Friday, May 22, 2020

ទីបំផុតថៃ សម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយខែទៀត!

(បាងកក)៖ រាជរដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះ បានប្រកាសអូសបន្លាយពេល ដាក់ប្រទេសក្នុងគ្រាអាសន្នប្រឆាំងនឹង COVID-19 រយៈពេលមួយខែទៀត បើទោះជាករណីឆ្លងនៅក្នុងប្រទេស មានភាពធូរស្រាលក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។
ព័ត៌មានពីការអូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីថៃលោក ស៊ុមឃីដ ចាទូស្រ៊ីពិតាក់ (Somkid Jatusripitak)។ លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា វិធានការនេះនឹងត្រូវបន្តសុពលភាព រហូតដល់ចុងខែមិថុនា បន្ទាប់ពីមានកិច្ចប្រជុំរបស់មជ្ឈមណ្ឌល សម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) នៅថ្ងៃសុក្រនេះ។ វិធានការដាក់ប្រទេសក្នុងគ្រាអាសន្នរួមទាំងបំរាមគោចរ ដំបូងឡើយនឹងត្រូបផុតកំណត់នៅចុងខែឧសភានេះ ។
តែទោះជាយ៉ាងណា CCSA កំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ ពីការបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំង COVID-19 ក្នុងនោះរួមមានគម្រោងកាត់បន្ថយ
ពេលវេលានៃបំរាមគោចរ ឱ្យមកនៅត្រឹមចាប់ពីម៉ោង ១២៖០០នាទីរំលងអធ្រាត្រ ដល់ម៉ោង ៤៖០០នាទីទៀបភ្លឺ បើធៀបទៅនឹងបម្រាមគោចរបច្ចុប្បន្ន មានរយៈពេលចាប់ពីម៉ោង ១១៖០០នាទីយប់ដល់ម៉ោង ៤៖០០នាទីទៀបភ្លឺ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ថៃមានករណីឆ្លង COVID-19 សរុបចំនួន ៣,០៣៧ករណី ក្នុងនោះស្លាប់ ៥៦នាក់ និងជាសះស្បើយឡើងវិញ ២,៩១០នាក់ ខណៈមនុស្ស ៣២៨,០៧៣នាក់បានទទួលការធ្វើតេស្ដ។ អាជ្ញាធរថៃបានក្រើនរំលឹក ពលរដ្ឋរបស់ខ្លួនថា ទោះបីជាស្ថានការណ៍ COVID-19 ធូរស្រាលខ្លាំងក៏ពិតមែន ប៉ុន្តែការប្រុងប្រយ័ត្នខ្ពស់ត្រូវតែបន្តអនុវត្ត៕





សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ ស្តីពី វិធានការកែតម្រូវសម្រាប់ការដាក់ឱ្យដំណើរការឡើងវិញនូវវិស័យកីឡាជាជំហានៗ

