណា​មិន​ចូលប្រជុំ គឺជាសិទ្ធិ​របស់​គេ ប៉ុន្តែយើង​ចូល​ប្រជុំតែ ៦៣ នាក់​អនុម័ត​មានច្បាប់​ហើយ តែងតាំង​រដ្ឋាភិបាល​បាន​ហើយ។

សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណបក្សប្រជាជន​មាន​សម្លេង​លើស​ពីភាពចាំបាច់​នៃតម្រូវការ​ចូលរួម​ប្រជុំ និង​ការអនុម័ត​បង្កើតរដ្ឋាភិបាល ឬច្បាប់ផ្សេងៗ​ជា​ពិសេស​ច្បាប់​ថវិកា ព្រោះ​យើងត្រូវការ​ប្រចាំឆ្នាំ​ដែល​ឆ្នាំ​ណា ក៏ត្រូវតែ​អនុម័តដែរ។ ប៉ុន្តែ​ទោះ​បី​ជាច្បាប់​ថវិកា មិន​អាចចេញ​រួច​ក៏ដោយ តែ​រាជរដ្ឋាភិបាល​មានសិទ្ធិចាយ​នូវថវិកា ១ ភាគ ១២ នៃ​ថវិកា​ជាតិ ដែល​ល្មម​គ្រប់គ្រាន់​ដែល​រាជរដ្ឋាភិបាល​ចាយ​បាន និង​បើក​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ។ ថវិកា​ជាតិសរុប​មាន​ចំនួន ១៥.០០០លានដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​ថវិកា ១ ភាគ ១២ វាស្មើនឹងជាង ១០០០​លានដុល្លារ ដែល​អាច​ឲ្យរដ្ឋាភិបាល​ចាយ​បាន​ហើយ​ចំណូល​គយ និង​ចំណូល​ពន្ធដារ​ប្រចាំខែ​របស់យើង​ក៏រដ្ឋាភិបាល​អាច ចាយ​បាន​អត់​បញ្ហា​ទេ។

សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ក៏បាន​ធ្វើការ​អំពាវនាវ ឲ្យប្រជាពលរដ្ឋ​កម្ពុជា​គ្រប់និន្នាការ​នយោ​បាយ​នៅទូទាំង​ប្រទេស​រួបរួមសាមគ្គី​គ្នា​ឡើងវិញ បន្ទាប់​ពីការបោះឆ្នោត​ជ្រើស​តាំងតំណាង​រាស្រ្ត​នីតិកាលទី ៥ បាន​កន្លង​ផុត​ទៅ​នោះ។

សម្តេចតេជោ​បានមាន​ប្រសាសន៍​ថា សូម​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ឲ្យផ្អាក​និយាយ​ពី​គណបក្ស​ណា​ឈ្នះ គណបក្ស​ណា​ចាញ់ ហើយ​សូមសាមគ្គីគ្នា​ឡើងវិញ​តាម​ភូមិឃុំ កុំឲ្យមាន​ការ​បែកបាក់​ជាតិ។ ”បើ​ស្រឡាញ់​ខ្ញុំ បើ​ស្រឡាញ់​សន្តិភាព ហើយ​ចង់​បានប្រទេស​មាន​សន្តិភាព សន្តិសុខ ហើយ​រោងចក្រ​នៅ​តែ​ដំណើរការ គឺ​មាន​តែវិធី​នេះ​ទេ គឺប្រជាជន​ត្រូវតែចេះ​យោគ​យល់​គ្នា ត្រូវរ៉ូវគ្នា និង​សាមគ្គីគ្នាឡើងវិញ ដើម្បី​ភាពសុខសាន្ត​របស់​ប្រទេស​យើង”។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ពន្យល់​ថា​ ការ​ឈ្នះ ឬចាញ់ វាមិន​សំខាន់​សម្រាប់​គណបក្សនយោ បាយ​ណា​មួយទេ សំខាន់គឺ​ជាតិយើង​ត្រូវឈ្នះ ឥឡូវ​ជាតិយើង​ឈ្នះ​ពិត​ប្រាកដ​ហើយ។ ឥឡូវខ្ញុំ សូម​ឲ្យឈ្នះជាង​ហ្នឹង​ទៀត ខ្ញុំ​សុំ​ចិត្ត សមាជិក​សមាជិកា​គណបក្សប្រជាជន​កម្ពុជា និង​អ្នកបោះ​ឆ្នោត​ឲ្យគណបក្សប្រជាជន​សំដែង​នូវកាយវិការ​យោគយល់ និង​សណ្តោស ដោយ​គ្មាន​ការ​រើស​អើងថា បក្សណា ឬបក្សណា។ សម្តេច​តេជោបាន​មាន​ប្រសាសន៍​ដោយ​ទទូច​ថា ខ្ញុំសូម​អង្វរករ​ដោយ​ការ​គោរព ដោយ​ការស្រឡាញ់ ហើយ​អាណិតជាតិ​យើង ជាតិ​យើង​បែក​បាក់​ធ្លាប់​តែ​កាប់​សម្លាប់គ្នា…អ្នក​គាំទ្រគណបក្សប្រជាជន​ត្រូវ​ធ្វើមុន​គេ។ ខ្ញុំ​មិន​ដឹង​ថា បងប្អូន​បោះ​ឆ្នោត​ឲ្យបក្ស​ណាបក្ស​ណាទេ ប៉ុន្តែ​ខ្ញុំដឹង​ថា បងប្អូន​ទាំងអស់​ជាជនជាតិ​ខ្មែរ ដែល​ខ្ញុំ​ត្រូវតែ​បម្រើ​បើទោះ​បី​ជា​បងប្អូនបោះ​ឆ្នោត​ឲ្យបក្ស​ណាក៏​ដោយ។


