Monday, June 10, 2019

គណៈកម្មាធិការសាខា CPP និងក្រុមការងារយុវជន CPP នៅអូស្ត្រាលី-នូវ៉ែលហ្សេឡង់ រៀបចំពិធីហូបនំបញ្ចុកតេជោសន្តិភាព

អូស្ត្រាលី-នូវ៉ែលហ្សេឡង់៖ ដោយអនុវត្តតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនគណបក្ស បានជួបជុំសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាដែលកំពុងរស់នៅតាមបណ្តាទីក្រុងនានានៃប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ រៀបចំពិធីហូបនំបញ្ចុកតេជោសន្តិភាព នៅតាមបណ្តាទីក្រុងដែលខ្លួនកំពុងរស់នៅរួមមាន៖ រដ្ឋធានីកង់បេរ៉ា ទីក្រុងស៊ីដនី ទីក្រុងម៉ែលប៊ន ទីក្រុងអាដឺឡែត ទីក្រុងប្រីសប៊ិន ទីក្រុងភឺត ទីក្រុងហាលម៉ិនតុន ទីក្រុងផាមមើស្តុនណត ទីក្រុងក្លៃឈឺត ទីក្រុងនេបភា ទីក្រុងវ៉ែលីនតុន ទីក្រុងអូកក្លិន។
កម្មវិធីដ៏អធិកអធមនេះបានសហការរៀបចំ និងគាំទ្រដោយគណៈកម្មាធិការគណបក្សប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី-នូវ៉ែលហ្សេឡង់ និងប្រចាំតាមតំបន់នានាផងដែរ។

គេក៏សង្កេតឃើញបើទោះជាមានការមមាញឹកក្នុងការងារ ឬក្នុងក្រុមគ្រួសារយ៉ាងណា ក៏សមាជិក សមាជិការ CPP បានឆ្លៀតឱកាសមកចូលរួមក្នុងការជួបជុំហូបនំបញ្ចុកតេជោសាមគ្គីជាតិនាថ្ងៃនេះ ប្រកបដោយការស្លៀកពាក់ស្អាតបាត ទឹកមុខសប្បាយរីករាយ ដោយមានអ្នករៀបចំទឹកសម្លនំបញ្ចុក និងមានបន្លែធម្មជាតិស្រស់ៗតាមការជាក់ស្តែងដែលអាចរកបាននៅទីនោះ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតីខ្មែរតែមួយ៕









No comments:

Post a Comment