Wednesday, October 28, 2015

សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីស្ថានការណ៍នយោបាយនៅព្រះរាជាណាចក្រកម្ពុជា





សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីស្ថានការណ៍នយោបាយនៅព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងអំពើហិង្សាដែលបានកើតឡើង កាលពីថ្ងៃទី ២៦ ខែ តុលា កន្លងទៅនេះ

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥

ក្រសួង​សេដ្ឋកិច្ច ​និងហិរ​ញ្ញវត្ថុ សម្រេច​កែសម្រួ​លកម្រិតពិ​ន័យក្នុងកា​រប្រមូល​ពន្ធអាករលើ​រថយន្ត​

នៅថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០១៥ អគ្គនាយក​ដ្ឋានគយ និងរដ្ឋាករ​កម្ពុជា បានដាក់​លិខិតជម្រាបជូន ឯកឧត្តមរដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ដោយជម្រាបជូន​ពីដំណើរការនៃ​ការអនុវត្តផែនការសកម្ម ភាព​ស្តីពីការប្រមូល​ពន្ធអាករលើយា​នយន្តគ្មានពន្ធ។
នៅក្នុងលិខិ​តនោះបា​នឱ្យដឹងថា អគ្គនាយ​កដ្ឋានគយ និងរដ្ឋក​រកម្ពុជា (អគរបានធ្វើការតាមដានយ៉ាង យកចិត្តទុក​ដាក់នូវរាល់​ប្រតិកម្មទាំងឡា​យពីអ្នកបង់ពន្ធ និងវាយតម្លៃលទ្ធ​ផលការអនុវត្ត​ជាប្រចាំ ក្នុងគោល​បំណងក្តាប់ឱ្យ​បាននូវប​ញ្ហានានា ដែលបង្ក​ឱ្យមានការរាំងស្ទះ ព្រមទាំងដើម្បីលើ​កឡើងនូវ​ជម្រើស ដំណោះស្រាយក្នុង​ការធានាឱ្យដំណើរ​ការប្រមូល​ពន្ធអាករនេះប្រ​ព្រឹត្តទៅបានរ​លូន។ អគ្គនាយកដ្ឋា​នគយ និងរដ្ឋាករកម្ពុជាក៏បានបញ្ជាក់​ទៀតថា ក្នុងការអនុ​វត្តរយៈពេល​ជិតបីខែកន្ល​ង​មក មានម្ចាស់​រថយន្តមួយ​ ចំនួនតូចប៉ុណ្ណោះដែលបា​នចូលមកបំពេ​ញកាតព្វកិច្ចពន្ធ​អាករដោយស្ម័​គ្រចិត្ត។ ផ្អែកលើបទពិសោធន៍ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកត់សម្គាល់ឃើញថា កម្រិតប្រាក់ពិន័​យខ្ពស់ ​គឺជាមូលហេតុសំខាន់មួយក្នុងចំណោមហេតុ​ផលនានាដែលធ្វើ​ឱ្យម្ចាស់យានយន្តគ្មានពន្ធមា​នភាពស្ទាក់ស្ទើ​រក្នុងការចូលមក​បង់ពន្ធអាករ។
ដោយមានចំ​ណារឯកភាពពីឯ​កឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្នុងគោលបំណងជម្រុញឱ្យមាន​ការចូលរួមមកបំពេញកាតព្វកិច្ច​ពន្ធអាករ​ដោយស្ម័គ្រចិត្តឱ្យបានច្រើន​ជាអតិ​បរមា មុននឹងឈានដល់ការ​ចាត់វិធានការបង្រ្កាប​នោះ អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា ក៏ដូចជាក្រសួង សេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ បានសម្រេច​ធ្វើការបន្ថយកម្រិតពិន័​យលើរថយន្ត និងគ្រឿងចក្រក្នុង​ដំណាក់កាល ទី១ដូចជារថយន្តនិងគ្រឿង​ចក្រ ឆ្នាំម៉ូដែល មុន​ឆ្នាំ២០០៦ ត្រូវបានកែសម្រួលពី១៥មកនៅត្រឹម ១០ពីឆ្នាំ២០០៦ដល់២០១៣ ត្រូវបានកែសម្រួល​ពី២០មកនៅត្រឹម ១៥និង ម៉ូដែល​ចាប់ ពីឆ្នាំ២០១៤ ឡើងទៅ ត្រូវបាន​កែសម្រួលពី២៥មកនៅត្រឹម ២០%
ទន្ទឹមនឹងនេះ ដើម្បីធានានូវ​សមភាពនៃការបំពេញកាតព្វ​កិច្ចពន្ធអា​ករ អគ្គនាយកដ្ឋា​នគយ និងរដ្ឋាករ កម្ពុជាសម្រេចបង្វិលសងវិញ​នូវកម្រិតប្រាក់ពិន័យដែលបា​ន​បង់លើសដោយអ្នក​បង់ពន្ធអាករតាម​រូបភាព ស្ម័គ្រចិត្តនាពេល​កន្លងមកផងដែរ។


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំដើម្បីជំរុញឲ្យស្ថាប័នរដ្ឋទាំងអស់ បើកប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការសម្រាប់ខែវិច្ឆិកា ឲ្យទាន់ក្នុងសប្តាហ៍ទី៣

