Thursday, June 19, 2014

Celebration of the return home of Khmer antiquities

បទវិចារណកថា៖ គុណសម្បត្តិអ្នកដែលធ្វើ និង​គ្រោះថ្នាក់នៃសម្តីរបស់អ្នកថា ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​មក​វិញ​របស់​ពល​ករពី​ប្រទេស​ថៃ​



ដោយៈ លី គាំ
         
ក្រោម​ចំ​ណាត់​ការ​ ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់បំ​ផុត​របស់​ប្រមុខរាជ​រដ្ឋាភិបាល ដឹក​នាំ​​ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​យ៉ាងម៉ឹងម៉ាត់​ដល់អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំងគ្រប់​គណៈអភិបាលខេត្ត ក្រុង អោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ ក្នុង​ការ​ជួយ​សម្រួល​ ដោះ​ស្រាយការ​លំ​បាកចំ​ពោះ​មុខដល់​ពលករដែល​ទើប​នឹង​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​នោះ​​ ក្រៅ​ពី​ការ​ផ្តល់រថយន្តយោធារាប់រយគ្រឿង​ដើម្បីដឹកជញ្ជូនពលករ​ និង​ការ​ប្រកាសជូន​ដំ​ណឹង​ដល់​បង​ប្អូន​ពលករអោយ​មក​ទទួល​សេវាការងារ​ថ្មី ក៏​ដូច​ជា​ទទួល​ចុះ​ឈ្មោះ ដើម្បី​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​មុខជំ​នាញផ្សេង​ៗ​។ 

 មិន​បញ្ចប់​បេសកកម្មត្រឹម​ប៉ុណ្នឹង​ទេ  ក្នុងពេលដែល​សម្តេចតេជោ កំ​ពុង​បំពេញ​ទស្សន​កិច្ច​​ការងារនៅក្នុង​ប្រទេស​បង់​ក្លាដេស​នោះ សម្តេច ក៏នៅ​តែ​តាម​ដានសភាពការណ៍ជាក់​ស្តែង​ដោយ​បាន​ទាក់​ទង​មក​ជា​ប្រចាំ​ជា​មួយ​ថ្នាក់​ដឹក​នាំ អាជ្ញាធរពាក់​ព័ន្ធទាំង​អស់​​នៅ​ក្នុង​ប្រទេស​ដោយ​យ៉ាងយកចិត្តទុកដាក់បំ​ផុត ដើម្បី​ឆ្លើយ​តប​ ង​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា សម្រួល​ដល់​ពលករអោយ​បាន​គេចផុត​ពី​ការ​ប្រឈម​នានា។

តាម​រយៈបទ​បញ្ជារបស់​ប្រមុខរាជ​រដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៤ បាន​ប្រកាស​ដល់​អភិបាល នៃ​គណៈ​​​អភិបាល រាជធានី​ខេត្តទាំងអស់  ធ្វើកិច្ចសហការ និង​​​ការ​​សម្រប​​សម្រួល​ជាមួយអាជ្ញាធរខេត្ត​នៃប្រទេសថៃ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរខេត្តនៃប្រទេស​​​ថៃ​​ជួយ​សម្រួល​​ដល់​ការ​​ដឹកជញ្ជូន​ពលករខ្មែរឲ្យវិល​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ ដោយ​គិត​គូរ​អំពី​សុវត្ថិ​ភាព​លក្ខណៈ​មនុស្ស​​ធម៌ និងសិទ្ធិរស់រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ។ក្រៅ​ពី​នេះ ជម្រុញ​ត្រូវចាត់​មន្រ្តី​ប្រចាំការ​សម្រាប់​ទំនាក់​ទំនង​​គ្នាជា​មួយអាជ្ញាធរខេត្ត នៃ​ប្រទេសថៃ ដើម្បីក្តាប់​បាន​ច្បាស់​លាស់​នូវ​ស្ថិតិ និងស្ថាន​ភាព​ពលករខ្មែរ...»។

ក្រោយ​ពី​មាន​ចំ​ណាត់​ការ​នេះមក ពលករទាំង​អស់ត្រូវបានអាជ្ញាធរ​ និង​អង្គការមួយ​ចំនួន​បាន​សហ​ការណ៍​ជា​​មួយកាក​បាត​ក្រហម​​សាខា​ខេត្តក្រុង បានយកចិត្តទុកដាក់ផ្តល់​ស្បៀង​អាហារ និងដឹកជញ្ជូនបង​ប្អូន​ពល​ករយើងទៅតាម​ខេត្ត​​និងភូមិ​ដែលខ្លួនរស់​នៅ​ដោយសុវត្ថិ​ភាព។

