Thursday, May 25, 2023

ចំណងជើង៖ “ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង”(ការវិភាគ លេង លេង)


+មុនសមាជគណបក្សភ្លើងទៀន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ៖

-សម រង្ស៊ី បានបញ្ជូន រ៉ុង ឈុន ឱ្យចូលមកដឹកនាំគណបក្ស (ចង់ឱ្យធ្វើជាប្រធានគណបក្ស) ក្នុងបំណងសំខាន់ឱ្យប្រឆាំង និងបង្ករចលាចល។

-ជូឡុង សូមួរ៉ា បានបញ្ជូន សុខ ហាច ឱ្យមកធ្វើជាអនុប្រធានគណបក្ស។

+ក្រោយសមាជថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៖

-អេង ឆៃអ៊ាង រួមគ្នាជាមួយ សុខ គឹមសេង ផ្អាកតួនាទី លី សុធារ៉ាយុត្តិ ពីអគ្គលេខាធិការគណបក្ស ចុងក្រោយបានជ្រើសតាំង គង់ មុនីកា ឱ្យធ្វើអគ្គលេខាធិការស្តីទី។

-ការប្រជែងគ្នាឈរឈ្មោះបេក្ខភាពលេខរៀងលើ និងមណ្ឌលបោះឆ្នោតធំៗ ទន្ទឹមនឹងមនុស្សនៅក្រៅប្រទេស ជាប្រភពហិរញ្ញវត្ថុ មិនអាចឈរឈ្មោះបាន ដែលធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់ សម រង្ស៊ី ។ អេង ឆៃអ៊ាង បានទាមទារឱ្យកូនប្រសាររបស់ខ្លួន ឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ្សេត ឈរឈ្មោះលេខរៀងទី១ នៅមណ្ឌលខេត្តបាត់ដំបង ប្រជែង ជាមួយ សុខ ហាច។ ចំណែក សេង ម៉ារឌី ដែលជាមនុស្សរបស់ ជូឡុង សូមួរ៉ា និងជាអ្នកកាន់ហិរញ្ញវត្ថុគណបក្ស មិនបានឈរលំដាប់ទី១។ 

-ទាវ វណ្ណុល ប្រធានគណបក្ស ដែលសម រង្ស៊ី មិនមានការទុកចិត្ត។

-គួយ ប៊ុនរឿន ប្អូនថ្លៃអេង ឆៃអ៊ាង មិនមានតួនាទីក្នុងគណបក្ស ប៉ុន្តែបញ្ជាពីក្រោយ ពិសេសពាក់ព័ន្ធនឹងការចុះឈ្មោះចូលរួមបោះឆ្នោត ទោះបីជាដឹងថា បាត់ឯកសារ មិនអាចចុះឈ្មោះបាន ហើយត្រូវយកគណបក្សឆន្ទះខ្មែរទៅចុះឈ្មោះ ប៉ុន្តែ គួយ ប៊ុនរឿន ជំទាស់ និងជំរុញ រ៉ុង ឈុន ឱ្យយកពាក្យទៅដាក់នៅ គ.ជ.ប ហើយគម្រាមធ្វើបាតុកម្ម។

-សម្ភាសន៍ របស់ សុន ឆ័យ ជាមួយវិទ្យុបារាំងអន្តរជាតិ ៖ “សូមកុំអាក់អន់ចិត្តជាមួយអាជ្ញាធរមានសមត្ថកិច្ច ពីការហាមឃាត់នោះ វាមិនខុសពីអាជ្ញាធរទទាំងស្រុងទេ ព្រោះវាក៏ជាកំហុសរបស់យើងដែរ ដោយសារមានសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ឧសភា ដែលនាំឱ្យគេយល់ថា យើងមានផែនការធ្វើបាតុកម្ម ...”។ “សូមកុំអាក់អន់ស្រពន់ចិត្តអី ប្រសិនបើគណបក្សប្រឆាំងនេះមិនអាចចូលរួមការបោះឆ្នោតបាន ដោយចាត់ទុកថា នេះមកពីកំហុសរបស់គណបក្សនេះផងដែរ “។

សរុបសេចក្តីមក ៖ អាថ៌កំបាំង នៃ លិខិត១៩៣ មិនអាចសន្និដ្ឋានថា ជាការបាត់បង់ពិតប្រាកដនៅឡើយ ប៉ុន្តែបានធ្វើឱ្យពួកបរទេស លោកខាងលិច និងអាម៉េរិក យល់ភ័ន្តច្រឡំ និងទម្លាក់ការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាល គ.ជ.ប ក្រុមប្រឹក្សាធម្មនុញ្ញ និងឈានទៅមិនទទួលស្គាល់ការបោះឆ្នោត ដើម្បីបន្តគាបសង្កត់រាជរដ្ឋាភិបាលអាណត្តិទី៧៕ 