សន្និសីទសារព័ត៌មានស្តិពីវឌ្ឍនភាព និង ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ចាត់ទុកការងារបណ្តុះបណ្តាលយោធិនបន្តវេន ជាឆ្អឹងខ្នង ដើម្បីការពារមាតុភូមិ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានចាត់ទុកថា ការងារបណ្តុះបណ្តាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ នៅតែជាត់ទុកជាការងារអាទិភាព ក្នុងការកសាងពង្រឹងប្រៀបការពារជាតិ ដែលមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង ប្រកបដោយប្រសិទ្ធិភាពខ្ពស់ដោយផ្អែកលើធនធាន ការវិវឌ្ឍន៍សភាពការណ៍សន្តិសុខជាតិ-អន្តរជាតិ និងស្ថានការណ៍ជាក់ស្តែងរបស់កម្ពុជា សម្រាប់កិច្ចការពារជាតិ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សំ វណ្ណថន បានធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០១៩ និងបើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០នេះ ដល់សិក្ខាកាមជាយោធិន មកពីបណ្តាលអង្គភាពនានា ក្រោមចំណុះក្រសួងការពារជាតិ យ៉ាងច្រើន នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ។
នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងថា ការងារបណ្តុះបណ្តាលហ្វឺកហ្វឺន និងបំបននាយទាហាន យោធាចារ្យ សាស្ត្រចារ្យ សិក្ខាកាមនាពេលកន្លងមក និងពេលនេះ គឺជាតម្រូវការចាំបាច់ របស់កងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចការអភិវឌ្ឍន៍ ទាហានបន្តវេន ដែលជាកត្តាគ ន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈឱ្យប្រជាជនរស់នៅ ដោយសុខសាន្ត សុវត្ថិភាព ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគតរយៈពេលវែង។
នាយឧត្តមសេនីយ៍ បានបន្តថា ឈរលើគោលការណ៍កំពុងឆ្លងកាត់ដំណាក់កាលប្រែប្រួលដ៏ជ្រាលជ្រៅមិនប្រាកដប្រជា និងស្មុគស្មាញនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល គឺជាស្ថានប័នមួយដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ និងជាមជ្ឈមណ្ឌលតម្រង់ទិសទស្សនទាននយោបាយការពារជាតិ ទាមទារយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ប្រមែប្រមូលព័ត៌មានទាក់ទងនឹងវិស័យការពារជាតិ យុទ្ធវិធីប្រតិបត្តិការ យុទ្ធសាស្ត្រ សម្រាប់បណ្តុះបណ្តាលនាយទាហាន ទាហានរង សិក្ខាកាមតាមសេចក្តីត្រូវការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទៅនឹងការវិវត្តន៍រីកចម្រើននៅក្នុងសង្គមនាពេលើបច្ចុប្បន្ន និងទៅអនាគត។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានកោតសរសើរចំពោះឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំការងារបណ្តុះបណ្តាលនេះបានល្អប្រសើរ និងសង្ឃឹមជឿជាក់ថា វគ្គបណ្តុះបណ្តាលឆ្នាំ២០២០ ក្រោយនេះនឹងកាន់តែមានការវិវឌ្ឍន៍រីកចម្រើនជាងមុន។
នាឱកាសនោះដែរ កម្មសិក្សាការីទាំងអស់ បានប្រកាសប្តេជ្ញាចិត្ត ការពារដាច់ខាត នូវបាវវចនាជាតិ សាសនា ព្រះមហាក្សត្រ, ចូលរួមគោរពនយោបាយ យុទ្ធសាស្ត្រចតុកោណ គ្រប់ជំហានរបស់រាជរដ្ឋាភិបាល និងអនុវត្តតាមអនុសាសន៍ ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យសម្រេចបានជោគជ័យ។
បន្ថែមពីនេះ ត្រូវគោរពវិស័យ ភក្តីភាព អាកប្បកិរិយាល្អ សកម្មភាពក្នុងការងារ យកចំណេះដឹងដែលសាស្ត្រចារ្យ និងយោធាចារ្យទើបនឹងផ្តល់យកលទៅបម្រើនៅតាមអង្គភាពឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់, ប្តេជ្ញាតស៊ូអត់ធ្មត់ ប្តូរផ្តាច់ការពារសន្តិភាព បូរណភាពទឹកដី ឱ្យបានគង់វង្ស និងឋិតថេរ៕



ពិធីសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភជូនដល់អតីតយុទ្ធជននៅឃុំពាមក្រសោប

កោះកុង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អំណោយ ជូនដល់អតីតយុទ្ធជន នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា។
ក្នុងឱកាសនោះលោកក៏បានលើកឡើងថាទាំងនេះ ជាអំណោយបន្តិចបន្តួចមិនអាចបំពេញតម្រូវការរបស់បងប្អូននោះទេ តែជាការចែករំលែក ពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ដែលរួមមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជាមួយគ្នានេះផងដែរ សូមបងប្អូនថែរក្សាអនាម័យ ក្នុងការរស់នៅអោយបានល្អ បង្ការការពារជំងឺកូវីដ-១៩ ព្រមទាំងបន្តអប់រំ ផ្សព្វផ្សាយ ដល់សហគមន៍អំពីជំងឺកូវីដ ៕