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​និងក្រសួង​មុខងារ​សាធារណៈ ​បានចេញ​សេចក្តីជូន​ដំណឹងរួម​មួយ ដោយ​បញ្ជាក់ពីដំណើរ​ការរៀបចំ​ ការបើប្រាក់​បៀវត្សរ៍​សម្រាប់ខែវិច្ឆិកា ​ជូនដល់មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុ​ធទូទាំងប្រទេស ​ឲ្យបានទាន់​ពេលវេលា ​និងយ៉ាងយូរ​បំផុតក្នុង​សប្តាហ៍ទី៣ ​ស្របតាមអនុសាសន៍​ របស់សម្តេចតេជោ ​ហ៊ុន សែន ​កាលពីពេល​កន្លងទៅ។​
ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ នឹងធ្វើការ​ត្រួតពិនិត្យ ​នឹងរៀបចំបើក​ផ្តល់បៀវត្ស​ដល់ក្រសួង​ស្ថាប័ន សាលារាជ​ធានី ខេត្ត​ មន្ទីរ​ និងអង្គភាព​ជំនាញឲ្យបាន​ទាន់ក្នុង​សប្តាហ៍ទី២ ​នៃខែវិច្ឆិកា ​បន្ទាប់ពីទទួលបាន​អាណត្តិបើក​ប្រាក់បៀវត្ស ​ពីក្រសួង ​ស្ថាប័ន ​សាលារាជធានី ​ខេត្ត មន្ទីរ​ និងអង្គ​ភាព ជំនាញ​រាជធានី ​ខេត្ត។​
ក្រសួងស្ថាប័ន​ សាលារាជ​ធានី ខេត្ត​ មន្ទីរ​ និងអង្គភាព​ជំនាញរាជធានី ​ខេត្ត ត្រូវធានា​ការបើក ​ផ្តល់បៀវត្សរ៍​ ប្រចាំខែវិច្ឆិកា ​ឆ្នាំ២០១៥​ ជូនមន្ត្រីរាជ​ការស៊ីវិល ​នគរបាលជាតិ​ យោធិន ​ឲ្យបាន យ៉ាងយូរក្នុងសប្តាហ៍ទី៣​ ខែវិច្ឆិកា ​ឆ្នាំ២០១៥៕​


បទវិភា​គ ដោយ៖​ ពង្ស​ សុក្រឹត្យ,យុទ្ធសាស្ត្រ​បង្វែរព្រឹត្តិកា​រណ៍ របស់អ្ន​កនយោបាយ​