(ព័ត៌មានបែកធ្លាយពីផ្ទៃក្នុងគណបក្សភ្លើងទៀន)





អគ្គលេខាធិការអាស៊ាន អញ្ជើញផ្តល់សន្ទុរកថា ក្នុងពិធីប្រគល់ពានរង្វាន់សុខុមាលភាព និងការអភិវឌ្ឍសង្គមឆ្នើមអាស៊ាន លើកទី២ និងចូលរួមប្រជុំ ក្នុងកម្មវិធី៤ផ្សេងទៀត នៅទីក្រុងហ្សាការតា

 


(ឥណ្ឌូណេស៊ី)៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថា នៅក្នុងពិធីប្រគល់ពានរង្វាន់សុខុមាលភាព និងការអភិវឌ្ឍសង្គមឆ្នើមអាស៊ានលើកទី២។

នៅក្នុងពិធីនោះ អគ្គលេខាធិការអាស៊ាន បានកោតសរសើរដល់ជ័យលាភីទាំងអស់ សម្រាប់ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការលើកកម្ពស់ស្តង់ដាររស់នៅសម្រាប់មនុស្ស ដែលងាយរងគ្រោះនៅក្នុងតំបន់ ព្រមទាំងការជួយពង្រឹងសមភាពយែនឌ័រ និងបរិយាប័ន្នសង្គម។ លោកអគ្គលេខាធិការ បានលើកទឹកចិត្តឲ្យជ័យលាភីទាំងអស់បន្តការងារដ៏ល្អប្រសើរនេះ។

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក ផាទ្រីក ហែមម័រ ឯកអគ្គរាជទូតជ្រើសតាំងនៃប្រទេសលុចសំបួប្រចាំអាស៊ាន បានជូនសារតាំង ដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានបង្ហាញពីតម្រូវការ និងបំណងប្រាថ្នាក្នុងការរិះរកសក្តានុពល ដែលមិនទាន់បានប្រើប្រាស់ ដើម្បីសហការបន្ថែម ព្រមទាំងលទ្ធភាពសម្រាប់ប្រទេសលុចសំបួ ចូលក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍ (TAC)។

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបស្វាគមន៍លោក ស្រ៊ុន រីដា វិចិត្រករមកពីប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសនៅក្នុងកម្មវិធី ASEAN Artists Residency Programme លើកទី ៥ ហើយដែលគាត់នឹងដាក់បង្ហាញស្នាដៃរបស់គាត់រយៈពេល១ខែ នៅលេខាធិការដ្ឋានអាស៊ាន។

សូមជម្រាបជូនថា កម្មវិធីនេះ ទទួលស្គាល់វិចិត្រករលេចធ្លោនៅក្នុងតំបន់ និងដាក់បង្ហាញទេពកោសល្យរបស់គេ ទៅដល់ទស្សនិកជនយ៉ាងទូលំទូលាយ ដើម្បីបង្កើនការយល់ដឹងពីសិល្បៈ និងវប្បធម៌របស់អាស៊ាន។

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Yassir Mohamed Ali Mohammed ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ូដង់ ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន និងស៊ូដង់ ។

នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោក Wang Ruijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនប្រចាំខេត្តក្វាងទុង និងជាប្រធានសមាគមន៍មិត្តភាពនៅបរទេសរបស់ខេត្តក្វាងទុង។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងស្វែងរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងខេត្តក្វាងទុង ជាមួយលេខាធិការដ្ឋានអាស៊ាន ព្រមទាំងជាមួយប្រទេសសមាជិកអាស៊ាន៕

 


លិខិតមិត្តអ្នកអាន៖ ការដែលគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោត គឺជា «ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង»


(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ហ្វេសប៊ុកមួយឈ្មោះ Jasmine Angkor បានទម្លាយអំពីរឿងរ៉ាវផ្ទៃក្នុងរបស់គណបក្សភ្លើងទៀន ដែលពាក់ព័ន្ធនឹងការដែលមិនអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះបាន ដោយហ្វេសប៊ុកនេះ បានចាត់ទុកថា «ល្បិចកលថ្មី នយោបាយចាស់ ដេកផ្ទះឈ្នះឯង» តែប៉ុណ្ណោះ។



ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលទម្លាយដោយ Jasmine Angkor៖

«+ មុនសមាជគណបក្សភ្លើងទៀន ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៖

– សម រង្ស៉ី បានបញ្ជូន រ៉ុង ឈុន ឱ្យចូលមកដឹកនាំគណបក្ស (ចង់ឱ្យធ្វើជាប្រធានគណបក្ស) ក្នុងបំណងសំខាន់ឱ្យប្រឆាំង និងបង្កចលាចល។
– ជូឡុង សូមួរ៉ា បានបញ្ជូន សុខ ហាច ឱ្យមកធ្វើជាអនុប្រធានគណបក្ស។

+ ក្រោយសមាជថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៖

– អេង ឆៃអ៊ាង រួមគ្នាជាមួយ សុខ គឹមសេង ផ្អាកតួនាទី លី សុធារ៉ាយុត្តិ ពីអគ្គលេខាធិការគណបក្ស ចុងក្រោយបានជ្រើសតាំង គង់ មុនីកា ឱ្យធ្វើអគ្គលេខាធិការស្តីទី។

– ការប្រជែងគ្នាឈរឈ្មោះបេក្ខភាពលេខរៀងលើ និងមណ្ឌលបោះឆ្នោតធំៗ ទន្ទឹមនឹងមនុស្សនៅក្រៅប្រទេស ជាប្រភពហិរញ្ញវត្ថុ មិនអាចឈរឈ្មោះបាន ដែលធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់ សម រង្ស៉ី។ អេង ឆៃអ៊ាង បានទាមទារឱ្យកូនប្រសាររបស់ខ្លួន ឈ្មោះ ស៊ិន ចាន់ពៅរ៉ូហ្សេត ឈរឈ្មោះលេខរៀងទី១ នៅមណ្ឌលខេត្តបាត់ដំបង ប្រជែងជាមួយ សុខ ហាច។ ចំណែក សេង ម៉ារឌី ដែលជាមនុស្សរបស់ ជូឡុង សូមួរ៉ា និងជាអ្នកកាន់ហិរញ្ញវត្ថុគណបក្ស មិនបានឈរលំដាប់ទី១។

– ទាវ វណ្ណុល ប្រធានគណបក្ស ដែលសម រង្ស៉ី មិនមានការទុកចិត្ត។
– គួយ ប៊ុនរឿន ប្អូនថ្លៃ អេង ឆៃអ៊ាង មិនមានតួនាទីក្នុងគណបក្ស ប៉ុន្តែបញ្ជាពីក្រោយ ពិសេសពាក់ព័ន្ធនឹងការចុះឈ្មោះចូលរួមបោះឆ្នោត ទោះបីជាដឹងថា បាត់ឯកសារ មិនអាចចុះឈ្មោះបាន ហើយត្រូវយកគណបក្សឆន្ទៈខ្មែរទៅចុះឈ្មោះ ប៉ុន្តែ គួយ ប៊ុនរឿន ជំទាស់ និងជំរុញ រ៉ុង ឈុន ឱ្យយកពាក្យទៅដាក់នៅ គ.ជ.ប ហើយគម្រាមធ្វើបាតុកម្ម។

– សម្ភាសន៍ របស់ សុន ឆ័យ ជាមួយវិទ្យុបារាំងអន្តរជាតិ៖ «សូមកុំអាក់អន់ចិត្តជាមួយអាជ្ញាធរមានសមត្ថកិច្ច ពីការហាមឃាត់នោះ វាមិនខុសពីអាជ្ញាធរទាំងស្រុងទេ ព្រោះវាក៏ជាកំហុសរបស់យើងដែរ ដោយសារមានសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ចុះថ្ងៃទី១២ ឧសភា ដែលនាំឱ្យគេយល់ថា យើងមានផែនការធ្វើបាតុកម្ម …»។ «សូមកុំអាក់អន់ស្រពន់ចិត្តអី ប្រសិនបើគណបក្សប្រឆាំងនេះមិនអាចចូលរួមការបោះឆ្នោតបាន ដោយចាត់ទុកថា នេះមកពីកំហុសរបស់គណបក្សនេះផងដែរ»។

សរុបសេចក្តីមក៖ អាថ៌កំបាំង នៃលិខិត១៩៣ មិនអាចសន្និដ្ឋានថា ជាការបាត់បង់ពិតប្រាកដនៅឡើយ ប៉ុន្តែបានធ្វើឱ្យពួកបរទេសលោកខាងលិច និងអាម៉េរិក យល់ភាន់ច្រឡំ និងទម្លាក់ការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាល គ.ជ.ប ក្រុមប្រឹក្សាធម្មនុញ្ញ និងឈានទៅមិនទទួលស្គាល់ការបោះឆ្នោត ដើម្បីបន្តគាបសង្កត់រាជរដ្ឋាភិបាល អាណត្តិទី៧»៕

(Video) សារលិខិតជូនពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ

 សារលិខិតជូនពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ





សារលិខិតជូនពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ


សារលិខិតជូនពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ








វិភាគអន្តរជាតិ៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើង តើនរណាគំរាមកំហែងនរណា?


