Friday, June 07, 2019

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ស្ដីពី នាយករដ្ឋមន្រ្ដីសិង្ហបុរីបង្ហោះសារតាមទំព័រហ្វេសប៊ុក

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការសោកស្ដាយយ៉ាងខ្លាំង ដែលលោកនាយករដ្ឋមន្រ្ដីសិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុករបស់ លោកកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ នូវសាររំលែកទុក្ខចំពោះមរណភាពលោក ឧត្តមសេនីយ៍ ព្រេម ទិនស៊ូឡាណន្ត អតីតនាយករដ្ឋមន្រ្ដីថៃ ដោយលើកឡើងថា៖
* ពេលដែលគាត់ ( ឧត្តមសេនីយ៍ ព្រេម ) ធ្វើជានាយករដ្ឋមន្រ្ដី គាប់ជួននឹងពេលដែលសមាជិក ASEAN ( កាលនោះគ្នាយើង ៥ប្រទេស ) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។
កាលលើកឡើងក្នុងសារនេះ បានរំលឹកយ៉ាងច្បាស់ថា កាលពេលនោះ សិង្ហបុរីបានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញ។ សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យ និងបានធ្វើជាច្រកផ្គត់ផ្គង់សំភារៈយោធាដល់កំលាំងកម្ពុជាប្រជាធិបតេយ្យ អូសបន្លាយសង្គ្រាមនៅកម្ពុជា អូសបន្លាយទុក្ខវេទនា និងនាំដល់ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ១០ឆ្នាំថែមទៀតហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ១០ឆ្នាំថែមទៀតហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។
ការលើកឡើងនេះពិជាការប្រមាថដល់ពលិកម្មស្រស់របស់កងទ័ពស័្មគ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីររបបប្រល័យពូជសាសន៍នោះ។
ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស ៖


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទូន្មាននាយករដ្ឋមន្ត្រីសិង្ហបុរីថា គួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៅក្នុងអាស៊ាន

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឆ្លៀតផ្តល់ការក្រើនរំលឹក និងទូន្មានទៅកាន់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុងថា ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន គួរតែចេះថ្នាក់ថ្នមនូវទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាប្រជាជន និងប្រជាជននៅក្នុងប្រទេសសមាជិកអាស៊ាន។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ថា ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍រំលឹក និងប្រដៅដល់នាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង។
លោក ផៃ ស៊ីផាន បានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រីមកបញ្ជាក់ដូច្នេះ «យើងគួរថ្នាក់ថ្នមទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលក៏ដូចជាប្រជាជននិងប្រជាជន នៅក្នុងប្រជាជាតិអាស៊ាន»។
ការផ្តល់ដំបូន្មានរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទៅកាន់លោក លី ស៊ានឡុង បានធ្វើឡើងនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសស្ថាបនិកសមាគមអាស៊ានរូបនេះ នៅចុងខែឧសភាកន្លងទៅនេះ បានសរសេរសារមួយដោយបានចោទប្រកាន់ប្រទេសវៀតណាមថា ឈ្លានពានប្រទេសកម្ពុជាក្នុងពេលកម្ពុជាធ្វើសង្គ្រាមរំដោះប្រទេសផ្តួលរំលំរបបប្រល័យពូជសាសន៍។
សម្តីដែលគេចាត់ទុកជាការជ្រៀតជ្រែកដល់ដែនអធិបតេយ្យជាតិកម្ពុជាផ្ទុយពីរដ្ឋធម្មនុញ្ញអាស៊ាននេះ ក៏ត្រូវបានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រតិកម្មធ្ងន់ៗផងដែរកាលពីយប់មិញ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចាត់ទុកការលើកឡើងនេះ ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។
លោកនាយករដ្ឋមន្រ្ដី ក៏បានចាត់ទុកការលើកឡើងនេះថា ជាការបង្ហាញប្រជាជនសិង្ហបុរី និងពិភពលោកថា មេដឹកនាំសិង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ៕



ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរកម្ពុជា នាដើមឆ្នាំ២០២០ នឹងក្លាយជាផលិ តផលទេសចរណ៍ដ៏ធំថ្មីមួយប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរ

នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យគណៈ​ប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដឹកនាំដោយលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីការរៀបចំនូវព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី០៤ ដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នាពេលខាងមុខនេះ។
ក្នុងជំនួបពិភាក្សា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានគាំទ្រយ៉ាងពេញទំ​ហឹងដល់ការរៀបចំនូវព្រឹត្ដការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នេះ ទាំងលើផ្នែកបច្ចេកទេសរៀបចំ ការងារសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ និងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។
លោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថាព្រឹត្ដិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ធំថ្មីមួយប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ហើយព្រឹត្ដិការណ៍នឹងធ្វើការផ្សព្វផ្សាយទៅដល់ពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗនានានៅក្នុងតំបន់ ដែ​លជាឱកាសដ៏មានតម្លៃសម្រាប់ការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍ដ៏ទាក់ទាញទាំងដែលមានស្រាប់ និងតំបន់ដែលមានសក្ដានុពលទេសចរណ៍នានាក្នុងខេត្ដតំបន់ឆ្នេរសមុទ្រទាំងបួនផងដែរ ដើម្បីឲ្យភ្ញៀវទេសចរបានស្គាល់កាន់តែច្បាស់ និងមកលេងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាកាន់តែច្រើន៕

នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារពិសេសទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី៖ «មេដឹកនាំសឹង្ហបុរីចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ បានថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរីថា មេដឹកនាំសឹង្ហបុរីបានចូលរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ព្រមទាំងបានចោទសួរថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះ ជាការត្រឹមត្រូវដែរឬទេ ?
ការប្រតិកម្មធ្ងន់ៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ី និងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុន បានលើកឡើងថា ការអន្តរាគមន៍យោធារបស់កងទ័ពវៀតណាមនៅឆ្នាំ១៩៧៩ជា «ការឈ្លានពានរបស់វៀតណាម» ទៅលើកម្ពុជា។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានផ្ញើសារពិសេសតាមរយៈ Facebook ទៅកាន់នាយករដ្ឋមន្រ្តីសឹង្ហបុរី លី ស៊ានឡុង យ៉ាងដូច្នេះថា៖
ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ដែល ឯ.ឧ នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ ហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅដោយលើកឡើងថា «ពេលដែលគាត់ (ឧត្តមសេនីយ៏ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។…»
ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៏ និងចង់ឲ្យរបបប្រល័យពូជសាសន៏វិលត្រឡប់មកកម្ពុជាវិញដែរ។
សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ជាង១០ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។
ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៏នោះ។ ការលើកឡើងរបស់លោក លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
ចុងក្រោយនេះ ខ្ញុំចង់សួរ លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់ ?
សូមជំរាបថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងការបរទេសរបស់វៀតណាម បានបង្ហាញការ «សោកស្តាយ» ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong កាលពីសប្តាហ៍មុន ដែលថា ការអន្តរាគមន៍យោធារបស់កងទ័ពវៀតណាម នៅឆ្នាំ១៩៧៩ ជា «ការឈ្លានពានរបស់វៀតណាម» ទៅលើកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Le Thi Thu Hang បានឆ្លើយតបជាសាធាណៈនៅថ្ងៃទី៤ ខែមិថុនា ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី «មិនបង្ហាញពីការណ៍ពិតនៃប្រវត្តិសាស្រ្ត ដែលនាំឲ្យមានការប៉ះពាល់អវិជ្ជមានលើការយល់ឃើញរបស់សាធារណជន»។
តាមរយៈគេហទំព័រក្រសួរការបរទេសវៀតណាម អ្នកស្រីបានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រមលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហមកាលពីខែវិច្ឆិកាឆ្នាំមុន។
«សាលក្រមនេះគឺជាភ័ស្តុតាងជាក់ស្តែងចំពោះការណ៍ពិតជាប្រវត្តិសាស្ត្រ ហើយវាផ្តល់យុត្តិធម៌ និងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះដែលសាលក្រមនេះត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ» ៕

ក្រសួងការបរទេសកម្ពុជាបន្តប្រតិកម្មថា សម្តីនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលថា «វៀតណាមឈ្លានពានកម្ពុជា» គឺជាការប្រឆាំង ការរស់ឡើងវិញរបស់ប្រជាជនខ្មែរ

