Tuesday, July 03, 2018

ទីស្តីការគណៈរដ្ឋមន្រ្តីប្រកាសជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌសម្រាប់ឆ្នាំ២០១៨

ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងដល់និស្សិត និងមន្រ្តីរាជការទាំងពីរភេទ ថា នៅឆ្នាំ២០១៨នេះ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី (ក្របខណ្ឌ «ក») ចំនួន១៦នាក់ លើផ្នែកនីតិសាស្រ្ត រដ្ឋបាល (១១នាក់) និងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ គណនេយ្យ (០៥នាក់) ដើម្បីបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី។
សេចក្តីជូនដំណឹងដដែលនោះ ក៏បានបញ្ជាក់ថា បេក្ខជនត្រូវបំពេញសំណុំលិខិតនិងដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅនាយកដ្ឋានបុគ្គលិកនៃទីស្តីការគណៈរដ្ឋមន្រ្តី (អគារថ្មី ជាន់ទី៤ បន្ទប់លេខ ៤០៥ តាមបណ្តោយផ្លូវកម្ពុជាក្រោម) រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៦ល្ងាច។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

(សូមទស្សនាវីដេអូ)៖ បែកធ្លាយផែនការទុច្ចរិតរបស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បំផ្លាញការបោះឆ្នោត ខណៈនៅសល់តែ ២៧ ថ្ងៃទៀត ប៉ុណ្ណោះ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៖ យើងមិនឈប់ត្រឹមនេះទេ យើងដើរទៅមុខទាំងអស់គ្នា មិនឱ្យកម្ពុជាវិលទៅរកសង្រ្គាម និងវិនាសកម្មជាថ្មីឡើយ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញសារនយោបាយ នៅលើបណ្តាញ​សង្គម Facebook ថា រាជរដ្ឋាភិបាល មិនឈប់នៅត្រឹមនេះទេ គឺយើងបន្តពួតដៃគ្នា​អភិវឌ្ឍកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ និងកាន់តែរីកចម្រើន ហើយលោកនឹងនៅរួម​សុខ​រួមទុក្ខជាមួយបងប្អូនជាច្រើនឆ្នាំទៀត។ យើងដើរទៅមុខទាំងអស់គ្នា ដោយមិនឱ្យកម្ពុជា វិលទៅរកសង្រ្គាម និងវិនាសកម្មសារជាថ្មីបានឡើយ។
លោកបានបញ្ជាក់ទៀតថា យើងទាំងអស់គ្នាមានមោទនភាពក្រៃ​លែងចំពោះការរីក​ចម្រើនរបស់​ប្រទេស​ជាតិ​សព្វថ្ងៃ។ ប្រសិនបើគិតពីភាពខ្ទេចខ្ទាំដោយសារសង្រ្គាមស៊ីវិល និងរបបវិនាសកម្មប្រល័យ​ពូជសាសន៍​ប៉ុលពតកន្លងមកនេះ គឺយើងមិននឹកស្មានថា កម្ពុជាបានឈានមកដល់ដំណាក់កាលនេះឡើយ ព្រោះពេលនេះ​កម្ពុជាមានអ្វីៗគ្រប់យ៉ាងជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ហើយបានងើបឈរស្មើមុខស្មើមាត់ជាមួយ​ប្រទេសលើពិភពលោក»។

ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា លោកបានយកឱកាសនេះ អំពាវនាវដល់ បងប្អូនជនរួមជាតិ​បោះឆ្នោតឱ្យ «គណបក្សប្រជាជនកម្ពុជា» លេខរៀងទី ២០ ដើម្បីកម្ពុជាយើងឈ្នះទាំងអស់គ្នា កម្ពុជាកាន់តែរីកចម្រើនរុងរឿងទៅមុខ ៕

ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃចំនួន ២៥ គ្រួសារទទួលបានអំណោយពីកងរាជអាវុធហត្ថខេត្តស្វាយរៀង

ស្វាយរៀង៖ នាព្រឹកថ្ងៃច័ន្ទទី២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង លោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីររដ្ឋបាលហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តស្វាយរៀង បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ចំនួន ២៥ គ្រួសារ តាមសំណើរបស់លោកមេឃុំគគីរ។
អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៨ មុខ គឺ ៖ -អង្ករ៥០ គីឡូក្រាម -មីយើង ០១ កេះ -ត្រីខកំប៉ុង ០១ យូ -ប៊ីចេង ០២ គីឡូក្រាម -ស្កសរ ០២ គីឡូក្រាម -ទឹកត្រី ០១ យូ -ទឹកស៊ីអីវ ០១ យូ -ថវិការចំនួន ៥០០,០០០ រៀល។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភបន្ថែមដល់ទីស្នាក់ការគណបក្សឃុំម៉ាស៊ីនបូមទឹក ០១ គ្រឿង និងបំពាក់ឯកសណ្ឋានដល់កំលាំងប្រជាការពារចំនួន២៥ នាក់ក្នុងម្នាក់ៗ ទទួលបានឯកសណ្ឋាន ០២កំប៉្លេផងដែរ៕





ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រៃគគីរ ស្រុកចន្រ្ទា

ស្វាយរៀង៖ នាព្រឹកថ្ងៃច័ន្ទទី២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង លោក ប៊ូ ផាន់សារី អគ្គនាយករងនាយកដ្ឋានភស្តុភា ហិរញ្ញវត្ថុក្រសួងការពារជាតិ និងលោក រ័ត្នមុន្នី អគ្គនាយករង អាជ្ញាធរ អាវុធគីមីក្រសួងការពារជាតិ និងសហការី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំព្រៃគគីរ ដោយមានការអញ្ជើញចូលរួមពី លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុក លោក ងួន រ៉ាំ អភិបាលស្រុកចន្រ្ទា មន្រ្តីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋចូលរួមប្រមាណ ១,៥៦០នាក់។
លោក ប៊ូ ផាន់សារី បានលើកឡើងអំពីការខិតខំអភិវឌ្ឍប្រទេស រួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្រ្ត សាលារៀន មន្ទីរពេទ្យ អគារដ្ឋបាល វត្តអារាម ជាដើម ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកបានបន្តថា យើងត្រូវរួមគ្នារក្សានូវសុខសន្តិភាពឱ្យបានគង់វង្ស ដូច្នេះសូមអញ្ជើញបងប្អូនទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០ ដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាយើងឱ្យរីកចម្រើនទៅមុខទៀត។

ចុងបញ្ចប់នៃពិធីនេះ លោក ប៊ូ ផាន់សារី បាននាំយកក្រមាដែលជាអំណោយរបស់លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្រ្ទា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១,៥០០នាក់ ក្នុងម្នាក់ៗទទួលបានក្រមា០១ ព្រមទាំងជួបជុំពិសារអាហារសាមគ្គីប្រកបដោយភាពស្និទ្ធស្នាល៕










ក្រុមហ៊ុន​ផលិតដែក​ដ៏ធំរបស់វៀតណាម​ ចង់មកវិនិយោគ​ខាងផលិតដែក​នៅខេត្តព្រះសីហនុ​

យោងតាមជំនួបរវាង លោក Chu Quang Vu ,Manager of Research &Development Department និង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមហ៊ុនផលិតដែកដ៏ធំរបស់វៀតណាម ឈ្មោះ Hoa Phat ចង់មកវិនិយោគខាងផលិតដែកនៅខេត្តព្រះសីហនុ។
លោក Chu Quang Vu ឲ្យដឹងថា ក្រុមហ៊ុនHoa Phat គ្រោងចំណាយទុនវិនិយោគប្រហែល៥០០លានដុល្លារ ក្នុងការវិនិយោគផលិតកម្មដែកនៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនរបស់លោក ត្រូវការដីប្រមាណពី១០០ហិចតា ទៅ១៥០ហិចតាដើម្បីវិនិយោគរោងចក្រផលិតដែកនេះ។

ជាការឆ្លើយតប លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ក្រុមហ៊ុន Hoa Phat ដែលចាប់អារម្មណ៍មកបណ្តាក់ទុននៅខេត្តព្រះសីហនុ។ លើសពីនោះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ចង្អុលបង្ហាញឲ្យក្រុមហ៊ុននេះ គួរចាប់អារម្មណ៍ទីតាំងដីនៅតំបន់ស្រុកស្ទឹងហាវ ព្រោះអនាគតទីនោះក៏មានកំពង់ផែទឹកជ្រៅ និងមានដីប្រហែល២០០ហិចតា ទំនងជាអាចធ្វើការងារនេះបាន៕



អភិបាលខេត្តកណ្តាល អញ្ជើញជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ មន្ត្រី បុគ្គលិក​ តាមបណ្តា​ មន្ទីរ-អង្គភាពជុំវិញខេត្ត​

កណ្តាល៖ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក តាមបណ្តា មន្ទីរ-អង្គភាពជុំវិញខេត្ត។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទី-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសរុបចំនួន ៤០០នាក់៕