សម្តេច​តេជោ​ក៏​បាន​បដិសេធ​ន៍​ទៅនឹង​ការចុះផ្សាយ​របស់ព្រឹត្តបត្តិ​ឌឹខេមបូឌា​ដេលី ដែលលើក​ឡើងថា សម្ដេចតេជោ​ជា​អ្នកស្នើឱ្យ​បង្កើត គណៈកម្មការ​ឯកភាពស៊ើប​អង្កេត លើ​ភាពមិន​ប្រក្រតី​មួយ​ចំនួន​នៃការ​បោះ​ឆ្នោត។ សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី បាន​មាន​ប្រសាសន៍ឲ្យ​ដឹងថា សម្តេច​មិនមែន​ជាអ្នក​ផ្ដួចផ្ដើម ឬក៏​ស្នើឱ្យមានការបង្កើត​គណៈកម្មការ​បែប​នេះ​ទេ ពោល​សម្ដេច​គាំទ្រ​តាម​យន្ដការ ដែល​គណៈកម្មាធិការរៀប​ចំការបោះឆ្នោត​បាន​ធ្វើ និងបាន​ស្នើ​ឲ្យកាសែត​នេះ​ស្តាប់ពាក្យពេចន៍​សេចក្តីថ្លែង​ការណ៍ ដែលបាន​ធ្វើនៅស្ទឹង​មានជ័យ​ឲ្យបាន​ច្បាស់​ផ​ងដែរ។ ទាក់​ទង​បញ្ហា​នេះ​ដែរ សម្ដេចតេជោបាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី បាន​ទូរស័ព្ទ​ទៅ​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស ខេង កាលពីថ្ងៃទី១ ខែសីហា ដើម្បី​ពិភាក្សា​គ្នាអំពីការ​បង្កើតគណៈកម្មការឯករាជ្យមួយ ស្រាវជ្រាវ​ភាពមិនប្រប្រតី​ក្នុង​ការ​បោះ​ឆ្នោត។ ឯកឧត្តម ស ខេង បាន​បញ្ជាក់ថា មិន​អាច​ធ្វើបានទេ ព្រោះ​វាខុស​ច្បាប់ ហើយ​គណបក្ស​ទាំងពីរ គឺគណបក្សប្រជាជន និង​គណបក្សសង្គ្រោះជាតិ​បានសម្រេច​បញ្ជូន​តំណាង​របស់​ខ្លួន​ទៅចូលរួម​ជាមួយ គ.ជ.ប ដើម្បី​ពិភាក្សា និង​រកដំណោះ​ស្រាយ​នៅ​ក្នុង​បញ្ហាទាំ​ង​អស់នេះ។

សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី​បានមាន​ប្រសាសន៍​បញ្ជាក់ឡើង​វិញ​ដោយស្វាគមន៍​យន្ដការ​របស់ គ.ជ.ប ដែលបាន និងកំពុងធ្វើ ដែល គ.ជ.ប ចង់ឱ្យ​មានការចូលរួម​ពីគណបក្ស​នយោ​បាយ និងអង្គការ​សង្គមស៊ីវិល និងអង្គការ​សហប្រជាជាតិ​ គឺ​ត្រូវស្ថិត​នៅ​ក្រោម​ទិដ្ឋភាព​ផ្លូវច្បាប់​ ហើយ​ស្ថិត​នៅក្រោម​ឆ័ត្ររបស់ គ.ជ.ប ហើយ​បើមានការ​ចូលរួម​ពីអង្គការសហប្រជា​ជាតិ​ពិត​ជា​ល្អហើយ។ ខ្ញុំក៏​បានប្រកាស​ស្វាគមន៍​ផងដែរ។