បន្ថែម​ពី​លើនេះ​ ក៏​មាន​សកម្មភាព​ជួយ​យ៉ាង​ផុល​ផុស ពី​ក្រុម​ការងារ​របស់​យុវជន​ ក្រុម​ការងារ​​របស់​រាជ​រដ្ឋាភិបាល​គ្រប់​ផ្នែក​ ទាំង​ដោះ​ស្រាយ​បាយទឹក ថ្នាំ​សង្កូវ​  ការ​ដឹក​ជញ្ជូន​ ផ្សព្វ​ផ្សា​យ​​​ព័ត៌មាន​អំពី​ការតម្រូវ​ការ​ផ្តល់​ជូន​កម្មករ ដើម្បី​បាន​ទទួល​ការងារ​ថ្មី​ ។

ចំណែក ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពី​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០១៤ បាន​ជូន​ដំ​ណឹងតាមរយៈមជ្ឈមណ្ឌលការងារ ​និងវិទ្យាស្ថានបច្ចេកទេស​ក្នុងរាជធានី ខេត្ត​ទូទាំង​ប្រទេស  ដោយ​បញ្ជាក់​ថា ក្រសួង​​បានរៀបចំស្តង់ព័ត៌មានចល័ត​របស់ទីភ្នាក់ជាតិមុខរបរ​និង​ការងារ​ និងស្តង់ព័ត៌របស់អគ្គនាយកដ្ឋានអប់​រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅ​ក្រុង​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យសម្រាប់ផ្តល់​​ឱកាសការងារ និងព័ត៌មានស្តីពីវគ្គបណ្តុះបណ្តាល​បច្ចេកទេស​​ និងវិជ្ជាជីវៈ ជូនដល់បងប្អូន ដែលមានបំណងស្វែងរកការងារនៅក្នុងប្រទេស​ សូម​មេត្តា​អញ្ជើញទៅសាកសួរព័ត៌មាននៅស្តង់ចល័តទីភ្នាក់ងារជាតិមុខរបរ និងការងារ​មុខរបរ និង​ការងារ ឬទំនាក់ទំនងទៅកាន់មន្ទីរការងារ​នៅតាមបណ្តារាជធានី ខេត្តដែលនៅក្បែរ​ទី​លំ​នៅ​ឋាន​​របស់បងប្អូន ។

លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បាន​បានលើក​ឡើង​ដែរ​ថា «មន្រ្តីក្រសួងការងារ តាមរយៈទីភ្នាក់ងារ ជាតិមុខរបរ និងការងារ កំពុងផ្សព្វផ្សាយ​ដល់​ពលករដោយផ្ទាល់ និងនៅតាមភូមិ ឃុំ ហើយមន្រ្តីមន្ទីរការងារក៏រង់ចាំទទួល​ពាក្យ​ធ្វើ​ការ​ពី​ប្រ​ជា​ពល​ករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃពេលនេះនៅគ្រប់រាជធានីខេត្តទូទាំងប្រទេស។

បើទោះ​ជា​រាជ​រដ្ឋាភិបាល​ប្រឹង​ប្រែង​ដោះ​ស្រាយ​ជូន​ពលករទាំង​នោះ​ក្តី​ ប៉ុន្តែ ជាអកុសល​ណាស់​ដែលជនអគតិមួយក្រុម​​ក្នុងនោះមានមេបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរ មិនត្រឹមតែគ្រាន់តែមិនបានជួយជ្រោមជ្រែង ជួយសម្រួលដល់ជីវភាព សុវត្ថិភាពដល់​ពលករ​ទាំងនោះទេ    ​ ថែមទាំងរិះគន់ រាជរដ្ឋាភិបាលកម្ពុជា ថា មិន​បាន​ខិតខំប្រឹងប្រែងលើ​បញ្ហា​នេះ​ទេ  ​​​​មិន​​តែប៉ុណ្ណោះ​ មេបក្ស​ប្រឆាំង​ថែម​ទាំង​គេចវេស ទៅកៀងគរ អ្នក​នយោបាយ​នៅ​ឯបរទេស​ដើម្បី​ដាក់​​ទម្ងន់​កៀបសង្កត់​កាន់​តែ​ខ្លាំង​ វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល ដោយ​មិន​ឈរលើ​ការ​ពិត​ជាក់​ស្តែង​ថែម​ទៀត។​ អ្វីដែល​ជា​ឥ​រិយាបថ មិន​សម​រម្យ​ថែម​ទៀត​នោះ គឺ​ លោក កឹម សុខា បាន​ដឹក​នាំ​ក្រុម​ការងារ​ចុះ​តំ​បន់​ប៉ោយ​ប៉ែត ក្នុង​បំ​ណង​បង្ក​ភាព​ចលាចល ញុះ​ញង់​ពលករ អោយ​ស្អប់​ខ្ពើម​រាជ​រដ្ឋាភិបាលខ្លួន​ឯង នៅ​ពេល​ដែល​ភាគី​ថៃ​ដឹក​បញ្ជូន​ត្រឡប់​មក​មាតុប្រទេស​វិញ​ ក្រោម​លេសគេថា គណបក្ស​ប្រឆាំង​ក៏​ចង់​ជួប​ជា​មួយ​ពលករទាំង​នោះ​ដែរ។