កម្មវិធីផ្តល់ស្បៀងអង្ករ និងគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋសម្រាបធ្វើការដាំដុះដោយធម្មជាតិ ដើម្បីផ្គត់ផ្គង់គ្រួសារ និងទីផ្សារ

ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ជាច្រើនរូបទៀត បានចុះធ្វើការចែកជូននៅអង្ករ គ្រាប់ពូជ ដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ដែលស្ថិតក្នុងសង្កាត់ចំរើនផល និងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
នៅក្នុងការសំណេះសំណាលនោះផងដែរ លោកក៏បានធ្វើការសំនូមពរដល់ពុក ម៉ែ បងប្អូនទាំងអស់មេត្តាចូលរួមចិញ្ចឹមសត្វពាហនៈបន្ថែមបន្ទាប់ពីធ្វើការបង្កបង្កើនផលដំណាំ ដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងគ្រួសារ និងសុំឱ្យពួកគាត់បង្កើនការដាំដុះបន្លែធម្មជាតិគ្មានជាតិគីមី «បន្លែខ្មែរថែសុខភាពខេត្តពោធិ៍សាត់» សម្រាប់បរិភោគតាមគ្រួសារ ហើយប្រសិនបើ ការដាំដុះនោះលើសកំណត់ លោកសន្យានិងទទួលទិញបន្លែធម្មជាតិទាំងនោះ ដើម្បីធ្វើការលក់បន្តក្នុងខេត្ត និងរកទីផ្សារនាំចេញក្រៅខេត្ត ។
ក្នុងឱកាសនោះផងដែរ លោកក៏បានជំរុញបន្ថែមដល់ប្រជាពលរដ្ឋ ឱ្យមានការដាំដុះ(បន្លែខ្មែរថែសុខភាព) ជាលក្ខណៈសហគមន៍ តាមស្តង់ដាដោយគ្មានជាតិគីមី ស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៃអន្តរកាលជំងឺកូវីដ១៩ វាយប្រហារសេដ្ឋកិច្ចសកលលោក ។ ទោះបីជំងឺកូវីដ១៩ ត្រូវរលាយបាត់ពីសកលលោក តែការទទួលធ្វើទីផ្សារបន្លែធម្មជាតិនៅតែបន្តជារាងដរាបសម្រាប់ខេត្តពោធិ៍សាត់ ៕








សេចក្តីជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងភ្ញៀវទេសចរណ៍ កុំធ្វើប្រហែសបង្ការ ការពារជំងឺកូវីដ១៩

កែប៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ឱ្យបានជ្រាបថា ក្រោយពីមានការព្យាបាលអ្នកជំងឺកូវីដ១៩ (Covid-19) ជាសះស្បើយអស់នៅកម្ពុជារដ្ឋបាលខេត្តកែប សង្កេតឃើញថា ប្រជាពលរដ្ឋមិនមានការភ័យខ្លាច នឹងបាត់ការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ ហើយនៅតាមភោជនីយដ្ឋាន នឹងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប៖

ក្រសួងមុខងារសាធារណៈជូនដំណឹងដល់ គ្រប់ក្រសួងស្ថាប័ន រាជធានី-ខេត្ត ស្ដីពីគោលការណ៍ជ្រើសរើសមន្ដ្រីរាជការស៊ីវិល សម្រាប់ផែនការក្របខ័ណ្ឌឆ្នាំ២០២០

យោងតាមលិខិតរបស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ផ្ញើជូនលោក លោកស្រី គ្រប់ក្រសួង-ស្ថានប័ន និងលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត ស្ដីពីការជ្រើសរើសមន្ដ្រីរាជការស៊ីវិល និងការអនុវត្តកម្មសិក្សា សម្រាប់ផែនការក្របខ័ណ្ឌ២០២០

