Friday, March 02, 2018

ខេត្តស្វាយរៀងបើកកិច្ចប្រជុំ ស្ដីពីការកំណត់ពេលវេលាជាក់លាក់ សម្រាប់ការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ

ស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាល​ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការកំណត់ពេលវេលាជាក់លាក់ សម្រាប់ការផ្ដល់សេវារដ្ឋបាល លើប្រភេទសេវានីមួយៗនៅអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ លោកនាយកទីចាត់ការចំណុះសាលាខេត្ត លោកស្រីប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង នឹងដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ ដោយគ្របដណ្ដប់លើប្រភេទសេវា ចំនួន៨០ ពាក់ព័ន្ធនឹងវិស័យ និងការ​ងារ​ចំនួន១៤ រួមមានវិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការងារនីត្យានុកូលកម្ម និងការងាររដ្ឋបាល៕



No comments:

Post a Comment