ប៉ុន្ត ដោយ​សកម្មភាព​របស់​បក្ស​ប្រឆាំង​ នឹងអាច​បង្ក​ភាព​រញ៉េរញ៉ៃ​ ខូចសណ្តាប់​ធ្នាប់ ទើប​ពួក​គាត់​មិន​មាន​ឱកាសបាន​ជួប​ជា​មួយ​ពលករ បែរជា​ត្រូវ​បាន​លោក កឹម សុខា ស្តី​បន្ទោស​មក​អាជ្ញាធរថា រើសអ៊ើង ពួក​គាត់ និង​មិន​បាន​ជួយ​អន្តរាគមន៍​សម្រួល​ដល់​ក្រុម​ពួក​គាត់ ក្នុង​ខណៈ​ពេល​ដែល​អាជ្ញាធរនៅ​ទី​នោះ​កំ​ពុង​រវល់​យ៉ាង​មមាញឹកជាមួយ​​ការ​ដោះ​ស្រាយ​សម្រួល​មធ្យោ​បាយ​នានាជូន​ដល់​ពលករ ដើម្បី​បាន​ទទួល​នូវ​ភាព​រីក​រាយ ផុត​ពី​ទុក្ខ​កង្វល់ចំ​ពោះ​មុខ។

ដូច្នេះ ការរិះ​គន់​១លាន​ម៉ាត់​របស់​ក្រុម​គណបក្ស​ប្រឆាំង តែ​ក្រុម​របស់​ពួក​ខ្លួន​មិន​បាន​រួម​ចំ​ណែក​ដោះ​ស្រាយ​ដោយ​ផ្ទាល់​នូវ​ទុក្ខលំ​បាក​របស់​ពលករខ្មែរ និង​ថែម​ទាំង​ប៉ុនប៉ង​កៀង​គ ញុះ​ញង់​អុចអាល​ អោយ​ពលករ​ងើប​ឡើង​ប្រឆាំង​ជា​មួយ​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ការ​ចោទ​ប្រកាន់​នានា​មកលើ​អាជ្ញាធរមាន​សមត្ថកិច្ច ក្នុង​ពេល​ដែល​ពួក​គាត់​កំ​ពុង​ដោះ​ស្រាយ​សម្រួល​ដល់​ពលករ បែរជា​ត្រូវ​បក្ស​ប្រឆាំង​ប៉ុនប៉ង​បង្ក​ចលាចល​ថែម​ទៀត ទង្វើនេះ មិន​ខុសអ្វី​ពី​ពាក្យ​ចាស់​ពោល​ថា «បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យក​ជើង​រាទឹក» ​ ។ ដូច្នេះ តម្លៃ​នៃ​អ្នក​ជួយ​ គឺ​ខ្ពស់​ត្រដែត​ខ្លាំង​ណាស់​ កប់​បាត់​ទៅ​លើ ឥរិយាបទ​របស់​ក្រុម​មនុស្ស​ដែល​បាន​តែ​ថា និង​បង្ក​ចលាចល។

កម្ពុជា​-​​បង់ក្លាដែស​​ឯកភាព​​ពង្រឹង​​ពង្រីក​​កិច្ច​​សហ​​ប្រតិបត្តិការ​​រវាង​​ប្រទេស​​ទាំង​ពីរ​