ក្រសួងមុខងារសាធារណៈមានកិត្តិយសសូមគោរពជម្រាបជូនលោក លោកស្រី ប្រធានស្ថាប័ននិងអង្គភាព និងលោក លោកស្រី ជាអភិបាលនៃគណៈអភិបាលរាជធានី ខេត្តមេត្តាជ្រាបថា អនុលោមតាមស្មារតីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការផ្អាកជាបណ្តោះអាសន្ននូវការជ្រើសរើសក្របខណ្ឌថ្មីអោយចូលបម្រើការងារជាមន្រ្តីរាជការសម្រាប់ឆ្នាំ២០២០ ក្រសូង ស្ថាប័ន អង្គភាពទាំងអស់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវអនុវត្តតាមវិធានការមួយចំនួនដូចខាងក្រោម រហូតដល់មានការជូនដំណឹងជាថ្មីរបស់រាជរដ្ឋាភិបាល។

សូមអានខ្លឹមសារទាំងស្រុងរបស់ក្រសួងមុខងារសាធារណៈដូចខាងក្រោម៖



លោក ប៉ែន កុសល្យ សង្ឃឹមជឿជាក់លើមន្ត្រីអនុវត្តគម្រោងបច្ចេកទេសកសិកម្មថ្មី នឹងបន្តខិតខំបំពេញភារកិច្ចកាន់តែល្អប្រសើរ

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ម៉ូតូ និងសម្ភារៈរបស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (ASPIRE) ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ។
ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោក លោកស្រីមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រីដែលជាមន្ត្រីអនុវត្តគម្រោងទាំង០៥ ក្រុង-ស្រុក ក្នុងខេត្ត បានចូលរួមផងដែរ។
មុននឹងបញ្ចប់ការសំណេះសំណាលលោក ប៉ែន កុសល្យ បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាលោក លោកស្រីដែលជាមន្ត្រីអនុវត្តគម្រោងទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ច និងចេះថែរក្សាសម្ភារៈដែលចែកជូននាពេលនេះ ព្រមទាំងបានប្រគល់ម៉ូតូ និងសម្ភារៈជូនដល់មន្រ្តីអនុវត្តគម្រោងដែលមានដូចជា៖
-ម៉ូតូម៉ាក suzuki ចំនួន ២៩ គ្រឿង៖ ក្នុងនោះមន្ទីរទទួលបាន០៤គ្រឿង ក្រុង-ស្រុកទទួលបាន១០គ្រឿង និងភ្នាក់ងារផ្សព្វផ្សាយឃុំទទួលបាន ១៥ គ្រឿង
-កុំព្យូទ័រ Laptop ចំនួន០៤គ្រឿង៖ ផ្ដល់ជូនមន្ទីរសម្រាប់ប្រើប្រាស់
-កុំព្យូទ័រ Desktop ចំនួន០៧ គ្រឿង៖ ដោយមន្ទីរទទួលបាន០២គ្រឿង និងក្រុង-ស្រុកទទួលបាន ០៥ គ្រឿង
-Printer ចំនួន០៨ គ្រឿង៖ ដោយមន្ទីរទទួលបាន០៣គ្រឿង និងក្រុង-ស្រុកទទួលបាន០៥គ្រឿង
-Tablet ចំនួន២២ គ្រឿង៖ ដោយមន្ទីរទទួលបាន០២ គ្រឿង ក្រុង-ស្រុកទទួលបាន០៥គ្រឿង និងភ្នាក់ងារផ្សព្វផ្សាយឃុំទទួលបាន១៥គ្រឿង
-LCD ចំនួន០១ គ្រឿង៖ ផ្ដល់ជូនមន្ទីរសម្រាប់ប្រើប្រាស់
-Camara canon model 2000D ចំនួន០៧គ្រឿង៖ ដោយមន្ទីរទទួលបាន ០២គ្រឿង និងក្រុង-ស្រុកទទួលបាន០៥ គ្រឿង៕




ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ១នាក់ នៅថ្ងៃទី២១ ខែឧសភា ២០២០

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លទ្ធផលតេស្តសំ ណាកអ្នកដំណើរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ១នាក់ ជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំមានទីលំនៅនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបុរសនេះជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េបានមកកម្ពុជានៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០វេលាម៉ោង ២២:០០នាទី។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