ប្រតិកម្មដូចគ្នាជាមួយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកសម្តីរបស់ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ជាការប្រឆាំងទៅនឹង ការរស់ឡើងវិញរបស់ប្រជាជនខ្មែរ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដែល នាយករដ្ឋមន្ត្រីសឹង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រ Facebook របស់លោក កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ។
ពេលនោះ លោក លី ស៊ានឡុង បានលើកឡើងថា៖ «ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេល ដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម…»។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា «ការលើកឡើងក្នុងសារនេះ បានរំលឹកយ៉ាងច្បាស់ថា កាលពេលនោះ សិង្ហបុរីបានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញ។ សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងបានធ្វើជាច្រកផ្គត់ផ្គង់សម្ភារៈយោធា ដល់កម្លាំងកម្ពុជាប្រជាធិបតេយ្យ អូសបន្លាយសង្គ្រាមនៅកម្ពុជា អូសបន្លាយទុក្ខវេទនា និងនាំដល់ការបាត់បង់ជីវិត របស់ប្រជាជនកម្ពុជា ១០ឆ្នាំ ថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹង ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ»។
ក្រសួងការបរទេស បានបញ្ជាក់ទៀតថា «ការលើកឡើងនេះពិតជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ»។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅរាត្រីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់នាយករដ្ឋមន្រ្តីសិង្ហបុរីថា មេដឹកនាំសិង្ហបុរីបានចូលរួមចំណែក សម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ព្រមទាំងបានចោទសួរថា តើលោកចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះ ជាការត្រឹមត្រូវដែរឬទេ ?
សម្តីរបស់ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះ ក៏ទទួលបានការប្រតិកម្មពីវៀតណាមផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Le Thi Thu Hang បានឆ្លើយតបជាសាធាណៈ នៅថ្ងៃទី៤ ខែមិថុនាថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី «មិនបង្ហាញពីការណ៍ពិតនៃប្រវត្តិសាស្រ្ត ដែលនាំឲ្យមានការប៉ះពាល់អវិជ្ជមានលើការយល់ឃើញរបស់សាធារណជន»។
តាមរយៈគេហទំព័រក្រសួរការបរទេសវៀតណាម អ្នកស្រីបានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រមលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហមកាលពីខែវិច្ឆិកាឆ្នាំមុន។
«សាលក្រមនេះគឺជាភ័ស្តុតាងជាក់ស្តែងចំពោះការណ៍ពិតជាប្រវត្តិសាស្ត្រ ហើយវាផ្តល់យុត្តិធម៌ និងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះដែលសាលក្រមនេះ ត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ» ៕


TOP NEWS: PM Hun Sen Advises Singaporean PM to Caress ASEAN Relations

Phnom Penh (FN), June 7 – Cambodian Prime Minister Hun Sen advised Singaporean Prime Minister Lee Hsien Loong that as one of the ASEAN leaders, he should caress the relationship between the government and the government as well as the people and the people of the ASEAN member states.
“We should caress the relations between governments and governments and people-to-people ties among ASEAN nations,” government spokesman Phay Siphan quoted the premier’s statement at the cabinet meeting this Friday morning, June 7.
The premier’s reaction was made following the statement of Singaporean Prime Minister, accusing Vietnam of invading Cambodia during the civil war.
H.E. Lee Hsien Loong, Prime Minister of Singapore, on 31 May expressing his condolences on the passing of General Prem Tinsulanonda in which he said “His [General Prem] time as PM coincided with the ASEAN members (then five of us) coming together to oppose Vietnam’s invasion of Cambodia and the Cambodian government that replaced the Khmer Rouge…”
Lee’s statement reflects Singapore’s position then in support of the genocidal regime and the wish for its return to Cambodia. Singapore was the host of the tripartite meeting that led to the formation of the coalition government of the Democratic Kampuchea, which had prolonged the war and the suffering of Cambodian people for another 10 years.
“Lee Hsien Loong’s statement is an act against the survival of the Cambodian people. It is an insult to the sacrifice of the Vietnamese military volunteers who helped to liberate Cambodia from the genocidal regime,” Strongman Hun Sen stated.
“His statement reveals to the Singaporean people and the world that leader of Singapore had indeed contributed to the massacre of Cambodian people,” he added.
FRESH NEWS



(សូមទស្សនាវីដេអូ) លិខិតចំហរជូនសមាជិកគណៈប្រតិភូសហភាពអឺរ៉ុប៖ សូមវិនិច្ឆ័យស្ថានការណ៍កម្ពុជាដោយឈរលើការពិត និងប្រកបដោយសតិសម្បជញ្ញៈ ដើម្បីភាពយុត្តិធម៌ជូនពលរដ្ឋខ្មែរមិនមែនឈរលើនិន្នាការនយោបាយលម្អៀងឡើយ

(សូមទស្សនាវីដេអូ) ក្រសួងការបរទេសកម្ពុជាបន្តប្រតិកម្មថា សម្តីនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលថា «វៀតណាមឈ្លានពានកម្ពុជា» គឺជាការប្រឆាំង ការរស់ឡើងវិញរបស់ប្រជាជនខ្មែរ

(សូមទស្សនាវីដេអូ)៖ នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើសារពិសេសទៅកាន់​នាយករដ្ឋមន្រ្តីសឹង្ហបុរី ថា «មេដឹកនាំសឹង្ហបុរីចូលរួមចំណែក​សម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»

ព្រឹកថ្ងៃនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣

នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ គណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅវិមានសន្តិភាព។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា កិច្ចប្រជុំនេះពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១- សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ)២០១៩-២០២៣។
២- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត។
៣- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីសុំផ្ដល់សច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
* កិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ៕