ទាក់​ទង​នឹង​ការ​ចូល​រួម​ប្រជុំ​សភា សម្តេចតេជោ​មានប្រសាសន៍​ពន្យល់​ថា សភាត្រូវមាន​សមាជិក​យ៉ាងតិច ១២០ រូប ដែលមាន​នៅក្នុងសេចក្តី​សម្រេច​របស់ គ.ជ.ប អំពី​បេក្ខជន​ជាប់​ឆ្នោត នៅពេលសភា​បានប្រកាស​គ្រប់ចំនួន​ហើយ ពេលនោះ​ព្រះមហាក្សត្រ​នឹង​កោះអញ្ជើញ​សមាជិក​តំណាងរាស្រ្តម្នាក់ៗ​ចូលរួម​ប្រជុំក្រោម​ព្រះរាជាធិបតីភាពរបស់​ព្រះមហា​ក្សត្រ ដែល​ព្រះករុណា ព្រះមហាក្សត្រ​ត្រូវអានព្រះរាជឱង្ការ ដើម្បី​បើកសភា​ថ្មី ៦០ ថ្ងៃយ៉ាងយូរ​ក្រោយ​ការបោះ​ឆ្នោត។ បើអ្នក​ឯងមិន​ទៅ គឺប្រឆាំង​នឹងព្រះមហាក្សត្រ ប្រឆាំងនឹងឆន្ទៈ​របស់​រាស្ត្រ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ។ សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ក៏បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅក្នុង ច្បាប់​បោះឆ្នោត កាលណា​គណបក្សណា​មួយបោះបង់​ចោលអាសនៈ ឬត្រូវ​បាន​បដិសេធ គឺ គ.ជ.ប នឹង​យកអាសនៈនោះ​យកមកចែក​ឲ្យគណបក្ស​ដទៃ​ដែល​មានអាសនៈ​ក្នុងសភា។

ចំពោះ​អត្ថបទ​របស់កាសែត​ឌឺខេមបូឌាដេលី​ដែល​បាន​ចុះផ្សាយថា សម្តេច​ព្រមាន​ដកហូត​យក​អាសនៈសភារបស់​គណបក្ស​សង្រ្គោះជាតិ​នោះ សម្តេចតេជោ​មានប្រសាសន៍​បញ្ជាក់​ថា បើសិន​ជា​សមាជិក សភាគណបក្ស ប្រឆាំង​មិនបាន​ចូលរួម​ប្រជុំនោះ មានន័យថា ជា​ការ​បោះ​បង់ចោល​អាសនៈ ដូច្នេះគណៈកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត​នឹងទុកអាសនៈ នេះ​ទៅ​ចែក​ឱ្យគណបក្ស​នយោបាយដទៃ ដែល​មានអាសនៈ​នៅក្នុងសភា។



ទោះ​បី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំពីភាព​មិនមាន​ការ​ជាប់​គាំង​ខាង​នយោបាយ​ ក៏​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បានបង្ហើបឲ្យ​ដឹង​ផង​ដែរ អំពីគោល​បំណង​ក្នុងការដោះ​ស្រាយបញ្ហា គឺ​មាន​តែការចរចា​គ្នារវាង​គណបក្ស ដែលមានអាសនៈ​នៅ​ក្នុង​រដ្ឋសភា តាមរយៈ​ការបែង​ចែក​គណៈកម្មការ​នៅក្នុងសភា តើនរណា​ត្រូវធ្វើ​ប្រធាន នរណា​ត្រូវធ្វើអនុប្រធាន គឺអាច​និយាយ​ជាមួយ​គ្នាបានទៀត ដើម្បី​បង្កើតក្បាលម៉ាស៊ីន​រដ្ឋ​សភា​។

ក្នុងតួនាទីជា​នាយករដ្ឋមន្ដ្រី​សម្រាប់​អាណត្ដិទី ៥ នៃ​រដ្ឋ​សភានេះ ដោយ​សារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះការ​បោះឆ្នោត ដោយ​មាន​សំឡេងភាគ​ច្រើន​ដាច់​ខាត​សម្ដេចតេជោ​នាយក​រដ្ឋមន្ដ្រី​ក៏បាន​ប្រ​កាស​ទៅកាន់​ប្រជាពលរដ្ឋ និងកម្មករ​ទូទាំង​ប្រទេស​ថា សម្ដេចនឹងធ្វើការ​កែ​ទម្រង់​ស៊ីជម្រៅ ហើយ​និង​ខិតខំ​ជំរុញ​ការដំឡើង​ប្រាក់ខែ​កាន់តែខ្ពស់​សម្រាប់​កម្មករ​នៅ​តាម​រោង​ចក្រ និងជូន​មន្ដ្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​ផងដែរ៕