(វ៉ាស៊ីនតោន)៖ អ្នកនាង គីម យ៉ូជុង ប្អូនស្រីបង្កើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីពេលថ្មីៗនេះបានធ្វើការព្រមានមួយស្ដីពីផែនការរបស់ទីក្រុង ព្យុងយ៉ាង សម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយចង់សំដៅលើការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ ដើម្បីរារាំងកុំឱ្យសង្រ្គាមផ្ទុះឡើង ដែលអ្នកនាងផ្ទាល់ហៅថា «បេសកកម្មទី២»។ បេសកកម្មទី២ មិនត្រូវបានអ្នកនាងគីម យ៉ូជុង បញ្ជាក់ឱ្យច្បាស់ថាជាអ្វីនោះទេ។ ប៉ុន្តែការព្រមានរបស់អ្នកនាង កើតមានឡើងបន្ទាប់ពីលោក ចូ បៃដិន និងលោក យូន ស៊ុកយុល បានចេញផ្សាយសេចក្ដីប្រកាសរួមមួយដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារកូរ៉េខាងត្បូង នៅក្រោមឆត្រនុយក្លេអ៊ែរ។

ជាការពិតណាស់ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មានការរីកចម្រើនជាលំដាប់ជាមួយការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប អាវុធនុយក្លេអ៊ែរតាក់ទិក និងការធ្វើ ពិពិធកម្មប្រព័ន្ធអាវុធ ដែលទាំងនេះកំពុងជួយបង្កើនសមត្ថភាព «សម្លុតគំរាម» របស់ទីក្រុងព្យុងយ៉ាង។ បើតាមក្រុមអ្នកវិភាគ តាមរយៈការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធ នុយក្លេអ៊ែរ កូរ៉េខាងជើងមានគោលដៅបំបែកបំបាក់សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយធ្វើឱ្យទីក្រុងសេអ៊ូលសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់អាមេរិក ថាតើហ៊ានលះបង់ទីក្រុងបូស្ដុន ដើម្បីការពារទីក្រុងប៊ូសាន ដែរឬក៏យ៉ាងណា? សម្រាប់កូរ៉េខាងជើង អាវុធនុយក្លេអ៊ែរតាក់ទិកនឹងធានាថាកូរ៉េខាងជើងមានគុណប្រយោជន៍ ច្រើនជាងកូរ៉េខាងត្បូងនៅក្នុងសង្រ្គាម ហើយមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM អាចកំញើញសហរដ្ឋអាមេរិកឱ្យឈរនៅម្ខាង។ និយាយជារួម កូរ៉េខាងជើងចង់សម្លុត កូរ៉េខាងត្បូងឱ្យចុះញ៉ម។

ក៏ប៉ុន្តែ វាមិនប្រាកដនោះទេថាកូរ៉េខាងត្បូង អាចនឹងចុះញ៉មនឹងកូរ៉េខាងជើង បើទោះបីជាស្ថិតនៅក្នុងសេណារីយ៉ូដែលទីក្រុងសេអ៊ូលត្រូវបានអាមេរិក បោះបង់ចោល ឬក៏ ដោយសារតែមិនមានអាវុធនុយក្លេអ៊ែរ ក៏ដោយ។ ជាធម្មតា អ្នកចង់សម្លុតគំរាមឱ្យគេខ្លាច ខ្លួនឯងត្រូវតែមានសមត្ថភាពពិតប្រាកដធ្វើឱ្យគេខ្លាច។ ត្រង់ចំណុចនេះ ទោះជា សមត្ថភាពឃ្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង រីកចម្រើនក៏ពិតមែន តែសមត្ថភាពបំផ្លិចបំផ្លាញគឺវាមិនដូចគ្នាទៅនឹងសមត្ថភាពសម្លុតគំរាមឡើយ ខណៈសមត្ថភាពយោធា កូរ៉េខាងត្បូងក៏មិនធម្មតានោះដែរ។ ជាឧទាហរណ៍ កូរ៉េខាងជើង ជារឿយៗតែងតែស្នើឱ្យកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ភ្ជាប់ជាមួយ ការព្រមានពីគ្រោះមហន្តរាយមិនធ្លាប់មានពីមុនមក។ តែសេអ៊ូល និងវ៉ាស៊ីនតោន នៅតែបន្តធ្វើសមយុទ្ធយោធារួមគ្នាដដែល។ ដូច្នេះបើកូរ៉េខាងត្បូង មិនបានចាញ់សម្លុតគំរាម ពីកូរ៉េខាងជើងផង តើវាអាចទៅរួចទេដែលកូរ៉េខាងត្បូងនឹងចុះចាញ់កូរ៉េខាងជើង ដោយមិនតដៃអ្វីសោះ?