ក្រុម​អ្នក​វិភាគ​ កំពុង​តាម​ដាន​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ហេតុការណ៍​ដែល​នាំ​ទៅ​ដល់​​ការ​​វាយ​​ដំ​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​២រូប​ កាល​ពី​ដើម​សប្តាហ៍​នេះ​ ព្រោះវាជាព័ត៌មាន​ដែល​ពលរដ្ឋ​​កំពុង​មាន​​ការ​ចាប់​អារម្មណ៍​។​
ក្រោយ​ពី​បាន​ឃើញ​សកម្មភាព​វាយ​ដំ​តំណាង​រាស្ត្រ​ តាម​រយៈ​វីដេអូ​ឃ្លីប​ ដែល​អ្នក​ថត ​​បាន​​បង្ហោះ​​​នៅ​​លើ​​បណ្តាញ​​សង្គម​ហ្វ៊េសប៊ុក​ព្រោង​​ព្រាត​មក​ ទាំង​ក្រុម​អ្នក​វិភាគ​ និង​ប្រជាពលរដ្ឋ​ ​​មានការ​ងឿង​ឆ្ងល់​ជាខ្លាំង​ ដោយ​​សារ​សាច់​រឿង​នៃ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​ ហាក់​ដូច​ជាមិនស៊ីគ្នា​ទៅ​នឹង​ប្រធាន​បទ​ ដែល​ក្រុម​បាតុករ​ស្រែក​តវ៉ា​​ទាម​ទារ​ ទាល់​តែសោះ​។
គេនៅ​ចាំបាន​ថា​ ចាប់តាំងពីវេលាម៉ោងប្រមាណ៧ព្រឹក​ថ្ងៃទី​២៦ ខែតុលា​ ឆ្នាំ២០១៥​កន្លង​ទៅ​នេះ​ មាន​ក្រុម​បាតុករ​ចម្រុះ​ជាង ៥ពាន់​នាក់​​ បាន​មក​ប្រមូល​ផ្តុំគ្នា​នៅខាងមុខមរដ្ឋសភាជាតិ ដើម្បី​ស្នើសុំ​ឲ្យ​ប្រធាន​រដ្ឋសភា​ លោក ហេង សំរិន និង​តំណាង​រាស្ត្រ​ទាំង​អស់​ ដកលោក កឹម សុខា​ ចេញ​ពី​តំណែង​អនុប្រធាន​ទី​១​នៃរដ្ឋ​សភា​។​ ក្រោយ​ពី​មាន​ការ​ស្រែកទាមទារ​ប្រមាណ​​ជាង​​៣​ម៉ោង​ ទើប​គេ​ឃើញ​​​តំណាងរាស្ត្រ នៃគណបក្ស​ដែលមាន​អាសនៈ​ក្នុង​​រដ្ឋសភា​​​​បានចេញ​មកទទួល​ញត្តិពី​បាតុករទាំង​នោះ​។ ​បន្ទាប់មក​ក្រុមបាតុករ​​ បាន​​បំបែក​​​​​ហ្វូង​ចេញ​អស់ពីខាងមុខ​រដ្ឋសភា ​​ឆ្ពោះ​ទៅ​​​ផ្ទះ​រៀងៗខ្លួន​វិញ​ ប៉ុន្តែ​​ក្រុមបាតុករ​ខ្លះ​ បាន​នាំ​គ្នា​​​ទៅ​ប្រមូលផ្តុំ​​ជា​ប​ន្ត​​​នៅ​ខាងមុខ​គេហដ្ឋាន​​របស់​លោក កឹម សុខា ដែល​ស្ថិត​​នៅ​ខណ្ឌ​ទួលគោក​។​​
ចំណុច​ដែល​ក្រុម​អ្នក​វិភាគ​ និង​ប្រជាពលរដ្ឋ​ ដែល​បាន​មើល​វីដេអូឃ្លីបមានការ​ងឿង​ឆ្ងល់​នោះ​ គឺ​ត្រង់​ថា​ឈុតឆាក​វាយដំ​តំណាង​រាស្ត្រ​ទាំង​ពីរ​រូប ​គឺ​ហាក់​ដូច​ជាមាន​ការ​រៀប​ចំ​ ដើម្បី​បង្វែរ​សាច់​រឿង​នៃ​ព្រឹត្តិការណ៍​ ពី​ប្រធាន​បទ​ពលរដ្ឋ​​តវ៉ា​​ស្នើ​សុំ​ដក​តំណែង​លោក កឹម សុខា​ ទៅ​ជា​ប្រធាន​បទ​អំពើ​ហិង្សា​ទៅ​លើ​តំណាង​រាស្ត្រ​ទៅ​វិញ​។​ វាហាក់​ដូច​ជា​មាន​ការ​ណាត់​ពេល​គ្នា​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ ពី​ព្រោះ​ក្រុម​អ្នក​ទៅ​វាយ​តំណាង​រាស្ត្រ​ទាំង​នោះ​ ទើប​តែ​ជិះឡាន​កូរ៉េ​ពណ៌​ស​ (ព័ត៌មាន​តាម​អ្នកឃើញ​ហេតុ​ការណ៍​ផ្ទាល់) ​មក​ដល់​ក្រោយ​ពេល​​ក្រុមបាតុករ​បំបែក​​ហ្វូង​​អស់​​ទៅ​​ហើយ​ និង​គាប់​ជួន​ពេលគ្នា​ដែល​​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​​ចេញ​ពី​ប្រជុំ​តាម​ទ្វារ​ក្រោយ​មន្ទីរ​រដ្ឋ​សភា​​​​​។ ហេតុអ្វី​បានជាមាន​មនុស្ស​មួយ​ក្រុម​លេច​មុខ​​មក​ពីណា?​ ជាទូទៅ​ គ្រប់​រថយន្ត​ទំនើប​ ដឹក​អ្នក​ធំ​ជាធម្មតា​តែង​តែ​មាន​ចាក់​សោរ​ទ្វារ​​​ដោយ​ស្វ័យ​ប្រវត្តិ​ ប៉ុន្តែ​សម្រាប់​ហេតុការណ៍​អំពើ​ហិង្សានេះ​ រថយន្ត​របស់​លោក​តំណាង​រាស្ត្រ​​​​ គង់​ សភា​ និង​ ញ៉យ ចំរើន​ សុទ្ធតែ​អត់​មាន​ចាក់​សោរ​ ហើយ​លោក​ទាំង​ពីរ​មិន​បាន​ស្រែក​​ឲ្យ​គេ​ជួយ​ ឬ​រត់​បន្តិច​ណា​ឡើយនៅពេល​ដែល​មាន​ការ​ចាប់​ទាញ​ចេញពីរថយន្ត​​ គឺ​ដេក​​សំងំ​ឲ្យ​ក្រុម​ជន​ល្មើស​វាយ​ដោយ​សេរី​។​ ចំណុច​ដែល​រឹត​តែ​សង្ស័យ​ទៀត​នោះ​ គឺ​ក្រោយ​​ពី​ត្រូវ​​បាន​វាយ​ដំ​ម្តង​ហើយ លោក គង់​ សភា ត្រូវបាន​អ្នក​បើកបរ​ លើកដាក់​លើ​រថយ​ន្ត​​វិញ​ ហើយ​​​គ្មាន​​ការ​បើក​រថយន្ត​រត់​នោះ​ទេ​ ​គឺ​នៅ​រង់​ចាំ​ឲ្យ​ក្រុម​ជន​ល្មើស​ បើក​ទ្វារ​ទាញ​យក​​​មក​វាយ​ដំ​​ម្តង​ទៀត​។​​ ម៉្យាងទៀត ក្រុម​បាតុករដែល​តវ៉ា​ពីព្រឹក គឺ​ទាម​ទារ​បណ្តេញ​លោក​ កឹម សុខា ចេញពីតំណែងឯណោះទេ ចុះហេតុអ្វី​បានជាមាន​​មនុស្ស​មួយ​ក្រុម​ផ្សេង​ ចេញ​​មកបង្កហិង្សាជាមួយ​តំណាងរាស្ត្រដែលនៅក្រៅសាច់រឿងទៅវិញ?
ក្រុម​អ្នក​វិភាគ​ តែង​និយាយជារើយៗ​ថា​ «ជាតិ​ជា​អ្នក​នយោបាយ​​ អ្វីៗក៏ហ៊ាន​ធ្វើ​ដែរ​ ដើម្បី​សម្រេច​​មហិច្ឆតា​របស់​ខ្លួន»​ ជាពិសេស​ យុទ្ធសាស្ត្រ​​បង្វែរ​ព្រឹត្តិការណ៍​​​ គឺ​ត្រូវ​បាន​ក្រុម​​អ្នក​នយោ​បាយ​យក​​​មក​ប្រើ​ប្រាស់​​​ជាច្រើន​ជំនាន់​​ និង​នៅ​តែ​មាន​ប្រសិទ្ធភាពរហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​។​ ​​យ៉ាង​ណា​មិញ​ ឆាក​ល្ខោន​មួយរឿង​​ដែល​សម្តែង​ដោយ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ កាល​ពី​ដើម​សប្តាហ៍​នេះ​ បើទោះ​បី​ជា​ប៉ះ​ចំ​សាច់​ឯង​យ៉ាង​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​ហ៊ាន​ចំណាយ​ដែរ​។ ដូច្នេះ​ហើយ​ ទើប​តំណាង​រាស្ត្រ​ដែល​ទ្រម​ខ្លួន​ទាំង​ពីរ​ ត្រូវ​បាន​ទទួល​ការ​ចំណាយ​ព្យាបាល​នៅបរទេស​ដោយ​ថវិកា​គណបក្ស​ទាំង​ស្រុង​។
ទោះជាយ៉ាង​ណា​ ការ​ពិត​នឹង​ត្រូវ​បង្ហាញ​នាពេល​ឆាប់ៗខាង​មុខ​ជាក់​ជាមិន​ខាន​ ព្រោះ​រាជ​រដ្ឋាភិបាល​ ​បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ជន​ល្មើស​ដែល​បាន​បង្ក​អំពើ​ហិង្សា​ និង​​បាន​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​លើ​ករណីនេះ​​​រួច​ហើយ​ដែរ​។ យើង​សង្ឃឹម​​ថា​សមត្ថកិច្ច​​ នឹង​មាន​វិធាន​ការ​ច្បាប់​ដ៏សម​រម្យ​ និង​ម៉ឹងម៉ាត់​ ចំពោះ​ជន​ដៃដល់​ និង​​​មេក្លោង​ដែល​​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​​​នេះ​៕​