នៅ​វេលា​ម៉ោង ១២ ថ្ងៃទី១៨ ខែ​មិថុនា​ ឆ្នាំ២០១៤ គណៈប្រតិភូ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​សម្ដេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លាដែស មក​ដល់​កម្ពុជា​ប្រកប​ដោយ​សុវ​ត្ថិ​ភាព តាម​ជើង​យន្តហោះ​ពិសេស ដោយ​មានវត្តមាន​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឯកឧត្ដម គាត ឈន់ ឧបនាយក​រដ្ឋ​មន្ត្រី​ប្រចាំការ ឯកឧត្ដមឧប​នាយក​រដ្ឋ​មន្ត្រី ប៊ិន ឈិន ព្រមទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ មន្ត្រី​អ្នក​មុខអ្នកការ​ជា​ច្រើន​រូប​ទៀតធ្វើ​បដិសណ្ឋារកិច្ច​ទទួល​នៅឯព្រលាន​យន្តហោះ​អន្តរ​ជា​តិ​ភ្នំពេញ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី​បានឲ្យ​ដឹងថា ទស្សនកិច្ច​របស់​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹក​នាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែស​ គឺ​ជាំ​ទស្ស​នកិច្ច​ផ្លូវការ​ជាលើកទីមួយ​របស់សម្ដេច​តេជោ​នា​យ​ករដ្ឋមន្ត្រី ​ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី និង​ការស្វែង​រក​ទីផ្សារ​បន្ថែម​ទៀត សម្រាប់​ការ​នាំចេញ​ផលិត​ផល​របស់​កម្ពុជា ពិសេស​ការ​នាំ​ស្រូវ អង្ករ​ចេញ​។

ឯកឧត្ដម កៅ គឹមហួន បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ក្នុងដំណើរ​ទស្សនកិច្ចនេះ​ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេសទាំង​ពីរ ​(កម្ពុជា-បង់​ក្លាដែស) បាន​ឯកភាពគ្នា​បង្កើត​គណៈ​កម្មការ​រួម​គ្នា​ដើម្បី​ស្វែង​រក​វិស័យ​ថ្មីៗ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេ​ស​ពង្រឹងកិច្ច​ស​ហ​ប្រតិបត្តិការ​ដែលមាន​ស្រាប់ ឲ្យ​មាន​ភាព​កាន់តែ​ទូលំ​ទូលាយ​ទៅ​លើ​គ្រប់​វិស័យថែម​ទៀត​។ នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​ក៏បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​រួម ដែល​ដឹក​នាំ​ដោ​យ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ និង​ទូលំទូលាយ​ជាង​មុន ជាពិសេ​ស​ទៅទៀត គឺ​ការ​ជំរុញ​វិស័យ​ឯកជន ក៏ដូចជា​សភា​ពាណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ ក្នុង​ការ​បណ្ដាក់​ទុនរ​ក​ស៊ី​ទៅ​វិញ​ទៅ​មក​។

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ផងដែរ​ក្នុង​ការជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​អប់រំ​រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​ការផ្លាស់​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មកនូវ​វិស័យ​វប្បធម៌ និង​អប់រំ​ហើយ​ក្នុង​នោះ នាយករដ្ឋមន្ត្រី​បង់ក្លាដែស​បាន​ផ្ដល់​អាហា​រូបករណ៍​ចំនួន​៥ កន្លែង​សម្រាប់​និស្សិត​កម្ពុជា​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​បង់ក្លាដែស​ផងដែរ។ ជាង​នេះ​ទៀត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាពគ្នា​ក្នុងការ​លើក​ស្ទួយ​នៃទំនាក់​ទំនង​រវាង​ប្រ​ទេ​ស​ទាំងពីរ​ក្នុង​កម្រិត​នយោ​បា​យ​កម្រិតខ្ពស់ តាមរយៈ​ការផ្លាស់ប្ដូរ​មន្ត្រី​រដ្ឋាភិបាល​ប្រជា​ព​ល​រដ្ឋ និង​ប្រជា​ពលរដ្ឋ យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម។

សូម​រម្លឹកដែរ​ថា ក្នុង​ជំនួប​ទ្វេភាគី ​លោក​ជំទាវ សេក ហា​ស៊ីណា នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​បង់​ក្លា​ដែស បាន​ចាត់ទុក​ទស្សន​កិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេ​ស​បង់​ក្លា​ដែសថា ​បាន​ផ្តល់សន្ទុះមួយ​ថ្មី​ទៀត ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អប្រសើរ​ដែល​មាន​ស្រាប់។

