Tuesday, March 10, 2020

លោក ដូណាល់ ត្រាំ ផ្ញើលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការពន្យាពេល​កិច្ច​ប្រជុំកំពូលអាស៊ាន-អាមេរិក ដោយសារការរីករាលដាល Covid-19

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានផ្ញើលិខិតជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីមូលហេតុ និងផលវិបាក ដែលនាំឱ្យមានការពន្យារពេលកិច្ចប្រជុំអាស៊ាន-អាមេរិក ដែលគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ២០២០នេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
សូមអានលិខិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចតទៅ៖





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ស្នើរអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសកវិទ្យាល័យវ៉ាន់ដា នៅកោះពេជ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ប្រាប់ថានាវាដឹកជញ្ជូនចំនួន៧គ្រឿងដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះគឺមាន៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និង ២គ្រឿងទៀតចតនៅកំពង់ផែវៀតណាមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត។
សូមអរគុណមិត្តចិនរួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជាអោយបានទាន់ពេលវេលា៕












ផ្សាយផ្ទាល់(Live) សម្ដេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា

ផ្សាយផ្ទាល់(Live) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯ.ឧ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។

ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០

#ហ៊ុនសែន #កម្ពុជា #អរគុណសន្តិភាព #ផ្លូវជាតិលេខ៥៥