តំណាងក្រុមបា​តុករអហិ​ង្សា ចេញលិ​ខិតបដិ​សេធ ចំពោះ​ទង្វើហិ​ង្សារបស់ជនមួ​យក្រុមតូច ដែល​បានវាយលើអ្ន​កតំណាងរា​​ស្ត្រ CNRP​

នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥នេះ តំណាងប្រ​ជាពលរដ្ឋ ដែលជាក្រុ​មបាតុករអហិ​ង្សា ដែលបាន ធ្វើបាតុកម្មទា​មទា​រទម្លាក់ លោក កឹម សុខា ចេញពីដំណែង អនុប្រធានទី១ រដ្ឋសភា បាន​ចេញលិខិតបដិ​សេធចំពោះទង្វើវា​យទាត់ធាក់  របស់ជនមួ​យក្រុមតូច ដែលបាន​ប្រព្រឹត្ត ទៅលើអ្នកតំណាង​រាស្ត្រ CNRP គឺឯកឧត្តម ញ៉យ ចំរើន និងឯកឧត្តម គង់ សភា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅ។
ក្នុងលិខិ​តបដិសេធរបស់ ក្រុមបាតុក​រសន្តិវិធី បានរៀប​រាប់ថា យើងខ្ញុំទាំង​អស់គ្នា តំណាងប្រ​ជា ពលរ​ដ្ឋរស់នៅក្នុងរាជ​ធានីភ្នំពេញ បានជួបជុំគ្នា​ធ្វើ បាតុកម្ម​នៅមុខរដ្ឋសភា ដើម្បីទាមទា​រដោយ ទទូចដល់ស​ម្តេចប្រធានរ​ដ្ឋសភា និងអ្នកដំណា​ងរាស្ត្រទាំ​ងអស់ មេត្តាដកតំ​ណែង​ឯកឧត្តម កឹម សុខា ចេញ​ពីអនុប្រធានទី១រដ្ឋសភាឲ្យ បា​នឆាប់បំផុត ព្រោះថារ​យៈពេលកន្លង​មក បុគ្គល រូបនេះ បានធ្វើសកម្មភា​ពឃោសនា បោក​ប្រាស់ ញុះ​ញង់ បំបែក​បំបាក់ បង្កអស្ថិរភាព ព្រមទាំ​ង ធ្វើការអុកឡុក ដុតកំ​ហឹងពូជសាសន៍ និងអាឈា​នទៅបង្កអោយ​មានសង្គ្រាម កើតឡើ​ង ក្នុងផ្ទៃប្រ​ទេស ដែលសកម្មភាពទាំ​ងនេះ គឺពិតជាមិ​នស័ក្តិសមជា​ថ្នាក់ដឹកនាំនៃស្ថា​ប័នកំពូល របស់​ជាតិទេ។
លិខិតដដែ​លបានបន្តថា ការធ្វើបាតុកម្ម​នេះបានចប់តាមគោ​លបំណងដើម ដោយមាន​អ្នក តំណាងរាស្ត្រ​មកជួបយើ​ងទាំងអស់​គ្នា ព្រមទាំងទទួល​ញត្តិស្នើសុំ ហើ​យពួកយើងខ្ញុំ បាន​រំសាយ នៅវេលាម៉ោ​ង១០និង៣០នាទី តាមការណែ​នាំ របស់អាជ្ញាធរ​មានសមត្ថកិច្ច ប៉ុន្តែប្រកា​រដែល គួរអោយសោកស្តា​យនោះ គឺនៅពេលទទួ​លបានព័ត៌​មានថា នៅវេលាម៉ោង ១២និង១៥នាទី មានហេតុការណ៍ ​បង្កដោយជនមួ​យក្តាប់តូចមិ​នស្គាល់អត្តសញ្ញាណ បា​នធ្វើឲ្យមានរបួ​សស្នាម ដល់អ្នកតំណាងរាស្ត្រគ​ណបក្សសង្គ្រោះ​ជាតិចំនួន ០២រូប។
យើងខ្ញុំទាំងអស់គ្នាជាតំណា​ងប្រជាពលរដ្ឋ សូមធ្វើការប​ដិសេដយ៉ាងដាច់អ​ហង្ការ និងច្រាន ចោល ទាំងស្រុងចំពោះទង្វើ​ដែលកើតចេញពីជ​នមួយក្រុមតូច គឺមិនជាប់ពា​ក់ព័ន្ធ និងបាតុក​ររបស់ យើងខ្ញុំឡើយ ព្រមទាំងសូមអំពា​វនាវដល់អា​ជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធចា​ត់វិធានការ ស្រាវជ្រាវស្វែងរ​កជនបង្ក​មកផ្តន្ទាទោសតាម​ច្បាប់៕

ស្ថានទូតក​​ម្ពុជាប្រចាំប្រ​ទេ​សម៉ាឡេស៊ី ​បានអន្តរគ​មន៍​ជួយពលកា​រិនី​ខ្មែររងគ្រោះ​ចំ​នួន ០៤នាក់ ពីប្រទេស​​ម៉ាឡេស៊ី ​

បើតាមលិ​ខិតរបស់ក្រសួងកា​របរទេស និងសហប្រតិ​បត្តិការអន្តរជាតិ​ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នេះបានឲ្យ​ដឹងថា ស្ថានឯកអ​គ្គរាជទូតកម្ពុជា​ប្រចាំប្រទេសមម៉ា​ឡេស៊ី បានអន្តរគមន៍ ជួយពល​ការិនីខ្មែររងគ្រោះ​ចំនួន ០៤នាក់ ដែលបា​នទៅធ្វើការនៅប្រទេ​សម៉ាឡេស៊ី តាមរយៈ​ មេខ្យល់ហើយជួ​បការលំបាកក្នុងកា​រងារបានវិលមក​កម្ពុជាវិញ។
ពលការិនីខ្មែ​ររងគ្រោះទាំង៤នា​ក់នោះ មានឈ្មោះ អ៊ី តូច មានស្រុក​កំណើតនៅឃុំ​ព្រះធាតុ ស្រុកកំពង់ត្រ​បែកខេត្តព្រៃ​វែង បានទៅ​ធ្វើការតាមផ្ទះនៅប្រ​ទេសម៉ាឡេស៊ី តាមរ​យៈមេខ្យល់ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៤នាងបានមកកាន់ស្ថាន​ទូត នៅថ្ងៃទី២២ ខែ​តុលា ឆ្នាំ ២០១៥ ដើម្បីសុំជួយឲ្យបា​នវិលត្រឡ​ប់មកកម្ពុ​ជាវិញ។ពល​ការិនី អ៊ី តូច នឹង​មកដល់អាកា​សយានដ្ឋាន អន្តរជាតិភ្នំពេ​ញ នៅថ្ងៃទី២៨ ​ខែតុលា ឆ្នាំ២០១៥នេះ វេលា​ម៉ោង១៦​៖០០នាទី រសៀល​ តាមជើងយន្តហោះ AK534 ពលការិនី៣​រូបទៀត នឹងត្រូវបញ្ជូ​នមកកម្ពុជា នៅថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោ​ង ០៧៖៥០ នាទីព្រឹក តា​មជើងយន្តហោះ AK៥៣៦។ ពលការិនីឈ្មោះនៅ ស្រីនាង អាយុ​២២ឆ្នាំ រស់នៅ​ស្រុកលើកដែក ខេត្តកណ្ដា​ល បានមកស្ថា​នទូតនៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៥ សុំជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។ ពលការិនីរូបនេះត្រូវបានបងស្រី បង្កើតនាំយកទៅប្រ​ទេសម៉ាឡេស៊ី កាល​ពីថ្ងៃទី២៦ ខែសី​ហា ឆ្នាំ២០១៤ ធ្វើការនៅ​ហាង បោកគក់សំលៀកបំពាក់។ ពលការិនី ឌីចាន់​ស្រ៊ូ អាយុ២០ឆ្នាំ នៅ​ស្រុកកំ​ពង់លែង ខេត្តកំព​ង់ឆ្នាំង បានមកស្ថានទូតនៅថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០១៥សុំជួយឲ្យបា​នវិល ត្រឡប់មក​កម្ពុជាវិញ។ ពលកា​រិនីរូបនេះ បានទៅប្រទេ​សម៉ាឡេស៊ី​ តាមរយៈ​មេខ្យល់កាលពីថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១៤ ធ្វើ​ការតាមផ្ទះ។ ពលកា​រិនី សំ ស៊ីណា (ឈ្មោះពិត សំ ស៊ីណែ​ត)អាយុ២០ឆ្នាំ នៅស្រុ​កសន្ទុក ខេត្តកំពង់ធំ បានមកស្ថានទូ​តនៅថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០១៥ សុំជួ​យឲ្យបានវិលត្រឡប់ម​កកម្ពុជាវិញ។ ពលការិនីរូបនេះ​បានទៅ​ប្រទេសម៉ាឡេស៊ី តាម​រយៈមេខ្យល់កាលពីឆ្នាំ២​០១២ធ្វើការនៅហាងលក់បាយ។
គួរបញ្ជា​ក់ថា កំឡុងពេលរង់ចាំ​ការត្រឡប់មក​កម្ពុជាវិញ ស្ថានទូត​បានផ្តល់កន្លែ​ងស្នាក់នៅ និងហូបចុក​ជូនដល់​ពលការិនីទំាង០៤ នាក់៕


បទ​​អត្ថាធិប្បាយ ដោ​យ៖ រត្ន័ សណ្ដា​ប់;តើ​លទ្ធិប្រ​ជាធិបតេយ្យនៅ​​បារំា​ងនិងក​ម្ពុជា មានអ្វីខុស​ប្លែក​គ្នា​​ទេ?​

មក​ទល់​បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​​ខ្មែរ​បាន​ក្រេប​ជ​ញ្ជក់​​នូវ​លទ្ធិ​ប្រជាធិ​បតេយ្យ​ ដែលបាន​ចង​ក្រង​ដោយ​ប្រទេស​លោក​ខាងលិច​ គឺ​មាន​រយៈ​ពេល​២៤​ឆ្នាំហើយ​ ​បើ​គិត​ចាប់តំាង​ពី​ថ្ងៃ​​ចុះហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀង​សន្ដិភាពទី​ក្រុង​បារីស​​ នា​​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ​១៩៩១​។​ ​ក្នុង​ស្មារតីកិច្ច​ព្រម​ព្រៀង​​​នេះ​ ​ក្នុង​ចំណុច​មួយ​មាន​ចែង​​ច្បាស់​ពី​ការ​លើក​​​កម្ពស់​លទ្ធិប្រជា​ធិបតេយ្យ បន្ទាប់ពី​​កម្ពុជា​បាន​ហែល​ឆ្លងកាត់​​​​របប​​ជា​ច្រើន ​និ​ង​​សង្រ្គាម​​​រុំា​​រ៉ៃ​ជាច្រើន​ទសវត្សរ៍​កន្លងមក​​​។​
          ព្រឹត្ដិការណ៍​​នេះ​ ពិត​ជា​បាន​ឆ្លុះ​បញ្ចំា​ង​នូវតក្ក​​​ភាព​ជាក់​ស្ដែង​ នៃការ​អនុវត្ដ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​​នៅ​កម្ពុជា​ ​និង​ប្រៀប​ធៀប​ទៅនឹងការ​អនុវត្ដ​​លទ្ធិប្រជាធិតេយ្យនៅ​ប្រទេសបារំាង​ ដែល​ជា​ប្រទេស​មហា​អំណាច​​មួយ​ ​ដែល​បាន​រួមចំណែក​ខ្នះខ្នែង​​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​ រវាង​ ភាគី​ខ្មែរ​ទំាង​បួន​ក្រុម​ និង​ក្នុងការ​ធ្វើ​ជាម្ចាស់​ផ្ទះរៀបចំការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្ដិភាពនោះ​។​
          ដើម​សប្តាហ៍នេះ​ ថ្ងៃទី​២៥-២៧​ ខែតុលា​ ឆ្នាំ​២០១៥ ខណៈ​​ដែល​លោកនាយករដ្ឋ​មន្រ្ដី​​ ហ៊ុន សែន​ អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​​ជាផ្លូវការ​នៅ​ប្រទេស​បារំាង​ ​ ​​ដើម្បី​ចុះ​ហត្ថ​លេ​ខា​ លើកិច្ច​សហប្រតិបត្ដិ​ការ​ទ្វេ​ភាគី​​រវាង​​បារំាង-កម្ពុជា​ នោះ​ ​​​​ក្រុម​អាណិកជន​ខ្មែរ​​ប្រមាណ​១០០​នាក់​ ​ធ្វើបាតុកម្ម​ចោទ​ប្រកាន់មកលើ​​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ថាមានការ​​គៀប​សង្កត់​សិទ្ធិសេរីភាព​នៅ​កម្ពុជា​ ហើយបាន​បង្ហាញ​ថា​ នៅ​ប្រទេស​បារំាង​គេបើក​ចំហរ​ឲ្យមាន​សិទ្ធិ​សេរីភាព​បូរិបូណ៍ ដោយ​អនុញ្ញាត​ឲ្យប្រជាពលរដ្ឋ​​ធ្វើការ​បញ្ចេ​ញ​​មតិ​ដោយ​សេរី តាម​រយៈ​ធ្វើ​បាតុកម្ម ជាដើម​​។
​ក្នុង​ន័យ​នេះ​ យើង​សូម​​លើក​ជា​សំនួរ​ថា តើនៅកម្ពុជាមាន​ការ​រឹតត្បិត​សិទ្ធិសេរី​​ភាព​ ជាងនៅ​ប្រទេស​បារំាង​ ឬ​ក៏លទ្ធិប្រជាធិបតេយ្យ​នៅប្រទេស​ទំាងពីរ​មាន​ដំណើរ​​ប្រព្រឹត្ដិ​ទៅ​ ក្នុង​រង្វង់​ក្រប​ខណ្ឌ័នៃ​លទ្ធិប្រជាធិបតេយ្យ​តែមួយ?​