ម្យ៉ាងវិញទៀត បើសង្រ្គាមផ្ទុះឡើង កូរ៉េខាងជើង រួមទាំងរបបដឹកនាំលោក គីម ជុងអ៊ុន ក៏មិនប្រាកដថានឹងរួចខ្លួននោះដែរ។ កូរ៉េខាងជើងមានសមត្ថភាពបើកការវាយប្រហារ ដោយផ្ទាល់លើទីក្រុងសេអ៊ូល ដោយប្រើប្រាស់កាំភ្លើងធំ និងអាវុធនុយក្លេអ៊ែរតាក់ទិកស៊េរីថ្មីរបស់ខ្លួន។ តែកូរ៉េខាងជើង ក៏មិនអាចរួចខ្លួនពីការសងសឹកពីសំណាក់កូរ៉េខាងត្បូង នោះដែរ។ ប្រព័ន្ធការពារអ័ក្ស៣ ឬ Three-Axis System ត្រូវបានបង្កើតឡើងក្នុងគោលដៅធានាឱ្យបានថានៅពេលសង្រ្គាមផ្ទុះឡើង របបដឹកនាំកូរ៉េខាងជើង នឹងមិនរួចខ្លួន ទៅដោយទទេនោះទេ។

និយាយពីសមត្ថភាពនុយក្លេអ៊ែរ វាអាចនឹងពិបាកប៉ាន់ស្មាន តែបើនិយាយពីសង្រ្គាមដោយប្រើអាវុធទូទៅធម្មតាវិញ កូរ៉េខាងត្បូងពិតណាស់អាចទប់ស្កាត់ការឈ្លានពានពី កូរ៉េខាងជើង ដោយមិនចាំបាច់មានអន្តរាគមន៍ពីសហរដ្ឋអាមេរិក។ ទីក្រុងសេអ៊ូល ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះបានប្រឹងប្រែងអភិវឌ្ឍសមត្ថភាពយោធាយ៉ាងខ្លាំង ហើយ បច្ចុប្បន្នក៏បានក្លាយទៅជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយផងដែរ។ សហរដ្ឋអាមេរិក ថ្វីបើជំទាស់មិនឱ្យកូរ៉េខាងត្បូងផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរក៏ដោយ តែទីក្រុង វ៉ាស៊ីនតោន បានផ្ដល់ការគាំទ្រយ៉ាងសម្បើមដល់ទីក្រុងសេអ៊ូល លើការពង្រឹងសមត្ថភាពមីស៊ីល និងស៊ើបការណ៍សម្ងាត់ ហើយកូរ៉េខាងជើងវិញក៏មិនមានសមត្ថភាព ១០០ ភាគរយអាចការពារខ្លួនពីការវាយប្រហារសងសឹកពីកូរ៉េខាងត្បូង បាននោះទេ។

គួរបញ្ជាក់ថា ការបង្កើនការអភិវឌ្ឍ និងការធ្វើពិពិធកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ បានបង្ហាញថាកូរ៉េខាងជើង ដឹងនៅក្នុងចិត្តយ៉ាងច្បាស់ថាខ្លួនចាញ់ប្រៀបកូរ៉េខាងត្បូង ខាងអាវុធទូទៅធម្មតា ហើយអាវុធនុយក្លេអ៊ែរគឺជាមធ្យោបាយតែមួយគត់ ដើម្បីអាចរក្សាតុល្យភាពយោធាស៊ីសងគ្នាបាន។ បានន័យថាវាជារឿងសមហេតុផលសម្រាប់ កូរ៉េខាងជើង ក្នុងការពង្រឹងសមត្ថភាពឃ្លាំងអាវុធនុយក្លេអ៊ែរ ដរាបណាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែពង្រឹងអំណាចយោធារបស់ខ្លួន។ ដូច្នេះ ការព្រមានរបស់ អ្នកនាង គីម យ៉ូជុង ពី «បេសកកម្មទី២» វាមិនមែនជាបញ្ហាចោទទេ បើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអាចគំរាមកំហែងដល់អាយុជីវិតនយោបាយនៃរបបដឹកនាំ លោក គីម ជុងអ៊ុន៕ Fresh News