ថ្នាក់​ដឹកនាំ​ទាំង​ពីរ បាន​ឯកភាពគ្នា​ក្នុងការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ នូវ​ទំនាក់​ទំនង​ផ្នែក​វប្បធម៌ និង​អប់រំ រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​អប់រំ ដើម្បី​ធ្វើឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​យល់​គ្នា​ថែម​ទៀត​។ ទន្ទឹម​នឹង​នេះ​ភាគី​ទាំងពីរ​បាន​ឯកភាព​ផង​ដែរ ​ក្នុង​ការ​លើក ទឹក​ចិត្តឲ្យ​មាន​ទំនាក់​ទំនង​កម្រិត​ខ្ពស់ ដើម្បី​ធ្វើឲ្យ​ការយល់​គ្នាទៅ​វិញ​ទៅ​មក ​និង​មិត្តភាព​រវាង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​របស់​រដ្ឋា​ភិបាល ក៏ដូចជា​រវាង​បញ្ញវន្ត អ្នក​សារព័ត៌មាន យុវជន កីឡាករ និង​មន្ត្រី​ជំនាញ​វប្បធម៌ ។ ក្នុង​នោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​គោល​បំណង​របស់​បង់​ក្លា​ដែស ក្នុង​ការរៀបចំ​ពិព័រណ៍​បង់​ក្លា​ដែស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​។

នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សំដែង​នូវការ​ពេញ​ចិត្ត ចំពោះ​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ នៅក្នុង​អង្គការ​តំបន់​នានា រួម​មាន​កិច្ចសន្ទនា​សហប្រតិបត្តិការ​អាស៊ី និង​គណៈកម្មការ​សង្គម និង​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហប្រជាជាតិ​។

សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី បាន​កោត​សរសើរ​ចំពោះ​តួនាទី​ស្ថាបនា និង​គំនិត​ផ្តួចផ្តើម​របស់​បង់​ក្លា​ដែស ក្នុង​ការ​លើក​កម្ពស់​សន្តិភាព​តំបន់ ស្ថិរភាព និង​ការរីក​ចម្រើន​ក្នុង​តំបន់​។

ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​បញ្ជាក់​អះអាងសា​ជា​ថ្មី​ម្តងទៀត អំពី​ការប្តេជ្ញា​ក្នុង​ការលើក​កម្ពស់​និង​ពង្រឹង​បន្ថែម​ទៀត នូវ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ក្នុង​ក្របខ័ណ្ឌ សហប្រតិបត្តិការ​តំបន់ ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​។ សម្តេច​តេជោ​បាន​ស្វាគមន៍​នូវ​កិច្ច​សហ​ប្រតិបត្តិការ និង​ការចូលរួម​យ៉ាង​ជិតស្និទ្ធ​របស់​បង់​ក្លា​ដែស ជាមួយ​រដ្ឋ​ជាសមាជិក​អាស៊ាន និង បាន​ទទួល​ស្គាល់ ចំពោះ​ការយក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំងក្លា​របស់​បង់​ក្លា​ដែស ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ដល់​កម្រិត​ភាព​ជាដៃគូ​សន្ទនា​របស់​អាស៊ាន​។ ប្រមុខ​ដឹកនាំ​ទាំង​ពីរ ក៏​ពេញចិត្ត​ចំពោះ​កម្រិតនៃ​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ នៅ​លើ​វេទិកា​អន្តរ​ជាតិ​នានា និង​បាន​ឯកភាព​គ្នា ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ លើ​បញ្ហា​ដែល​ជាផល​ប្រយោជន៍​ទៅវិញ​ទៅមក នៅក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ, ចលនា​មិន​ចូល​បក្សសម្ព័ន្ធ, អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក និង​វេទិកា អន្តរជាតិ​ដទៃទៀត​។

ដោយ​សារតែ​ដំណើរការ​បច្ចុប្បន្ន​នៃ​សាកលភាវូប​នីយកម្ម កំពុងតែ​ពង្រីក​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ នៅលើ​ពិភពលោក ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ថា ត្រូវតែមានវិធានការ​បន្ទាន់​មួយ​ដើម្បី​បង្រួមនូវ​គម្លាតនៃ​ការអភិវឌ្ឍ តាមរយៈ​ការអំពាវនាវ​រួមគ្នា​ទៅ​កាន់​បណ្តា​ប្រទេស​អភិវ​ឌ្ឍ​ន៍​ឲ្យ​ផ្តល់​នូវការ​លើក​លែង​ពន្ធ និង​កំណត់​កូតា ចំពោះ​ការ​នាំចូលផលិតផល និង​សេវាកម្ម​ពី​បណ្តា​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច​ដើម្បី ធានាឲ្យបាន​នូវការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព៕

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស