Friday, March 02, 2018

កម្ពុជាត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ បានចេញប្រកាសផ្លូវការមួយ អំពីលទ្ធផល នៃជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Yoon Soon-Gu អនុរដ្ឋមន្ដ្រីការបរទេស ទទួលបន្ទុកកិច្ចការនយោបាយ របស់ប្រទេសកូរ៉េ ដែលធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅនេះ។

សូមអានប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅខាងក្រោមដូចតទៅ៖



(សូមទស្សនាវីដេអូ)៖ បទអត្ថាធិប្បាយ៖ ថាបែក បែកមែន!

អ្នកនាំពាក្យសាលាស្រុកកំពង់ត្រឡាច ចេញសេចក្តីបញ្ជាក់ព័ត៌មាន ជុំវិញករណីការឈូសឆាយដីលិចទឹក

អ្នកនាំពាក្យសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបញ្ជាក់ព័ត៌មាន ពាក់ព័ន្ធនឹងការ ចុះផ្សាយ របស់ ភ្នាក់ងារសារព័ត៌មានមួយចំនួន នៅក្នុងខេត្តកំពង់ឆ្នាំង ជុំវិញការឈូសឆាយដីលិចទឹក ស្ថិតនៅក្នុងភូមិ ស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សេចក្តីបញ្ជាក់ព័ត៌មានរបស់អ្នកនាំពាក្យសាលាស្រុកកំពង់ត្រឡាច ចេញថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ បានឱ្យដឹងថា ដោយសារមានសារព័ត៌បានលើកឡើងថា មានការឈូសឆាយដីលិចទឹក សូមបញ្ជាក់ថា ដីតាមទីតាំងខាងលើនេះ គឺជាអតីតប្រភេទដីលិចទឹកនៅរដូវទឹកឡើង និងនៅពេលទឹកស្រក ប្រជាពលរដ្ឋ អាស្រ័យផលធម្មតាជារៀងរាល់ឆ្នាំ មិនមែនជាដីព្រៃលិចទឹក ដែលរដ្ឋធ្វើការហាមឃាត់មិន ឱ្យប្រជាពលរដ្ឋ អាស្រ័យផលនោះទេ។

សេចក្តីបញ្ជាក់ដដែលបានបន្តថា ដោយសារស្ថានភាពដីនៅទីនោះ ពុំសូវមានជីវជាតិ ខ្វះបចេ្ចកទេសកសិកម្ម សត្វល្អិត និងកណ្ដុរ ច្រើនតែបំផ្លាញហើយធ្វើឱ្យទិន្នផលស្រូវពុំទទួលបានផលខ្ពស់ ហើយពួកគាត់មួយចំនួន ក៏ផ្អាកការផលិត និងមួយចំនួនទៀតនៅតែបន្តការផលិតរហូតមកដល់បបច្ចុប្បន្ន។ ក្រោយពីបានទទួលព័ត៌មាន ឮថាមានការឈូសឆាយដីព្រៃលិចទឹក ហ៊ុព័ទ្ធយកធ្វើជាកម្មសិទ្ធិ សាលាស្រុកបានចាត់តាំងកម្លាំងចម្រុះមួយ ក្រុម ទៅដល់ទីតាំងដីជាក់ស្ដែង បានជួបសាកសួរ តំណាងម្ចាក់ដី ឈ្មោះ ឡាយ គឹមលីន គាត់បានបញ្ជាក់ថា ដីនេះបានទិញពីប្រជាពលរដ្ឋចំនួន ៤គ្រួសារ លើទំហំផ្ទៃដីប្រមាណ ២ហិកតា ដោយមានការដឹងឮ និងទទួលស្គាល់ពីអាជ្ញាធរភូមិឃុំទៀតផង ហើយម្ចាស់ដីមានគោលបំណងកែច្នៃដីនេះ សម្រាប់ធ្វើពិសោធន៍ កសិកម្ម ដោយបានលើកភ្លឺព្រំដី រៀបចំជាថ្នាលរក្សាទឹកទុក និងរៀបចំជាប្រព័ន្ធផ្លូវក្នុងថ្នាលពិសោធន៍នោះ។

ក្រុមការងារបានបញ្ឈប់រាល់សកម្មភាពលើទីតាំងនេះទាំងស្រុង ហើយបានណែនាំឱ្យតំណាងម្ចាស់ដីស្នើ សុំច្បាប់ និងបំពេញបែបបទតាមនីតិវិធី រហូតដល់ទទួលបានការអនុញ្ញតពីអភិបាលខេត្ត ទើបមានសកម្មភាព បន្តទៀតបាន ៕


ខេត្តស្វាយរៀងបើកកិច្ចប្រជុំ ស្ដីពីការកំណត់ពេលវេលាជាក់លាក់ សម្រាប់ការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ

ស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាល​ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការកំណត់ពេលវេលាជាក់លាក់ សម្រាប់ការផ្ដល់សេវារដ្ឋបាល លើប្រភេទសេវានីមួយៗនៅអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ លោកនាយកទីចាត់ការចំណុះសាលាខេត្ត លោកស្រីប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង នឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ដោយគ្របដណ្ដប់លើប្រភេទសេវា ចំនួន៨០ ពាក់ព័ន្ធនឹងវិស័យ និងការ​ងារ​ចំនួន១៤ រួមមានវិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារនីត្យានុកូលកម្ម និងការងាររដ្ឋបាល៕



(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ ប្រើវិធីសម្លុតគម្រាមដាក់ទណ្ឌកម្មដើម្បីបើកផ្លូវឱ្យខ្មោចបក្សប្រឆាំងអាចមានមុខចរចា

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា តំណាងរាស្ត្របក្សប្រឆាំងខ្មែរអូស្ត្រាលីមួយរូបធ្វើឱ្យនាយករដ្ឋមន្ត្រីអូស្ត្រាលីពិបាកនិយាយជាមួយ

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ ៥ចំណុចដល់សមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជនសម្តេចតេជោ ដើម្បីបង្កើនប្រសិទ្ធភាពការងារ