          នៅប្រទេសបារំាង​ ៖ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក ហ៊ុន​ សែន​​ គេ​សង្កេត​ឃើញ​មាន​ការ​​លើក​កំពស់​​​សិ​ទ្ធិសេរីភាព និងការ​បញ្ចេ​ញមតិ​ទំាង​ក្រុម​ប្រឆំាង​ ក៏​ដូច​ជា​ក្រុ​ម​គំាទ្រ​​លោក ហ៊ុន​ សែន​​ ​ពិត​មែន​​។
នៅ​ទី​ក្រុង​ប៉ារីស ​ក្រុម​ប្រឆំាង​បាន​កេណ្ឌ​​គ្នី​​គ្នា​បាន​​ប្រមាណ​​​​​១០០នាក់ ស្រែក​អា​ក្រោស​​ ​នៅ​ទី​សាធារណៈ​​ដែល​អាជ្ញាធរបារំាង​​​​កំណត់ឲ្យ​​​ច្បាស់លាស់​ និ​ង​មិនត្រូវបង្ក​ភាព​អនា​ធិ​ប​តេយ្យ​​ជាដាច់ខាត​។​ ​ចំណែក​ឯ​ក្រុមអ្នក​គំាទ្រលោក​ ហ៊ុន សែន​ ​មាន​​​បងប្អូនអា​ណិក​​ជនខ្មែរ​​​ដែលរស់​នៅ​ប្រទេសបារំាង ​និង​ប្រ​ទេស​ជិត​ខាង​រាប់​ទសវត្សរ៍​មកហើយ​​ អ្នក​មាន​សញ្ជា​តិពីរ (ខ្មែរ-បារំាង...)​  និងបណ្ដានិស្សិត​ដែល​ទៅ​រៀន​នៅ​ប្រទេស​បារំាង​ បាន​មក​ចូល​រួម​តាម​ការ​ស្មគ្រ័​ចិត្ដ​ប្រមាណ​​ជាង​មួយ​ពាន់​នាក់​ ដើម្បី​ស្ដាប់​នូវ​បទឧទ្ទេសនាម​របស់​លោក ហ៊ុន សែន​ គឺ​​​ស្ថិត​ក្នុង​ភាព​ស្ងៀម​ស្ងាត់​ ​​សន្ដិ​ភាព​ និងប្រកប​ដោយ​ក្រម​សីល​ធម៌​ខ្ពស់។ តែ​បើ​ទោះ​ក្នុង​សភាព​បែប​នេះ​ក្ដី​ ​បែរ​ជា​ត្រូវ​​​​​​ក្រុម​ប្រឆំាង​​​និយាយ​បំផ្លើស​ថា មាន​ការបង្ខិ​ត​បង្ខំ​ពី​សំណាក់​គណ​បក្ស​​ប្រជាជន​កម្ពុជា​ ​​ឲ្យ​មក​ស្តាប់​ទៅវិញ​​។​
ចំណុ​ចនេះ​ អ្នកវិភាគនយោបាយ​មួយ​ចំ​នួន​បាន​ចោទ​សួរទៅវិញ​ថា​ តើរដ្ឋាភិបាល​បារំាង​អាច​អនុញ្ញាតឲ្យមាន​ការ​បង្ខិតបង្ខំ​​ពី​គណបក្សនយោបាយ​ណា​មួយពីក្រៅ​ប្រទេស​ មក​លើ​​​ដែន​អធិបតេយ្យ​​របស់​​គេ​ដែរឬទេ​?​ បញ្ហានេះក្រុម​ប្រឆំាង​ក្ដីឬបក្ស​ប្រឆំាងក្ដីអាច​ឆ្លើយ​​​បានដោយខ្លួន​ឯង!
នៅ​កម្ពុជា​ ៖ ​ដំណើរការក្នុង​ការអនុវត្ដ​បែប​បទ​​ក្រម​សី​សធម៌​​នៃ​លទ្ធិ​ប្រជាធិ​បតេយ្យ​​ ហាក់​ដូច​ជា​មាន​ភាព​ខុស​​​ពី​ប្រទេស​បារំាង​ ត្រង់ថា​ ​​នៅកម្ពុជា​​មាន​តែ​បក្ស​ប្រឆំាង​​ ឬ​ក្រុម​ប្រឆំាង​ប៉ុណ្ណោះ​ ដែលតែង​​ស្រែក​​ក្ដែងៗ​ថា​ មាន​ការ​បំបិទ​សិទ្ធិសេរី​ភាព​របស់​ប្រជាពលរដ្ឋ​។​
ក្នុង​ន័យនេះ​​ អ្នកវិភាគ​នយោបាយ​ ដែល​​ជានិច្ចកាល​តាមដាន​ពី​សភាព​ការណ៍​ និង​ដំ​ណើរការ​ប្រព្រឹត្ដិ​ទៅ​​ជាក់​ស្ដែង​នៅ​​កម្ពុជា​ ​បាន​សង្កេត​ឃើញ​យ៉ាងប្រត្យក្ស​នឹ​ង​ភ្នែក​ អំពី​ភាព​ច្រទ្បោង​ខាម​របស់​ក្រុម និង​បក្ស​​ប្រឆំាង​ នូវការ​ប្រើ​អំពើ​ហិង្សា​ ការ​ស្រែក​អាក្រោស​ បែប​បំ​បះបំ​បោរនៅ​តាម​ផ្លូវថ្នល់​សាធារណៈ​​ ​ការ​កេណ្ឌមនុស្ស​រាប់ម៉ឺន​នាក់​ឲ្យមក​គំាទ្រ​ពួកខ្លួ​ន​​បណ្ដាល​​ឲ្យពួកគេ​​បាត់​បង់​ពេលវេលា​រកស៊ី​ចិញ្ជឹម​ជីវិត បង្ក​ដល់​ការបាត់​សណ្ដាប់​ធា្នប់​សង្គម​ក្នុងគោល​បំណងតែម្យ៉ាង​ គឺ «បម្រើមហិច្ឆតា​ស្រេក​ឃ្លាន​អំណាច» ​តាម​របៀប​​បដិវត្ដ​​ រហូត​​​មាន​ពេលខ្លះ​បង្កដល់​ការរង​របួសយ៉ាង​ធ្ងន់ធ្ងរដល់​កងកម្លាំង​អាជ្ញាធរមាន​សមត្ថ​កិច្ច​ជា​ច្រើន​នាក់​ ទៀតផង។​
​សភាព​ដូច​បាន​រៀបរាប់​ខាងលើ​ ទើបរដ្ឋាភិបាល​​​​សម្រេច​មិន​អនុ​ញ្ញាត​ឲ្យ​ក្រុម​​ និង​បក្ស​​​​ប្រឆំាង​បន្ដ​នូវ​ភាព​អនាធិបតេយ្យ​បែប​នេះ​តទៅ​ទៀត​ បាន​ចាត់​វិធានការណ៍​​​នានា​ដើម្បី​​ញុំាង​​ឲ្យ​​​ប្រទេស​វិលរកភាព​ស្ង​ប់ស្ងាត់​ រហូត​ដល់​បច្ចុប្បន្ន។​​
រឿង​ដែល​គួរ​ឲ្យ​ពិចារណាថែម​ទៀត​នោះ​ គឺ​ការ​ប្រៀប​ធៀបគ្នា​រវាង​​លទ្ធិប្រជាធិប​តេយ្យ​​​នៅ​កម្ពុជា​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​បារំាង​ ​ព្រោះថា​ ទន្ទឹមនឹង​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​បារំាង​ ក៏មាន​ការ​ធ្វើ​បាតុ​ក​ម្ម​នៅកម្ពុជា​​ផងដែរ ព្រោះថា​​នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅមុខ​វិមាន​រដ្ឋសភា​ ​មាន​ក្រុម​បាតុករ​ប្រមាណ​ជាង​៥​ពាន់​នាក់​ បាន​ទាម​ទារ​សុំឲ្យមានការ​ដក​ដំណែង​លោក​ ​​កឹម សុខា​ ពី​អនុ​ប្រធាន​ទី១នៃរដ្ឋសភា​ គឺ​​​​ប្រជា​ពលរដ្ឋ​ខ្មែរ​យ៉ាង​​ច្រើន​សន្ធឹក​សន្ធាប់​ បាន​ចេញ​មក​សម្ដែង​មតិ​របស់​ខ្លួន​តាម​​បែបបទ​លទ្ធិ​ប្រជា​ធិបតេយ្យ។ ដោយ​ឡែកក្នុង​នោះគឺ​អាស្រ័យ​លើបែប​បទ​នីតិ​វិធី​របស់​រដ្ឋសភា និង​សិទ្ធិ​សេរីភាពរបស់​សមាជិក​សភា​តំណាងរាស្រ្ដ​ទំាង​១២៣​រូប​ ក្នុង​ការ​បញ្ចេញ​មតិ​​របស់​ខ្លួន​។​
ក្នុងប​រិការដូច​បាន​រៀបរាប់​ខាង​លើ​ តាម​លក្ខណៈ​ និង​បែប​បទ​លទ្ធិ​ប្រជា​ធិ​បតេយ្យ​វាពុំ​មែនជា​អ្វី​ដែល​ហៅថា​​ «ប្លែក»​ នោះ​ទេ​ ឬ​ក៏ពុំ​មែន​​ជាអ្វី​ដែល​​ជា​អំណាច​ផ្ដាច់ការ​ ការ​គៀប​សង្កត់​ វៀរចាក​​ពី​លទ្ធិ​ប្រជាធិបតេយ្យនោះ​ក៏​ទេ​ដែរ​។​​​ ​ព្រោះ​ថា​ នៅ​ប្រទេស​ណា​ក៏​ដោយ ពិសេស​ប្រទេសលោក​ខាង​លិច​​ ចំពោះ​ការបោះ​ឆ្នោត​សម្ដែង​​មតិ​ (motion of no confidence)​ លើអ្នក​ដឹកនំា​ជាន់​ខ្ពស់​ណាម្នាក់​​ គឺ​ជាបុព្វសិទ្ធិ​របស់​សមាជិក​​សភា​ម្នាក់ៗ​ ​ក្នុង​​ស្ថា​ប័ន​នីតិបញ្ញតិ​។​ ក្នុង​ន័យ​នេះ ចំពោះ​កម្ពុជា​ក៏មិនលើស​ខ្វះអ្វី​ពី​ប្រទេស​នានានោះ​ដែរ​ ​ដូច្នោះ​​រាល់ការ​ផ្ដល់​សេចក្ដី​ទុកចិត្ដ ឬមិនទុក​ចិត្ដ​ដល់ឥស្សរជន​ណាម្នាក់ គឺ​អាស្រ័យ​លើ​សមា​ជិក​សភា (​៥០%បូក​១) ទុកជាការ​ស្រេច។​ ​ដូច​នេះ​​រឿង​​​កៅអីរបស់​លោក កឹម សុខា ជា​អនុប្រធាន​ទី១រដ្ឋសភា គឺជាករណី​​ជាក់​ស្តែង​នោះ​ឯង។​ ​
ជាសរុប​ ​សមាជិក​តំណាង​រាស្រ្ដ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​បោះ​ឆ្នោត​គំាទ្រ​ លោក កឹម សុខា​ ​ក្លាយ​ជា​អនុ​ប្រធាន​ទី១នៃរដ្ឋសភា​ ក៏អាច​មាន​សិទ្ធិ​​បោះ​ឆ្នោត​ទម្លាក់ លោក កឹម សុខា បាន​វិញ​​​ដែរ។ នេះ​ហើយ​ ដែល​គេ​​ហៅថា​​របៀបរបប​សម្រាប់​ប្រទេស​ប្រកាន់​​​យក​លទ្ធិ​ប្រជាធិបតេយ្យ​ គឺ​ស្ថិត​នៅក្នុង​រង្វង់​ក្រប​ខណ្ឌ័​តែមួយ​​ ​៕​