Friday, June 07, 2019

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ស្ដីពី នាយករដ្ឋមន្រ្ដីសិង្ហបុរីបង្ហោះសារតាមទំព័រហ្វេសប៊ុក

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការសោកស្ដាយយ៉ាងខ្លាំង ដែលលោកនាយករដ្ឋមន្រ្ដីសិង្ហបុរី លី ស៊ានឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុករបស់ លោកកាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ នូវសាររំលែកទុក្ខចំពោះមរណភាពលោក ឧត្តមសេនីយ៍ ព្រេម ទិនស៊ូឡាណន្ត អតីតនាយករដ្ឋមន្រ្ដីថៃ ដោយលើកឡើងថា៖
* ពេលដែលគាត់ ( ឧត្តមសេនីយ៍ ព្រេម ) ធ្វើជានាយករដ្ឋមន្រ្ដី គាប់ជួននឹងពេលដែលសមាជិក ASEAN ( កាលនោះគ្នាយើង ៥ប្រទេស ) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រហម។
កាលលើកឡើងក្នុងសារនេះ បានរំលឹកយ៉ាងច្បាស់ថា កាលពេលនោះ សិង្ហបុរីបានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញ។ សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចំរុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យ និងបានធ្វើជាច្រកផ្គត់ផ្គង់សំភារៈយោធាដល់កំលាំងកម្ពុជាប្រជាធិបតេយ្យ អូសបន្លាយសង្គ្រាមនៅកម្ពុជា អូសបន្លាយទុក្ខវេទនា និងនាំដល់ការបាត់បង់ជីវិតរបស់ប្រជាជនកម្ពុជា ១០ឆ្នាំថែមទៀតហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ១០ឆ្នាំថែមទៀតហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។
ការលើកឡើងនេះពិជាការប្រមាថដល់ពលិកម្មស្រស់របស់កងទ័ពស័្មគ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីររបបប្រល័យពូជសាសន៍នោះ។
ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស ៖


No comments:

Post a Comment